Sisters of Code
1.03K subscribers
1.48K photos
3 videos
413 links
Sisters of Code is the first free female coding club in Cambodia that was launched by IT Academy STEP Cambodia in early 2019. Join this telegram channel to get latest news about us and other opportunities.
Download Telegram
អបអរសាទរ ទិវាជាតិវិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា (STEM)! 💻

ថ្ងៃនេះរំលឹកយើងអំពីសារៈសំខាន់នៃវិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា (STEM) ក្នុងការជំរុញការច្នៃប្រឌិត និងកសាងអនាគតដ៏ប្រសើរជាងមុន។ 🌍

ឆ្លៀតឱកាសនេះ Sisters of Code ក៏សូមកោតសរសើរចំពោះនិស្សិត និងអ្នកជំនាញ STEM ដែលការប្តេជ្ញាចិត្តរបស់អ្នករាល់គ្នា បានជំរុញដល់ការរីកចម្រើន ការអភិវឌ្ឍន៍ និងភាពរុងរឿងក្នុងសង្គម។ 💡🙌

សូមបន្តគាំទ្រការអប់រំ STEM ជំរុញការចង់ដឹងចង់ឃើញ លើកទឹកចិត្តការរុករកឃើញថ្មីៗ និងកសាងសង្គមមួយដែលពោរពេញដោយការច្នៃប្រឌិត និងបរិយាបន្នសម្រាប់មនុស្សគ្រប់រូប។ 🌟
3
អបអរសាទរទិវាបុណ្យឯករាជ្យជាតិ! 🇰🇭
(៩ វិច្ឆិកា ១៩៥៣ – ៩ វិច្ឆិកា ២០២៥)

ថ្ងៃនេះ ជាថ្ងៃប្រារព្ធខួបលើកទី៧២ នៃឯករាជ្យជាតិសម្រាប់ប្រជាជនកម្ពុជា។ ដូច្នេះ Sisters of Code សូមផ្ញើនូវការជូនពរដល់ប្រជាជនកម្ពុជាទាំងអស់ក្នុងថ្ងៃនេះឱ្យជួបប្រទះតែភាពរីករាយនិងប្រកបដោយអត្ថន័យ។ 🙏
🎉1
🤝 ការប្រកាសអំពីភាពជាដៃគូ!

Sisters of Code មានកិត្តិយសក្នុងការប្រកាសជាផ្លូវការអំពីភាពជាដៃគូថ្មីរវាង Sisters of Code និង Toutes à l'école! តាមរយៈកិច្ចសហការនេះ Sisters of Code កំពុងផ្តល់ការបណ្តុះបណ្តាលជំនាញឌីជីថលដល់សិស្សស្រីមកពី Happy Chandara School by Toutes à l'école ។👩‍💻

Sisters of Code ជឿជាក់ថាភាពជាដៃគូនិងកិច្ចសហការគឺជាគន្លឹះសំខាន់ក្នុងការពង្រីកលទ្ធភាពទទួលបានការអប់រំឌីជីថលសម្រាប់ក្មេងស្រីនិងស្ត្រី ជួយពួកគេកសាងទំនុកចិត្ត និងស្វែងយល់ឱកាសក្នុងការអប់រំនិងអាជីពផ្នែកបច្ចេកវិទ្យា។
10🎉1
កម្មវិធីក្លឹបសរសេរកូដស្រ្តី នៅខេត្តតាកែវបានបញ្ចប់ដោយជោគជ័យ! 🎉

យើងមានមោទនភាពយ៉ាងខ្លាំងចំពោះសិស្សចំនួន ៣៥រូប ដែលបានចំណាយពេលរសៀល ថ្ងៃសៅរ៍ក្នុងរយៈពេល ១៧សប្តាហ៍កន្លងមក ដើម្បីរៀនអំពីការសរសេរកូដនិងជំនាញឌីជីថលផ្សេងៗតាមរយៈកម្មវិធីក្លឹបសរសេរកូដស្រ្តី (Sisters of Code Clubs) ។

Sisters of Code សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់មជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ នៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សម្រាប់ការគាំទ្រជាបន្តបន្ទាប់ ដែលបានធ្វើឱ្យកម្មវិធីនេះអាចប្រព្រឹត្តទៅបានសម្រាប់សិស្សស្រីនៅខេត្តតាកែវ។ 🙏 យើងក៏សូមថ្លែងអំណរគុណដល់វិទ្យាល័យ ប៊ុនរ៉ានី ហ៊ុន សែន បាទី វិទ្យាល័យ សុខ អាន ត្រាំខ្នារ និងវិទ្យាល័យហ៊ុន សែន ១ មិថុនា សម្រាប់កិច្ចសហការដ៏ល្អពេញមួយកម្មវិធី។ 🏫

ជាចុងក្រោយ សូមថ្លែងអំណរគុណពិសេសដល់ Liechtenstein Development Service សម្រាប់ការគាំទ្រដល់គំនិតផ្តួចផ្តើមនេះ។ 🌟

យើងពិតជារំភើបក្នុងការប្រារព្ធពិធីអបអរសាទរសមិទ្ធផលសិក្សារបស់ពួកគេនៅខែក្រោយនេះ។ 🎓
10🎉1
ថ្ងៃចុងក្រោយនៃកម្មវិធីជំនាញការងារ វគ្គសហគ្រិនភាពឌីជីថលនិងទីផ្សារឌីជីថល នៅខេត្តសៀមរាប 🎉

កាលពីថ្ងៃអាទិត្យកន្លងទៅនេះ កម្មវិធីសិក្សារបស់យើងនៅខេត្តសៀមរាបត្រូវបានបញ្ចប់ហើយយើងពិតជារំភើបណាស់ដែលឃើញសិស្សរបស់យើងបង្ហាញផែនការអាជីវកម្មរបស់ពួកគេ ដោយបង្ហាញពីគំនិត និងជំនាញទាំងអស់ដែលពួកគេបានអភិវឌ្ឍតាំងពីវគ្គដំបូងមក។ សិស្សានុសិស្សបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងដើម្បីប្រែក្លាយគំនិតរបស់ពួកគេទៅជាផែនការអាជីវកម្មដែលអាចអនុវត្តបាន។

ជាមួយគ្នានេះ យើងមានកិត្តិយសណាស់ដែលមានលោកស្រី ម៉ៅ សុផានី នាយិកាអង្គការស្លាបព្រាកម្ពុជា និងភោជនីយដ្ឋានស្ពូនកាហ្វេ ជាគណៈកម្មការសម្រាប់បទបង្ហាញចុងក្រោយរបស់សិស្ស។ មតិកែលម្អ និងការលើកទឹកចិត្តដ៏មានតម្លៃរបស់គាត់បានជម្រុញសិស្សរបស់យើងនូវការយល់ដឹងជាក់ស្តែងដើម្បីកែលម្អគម្រោងអាជីវកម្មរបស់ពួកគេ។

គាំទ្រដោយ៖ Liechtenstein Development Service (LED).
សហការជាមួយ៖ Caring for Cambodia
ស្វែងយល់បន្ថែមអំពីកម្មវិធីរបស់យើង៖ https://www.sistersofcode.org/
1🎉1