ស៊ុន សុវណ្ណារិទ្ធិ - Sun Sovannarith
8.74K subscribers
11.6K photos
176 videos
28 files
1.41K links
អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង
Download Telegram
គ្រឿងឧបភោគបរិភោគត្រូវបានបញ្ជូនចេញជូនវីរ:កងទ័ព និងប្រជាជនភៀសខ្លួន នៅគោលដៅខេត្តព្រះវិហារ និងឧត្តរមានជ័យ។ យើងកំពុងរៀបចំបន្ត និងបញ្ជូនចេញបន្តបន្ទាប់ទៀត។ យប់ម៉ិញ ព្រះសង្ឃបានប្រោះព្រំដល់ក្រុមការងារដឹកជញ្ជូនស្បៀង សូមឲ្យធ្វើដំណើរប្រកបដោយសុខសុវត្ថិភាព។

សូមអរគុណទឹកចិត្តដ៏ថ្លៃថ្លារបស់មហាគ្រួសារខ្មែរយើង🙏🇰🇭
15
ចំពោះការវិលត្រឡប់ក្នុងទ្រង់ទ្រាយធំរបស់បងប្អូនពលករខ្មែរយើងពីប្រទេសថៃ និងជនភៀសសឹកដោយសារការប្រយុទ្ធគ្នារវាងកងទ័ពកម្ពុជានិងកងទ័ពថៃ រាជរដ្ឋាភិបាលបានចាត់វិធានការចាំបាច់ជាបន្តបន្ទាប់ចាប់តាំងពីថ្ងៃផ្ទុះអាវុធទី ២៤ កក្កដា ២០២៥ ដើម្បីសម្របសម្រួល÷

ក្រសួង-ស្ថាប័នពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងរដ្ឋបាលខេត្តជាប់ព្រំដែនថៃទាំង៧ បានសម្របសម្រួលការឆ្លងកាត់ព្រំដែន និងសុំចតបណ្ដោះអាសន្នរបស់បងប្អូននៅតំបន់ព្រំដែនតាមការចាំបាច់។

ក្រសួងការពារជាតិ កងទ័ពជើងគោក សាលារាជធានីភ្នំពេញ សហការជាមួយបណ្ដាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ បានរៀបរថយន្តដើម្បីដឹកជញ្ជូនបងប្អូនពីព្រំដែន ត្រឡប់ទៅស្រុកកំណើត។

រដ្ឋបាលរាជធានី-ខេត្ត ក្រុមការងារថ្នាក់ជាតិចុះជួយបណ្ដាលរាជធានី-ខេត្ត សហការដើម្បីជួយសម្របសម្រួលក្នុងការទទួលបងប្អូនប្រជាពលរដ្ឋដែលវិលត្រឡប់មកពីប្រទេសថៃនៅតាមភូមិសាស្ត្រទទួលខុសត្រូវរបស់ខ្លួន។

ដោយឡែកចំពោះប្រជាពលរដ្ឋជាជនភៀសសឹក ដែលត្រូវជន្លាសចេញពីតំបន់ប្រយុទ្ធគ្នា គណៈកម្មការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ រដ្ឋបាលខេត្តពាក់ព័ន្ធ រៀបចំទួលសុវត្ថិភាព ក៏ដូចជាដោះស្រាយស្នាក់នៅ ហូបចុក និងសុខាភិបាលជូនបងប្អូន។ ក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុ ក្រសួងសុខាភិបាលសហការដោះស្រាយតាមដំណើរការជាក់ស្ដែងធ្វើយ៉ាងណាយកចិត្តទុកដាក់លើជីវភាពរស់នៅនិងសុខសប្បាលភាពរបស់បងប្អូនដំណាក់កាលលំបាកនេះ។

ជាមួយគ្នាដែលខ្ញុំសូមចូលរួមរំលែកទុក្ខចំពោះវីរៈកងទ័ពកម្ពុជាដែលបានពលី និងប្រជាជនស៊ីវិលដែលបានស្លាប់ដោយសារការប្រយុទ្ធគ្នានេះ។ ក្នុងពេលជាមួយគ្នានេះ ខ្ញុំក៏សូមកោតសរសើរចំពោះវីរភាពដ៏អង់អាចក្លាហានរបស់កងទ័ពនិងកងនគរបាលជាតិរបស់យើង ដែលកំពុងធ្វើប្រតិបត្តិការយ៉ាងសកម្មក្នុង កិច្ចការការពារបូរណភាពទឹកដីរបស់យើង។

ខ្ញុំក៏សូមអរព្រះគុណនិងអរគុណ ព្រះថេរានុថេរៈគ្រប់ព្រះអង្គក៏ដូចជាបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ដែលបានបន្តគាំទ្រនិងផ្ដល់ការលើកទឹកចិត្តដល់វីរៈយុទ្ធជន វីរៈនគរបាលជាតិ ដែលកំពុងឈរជើងនិងធ្វើប្រតិបត្តិការយ៉ាងសកម្មក្នុងការការពារបូរណភាពទឹកដីខ្មែរយើង។ សូមបន្តនូវស្មារតីរួបរួមជាតិក្នុងនាមជាខ្មែរតែមួយ ដើម្បីការពារបូរណភាពទឹកដីខ្មែរ។

🌐 Hun Manet
🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia
🌐 Telegram
🌐 Tiktok
🌐 YouTube
🌐 Instagram
🌐 X(Twitter)

#ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia
Please open Telegram to view this post
VIEW IN TELEGRAM
8
This media is not supported in your browser
VIEW IN TELEGRAM
នេះជាវីឌីអូ បង្ហាញពីក្រុមជ្រុលនិយមថៃដើរសួររកពលករខ្មែរ នៅទីនេះមានពលករខ្មែរទេ? ខ្មែរនៅបន្ទប់ណា? ក្រុមនេះដើរតាមផ្សារ គ្រប់ទីកន្លែងសួររកពលករខ្មែរ បើពួកនេះជួបនឹងវាយធ្វើបាប ដោយមិនគោរពច្បាប់រដ្ឋាភិបាលថៃ នោះទេ​។ សូមបងប្អូនពលករខ្មែរ​ មានការប្រុងប្រយ័ត្នខ្ពស់​ក្នុងស្ថានភាពដ៏តានតឹងនេះ។
Connect with Samdech Hun Sen :
🌐Facebook
🌐Telegram
🌐TikTok
🌐Twitter
🌐YouTube
🌐Instagram
🌐Website
Please open Telegram to view this post
VIEW IN TELEGRAM
9
Media is too big
VIEW IN TELEGRAM
រដ្ឋាភិបាលកម្ពុជា នឹងរៀបចំពិធីបុណ្យសពយុទ្ធជនពលី ឱ្យបានសមរម្យជាវីរជន
រាជរដ្ឋាភិបាល ក្រសួងការពារជាតិ បណ្ដាអង្គភាពកងទ័ព ថ្នាក់ដឹកនាំជាតិ និងក្រោមជាតិ សហការគ្នារៀបចំពិធីបុណ្យសពយុទ្ធជនពលី និងដោះស្រាយគោលនយោបាយ ឱ្យបានសមរម្យជាវីរៈជនរបស់ជាតិខ្មែរយើង។
9
ក្នុងសភាពការប្រទេសជាតិ
និងប្រជាជនកំពុងរងគ្រោះបែបនេះយើងគ្មានសិទ្ធិឈឺនិងគ្មានសិទ្ធិសម្រាកនោះឡើយ។
យើងមិនមានទម្លាប់ចាកចោលប្រជាជននៅពេលពួកគាត់កំពុងជួបការលំបាក
នោះទេ។
ពេញមួយជីវិតរបស់ខ្ញុំមិនខុសជាមួយ
យុទ្ធជនផ្សេងទៀតនោះទេគឺ
(ជីវិតជូនជាតិអដ្ឋិធាតុជូនគ្រួសារ)៕
Connect with Samdech Hun Sen :
🌐Facebook
🌐Telegram
🌐TikTok
🌐Twitter
🌐YouTube
🌐Instagram
🌐Website
Please open Telegram to view this post
VIEW IN TELEGRAM
18
ទទួលបងប្អូនពលករខេត្តកំពង់ឆ្នាំង ត្រឡប់មកពីព្រំដែនតាមរថយន្តរបស់រដ្ឋបាលខេត្ត
11