Sisters of Code
1.03K subscribers
1.48K photos
3 videos
413 links
Sisters of Code is the first free female coding club in Cambodia that was launched by IT Academy STEP Cambodia in early 2019. Join this telegram channel to get latest news about us and other opportunities.
Download Telegram
បើកទទួលពាក្យ៖ កម្មវិធី Sisters of Code Ambassadors ឆ្នាំ២០២៦!

ចូលរួមជា Sisters of Code Ambassador ឆ្នាំ២០២៦ អ្នកនឹងមានឱកាសទទួលបានការបណ្តុះបណ្តាលផ្នែកកូដ សិក្សាអំពីជំនាញឌីជីថល និងជំនាញដឹកនាំ រៀងរាល់ចុងសប្តាហ៍ដោយឥតគិតថ្លៃសម្រាប់សិស្សស្រីដែលមានអាយុចាប់ពី ១៦ឆ្នាំឡើងទៅ! 👍

បន្ទាប់ពីបញ្ចប់ដោយជោគជ័យ អ្នកនឹងអាចបង្កើតក្លឹបសរសេរកូដនៅក្នុងសហគមន៍របស់អ្នក និងបង្រៀនអ្នកដទៃបាន។ កម្មវិធីសិក្សានេះទទួលអ្នកចូលរួម ៣០នាក់ តែប៉ុណ្ណោះ។

បើអ្នកចាប់អារម្មណ៍ សូមបំពេញពាក្យចុះឈ្មោះអនឡាញ តាមតំណភ្ជាប់ខាងក្រោម។
👉 ចុះឈ្មោះនៅទីនេះ៖ https://forms.gle/Q39spqdNJR3FmSSc7
🗓 ថ្ងៃផុតកំណត់៖ ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥

📚 សម្រាប់ព័ត៌មានបន្ថែម សូមអាន៖ https://www.sistersofcode.org/post/become-a-sisters-of-code-ambassador-2026
2👍1
🎉 សូមអបអរសាទរដល់សិស្ស Sisters of Code Club ២០២៥ ក្នុងខេត្តបាត់ដំបង!

នៅថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ ២០២៥ យើងមានមោទនភាពក្នុងការអបអរសាទរការបញ្ចប់កម្មវិធីសិក្សា Sisters of Code Club ២០២៥ រយៈពេល ១៨ សប្តាហ៍នៅខេត្តបាត់ដំបង។ សូមអបអរសាទរដល់សិស្សានុសិស្សចំនួន ៩ នាក់ដែលបានបញ្ចប់កម្មវិធីដោយការប្តេជ្ញាចិត្ត ការខិតខំប្រឹងប្រែង និងទំនុកចិត្តយ៉ាងខ្លាំង។

សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះគណៈគ្រប់គ្រងវិទ្យាល័យនេតយ៉ងនិងអាណាព្យាបាលសិស្ស ដែលបានចូលរួមអបអរសាទរ។ការគាំទ្ររបស់អ្នកពិតជាលើកទឹកចិត្តដល់ក្មេងស្រីឱ្យស្វែងយល់ពីការអប់រំបច្ចេកវិទ្យា។ 💙

👉ឧបត្ថម្ភដោយ៖ @LED – Liechtenstein Development Service
👉សហការជាមួយ៖ @វិទ្យាល័យនេតយ៉ង
👉សម្រាប់ព័ត៌មានលម្អិតបន្ថែម សូមចូលទៅកាន់៖ https://www.sistersofcode.org/post/graduation-day-for-sisters-of-code-club-students-in-battambang

#SistersOfCode #GirlsInTech #WomenInSTEM #CodingForGirls #Battambang #TechEducation #YouthEmpowerment
3🎉2
🎉 អបអរសាទរពិធីបញ្ចប់ការសិក្សាដល់សិស្សរបស់យើងនៅខេត្តសៀមរាប ឆ្នាំ២០២៥! 💻

នៅថ្ងៃអាទិត្យ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៥ សិស្សកម្មវិធីសិក្សា Sisters of Code Club និងកម្មវិធីជំនាញការងាររបស់យើងនៅសៀមរាបបានមកជួបជុំគ្នាដើម្បីអបអរសាទរសមិទ្ធផលរបស់ពួកគេ។ បន្ទាប់ពីការបណ្តុះបណ្តាល Sisters of Code Club អស់រយៈពេល ១៨ សប្តាហ៍សិស្សចំនួន១៥ នាក់ បានបញ្ចប់ការសិក្សាដោយជោគជ័យពីកម្មវិធី Sisters of Code Club និងសិស្សចំនួន ៩ នាក់បានបញ្ចប់ការសិក្សាពីកម្មវិធីជំនាញការងារ ហើយកម្មវិធីបញ្ចប់ការសិក្សានេះមានអ្នកចូលរួមសរុបចំនួន ៣៣ នាក់។ យើងពិតជាមានមោទនភាព និងមើលឃើញពីការខិតខំប្រឹងប្រែង ការលះបង់ និងការរីកចម្រើនរបស់ពួកគេពេញមួយកម្មវិធី។💡💙

ឧបត្ថម្ភដោយ៖ @LED – Liechtenstein Development Service
សហការជាមួយ៖ @Caring for Cambodia
សម្រាប់ព័ត៌មានលម្អិតបន្ថែម សូមចូលទៅកាន់៖ https://www.sistersofcode.org/post/graduation-day-for-sisters-of-code-students-in-siem-reap
2