Sisters of Code
1.03K subscribers
1.48K photos
3 videos
414 links
Sisters of Code is the first free female coding club in Cambodia that was launched by IT Academy STEP Cambodia in early 2019. Join this telegram channel to get latest news about us and other opportunities.
Download Telegram
ថ្មីៗនេះ សិស្សានុសិស្សកម្មវិធីសិក្សាបណ្ដុះបណ្ដាលជំនាញការ របស់ Sisters of Code ក្នុងជំនាញ សហគ្រិនភាពឌីជីថល និង ទីផ្សារឌីជីថល មានឱកាសដ៏ពិសេសក្នុងការទៅទស្សនាអាជីវកម្មនៅក្នុងទីក្រុងភ្នំពេញ ដូចជា៖ @CENTURY 21 Cambodia, @Dorsu Cambodia, និង @Sala Tech។ សិស្សរបស់យើងទទួលបានឱកាសជួបជាមួយអ្នកដឹកនាំ ទទួលបានមតិយោបល់ល្អ មានទំនុកចិត្ត និងគោលដៅច្បាស់លាស់សម្រាប់អនាគត។ 🚀💡

បទពិសោធន៍ដ៏មានន័យនេះ អាចកើតមានឡើងដោយសារការគាំទ្រពី @Liechtenstein Development Service (LED) និងកិច្ចសហការជាមួយ @GIZ Cambodia។ ពួកយើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រើសដល់ដៃគូរបស់យើង និងក្រុមហ៊ុនដែលបានផ្ដល់ឱកាសដ៏ពិសេសមួយនេះសម្រាប់សិស្សទៅទស្សនា និងជាប្រភពជំរុញសម្រាប់សិស្សស្រីជំនាន់ក្រោយក្នុងវិស័យបច្ចេកវិទ្យា និងអាជីវកម្មនៅកម្ពុជា។ 👩💻💪

#SistersOfCode #ESP #BusinessVisit #GirlsInTech #DigitalMarketing #Entrepreneurship #EmpowerHer #TechForGood #PhnomPenh #SupportedByLED #GIZCambodia
👍1
ក្លឹបសរសេរកូដស្រ្តីនៅខេត្តតាកែវ! 🌟

យើងមានក្តីរីករាយក្នុងការចែករំលែកថា កម្មវិធីសរសេរកូដស្រ្តី (Sisters of Code Clubs) បានដំណើរការអស់រយៈពេល ៤សប្តាហ៍ហើយ នៅវិទ្យាល័យបីកន្លែងក្នុងខេត្តតាកែវ។ ជារៀងរាល់ថ្ងៃសៅរ៍ រសៀល សិស្សស្រីដែលមានអាយុចន្លោះ ១៥-១៧ឆ្នាំ ប្រមូលផ្តុំគ្នានៅក្នុងបន្ទប់កុំព្យូទ័រនៃវិទ្យាល័យរបស់ពួកគេ ដើម្បីស្វែងយល់អំពីអក្ខរកម្មកុំព្យូទ័រ សុវត្ថិភាពអនឡាញ និងការសរសេរកូដជាមូលដ្ឋាននៅលើ code.org។ 👩‍💻

ក្លឹបក្រៅម៉ោងសិក្សានេះ គឺជាផ្នែកមួយនៃកិច្ចប្រឹងប្រែងបន្តបន្ទាប់របស់យើង ក្នុងការលើកកម្ពស់ចំណេះដឹងឌីជីថល និងជួយសិស្សានុសិស្សឲ្យក្លាយជាពលរដ្ឋឌីជីថលដែលមានទំនុកចិត្ត។ កម្មវិធីនេះត្រូវបានអនុវត្តក្នុងភាពជាដៃគូជាមួយ មជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។ 🤝

ជាមួយគ្នានេះ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ Liechtenstein Development Service សម្រាប់ការគាំទ្រការពង្រីកគំនិតផ្តួចផ្តើមនេះ។ យើងនឹងចែករំលែកបន្ថែមអំពីដំណើរ និងសមិទ្ធិផលរបស់សិស្សានុសិស្សរបស់យើងក្នុងពេលឆាប់ៗនេះ! 🎉
7🎉1
នៅថ្ងៃទី ២ ខែសីហា ឆ្នាំ២០២៥ ក្រុមការងារ Sisters of Code បានរៀបចំវគ្គពិភាក្សាក្រុមតូចមួយដ៏មានអត្ថន័យជាមួយនិស្សិតក្នុងកម្មវិធីជំនាញការងារ។ អ្នកចូលរួមសរុបចំនួន ១២ នាក់ រួមមានក្រុមការងារ Sisters of Code គ្រូបង្គោល និងនិស្សិត។

គោលបំណងនៃវគ្គពិភាក្សានេះគឺដើម្បីបង្កើតបរិយាកាសមានសុវត្ថិភាពនិងបើកចំហដែលនិស្សិតអាចនិយាយចេញ ពីបទពិសោធន៍របស់ខ្លួនក្នុងការធ្វើហាត់ការងារ បញ្ហាដែលបានប្រឈម និងសំណើសម្រាប់ការកែលម្អ។ ពួកយើងជឿថា ការផ្លាស់ប្តូរជាក់ស្តែងគឺចាប់ផ្តើមពីការស្តាប់ផ្ទាល់ពីនិស្សិតហើយវគ្គពិភាក្សានេះគឺពោរពេញទៅដោយមតិយោបល់ ដែលស្មោះត្រង់​និង មាននិរន្តរភាព​។​

សម្រាប់ព័ត៍មានបន្ថែម សូមចូលទៅកាន់វេបសាយ​របស់យើង: https://www.sistersofcode.org/post/sisters-of-code-students-share-their-stories-about-internship-opportunities
👍1
UNESCO Youth Hackathon 2025
Theme: Youth Leading the Way - Building MIL Solutions for Impact

The Youth Hackathon is a flagship initiative of UNESCO’s Global Media and Information Literacy (MIL) Week, empowering young people worldwide to tackle urgent challenges in today’s digital information landscape. These include the rise of AI, the spread of mis- and disinformation, online hate speech, platform dominance, and threats to information integrity.

Register Online: https://www.unesco.org/en/articles/global-media-and-information-literacy-week-2025-feature-conference?hub=66833
🎉1