Sisters of Code
1.03K subscribers
1.48K photos
3 videos
413 links
Sisters of Code is the first free female coding club in Cambodia that was launched by IT Academy STEP Cambodia in early 2019. Join this telegram channel to get latest news about us and other opportunities.
Download Telegram
ប្រព្រឹត្តទៅរសៀលនេះ៖ សិក្ខាសាលាស្តីពីសុវត្ថិភាពលើប្រព័ន្ធអនឡាញសម្រាប់ទាំងអស់គ្នា! 💻

Sisters of Code មានក្តីរីករាយក្នុងការស្វាគមន៍អ្នកចុះឈ្មោះទាំងអស់មកកាន់សិក្ខាសាលាឥតគិតថ្លៃរបស់យើងលើប្រធានបទ "សុវត្ថិភាពលើប្រព័ន្ធអនឡាញសម្រាប់ទាំងអស់គ្នា" ដែលនឹងប្រព្រឹត្តទៅថ្ងៃនេះនៅម៉ោង២:០០រសៀល នៅ IT Academy STEP Cambodia សាខាអូឡាំពិក។

សម្រាប់អ្នកដែលមិនទាន់បានចុះឈ្មោះ នេះជាឱកាសចុងក្រោយរបស់អ្នកក្នុងការចូលរួម! កុំបាត់បង់ឱកាសក្នុងការរៀនពីអ្នកជំនាញ និងចូលរួមសកម្មភាពដែលរៀបចំឡើងដើម្បីពង្រឹងការយល់ដឹងនិងការអនុវត្តគោលការណ៍សុវត្ថិភាពអនឡាញរបស់អ្នក។

👉 ចុះឈ្មោះដោយឥតគិតថ្លៃ៖ https://forms.gle/xYZk6bj3J3kTNwpCA
📖 សម្រាប់ព័ត៌មានបន្ថែម​ សូមអាននៅទីនេះ៖ https://www.sistersofcode.org/post/join-free-workshop-on-online-safety-for-all
🔒 សិក្ខាសាលាស្តីពី សុវត្ថិភាពលើប្រព័ន្ធអនឡាញ ទាក់ទាញការយកចិត្តទុកដាក់បន្ថែមទៅលើសន្តិសុខប្រព័ន្ធអនឡាញ

Sisters of Code បានរៀបចំសិក្ខាសាលាស្តីអំពី សុវត្ថិភាពលើប្រព័ន្ធអនឡាញសម្រាប់ទាំងអស់គ្នា ដោយជោគជ័យ ក្នុងកិច្ចសហការជាមួយក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងដោយទទួលបានការគាំទ្រពី Liechtenstein Development Service និង IT Academy STEP Cambodia។ សិក្ខាសាលានេះមានគោលបំណងផ្តល់អំណាចដល់អ្នកចូលរួមដោយចំណេះដឹងនិងជំនាញអនុវត្តជាក់ស្តែងដើម្បីប្រើប្រាស់អុីនធឺណិតដោយសុវត្ថិភាព។ 💻🌐

យើងសង្ឃឹមថាសិក្ខាសាលានេះបំផុសគំនិតឱ្យមនុស្សកាន់តែច្រើនយល់ដឹងអំពីសុវត្ថិភាពអនឡាញ និងចាប់ផ្តើមបង្កើនការយកចិត្តទុកដាក់នៅពេលប្រើប្រាស់អុីនធឺណិត។ 🌟

👉 អានបន្ថែមអំពីសិក្ខាសាលា៖ https://www.sistersofcode.org/post/online-safety-for-all-workshop-successfully-completed
2
🙏 រីករាយពិធីបុណ្យអុំទូក!

បុណ្យអុំទូកគឺជាពេលវេលាដ៏អស្ចារ្យមួយក្នុងការជួបជុំគ្នាជាមួយគ្រួសារនិងមិត្តភក្តិ ប្រារព្ធបុណ្យប្រពៃណីខ្មែរនិងបង្កើតការចងចាំដ៏មានតម្លៃ។ សូមជូនពរគ្រប់គ្នាឱ្យជួបតែភាពរីករាយ ធ្វើដំណើរដោយសុវត្ថិភាព និងការជួបជុំប្រកបដោយភាពកក់ក្តៅ។ 💗
🎉5
🎉 កម្រងរូបភាពថ្ងៃចុងក្រោយនៃកម្មវិធីសិក្សា Sisters of Code ក្លឹប ឆ្នាំ២០២៥ 💻

កាលពីសប្តាហ៍មុន សិស្ស Sisters of Code Club របស់យើងដែលរៀននៅ ភ្នំពេញ សៀមរាប និងបាត់ដំបង បានធ្វើបទបង្ហាញគម្រោងចុងក្រោយរបស់ពួកគេ ដោយបង្ហាញពីភាពច្នៃប្រឌិត ការធ្វើការជាក្រុម និងជំនាញសរសេរកូដដែលពួកគេបានអភិវឌ្ឍពេញមួយកម្មវិធីសិក្សា។ វាគឺពោរពេញទៅដោយភាពសប្បាយរីករាយ ការចែករំលែកចំណេះដឹង និងពេលវេលាដ៏ល្អជាមួយគ្នា។ សូមបន្តស្វែងយល់ បង្កើត និងរីករាយនឹងការសរសេរកូដ ព្រោះនេះគ្រាន់តែជាការចាប់ផ្តើមនៃដំណើររបស់អ្នកប៉ុណ្ណោះ! 🙌🥰

យើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអ្នកដឹកនាំក្លឹបសរសេរដ៏អស្ចារ្យទាំង ១៤នាក់ សម្រាប់ការណែនាំ និងគាំទ្រសិស្សគ្រប់ជំហាន។

ឧបត្ថមដោយ​៖ Liechtenstein Development Service (LED)
ស្វែងយល់បន្ថែមអំពីកម្មវិធីរបស់យើងនៅទីនេះ៖ https://www.sistersofcode.org/

#CodingClub #FinalDay #StudentProjects #FunLearning #PhnomPenh #SiemReap #Battambang
11