ស៊ុន សុវណ្ណារិទ្ធិ - Sun Sovannarith
8.74K subscribers
11.6K photos
176 videos
28 files
1.41K links
អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង
Download Telegram
#វីរកងទ័ពស្នេហាជាតិយើង🇰🇭
#សូមវិញ្ញាណក្ខន្ធលោកអនុសេនីយ៍ឯកទៅកាន់សុគតិភព

ខ្ញុំបាទ រួមជាមួយឯកឧត្ដម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ និងកងកម្លាំង បានចូលរួមគោរពវិញ្ញាណក្ខន្ធ លោកអនុសេនីយ៍ឯក អ៊ួន ហាច មេបញ្ជាការរងគ៣ កងពលតូចអន្តរាគមន៍លេខ១ ខេត្តកំពង់ឆ្នាំង ដែលជាស្វាមីលោកស្រី ប្រាក់ ហេងសុម៉ាលី ដែលបានពលីក្នុងសមរភូមិប្រយុទ្ធជាមួយទាហានឈ្លានពានសៀម នាថ្ងៃសុក្រ ១៥រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ ក្នុងជន្មាយុ ៥១ឆ្នាំ។

ក្នុងសមានចិត្តដ៏សែនក្រៀមក្រំនេះ យើងខ្ញុំទាំងអស់គ្នា សូមចូលរួមរំលែកនូវមរណទុក្ខជាមួយរលោកស្រី ប្រាក់ ហេងសុម៉ាលី ព្រមទាំងក្រុមគ្រួសារ ចំពោះការបាត់បង់ស្វាមី ឪពុក ជាទីគោរពស្រឡាញ់ ហើយក៏ជាការបាត់បង់ដ៏ធំធេងបំផុតនូវវីរជនដ៏អង់អាចក្លាហានស្នេហាជាតិដ៏ល្អឆ្នើមមួយរូប ដែលហានពាលីជីវិតក្នុងការការពារជាតិមាតុភូមិកម្ពុជានៃយើង ដែលយើងទាំងអស់គ្នាចងចាំនូវវីរភាពវីរជនស្នេហាជាតិដ៏អង់អាចក្លាហានរបស់កម្ពុជាជារៀងរហូតតទៅ។

យើងខ្ញុំទាំងអស់គ្នា សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់ លោកអនុសេនីយ៍ឯក អ៊ួន ហាច សូមបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
🙏118
Forwarded from BTV News
នៅម៉ោង៥និង៣០នាទីល្ងាចថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥នេះ ក្បួនរថយន្ត និងក្រុមការងាររបស់រដ្ឋបាលខេត្តកំពង់ឆ្នាំង បានទៅដល់ច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ហើយក្រុមការងារខេត្តកំពុងជួយសំរួលជួយដល់ប្រជាពលករខេត្តកំពង់ឆ្នាំងវិលត្រលប់ពីប្រទេសថៃ ដឹកមកកាន់ស្រុកកំណើតនៅក្នុងខេត្តកំពង់ឆ្នាំងវិញ។

Website | Facebook | Telegram | TikTok
15
នៅរង់ចាំទទួលបងប្អូនពលករខេត្តកំពង់ឆ្នាំង ត្រឡប់មកពីព្រំដែនតាមរយៈរថយន្តរបស់រដ្ឋបាលខេត្ត។ បងប្អូនបានសុខសប្បាយគ្រប់ក្រុមគ្រួសារ។
🙏86