ស៊ុន សុវណ្ណារិទ្ធិ - Sun Sovannarith
8.77K subscribers
11.6K photos
176 videos
28 files
1.41K links
អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង
Download Telegram
Forwarded from HENG Sour
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនាំយកឱកាសការងារជាង ១ម៉ឺន៣ពាន់កន្លែងសម្រាប់បងប្អូនប្រជាពលរដ្ឋ និងពលករខ្មែរក្នុងខេត្តកំពង់ឆ្នាំងដែលទើបត្រឡប់មកពីប្រទេសថៃ

(ខេត្តកំពង់ឆ្នាំង)៖ លោកជំទាវ ម៉ៅ ធីតា រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាសមាជិកក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង និងលោក ឈួន ចាន់ណា អភិបាលនៃគណៈអភិបាលស្រុកសាមគ្គីមានជ័យ ព្រមទាំងអង្គភាពពាក់ព័ន្ធ បានអញ្ជើញចូលរួមពិធីបើក «វេទិកាការងារ» របស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥នេះ។ «វេទិកាការងារ»នេះ ផ្ដល់ឱកាសសម្រាប់បងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋាន ជាពិសេស បងប្អូនពលករខ្មែរដែលបានវិលត្រឡប់មកពីប្រទេសថៃ ដើម្បីសម្ភាសការងារភ្លាមៗជាមួយក្រុមហ៊ុន សហគ្រាស និងរោងចក្រ ចំនួន ៤ ដែលបានចុះមកផ្ទាល់ និងមានឱកាសការងារចំនួនជាង ១ម៉ឺន៣ពាន់កន្លែង៕

#MLVT #HENGSour #NEA
11
ព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥ ខេត្តកំពង់ឆ្នាំងប្រារព្ធទិវាមច្ឆជាតិ ១ កក្កដា ឆ្នាំ២០២៥ នៅបរិវេណអាងទឹកឈ្វាំង ស្រុករលាប្អៀរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ប្រធានគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផល​មួយ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង។

រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី១ ខែកក្កដា ប្រារព្ធទិវាមច្ឆជាតិ ជារៀងរាល់ឆ្នាំ ក្នុងគោលបំណងផ្សព្វផ្សាយ និងបំផុសស្មារតីឱ្យគ្រប់តួអង្គពាក់ព័ន្ធ ជាពិសេសប្រជាពលរដ្ឋនិងប្រជានេសាទមូលដ្ឋាន ចូលរួមការពារនិងអភិរក្សធនធានជលផលធម្មជាតិ ឱ្យស្ថិតស្ថេរគង់វង្សសម្រាប់កូនចៅជំនាន់ក្រោយ។
11