🤝 ការប្រកាសអំពីភាពជាដៃគូ!
Sisters of Code មានកិត្តិយសក្នុងការប្រកាសជាផ្លូវការអំពីភាពជាដៃគូថ្មីរវាង Sisters of Code និង Toutes à l'école! តាមរយៈកិច្ចសហការនេះ Sisters of Code កំពុងផ្តល់ការបណ្តុះបណ្តាលជំនាញឌីជីថលដល់សិស្សស្រីមកពី Happy Chandara School by Toutes à l'école ។👩💻
Sisters of Code ជឿជាក់ថាភាពជាដៃគូនិងកិច្ចសហការគឺជាគន្លឹះសំខាន់ក្នុងការពង្រីកលទ្ធភាពទទួលបានការអប់រំឌីជីថលសម្រាប់ក្មេងស្រីនិងស្ត្រី ជួយពួកគេកសាងទំនុកចិត្ត និងស្វែងយល់ឱកាសក្នុងការអប់រំនិងអាជីពផ្នែកបច្ចេកវិទ្យា។

❤10🎉1
កម្មវិធីក្លឹបសរសេរកូដស្រ្តី នៅខេត្តតាកែវបានបញ្ចប់ដោយជោគជ័យ! 🎉
យើងមានមោទនភាពយ៉ាងខ្លាំងចំពោះសិស្សចំនួន ៣៥រូប ដែលបានចំណាយពេលរសៀល ថ្ងៃសៅរ៍ក្នុងរយៈពេល ១៧សប្តាហ៍កន្លងមក ដើម្បីរៀនអំពីការសរសេរកូដនិងជំនាញឌីជីថលផ្សេងៗតាមរយៈកម្មវិធីក្លឹបសរសេរកូដស្រ្តី (Sisters of Code Clubs) ។✨
Sisters of Code សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់មជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ នៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សម្រាប់ការគាំទ្រជាបន្តបន្ទាប់ ដែលបានធ្វើឱ្យកម្មវិធីនេះអាចប្រព្រឹត្តទៅបានសម្រាប់សិស្សស្រីនៅខេត្តតាកែវ។ 🙏 យើងក៏សូមថ្លែងអំណរគុណដល់វិទ្យាល័យ ប៊ុនរ៉ានី ហ៊ុន សែន បាទី វិទ្យាល័យ សុខ អាន ត្រាំខ្នារ និងវិទ្យាល័យហ៊ុន សែន ១ មិថុនា សម្រាប់កិច្ចសហការដ៏ល្អពេញមួយកម្មវិធី។ 🏫
ជាចុងក្រោយ សូមថ្លែងអំណរគុណពិសេសដល់ Liechtenstein Development Service សម្រាប់ការគាំទ្រដល់គំនិតផ្តួចផ្តើមនេះ។ 🌟
យើងពិតជារំភើបក្នុងការប្រារព្ធពិធីអបអរសាទរសមិទ្ធផលសិក្សារបស់ពួកគេនៅខែក្រោយនេះ។ 🎓

ថ្ងៃចុងក្រោយនៃកម្មវិធីជំនាញការងារ វគ្គសហគ្រិនភាពឌីជីថលនិងទីផ្សារឌីជីថល នៅខេត្តសៀមរាប 🎉
កាលពីថ្ងៃអាទិត្យកន្លងទៅនេះ កម្មវិធីសិក្សារបស់យើងនៅខេត្តសៀមរាបត្រូវបានបញ្ចប់ហើយយើងពិតជារំភើបណាស់ដែលឃើញសិស្សរបស់យើងបង្ហាញផែនការអាជីវកម្មរបស់ពួកគេ ដោយបង្ហាញពីគំនិត និងជំនាញទាំងអស់ដែលពួកគេបានអភិវឌ្ឍតាំងពីវគ្គដំបូងមក។ សិស្សានុសិស្សបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងដើម្បីប្រែក្លាយគំនិតរបស់ពួកគេទៅជាផែនការអាជីវកម្មដែលអាចអនុវត្តបាន។
ជាមួយគ្នានេះ យើងមានកិត្តិយសណាស់ដែលមានលោកស្រី ម៉ៅ សុផានី នាយិកាអង្គការស្លាបព្រាកម្ពុជា និងភោជនីយដ្ឋានស្ពូនកាហ្វេ ជាគណៈកម្មការសម្រាប់បទបង្ហាញចុងក្រោយរបស់សិស្ស។ មតិកែលម្អ និងការលើកទឹកចិត្តដ៏មានតម្លៃរបស់គាត់បានជម្រុញសិស្សរបស់យើងនូវការយល់ដឹងជាក់ស្តែងដើម្បីកែលម្អគម្រោងអាជីវកម្មរបស់ពួកគេ។
គាំទ្រដោយ៖ Liechtenstein Development Service (LED).
សហការជាមួយ៖ Caring for Cambodia
ស្វែងយល់បន្ថែមអំពីកម្មវិធីរបស់យើង៖ https://www.sistersofcode.org/

❤1🎉1