Sisters of Code
1.03K subscribers
1.48K photos
3 videos
414 links
Sisters of Code is the first free female coding club in Cambodia that was launched by IT Academy STEP Cambodia in early 2019. Join this telegram channel to get latest news about us and other opportunities.
Download Telegram
ថ្មីៗនេះ សិស្សានុសិស្សកម្មវិធីសិក្សាបណ្ដុះបណ្ដាលជំនាញការ របស់ Sisters of Code ក្នុងជំនាញ សហគ្រិនភាពឌីជីថល និង ទីផ្សារឌីជីថល មានឱកាសដ៏ពិសេសក្នុងការទៅទស្សនាអាជីវកម្មនៅក្នុងទីក្រុងភ្នំពេញ ដូចជា៖ @CENTURY 21 Cambodia, @Dorsu Cambodia, និង @Sala Tech។ សិស្សរបស់យើងទទួលបានឱកាសជួបជាមួយអ្នកដឹកនាំ ទទួលបានមតិយោបល់ល្អ មានទំនុកចិត្ត និងគោលដៅច្បាស់លាស់សម្រាប់អនាគត។ 🚀💡

បទពិសោធន៍ដ៏មានន័យនេះ អាចកើតមានឡើងដោយសារការគាំទ្រពី @Liechtenstein Development Service (LED) និងកិច្ចសហការជាមួយ @GIZ Cambodia។ ពួកយើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រើសដល់ដៃគូរបស់យើង និងក្រុមហ៊ុនដែលបានផ្ដល់ឱកាសដ៏ពិសេសមួយនេះសម្រាប់សិស្សទៅទស្សនា និងជាប្រភពជំរុញសម្រាប់សិស្សស្រីជំនាន់ក្រោយក្នុងវិស័យបច្ចេកវិទ្យា និងអាជីវកម្មនៅកម្ពុជា។ 👩💻💪

#SistersOfCode #ESP #BusinessVisit #GirlsInTech #DigitalMarketing #Entrepreneurship #EmpowerHer #TechForGood #PhnomPenh #SupportedByLED #GIZCambodia
👍1