Sisters of Code
1.03K subscribers
1.48K photos
3 videos
414 links
Sisters of Code is the first free female coding club in Cambodia that was launched by IT Academy STEP Cambodia in early 2019. Join this telegram channel to get latest news about us and other opportunities.
Download Telegram
១ ថ្ងៃទៀតប៉ុណ្ណោះ! 🚨

ថ្ងៃផុតកំណត់នៃការចុះឈ្មោះចូលរួមក្នុងកម្មវិធីបណ្តុះបណ្តាលជំនាញការងារឆ្នាំ២០២៥ សម្រាបនិសិ្សតនៅខេត្តបាត់ដំបងកំពុងខិតជិតមកដល់ហើយ។ នៅក្នុងរយៈពេល ១ថ្ងៃទៀតប៉ុណ្ណោះ ការដាក់ពាក្យសុំចូលរួមក្នុងវគ្គសិក្សាឥតគិតថ្លៃជំនាញ ការបង្កើតគេហទំព័រ និងការរចនា UX/UI នឹងត្រូវបិទបញ្ចប់។ សូមកុំខកខានឱកាសដ៏មានតម្លៃនេះ!

ថ្ងៃផុតកំណត់ទទួលពាក្យ៖ ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥
ទីតាំង៖ សាកលវិទ្យាល័យជាតិបាត់ដំបង
🔗 ដាក់ពាក្យឥឡូវនេះ៖ https://forms.gle/vQmb6CVVv93KQgMo9
📌 ស្វែងយល់បន្ថែមអំពីកម្មវិធី៖ https://www.sistersofcode.org/post/free-website-development-ux-ui-design-course-expands-to-battambang
សូមអបអរសាទរដល់បេក្ខនារីដែលត្រូវបានជាប់ចូលរួមក្នុងវគ្គសិក្សាស្តីពីសហគ្រិនភាពឌីជីថលនិងទីផ្សារឌីជីថលឆ្នាំ២០២៥! 🎉

ចាប់តាំងពីដំណាក់កាលដាក់ពាក្យរហូតដល់ជុំសម្ភាសន៍ និងការជ្រើសរើសចុងក្រោយ ការប្តេជ្ញាចិត្តនិងការចាប់អារម្មណ៍របស់អ្នកលើការរៀនសូត្រនិងការបង្កើនជំនាញ គឺពិតជាគួរឱ្យកោតសរសើរ។

យើងក៏សូមថ្លែងអំណរយ៉ាងជ្រាលជ្រៅដ៏ចំពោះបេក្ខនារីទាំងអស់ដែលបានចំណាយពេលវេលានិងកម្លាំងក្នុងការដាក់ពាក្យផងដែរ។ ក្លឹបសរសេរកូដស្រ្តីនៅតែប្តេជ្ញាចិត្តក្នុងការបង្កើតឱកាសសិក្សាប្រកបដោយអត្ថន័យសម្រាប់ក្មេងស្រីនិងស្ត្រីនៅទូទាំងប្រទេសកម្ពុជា។ យើងលើកទឹកចិត្តឱ្យអ្នកបន្តទំនាក់ទំនងជាមួយយើងសម្រាប់គំនិតផ្តួចផ្តើមនាពេលអនាគត។ 🙌
1
អបអរសាទរចំពោះបេក្ខនារីដែលជាប់ចូលរួមក្នុងវគ្គសិក្សាអំពីការបង្កើតគេហទំព័រ និងការរចនា UX/UI ឆ្នាំ២០២៥! 🎉

យើងមានក្តីរំភើបរីករាយក្នុងការស្វាគមន៍អ្នកចូលរួមក្នុងកម្មវិធីឆ្នាំនេះ! បន្ទាប់ពីដំណើរការជ្រើសរើសដ៏ប្រកួតប្រជែង អ្នកត្រូវបានជ្រើសរើសដោយសារភាពច្នៃប្រឌិតរបស់អ្នក គំនិតដោះស្រាយបញ្ហា និងការប្តេជ្ញាចិត្តរៀនសូត្រដើម្បីបង្កើនជំនាញឌីជីថលដែលអាចប្រើប្រាស់ជាក់ស្តែង។

ចំពោះបេក្ខនារីទាំងអស់ សូមអរគុណចំពោះការចាប់អារម្មណ៍ និងការខិតខំរបស់អ្នក។ យើងសង្ឃឹមថានឹងជួបអ្នកក្នុងកម្មវិធីសិក្សានាពេលអនាគតជាមួយក្លឹបសរសេរកូដស្រ្តី។
2
សួស្តីឆ្នាំថ្មី ឆ្នាំម្សាញ់! ☺️

ក្នុងឱកាសឆ្នាំថ្មីនេះ ក្លឹបសរសេរកូដស្រ្តីសូមជូនពរប្រជាពលរដ្ឋខ្មែរឱ្យមានសុភមង្គល វិបុលភាព សំណាងល្អ និងធ្វើដំណើរដោយសុវត្ថិភាពគ្រប់ៗគ្នា។
8
ជួបជាមួយ កញ្ញា ភឿត រតនា វាគ្មិនកិត្តិយសសម្រាប់កម្មវិធីអបអរសាទរ ទិវាក្មេងស្រីក្នុងវិស័យបច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍អន្តរជាតិឆ្នាំ២០២៥ នៅទីក្រុងភ្នំពេញ! 🙌

ផ្អែកលើបទពិសោធន៍ជាគ្រូបង្រៀនកុំព្យូទ័រ និងជាសិស្សតំណាងក្លឹបសរសេរកូដស្រ្តីឆ្នាំ២០២៥ រតនា នឹងណែនាំអំពីឧបករណ៍ឌីជីថលសំខាន់ៗដើម្បីធ្វើឱ្យការសិក្សា និងការងារកាន់តែមានប្រសិទ្ធភាព។ កញ្ញា នឹងចែករំលែកគន្លឹះអនុវត្តន៍ជាក់ស្តែងដើម្បីជួយសិស្សនិស្សិត និងអ្នកវិជ្ជាជីវៈបង្កើនប្រសិទ្ធភាពការងាររបស់ពួកគេ និងបើកឱកាសថ្មីៗសម្រាប់ភាពជោគជ័យទាំងក្នុងការសិក្សា និងអាជីពការងារ។

ព័ត៌មានលម្អិតអំពីកម្មវិធី៖
📅 កាលបរិច្ឆេទ៖ ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៥
🕑 ម៉ោង៖ ២:០០ រសៀល - ៥:០០ ល្ងាច
📍 ទីកន្លែង៖ សាលារៀនជំនាន់ថ្មី វិទ្យាល័យព្រះសុីសុវត្ថិ អគារ G

👉 ចុះឈ្មោះឥឡូវនេះដើម្បីទទួលបានកន្លែងអង្គុយរបស់អ្នក៖ https://forms.gle/sEj7rck1VgEvs1sa9
📖 សម្រាប់ព័ត៌មានបន្ថែម៖ https://www.sistersofcode.org/post/join-international-girls-in-ict-day-2025-celebration-with-sisters-of-code
4
ជួបជាមួយ កញ្ញា ផែន ផល្លីដែត វាគ្មិនកិត្តិយសសម្រាប់កម្មវិធីអបអរសាទរ ទិវាក្មេងស្រីក្នុងវិស័យបច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍អន្តរជាតិឆ្នាំ២០២៥ នៅទីក្រុងភ្នំពេញ! ☺️

ចាប់ផ្តើមពីក្មេងស្រីរស់នៅតំបន់ជនបទនៃប្រទេសកម្ពុជា ផល្លីដែត បានទទួលអាហារូបករណ៍ស្ត្រីក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា (STEM) បន្តការសិក្សាថ្នាក់អនុបណ្ឌិតនៅចក្រភពអង់គ្លេស។

ក្នុងបទបង្ហាញ គាត់នឹងចែករំលែកបទពិសោធន៍ការអភិវឌ្ឍខ្លួន ព្រមទាំងផ្តល់ទស្សនៈស្តីពីការកសាងទំនុកចិត្តក្នុងការសិក្សា និងការបង្កើតអាជីពក្នុងវិស័យបច្ចេកវិទ្យា។

ព័ត៌មានលម្អិតអំពីកម្មវិធី៖
📅 កាលបរិច្ឆេទ៖ ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៥
🕑 ម៉ោង៖ ២:០០ រសៀល - ៥:០០ ល្ងាច
📍 ទីកន្លែង៖ សាលារៀនជំនាន់ថ្មី វិទ្យាល័យព្រះសុីសុវត្ថិ អគារ G

👉 ចុះឈ្មោះឥឡូវនេះដើម្បីទទួលបានកន្លែងអង្គុយរបស់អ្នក៖ https://forms.gle/sEj7rck1VgEvs1sa9
📖 សម្រាប់ព័ត៌មានបន្ថែម៖ https://www.sistersofcode.org/post/join-international-girls-in-ict-day-2025-celebration-with-sisters-of-code
6
📣 ឱកាសស្វែងរកដៃគូការសហការ (Internship Partnership Opportunity!)

តើអ្នកកំពុងស្វែងរកនិស្សិតដែលមានចំណង់ចំណូលចិត្ត និងជំនាញខ្ពស់ក្នុងការរចនាប្រព័ន្ធ UX/UI និង Web Design មែនទេ? សិស្សនិស្សិតរបស់កម្មវិធី Sisters of Code Employment Skills Program បានបញ្ចប់ការបណ្តុះបណ្តាលហើយ ហើយត្រៀមខ្លួនរួចរាល់ក្នុងការចូលរួមចំណែក និងអភិវឌ្ឍខ្លួនក្នុងអង្គភាពរបស់អ្នក។

📌 ប្រសិនបើអង្គភាពរបស់អ្នកមានឱកាសហាត់ការសម្រាប់សិស្សនិសិ្សត សូមទាក់ទងមកយើងតាមរយៈ៖
📧 natalja@sistersofcode.org

យើងរួមគ្នាគាំទ្រនារីវ័យក្មេងក្នុងវិស័យបច្ចេកវិទ្យា ដើម្បីកសាងអនាគតឌីជីថលដ៏ភ្លឺស្វាងមួយ! 💻🌟


#SistersOfCode #InternshipOpportunity #WomenInTech #UXUIDesign #WebDesign #Cambodia
2
ជួបជាមួយវាគ្មិនកិត្តិយសរបស់យើង សម្រាប់កម្មវិធីអបអរសាទរ ទិវាក្មេងស្រីក្នុងវិស័យបច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍អន្តរជាតិឆ្នាំ២០២៥! 🙌

ក្លឹបសរសេរកូដស្រ្តី មានក្តីរំភើបរីករាយក្នុងការណែនាំអ្នកដឹកនាំស្ត្រីដ៏ឆ្នើមបីរូប ក្នុងវិស័យបច្ចេកវិទ្យា និងទូរគមនាគមន៍ ដែលនឹងមកចែករំលែកបទពិសោធន៍ដ៏មានតម្លៃស្តីអំពី "ជំនាញឌីជីថលសម្រាប់ស្ត្រីក្នុងសតវត្សរ៍ទី២១"។

វាគ្មិនកិត្តិយសរបស់យើងនឹងចែករំលែកបទពិសោធន៍របស់ពួកគេ ក្នុងការជម្នះឧបសគ្គផ្សេងៗ ដើម្បីទទួលបានឱកាសសិក្សាបច្ចេកវិទ្យាឌីជីថល និងការបង្កើនចំណេះដឹងឌីជីថល។ បទពិសោធន៍របស់ពួកគាត់ពិតជាមានតម្លៃខ្លាំងណាស់សម្រាប់អ្នកទាំងអស់គ្នាដែលចង់អភិវឌ្ឍជំនាញឌីជីថលរបស់ខ្លួន។

🗓 កាលបរិច្ឆេទ៖ ថ្ងៃសៅរ៍ ទី២៦ ខែមេសា ឆ្នាំ២០២៥
🕑 ម៉ោង៖ ២:០០ រសៀល - ៥:០០ ល្ងាច
📍 ទីកន្លែង៖ វិទ្យាល័យព្រះសុីសុវត្ថិ អាគារ G

✍️ ចុះឈ្មោះឥឡូវនេះតាមរយៈ៖ https://forms.gle/sEj7rck1VgEvs1sa9
📖 ស្វែងយល់បន្ថែមអំពីកម្មវិធី៖ https://www.sistersofcode.org/post/join-international-girls-in-ict-day-2025-celebration-with-sisters-of-code
2
❗️នៅសល់តែ ៣ថ្ងៃទៀតប៉ុណ្ណោះ មុនពេលកម្មវិធីអបអរសាទរ ទិវាអន្តរជាតិក្មេងស្រីក្នុងវិស័យបច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍អន្តរជាតិមកដល់!

ចូលរួមជាមួយពួកយើង ដើម្បីអបអរទិវាក្មេងស្រីក្នុងវិស័យបច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍អន្តរជាតិឆ្នាំ២០២៥ និងស្វែងយល់អំពី ជំនាញឌីជីថលសម្រាប់ស្ត្រីក្នុងសតវត្សទី២១។

**ព័ត៌មានលម្អិតអំពីកម្មវិធី៖
📅 កាលបរិច្ឆេទ៖ ថ្ងៃសៅរ៍ ទី២៦ ខែមេសា ឆ្នាំ២០២៥
🕑 ម៉ោង៖ ២:០០ រសៀល – ៥:០០ ល្ងាច
📍 ទីតាំង៖ វិទ្យាល័យព្រះស៊ីសុវត្ថិ អគារ G

✍️ ចុះឈ្មោះឥឡូវនេះ៖ https://forms.gle/sEj7rck1VgEvs1sa9
📖 ស្វែងយល់បន្ថែមអំពីកម្មវិធី៖ https://www.sistersofcode.org/post/join-international-girls-in-ict-day-2025-celebration-with-sisters-of-code
📢 សេចក្ដីជូនដំណឹងអំពីបេក្ខនារីដែលបានជ្រើសរើសទៅកាន់វគ្គសម្ភាស៍

យើងមានសេចក្ដីរីករាយក្នុងការជូនដំណឹងថា
បញ្ជីឈ្មោះបេក្ខនារីដែលបានជ្រើសរើសសម្រាប់វគ្គសម្ភាសន៍នៃកម្មវិធី Employment Skills នៅខេត្តបាត់ដំបងបានចេញផ្សាយរួចរាល់ហើយ។

បើអ្នកត្រូវបានជ្រើសរើសសម្រាប់ការសម្ភាសន៍សូមពិនិត្យអ៊ីមែលរបស់អ្នកសម្រាប់ព័ត៌មានបន្ថែម។ យើងរង់ចាំស្តាប់រឿងរបស់អ្នក បំណងរបស់អ្នក
និងមតិយោបល់សំខាន់ៗផ្សេងទៀតក្នុងការសម្ភាសន៍នេះ។

សូមជូនពរឱ្យទទួលបានជោគជ័យ!

#SistersOfCode#SkillsForSuccess #EmpowerHer #TechForGood #DigitalInclusion #Battambang
#GirlsInSTEM #EmploymentSkillsProgram
1
‼️នៅសល់តែ ២ថ្ងៃទៀតប៉ុណ្ណោះមុនពេល កម្មវិធីអបអរសាទរទិវាក្មេងស្រីក្នុងវិស័យបច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍អន្តរជាតិចាប់ផ្តើម!

កុំខកខានឱកាសចូលរួមអបអរទិវាក្មេងស្រីក្នុងវិស័យបច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍ឆ្នាំ២០២៥ ជាមួយយើង និងស្វែងយល់អំពីជំនាញឌីជីថលសម្រាប់ស្ត្រីនៅសតវត្សទី២១។

**ព័ត៌មានលម្អិតអំពីកម្មវិធី៖
📅 កាលបរិច្ឆេទ៖ ថ្ងៃសៅរ៍ ទី២៦ ខែមេសា ឆ្នាំ២០២៥
🕑 ម៉ោង៖ ២:០០ រសៀល – ៥:០០ ល្ងាច
📍 ទីតាំង៖ វិទ្យាល័យព្រះស៊ីសុវត្ថិ អគារ G

✍️ ចុះឈ្មោះឥឡូវនេះ៖ https://forms.gle/sEj7rck1VgEvs1sa9
📖 ស្វែងយល់បន្ថែមអំពីកម្មវិធី៖ https://www.sistersofcode.org/post/join-international-girls-in-ict-day-2025-celebration-with-sisters-of-code
‼️នៅសល់តែ ១ថ្ងៃទៀតប៉ុណ្ណោះ!

ត្រៀមខ្លួនចូលរួមជាមួយយើងនៅថ្ងៃស្អែកពេលរសៀល សម្រាប់អបអរទិវាក្មេងស្រីក្នុងវិស័យបច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍អន្តរជាតិឆ្នាំ២០២៥ និងចូលរួមសិក្សាអំពី ជំនាញឌីជីថលសម្រាប់ស្ត្រីក្នុងសតវត្សទី២១។

**ព័ត៌មានលម្អិតអំពីព្រឹត្តិការណ៍៖
📅 កាលបរិច្ឆេទ៖ ថ្ងៃសៅរ៍ ទី២៦ ខែមេសា ឆ្នាំ២០២៥
🕑 ម៉ោង៖ ២:០០ រសៀល – ៥:០០ ល្ងាច
📍 ទីតាំង៖ វិទ្យាល័យព្រះស៊ីសុវត្ថិ អគារ G

✍️ ចុះឈ្មោះឥឡូវនេះ៖ https://forms.gle/sEj7rck1VgEvs1sa9
📖 ស្វែងយល់បន្ថែមអំពីកម្មវិធី៖ https://www.sistersofcode.org/post/join-international-girls-in-ict-day-2025-celebration-with-sisters-of-code
[កម្មវិធីបណ្តុះបណ្តាលជំនាញការងារឆ្នាំ២០២៥]

💡 ដំណើរការសិក្សាបានចាប់ផ្តើមហើយ! ថ្នាក់សហគ្រិនភាពឌីជីថល និងទីផ្សារឌីជីថលរបស់យើងបានចាប់ផ្តើមជាផ្លូវការនៅថ្ងៃនេះ។ Sisters of Code មានមោទនភាពក្នុងការប្រមូលផ្តុំសិស្សស្រីដែលមានទេពកោសល្យ ដែលត្រៀមខ្លួនរួចរាល់ក្នុងការពង្រឹងជំនាញរបស់ពួកគេ គាំទ្រគ្នាទៅវិញទៅមក និងនាំយកគំនិតអាជីវកម្មប្រកបដោយនវានុវត្តន៍របស់ពួកគេឱ្យក្លាយជាការពិត។ យើងពិតជារំភើបក្នុងការរងចាំមើលសមិទ្ធផលរបស់ពួកគេនៅពេលបញ្ចប់វគ្គសិក្សានេះ!

សម្រាប់ព័ត៌មានអំពីកម្មវិធីសិក្សា​ សូមចូលទៅកាន់៖ https://www.sistersofcode.org/employment-program
1👍1
នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ ក្លឹបសរសេរកូដស្រ្តី មានកិត្តិយសបានទៅទស្សនាមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍នៅខេត្តតាកែវ។

យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ - Ministry of Post and Telecommunications ដែលបានផ្តល់ឱកាសឱ្យយើងមកទស្សនា និងសូមអរគុណដល់អ្នកគ្រូ លោកគ្រូនៃសាលារៀនទាំងអស់សម្រាប់ការស្វាគមន៍យ៉ាងកក់ក្តៅ។

ក្លឹបសរសេរកូដពិតជារំភើបក្នុងការស្វែងរកមធ្យោបាយដែលយើងអាចចូលរួមចំណែកធ្វើឱ្យការរៀនសូត្រនៅមជ្ឈមណ្ឌលទាំងនេះកាន់តែសម្បូរបែបនិងមានប្រសិទ្ធភាព។

សម្រាប់ព័ត៌មានបន្ថែមអំពីទស្សនកិច្ចនេះ សូមចូលទៅកាន់៖ https://www.sistersofcode.org/post/sisters-of-code-visits-the-community-tech-centers-in-takeo-province
4