ស៊ុន សុវណ្ណារិទ្ធិ - Sun Sovannarith
8.76K subscribers
11.6K photos
176 videos
28 files
1.41K links
អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង
Download Telegram
ខ្ញុំ រួមជាមួយឯកឧត្ដម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត បានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដើម្បី​ផ្សព្វផ្សាយ​បទបញ្ជាដ៏​ខ្ពង់ខ្ពស់​របស់សម្ដេចមហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រី ស្ដីពី​យុទ្ធនាការ​បោសសម្អាត​ការឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ (Online Scams)។

ខ្ញុំបានណែនាំយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរមូលដ្ឋានក្រុងស្រុក ឃុំសង្កាត់ កម្លាំងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ និងមន្ទីរអង្គភាពទាំងអស់ ត្រូវរួមគ្នាអនុវត្តយុទ្ធនាការបោសសម្អាត ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ទប់ស្កាត់មិនឱ្យកើតមានទីតាំងប្រើប្រាស់ ដើម្បីធ្វើការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្នុងភូមិសាស្ត្រខេត្ត ជាដាច់ខាត សំដៅចូលរួមចំណែកថែរក្សា ការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។

រសៀលថ្ងៃទី១៧ កក្កដា ២០២៥
7🙏3