Sisters of Code
1.03K subscribers
1.48K photos
3 videos
414 links
Sisters of Code is the first free female coding club in Cambodia that was launched by IT Academy STEP Cambodia in early 2019. Join this telegram channel to get latest news about us and other opportunities.
Download Telegram
សក្ខីកម្មរបស់និស្សិតនៃកម្មវិធីជំនាញការងារភ្នំពេញឆ្នាំ ២០២៥ 🎓

ខ្ញុំឈ្មោះ ថាន់ ពៅធីតា ។ ខ្ញុំជានិស្សិតសកលវិទ្យាល័យ ហើយបច្ចុប្បន្នខ្ញុំកំពុងសិក្សាផ្នែកវិទ្យាសាស្ត្រកុំព្យូទ័រ 💻📚។ ផ្នែកគួរឱ្យចាប់អារម្មណ៍បំផុតនៃការអភិវឌ្ឍន៍គេហទំព័រ និងការរចនា UX/UI គឺថាខ្ញុំអាចបង្កើនជំនាញសរសេរកូដរបស់ខ្ញុំ ដោយការរៀនភាសាសរសេរកម្មវិធី ថែមទាំងពង្រីកចំណេះដឹងរបស់ខ្ញុំអំពីការប្រើប្រាស់ឧបករណ៍ផ្សេងៗផងដែរ ។ លើសពីនេះ ខ្ញុំទទួលបានបទពិសោធន៍ដ៏មានតម្លៃក្នុងការធ្វើការ និងសហការជាមួយក្រុមលើគម្រោង ក៏ដូចជាធ្វើការលើគម្រោងនីមួយៗផងដែរ

ស្វែងយល់បន្ថែមពីកម្មវិធីសិក្សារបស់យើង៖ https://www.sistersofcode.org/our-program

#SistersOfCode #EmloymentSKillsProgram #WebDevelopment #ComputerScience #StudentJourney
សក្ខីកម្មរបស់និស្សិតនៃកម្មវិធីជំនាញការងារភ្នំពេញឆ្នាំ ២០២៥ 🎓

ខ្ញុំឈ្មោះ ធារស់ សូលីតា។ ខ្ញុំជានិស្សិតសាកលវិទ្យាល័យដែលកំពុងសិក្សាជំនាញ បច្ចេកវិទ្យាព័ត៌មានធុរកិច្ច។ ចំណុចដែលខ្ញុំចូលចិត្តបំផុតនៃវគ្គសិក្សាការអភិវឌ្ឍន៍គេហទំព័រ និងការរចនា UX/UI គឺវាមិនមានត្រឹមតែទ្រឹស្តីទេ ប៉ុន្តែមានការអនុវត្តជាក់ស្តែងផងដែរ។ វគ្គសិក្សានេះមានលក្ខណៈជាក់ស្តែង និងភ្ជាប់ទៅនឹងស្ថានភាពពិត ដែលធ្វើឲ្យការរៀន កាន់តែរីករាយ និងមានប្រយោជន៍។ ខ្ញុំជឿជាក់ថា និស្សិតណាម្នាក់ដែលចង់បង្កើនជំនាញឌីជីថល ឬចង់សាកល្បងជំនាញច្នៃប្រឌិត នឹងទទួលបានអត្ថប្រយោជន៍យ៉ាងច្រើនពីកម្មវិធីនេះ 🌟
ស្វែងយល់បន្ថែមពីកម្មវិធីសិក្សារបស់យើង៖ https://www.sistersofcode.org/our-program

#SistersOfCode #EmloymentSKillsProgram #WebDevelopment #ComputerScience #StudentJourney
សក្ខីកម្មរបស់និស្សិតនៃកម្មវិធីជំនាញការងារភ្នំពេញ ឆ្នាំ ២០២៥ 🎓

ខ្ញុំឈ្មោះ រិទ្ធ សុខាវត្តី ជានិស្សិតសាកលវិទ្យាល័យ កំពុងសិក្សាជំនាញ គ្រប់គ្រងពាណិជ្ជកម្ម។ ការចូលរួមក្នុងវគ្គ អភិវឌ្ឍន៍គេហទំព័រ និងការរចនា UX/UI ជាបទពិសោធន៍ដ៏មានតម្លៃសម្រាប់ខ្ញុំ ព្រោះខ្ញុំទទួលបានជំនាញជាក់ស្តែងទាំងផ្នែកបច្ចេកទេសនិងចេះច្នៃប្រឌិត​ ដែលជួយឲ្យខ្ញុំមានទំនុកចិត្ត​កាន់តែច្រើនក្នុង ការបង្កើតគេហទំព័រដែលងាយស្រួលប្រើប្រាស់។ វាក៏ធ្វើឲ្យខ្ញុំយល់កាន់តែច្បាស់ថា ការរចនានិងបច្ចេកវិទ្យាអាចភ្ជាប់គ្នា ដើម្បីដោះស្រាយបញ្ហាជាក់ស្តែង 🛠️📈💻

👉ស្វែងយល់បន្ថែមពីកម្មវិធីសិក្សារបស់យើង៖ https://www.sistersofcode.org/our-program

#SistersOfCode #EmloymentSKillsProgram #WebDevelopment #ComputerScience #StudentJourney