ស៊ុន សុវណ្ណារិទ្ធិ - Sun Sovannarith
8.75K subscribers
11.6K photos
176 videos
28 files
1.41K links
អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង
Download Telegram
ចូលរួមកិច្ចប្រជុំពេញអង្គគណ:រដ្ឋមន្ត្រី តាមរយៈកម្មវិធី Zoom ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

របៀបវារៈនៃកិច្ចប្រជុំរួមមាន៖
១- សេចក្តីព្រាងច្បាប់ស្តីពីអាកាសចរណ៍ស៊ីវិលនៃព្រះរាជាណាចក្រកម្ពុជា។
២- សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពីការអភិរក្សនិងការប្រើប្រាស់ជីវៈចម្រុះ សមុទ្រប្រកបដោយចីរភាពនៅក្រៅដែនយុត្តាធិការជាតិក្រោមអនុសញ្ញាសហប្រជាជាតិ ស្តីពីច្បាប់សមុទ្រ។
៣- សេចក្តីព្រាងកម្មវិធីវិនិយោគសាធារណៈ ៣ឆ្នាំរំកិល ២០២៦-២០២៨។
៤- សេចក្តីព្រាងផែនការសកម្មភាពជាតិស្តីពីការទប់ស្កាត់និងឆ្លើយតបចំពោះអំពើហិង្សាលើកុមារ ឆ្នាំ២០២៥-២០៣០។

ព្រឹកថ្ងៃទី១៨ កក្កដា ២០២៥
14
ចុះពិនិត្យការងាររៀបចំសោភ័ណភាពទីស្នាក់ការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ឆ្នាំង ត្រៀមសម្ពោធនាពេលខាងមុខ
15
អតីតមន្ទីរឃុំឃាំង ១៣ ឬ ម-១៣ សព្វថ្ងៃស្ថិតនៅក្នុងភូមិព្រៃជ្រៅ ឃុំក្បាលទឹក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ជាប់ព្រំប្រទល់ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ជាអតីតមន្ទីរឃុំឃាំងនៃភូមិភាគពិសេសផ្នែកខាងជើង ចាប់ពីឆ្នាំ១៩៧១ មក។ នៅដើមខែមេសា ឆ្នាំ១៩៧៥ សកម្មភាពប្រតិបត្តិការមន្ទីរថយចុះ ដ្បិតមេដឹកនាំខ្មែរក្រហមផ្ដោតលើការវាយលុកចូលរដ្ឋធានីភ្នំពេញ ហើយរហូតដល់បានជ័យជម្នះថ្ងៃ១៧ ខែមេសា មន្ទីរនេះបានរំសាយទាំងស្រុង។

មន្ទីរឃុំឃាំងនេះជា កន្លែងឃុំឃាំង សួរចម្លើយ និងធ្វើទារុណកម្ម លើអ្នកជាប់ឃុំដែលចាប់ខ្លួនពីតំបន់មួយចំនួននៃភូមិភាគពិសេស និងជាពិសេសក្នុងចំណោមប្រជាជនក្នុងតំបន់ក្រោមការគ្រប់គ្រង់របស់រដ្ឋាភិបាលសាធារណរដ្ឋខ្មែរ (លន់ នល់) អំឡុងពេលសង្គ្រាមស៊ីវិល។ គេជឿជាក់ថា មានជនរងគ្រោះរាប់រយនាក់ បានស្លាប់នៅទីនេះ ហើយឌុច បានដកពិសោធន៍អំពីកិច្ចការគ្រប់គ្រងគុក ធ្វើទារុណកម្ម សម្លាប់មនុស្ស និងបណ្ដុះបណ្ដាលបុគ្គលិកមួយចំនួន រួចបានទៅអនុវត្តកាន់តែព្រៃផ្សៃនៅ ស-២១ ចន្លោះឆ្នាំ១៩៧៥ ដល់ ឆ្នាំ១៩៧៩។

យោងតាមភស្ដុតាងឯកសារនិងសក្ខីកម្ម អ្នកជាប់ឃុំនៅម-១៣ ត្រូវដាក់ឲ្យជាប់ឃ្នោះក្នុងរណ្ដៅនៅប្របមាត់ស្ទឹងក្រាំងពន្លៃ មុននឹងទារុណកម្ម និងសួរចម្លើយ។ អំឡុងពេលឃុំឃាំង អ្នកជាប់ឃុំខ្លះត្រូវបង្ខំឲ្យធ្វើការងារ ខ្វះខាតអាហារហូបចុក និងព្យាបាល ហើយក្រោយមកភាគច្រើនត្រូវបញ្ជូនទៅសម្លាប់។ ក្រៅពីទារុណកម្មព្រៃផ្សៃ អ្នកជាប់ឃុំខ្លះបានស្លាប់ដោយសារទឹកជំនន់ ដ្បិតពុំអាចចេញរួចពីរណ្ដៅ។

អតីតមន្ទីរឃុំឃាំង ម-១៣, សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង ស-២១​ និងមជ្ឈមណ្ឌលឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ជើងឯក ត្រូវបានចុះបញ្ជីបូជនីយដ្ឋានចងចាំនៃកម្ពុជាពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សា និងសន្តិភាព ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ កាលពីថ្ងៃ១១ ខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុងប៉ារីស សាធារណរដ្ឋបារាំង វេលាម៉ោង ៥:៣៥នាទីរសៀល និងវេលាម៉ោង ១០:៣៥នាទីយប់ នៅព្រះរាជាណាចក្រកម្ពុជា។

#CMS #CMS2025 #TSGM #M13 #CEGC #MCFA #PEACE
9