ខ្ញុំបាទ និងឯកឧត្ដម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត បានដឹកនាំមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធខេត្តកំពង់ឆ្នាំង ចូលរួមជាមួយឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ និងលោកជំទាវ និងប្រតិភូក្រសួង ចូលរួមគោរពវិញ្ញាណក្ខន្ធ និងបូជាសពលោកព្រិន្ទបាលឯក ហេង តាំង នាយទាហានរង ការិយាល័យទី១ នៃបញ្ជាការដ្ឋានកងពលតូចអន្តរាគមន៍លេខ១ ដែលបានពលីជីវិតក្នុងសមរភូមិមុខយ៉ាងអង់អាចក្លាហានបំផុត កាលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ក្នុងជន្មាយុ ៤៥ឆ្នាំ។
សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់ លោកព្រិន្ទបាលឯក ហេង តាំង សូមបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
យើងខ្ញុំទាំងអស់គ្នាសូមតាំងសច្ចាក្នុងចិត្តគោរពដឹងគុណ និងចងចាំជានិច្ចនូវវីរភាពរបស់វីរកងទ័ព ដែលបានពលីក្នុងសមរភូមិប្រយុទ្ធ ដើម្បីបុព្វហេតុការពារទឹកដី និងសត្រូវឈ្លានពាន។

😢7
Forwarded from Samdech Hun Sen of Cambodia
Media is too big
VIEW IN TELEGRAM
សូមស្តាប់អ្នកសារព័ត៌មាន Channel News Asia របស់សឹង្ហបុរី (បញ្ចូលសំឡេងជាភាសាខ្មែរ) ដែលបានមកកម្ពុជាផ្ទាល់ និងបានធ្វើសេចក្តីរាយការណ៍ព័ត៌មានពីតំបន់ព្រំដែន គាត់បានបញ្ជាក់ថា “កម្ពុជាមិនបានល្មើស នឹងបទឈប់បាញ់ដែលកម្ពុជា-ថៃ បានព្រមព្រៀងគ្នានៅប្រទេសម៉ាឡេសុី កាលពីថ្ងៃទី ២៨ កក្កដា ឆ្នាំ២០២៥ ដូចការចោទប្រកាន់របស់រាជរដ្ឋាភិបាលថៃនោះទេ”
Connect with Samdech Hun Sen :
🌐 Telegram
🌐 TikTok
🌐 Twitter
🌐 YouTube
🌐 Instagram
🌐 Website
Connect with Samdech Hun Sen :
Please open Telegram to view this post
VIEW IN TELEGRAM
❤4
សូមជូនពរលោកជំទាវ កែ ច័ន្ទមុនី អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ឆ្នាំង ឆាប់បានជាសះស្បើយ។ ខ្ញុំ និងភរិយា ព្រមទាំងក្រុមការងារ បានមកសួរសុខទុក្ខលោកជំទាវអ្នកតំណាងរាស្ត្រនៅមន្ទីរពេទ្យកាល់ម៉ែត្រ។
🙏8❤3
This media is not supported in your browser
VIEW IN TELEGRAM
ទោះអ៊ំមានជំងឺ តែទឹកចិត្តចំពោះវីរកងទ័ព និងបងប្អូនជនភៀសសឹក ពិតជាមិនអាចកាត់ថ្លៃបាន🙏🙏❤️❤️
❤8🙏2
Forwarded from Samdech Thipadei Hun Manet, Prime Minister of Cambodia
សូមអរគុណ ធនាគារឯកទេស ដូនពេញ ម.ក ដែលបានសម្រេចលុបចោលបំណុលទាំងស្រុង ជូនដល់អតិថិជន ឬអ្នករួមខ្ចី ជាយោធិនពលី ឬពិការ ដែលបានបំពេញប្រតិបត្តិការក្នុងសមរភូមិការពារបូរណភាពទឹកដីកម្ពុជា។
តបតាមការអំពាវនាវរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីល្ងាចថ្ងៃទី២៩ កក្កដា ២០២៥ ដើម្បីជួយដល់យោធិនពលី និងយោធិនរបួស ពិការនៅសមរភូមិក្នុងបុព្វហេតុការពារជាតិ និងការពារបូរណភាពទឹកដីរបស់យើង។
🌐 Hun Manet
🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia
🌐 Telegram
🌐 Tiktok
🌐 YouTube
🌐 Instagram
🌐 X(Twitter)
#ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia
តបតាមការអំពាវនាវរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីល្ងាចថ្ងៃទី២៩ កក្កដា ២០២៥ ដើម្បីជួយដល់យោធិនពលី និងយោធិនរបួស ពិការនៅសមរភូមិក្នុងបុព្វហេតុការពារជាតិ និងការពារបូរណភាពទឹកដីរបស់យើង។
#ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia
Please open Telegram to view this post
VIEW IN TELEGRAM
❤6
Forwarded from Samdech Thipadei Hun Manet, Prime Minister of Cambodia
សូមអរគុណ ធនាគារ ហត្ថា ដែលបានសម្រេចលុបចោលបំណុលទាំងស្រុង ជូនដល់អតិថិជន ឬអ្នករួមខ្ចី ជាយោធិនពលី ឬពិការ ដែលបានបំពេញប្រតិបត្តិការក្នុងសមរភូមិការពារបូរណភាពទឹកដីកម្ពុជា។
តបតាមការអំពាវនាវរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីល្ងាចថ្ងៃទី២៩ កក្កដា ២០២៥ ដើម្បីជួយដល់យោធិនពលី និងយោធិនរបួស ពិការនៅសមរភូមិក្នុងបុព្វហេតុការពារជាតិ និងការពារបូរណភាពទឹកដីរបស់យើង។
🌐 Hun Manet
🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia
🌐 Telegram
🌐 Tiktok
🌐 YouTube
🌐 Instagram
🌐 X(Twitter)
#ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia
តបតាមការអំពាវនាវរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីល្ងាចថ្ងៃទី២៩ កក្កដា ២០២៥ ដើម្បីជួយដល់យោធិនពលី និងយោធិនរបួស ពិការនៅសមរភូមិក្នុងបុព្វហេតុការពារជាតិ និងការពារបូរណភាពទឹកដីរបស់យើង។
#ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia
Please open Telegram to view this post
VIEW IN TELEGRAM
❤6
Forwarded from Samdech Thipadei Hun Manet, Prime Minister of Cambodia
មានការចោទសួរហេតុអ្វីបានជារាជរដ្ឋាភិបាលកម្ពុជាមិនបញ្ចេញព័ត៌មានភ្លាមពាក់ព័ន្ធនឹងកងកម្លាំងរបស់កម្ពុជាដែលត្រូវបានកងទ័ពថៃចាប់ខ្លួន ក្រោយពីមានបទឈប់បាញ់នោះ? តើរាជរដ្ឋាភិបាលមិនគិតគូរពីអាយុជីវិតរបស់ពួកគេឬទេ?
ខ្ញុំសូមបញ្ជាក់ថា ចាប់តាំងពីការប្រយុទ្ធគ្នាបានផ្ទុះឡើងនៅថ្ងៃទី ២៤ កក្កដា ២០២៥ ការយកចិត្តទុកដាក់ចំពោះអាយុជីវិតរបស់កងកម្លាំងរបស់យើង ក៏ដូចជារបស់ប្រជាពលរដ្ឋខ្មែរដែលរស់នៅក្នុងតំបន់ប្រយុទ្ធគ្នា គឺជាអាទិភាពធំបំផុតរបស់រាជរដ្ឋាភិបាល។ ហេតុដូច្នេះហើយបានជារាជរដ្ឋាភិបាលខិតខំធ្វើយ៉ាងណាដើម្បីឱ្យមានបទឈប់បាញ់ឱ្យបានឆាប់ជាទីបំផុត។
នៅក្នុងនោះ ការគ្រប់គ្រងព័ត៌មានកងទ័ពនៅលើសមរភូមិ គឺមានសារៈសំខាន់ណាស់សម្រាប់ការពារអាយុជីវិតនិងប្រៀបឈ្នះរបស់កងទ័ពរបស់យើង។
ចំពោះករណីចាប់ខ្លួនយុទ្ធជនយើង ដែលមកដល់ពេលនេះយើងនៅរង់ចាំភាគីថៃបញ្ជូនត្រឡប់មកកម្ពុជាវិញនោះ ជីវិតរបស់ពួកគាត់គឺជាអាទិភាពចម្បងបំផុតរបស់រាជរដ្ឋាភិបាលតាំងពីពេលវេលាដែលពួកគេត្រូវចាប់ខ្លួន។
នៅក្នុងដំណាក់កាលដំបូង ដែលមិនទាន់មានព័ត៌មានច្បាស់លាស់អំពីជោគវាសនារបស់ពួកគេនោះ ការគ្រប់គ្រងព័ត៌មានសំខាន់ណាស់ ព្រោះការបញ្ចេញព័ត៌មានមួយចំនួនអាចនឹងនាំគ្រោះថ្នាក់ដល់ជីវិតរបស់ពួកគាត់ ឬក៏អាចបង្កឱ្យមានភាពស្មុគស្មាញកាន់តែខ្លាំងនៅក្នុងការចរចាសម្រាប់ការដោះលែងពួកគាត់ត្រឡប់មកវិញ។
ហេតុដូច្នេះ រវាងជម្រើសក្នុងការផ្សព្វផ្សាយព័ត៌មានឱ្យសាធារណជនបានដឹង និងជម្រើសក្នុងការរក្សាព័ត៌មានដើម្បីធានាអាយុជីវិតរបស់ពួកគាត់នៅក្នុងដំណាក់កាលដំបូងដែលមានភាពមិនច្បាស់លាស់នោះ គឺរាជរដ្ឋាភិបាលគ្មានជម្រើសអ្វីក្រៅពីការគ្រប់គ្រងព័ត៌មានឱ្យបានល្អនិងបើកការចរចាទាមទារពួកគេមកវិញឱ្យបានឆាប់រហ័សនោះទេ។ មិនមែនរាជរដ្ឋាភិបាលលាក់ព័ត៌មានមិនចង់ឱ្យប្រជាពលរដ្ឋដឹង ឬមិនគិតពីអាយុជីវិតរបស់កងកម្លាំងយើង ដូចមជ្ឈដ្ឋានមួយចំនួនបានចោទប្រកាន់នោះទេ។
ខ្ញុំសូមបញ្ជាក់ថា ថ្នាក់ដឹកនាំកងទ័ពរបស់យើងបានទាក់ទងទៅភាគីថៃដើម្បីស្នើសុំឱ្យមានការដោះលែងកម្លាំងរបស់យើងភ្លាមៗតាំងពីពេលកើតហេតុ។
រដ្ឋមន្ត្រីក្រសួងការពារជាតិ មេបញ្ជាការយោធភូមិភាគទី៤របស់កម្ពុជាបានទាក់ទងជាប្រចាំ ជាមួយសមភាគីថៃ ដើម្បីស្នើឱ្យមានការដោះយោធិនយើងត្រឡប់មកវិញឱ្យបានឆាប់ជាទីបំផុត។ បន្ថែមលើនោះ អគ្គមេបញ្ជាការកងទ័ពកម្ពុជា ក៏បានស្នើសុំអគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី ក្នុងនាមគាត់ជាអ្នកសម្របសម្រួលនិងតាមដាននៃបទឈប់បាញ់ ដើម្បីស្នើសុំទៅអគ្គបញ្ជាការកងទ័ពថៃជួយជំរុញការដោះលែងឱ្យបានឆាប់ផងដែរ។
ខ្ញុំសង្ឃឹមថាកងទ័ពថៃនិងធ្វើការបញ្ជូនយោធិនរបស់យើងទាំងអស់ ដែលកំពុងស្ថិតនៅក្នុងការគ្រប់គ្រងរបស់កងទ័ពថៃ ឱ្យពួកគេបានវិលត្រឡប់មកប្រទេសកម្ពុជាឆាប់រហ័សជាទីបំផុត។

❤9