Sisters of Code
1.03K subscribers
1.48K photos
3 videos
414 links
Sisters of Code is the first free female coding club in Cambodia that was launched by IT Academy STEP Cambodia in early 2019. Join this telegram channel to get latest news about us and other opportunities.
Download Telegram
នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៥ ក្លឹបសរសេរកូដស្រ្តី មានកិត្តិយសបានប្រារព្ធទិវាក្មេងស្រីក្នុងវិស័យបច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍ ជាមួយនឹងបទបង្ហាញសំខាន់ កិច្ចសន្ទនាអន្តរជំនាន់ដ៏មានអត្ថន័យ និងកិច្ចពិភាក្សាក្រុមដ៏គួរឱ្យចាប់អារម្មណ៍។ 💻

យើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សាលារៀនជំនាន់ថ្មី វិទ្យាល័យព្រះសុីសុវត្ថដែលបានផ្តល់ទីកន្លែងដ៏ល្អប្រពៃ និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះវាគ្មិនកិត្តិយសទាំងអស់ ដែលបានចែករំលែកចំណេះដឹង និងបទពិសោធន៍ដ៏មានតម្លៃ។

ក្លឹបសរសេរកូដស្រ្តីសង្ឃឹមថា ព្រឹត្តិការណ៍នេះបានជំរុញទឹកចិត្តអ្នកទាំងអស់គ្នាឱ្យបន្តដំណើរក្នុងការសិក្សា ឬអាជីពផ្នែកបច្ចេកវិទ្យាប្រកបដោយភាពជឿជាក់។💡

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់៖ https://www.sistersofcode.org/post/sisters-of-code-celebrates-international-girls-in-ict-day-2025
🎉 អបអរសាទរចំពោះសិស្សានុសិស្សដែលបានជ្រើសរើសចូលរួមកម្មវិធី Sisters of CodeEmployment Skills ២០២៥ ក្នុងខេត្តបាត់ដំបង 🎉

អ្នកត្រូវបានជ្រើសរើសដើម្បីចូលរួមក្នុងដំណើរជាពិសេសក្នុងការសិក្សា ការអភិវឌ្ឍវេបសាយ និងការរចនា UX/UI។ យើងមានមោទនភាពយ៉ាងខ្លាំងចំពោះការខិតខំប្រឹងប្រែង និងចំណង់ចំណូលចិត្តរបស់អ្នកដែលនាំឲ្យអ្នកមកដល់ទីនេះ។ យើងរង់ចាំមើលរបស់អស្ចារ្យដែលអ្នកនឹងបង្កើតឡើង។ ចូលរួមគាំទ្រ និងលើកទឹកចិត្តក្មេងស្រីជាច្រើនទៀតឲ្យចូលរួមពិភពបច្ចេកវិទ្យា! 👩‍💻💪

📍គាំទ្រដោយ: សាកលវិទ្យាល័យជាតិបាត់ដំបង
💡ឧបត្ថម្ភដោយ: LED Liechtenstein Development Service

#SistersOfCode #GirlsInTech #Battambang #WebDesign #UXUIDesign #CodingForGirls #TechForAll
2
🌟 ទិវាក្មេងស្រីក្នុងវិស័យបច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍អន្តរជាតិឆ្នាំ២០២៥ នៅខេត្តសៀមរាប!

យុវតី គ្រូបង្រៀន និងអ្នកស្រឡាញ់បច្ចេកវិទ្យាបានជួបជុំគ្នានៅសៀមរាប ដើម្បីស្វែងយល់ពីតួនាទីសំខាន់នៃជំនាញឌីជីថលក្នុងពិភពលោកបច្ចុប្បន្ន។ រៀបចំដោយ Sisters of Code និង Caring for Cambodia ក្រោមការគាំទ្រពី Liechtenstein Development Service (LED) ព្រឹត្តិការណ៍ពិសេសនេះបានផ្តល់ភាពអង់អាចដល់ស្ត្រី ក្នុងការទទួលយកឱកាសក្នុងការអប់រំ និងអាជីពបច្ចេកវិទ្យា។ យើងមានមោទនភាពដែលបានឃើញអ្នកមានទេពកោសល្យជាច្រើន កំពុងបោះជំហានឆ្ពោះទៅរកការកសាងអនាគតក្នុងវិស័យបច្ចេកវិទ្យា។ 🌱💡

អានបន្ថែមអំពីព្រឹត្តិការណ៍នេះ៖ https://www.sistersofcode.org/post/sisters-of-code-and-caring-for-cambodia-celebrated-girls-in-ict-day-in-siem-reap