Sisters of Code
1.03K subscribers
1.48K photos
3 videos
414 links
Sisters of Code is the first free female coding club in Cambodia that was launched by IT Academy STEP Cambodia in early 2019. Join this telegram channel to get latest news about us and other opportunities.
Download Telegram
Sisters of Code ចូលរួមទិវាជាតិវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍លើកទី៤ ឆ្នាំ២០២៦ ថ្ងៃទី៣!

ចូលរួមជាមួយយើងឥឡូវនេះដើម្បីទទួលបានព័ត៌មានអំពីកម្មវិធីសិក្សាសរសេរកូដ និងឌីជីថលដោយឥតគិតថ្លៃ និងលេងហ្គេមសប្បាយៗ។ យើងមានត្រៀមកាដូសម្រាប់អ្នកឈ្នះ។ 💕

ម៉ោង៖ ៨:០០ព្រឹក - ៨:០០យប់
👉 ស្តង់លេខ៖ A21
📍 ទីតាំង៖ កោះពេជ្រ
#SistersOfCode #STI2026 #GirlsInTech #DigitalSkills
4🎉1💘1
សូមអបអរសាទរចំពោះបេក្ខនារីដែលត្រូវបានជ្រើសរើស 🎉

Sisters of Code មានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសឈ្មោះសិស្សដែលត្រូវបានជ្រើសរើសសម្រាប់ កម្មវិធីជំនាញការងារឆ្នាំ ២០២៦ (Employment Skills Program 2026)។

បន្ទាប់ពីឆ្លងកាត់ដំណើរការជ្រើសរើសយ៉ាងស្វិតស្វាញ យើងបានរកឃើញសិស្សចំនួន ៣៤ នាក់ ដើម្បីចូលរួមក្នុងវគ្គសិក្សា ការអភិវឌ្ឍគេហទំព័រ និង ការរចនាUX/UI និងសិស្សចំនួន ៣៣ នាក់ទៀត សម្រាប់ចូលរួមវគ្គសិក្សា សហគ្រិនភាពឌីជីថល និងការទីផ្សារឌីជីថល។ បេក្ខនារីម្នាក់ៗសុទ្ធតែបានបង្ហាញនូវភាពច្នៃប្រឌិត សក្តានុពល និងការប្តេជ្ញាចិត្តខ្ពស់ក្នុងការអភិវឌ្ឍជំនាញឌីជីថលជាក់ស្តែង។ សូមអបអរសាទរចំពោះជោគជ័យដែលអ្នកទាំងអស់គ្នាខិតខំសម្រេចបាន! 👏

យើងខ្ញុំក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់បេក្ខនារីទាំងអស់ ដែលបានដាក់ពាក្យ និងបង្ហាញនូវការចាប់អារម្មណ៍ ក៏ដូចជាការខិតខំប្រឹងប្រែង។ យើងខ្ញុំសូមលើកទឹកចិត្តឱ្យអ្នកទាំងអស់គ្នាបន្តតាមដានព័ត៌មាន ដើម្បីចូលរួមក្នុងកម្មវិធីផ្សេងៗទៀតរបស់យើងនាពេលអនាគត។ 🥰💻🤝

#SistersOfCode #EmploymentSkillsProgram2026 #DigitalSkills #WebsiteDevelopment #UXUIDesign #DigitalEntrepreneurship #DigitalMarketing
12
នៅថ្ងៃទី ២៥ ខែមេសា ឆ្នាំ ២០២៦, Sisters of Code បានចាប់ផ្តើមកម្មវិធីជំនាញការងាររបស់យើងជាមួយនឹងវគ្គណែនាំដ៏គួរឱ្យរំភើបមួយ។វាគឺជាការចាប់ផ្តើមដ៏មានអត្ថន័យមួយ ដែលនាំសិស្សរបស់យើងអាចជុំគ្នាផ្សារភ្ជាប់ទំនាក់ទំនង និងបង្កើតមិត្តភាពថ្មីៗ។

យើងក៏បានចែករំលែកពេលវេលាដ៏រីករាយតាមរយៈហ្គេមអន្តរកម្មដោយបង្កើតបរិយាកាសកក់ក្តៅ និងស្វាគមន៍មុនពេលដំណើរសិក្សាចាប់ផ្តើម។

យើងរំភើបណាស់ដែលបានឃើញសិស្សរបស់យើងរីកចម្រើនហើយសង្ឃឹមថាពួកគេនឹងមានដំណើរដ៏រីករាយពេញមួយកម្មវិធី។ 🚀

#SistersOfCode #EmploymentSkills #WomenInTech #GirlsInTech #DigitalSkills #LearningJourney #Empowerment
9🎉1
នៅថ្ងៃទី ២៦ ខែមេសា ឆ្នាំ ២០២៦ Sisters of Code បានចាប់ផ្តើមថ្នាក់ដំបូងនៃកម្មវិធីEmployment Skills របស់យើងជាផ្លូវការ។ 🎉

សិស្សានុសិស្សបានចាប់ផ្តើមដំណើររៀនសូត្ររបស់ពួកគេជាមួយនឹងថាមពលនិងការចង់រៀន ដោយបោះជំហានដំបូងទៅរកការអភិវឌ្ឍជំនាញសំខាន់ៗសម្រាប់អនាគតការងារ។ វាពិតជាអស្ចារ្យណាស់ដែលបានឃើញការចូលរួមយ៉ាងសកម្មនិងភាពមុតមាំរបស់ពួកគេក្នុងថ្នាក់។ សូមចងចាំថានេះ គ្រាន់តែជាការចាប់ផ្តើមនៃដំណើររៀនសូត្រដ៏អស្ចារ្យមួយប៉ុណ្ណោះ។🚀

#SistersOfCode #EmploymentSkills#FirstClass #LearningJourney #DigitalSkills #WomenInTech #Empowerment
1
វគ្គផ្តល់ព័ត៌មានតាមអនឡាញ អំពីកម្មវិធី Sisters of Code Clubs ឆ្នាំ២០២៦

ដើម្បីជួយប្អូនៗក្នុងការត្រៀមខ្លួនសម្រាប់ការចុះឈ្មោះចូលរៀនវគ្គថ្មី យើងនឹងរៀបចំ វគ្គផ្តល់ព័ត៌មានតាមអនឡាញ ដែលក្រុមការងាររបស់យើងនឹងបង្ហាញយ៉ាងលម្អិតអំពី ដំណើរការនៃការដាក់ពាក្យ សេចក្តីណែនាំអំពីកម្មវិធីសិក្សា គោលបំណង និងលទ្ធផលដែលទទួលបានក្រោយពីបញ្ចប់ការសិក្សា។

កាលវិភាគនៃវគ្គផ្តល់ព័ត៌មានតាមអនឡាញ៖
📅 កាលបរិច្ឆេទ៖ ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦
ម៉ោង៖ ៩:០០ព្រឹក – ១១:០០ព្រឹក
📍 ទម្រង់៖ តាមអនឡាញ (Google Meet)

🔔 សូមបញ្ជាក់៖ មានតែអ្នកដែលបានចុះឈ្មោះទុកជាមុនប៉ុណ្ណោះ ទើបទទួលបានតំណភ្ជាប់ (Link) ចូលរួមក្នុងកម្មវិធីតាមរយៈ Google Meet ដែលយើងនឹងផ្ញើជូនមួយថ្ងៃមុនកម្មវិធីចាប់ផ្តើម។
👉 ចុះឈ្មោះឥឡូវនេះ៖ https://forms.gle/UF9yguz6Haq8dVPH7

#SistersOfCode #ClubsProgram2026 #GirlsInTech #DigitalSkills #CodingForGirls
1
កម្មវិធី Sisters of Code Clubs ឆ្នាំ២០២៦ ទទួលបានការដាក់ពាក្យសរុបចំនួន ៤២៣! 🎉

ពេលនេះ ក្រុមការងាររបស់យើងកំពុងពិនិត្យមើលរាល់ការចុះឈ្មោះទាំងអស់យ៉ាងយកចិត្តទុកដាក់។ បេក្ខនារីដែលស្ថិតក្នុងបញ្ជីសម្រាំង (Shortlist) នឹងត្រូវទទួលបានការទាក់ទងក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះសម្រាប់ការសម្ភាស។ លទ្ធផលនៃបញ្ជីសម្រាំងនេះ នឹងត្រូវប្រកាសតាមរយៈអុីមែល និងនៅលើទំព័រហ្វេសប៊ុករបស់យើង។

សូមអរគុណដល់បេក្ខនារីទាំងអស់ចំពោះការអត់ធ្មត់រង់ចាំ យើងសូមជូនពរឱ្យបេក្ខនារីទាំងអស់ទទួលបានជោគជ័យ! 🩷

#SistersOfCode #GirlsInTech #CodingForGirls #DigitalSkills #STEMCambodia
5
🎉 កម្រងរូបភាពពីការសម្ភាសន៍ ក្នុងកម្មវិធី Sisters of Code Clubs 2026🎉

នៅថ្ងៃទី ១៣-១៤ ខែមិថុនា ឆ្នាំ ២០២៦, អ្នកដឹកនាំក្លឹបសរសេរកូដ របស់កម្មវិធី Sisters of Code បានបញ្ចប់ដំណើរការសម្ភាសន៍សម្រាប់ Sisters of Code Clubs ឆ្នាំ២០២៦ ដោយជោគជ័យ។

សូមអរគុណដល់បេក្ខនារីទាំងអស់ដែលបានចូលរួមសម្ភាសន៍ និងបានចែករំលែកពីចំណង់ចំណូលចិត្ត គំនិត និងភាពស្វាហាប់របស់ខ្លួនជាមួយពួកយើង។ យើងសូមជូនពរដល់បេក្ខនារីទាំងអស់ឱ្យទទួលបានជោគជ័យ និងទន្ទឹងរង់ចាំស្វាគមន៍សមាជិកជំនាន់ថ្មីរបស់ក្លឹបសរសេរកូដ។

សូមរង់ចាំតាមដានលទ្ធផលផ្លូវការ និងសកម្មភាពនានារបស់ក្លឹបសរសេរកូដខាងមុខនេះ!

#SistersofCode #SoCClubs2026#WomenInSTEM #GirlsWhoCode #FutureLeaders
7
🎉 ការប្រកាសលទ្ធផលជ្រើសរើសចុងក្រោយ– កម្មវិធី Sisters of Code Clubs ឆ្នាំ ២០២៦ នៅរាជធានីភ្នំពេញ

ពេលវេលាដែលគ្រប់គ្នាកំពុងទន្ទឹងរង់ចាំបានមកដល់ហើយ! យើងខ្ញុំមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែងក្នុងការប្រកាសលទ្ធផលជ្រើសរើសចុងក្រោយសម្រាប់កម្មវិធី Sisters of Code Clubs ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ និងសូមស្វាគមន៍ជាផ្លូវការនូវយុវតីជំនាន់ថ្មី និងជាអ្នកដឹកនាំស្ត្រីនាពេលអនាគតក្នុងវិស័យបច្ចេកវិទ្យា។

បន្ទាប់ពីឆ្លងកាត់ដំណើរការជ្រើសរើសយ៉ាងស្វិតស្វាញ និងហ្មត់ចត់រួចមកយើងមានមោទនភាពក្នុងការជម្រាបជូនថា សិស្សស្រីចំនួន២៧៧ នាក់ ត្រូវបានជ្រើសរើសឱ្យចូលរួមក្នុងកម្មវិធីSisters of Code Clubs សម្រាប់ឆ្នាំ ២០២៦ នេះ។

📧 ប្រសិនបើប្អូនៗត្រូវបានជ្រើសរើស៖ សូមពិនិត្យមើលសារអេឡិចត្រូនិក(Email) របស់ប្អូនៗសម្រាប់ព័ត៌មានសំខាន់ៗ រួមមាន៖ព័ត៌មានលម្អិតអំពីកម្មវិធី ព័ត៌មានណែនាំសម្រាប់ការចាប់ផ្តើមដំបូងនិងជំហានបន្តបន្ទាប់ទៀត។

#SistersofCode#SOCClubs2026 #SistersofCodeClubs #WomenInTech #GirlsWhoCode
3👏1
🎉 ការប្រកាសលទ្ធផលជ្រើសរើសចុងក្រោយ – កម្មវិធី Sisters of Code Clubs ឆ្នាំ ២០២៦ នៅខេត្តបាត់ដំបងនិងខេត្តសៀមរាប

ពេលវេលាដែលគ្រប់គ្នាកំពុងទន្ទឹងរង់ចាំបានមកដល់ហើយ! យើងខ្ញុំមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ក្នុងការប្រកាសលទ្ធផលជ្រើសរើសចុងក្រោយសម្រាប់កម្មវិធី Sisters of Code Clubs ឆ្នាំ ២០២៦ នៅខេត្តបាត់ដំបងនិងខេត្តសៀមរាប និងសូមស្វាគមន៍ជាផ្លូវការនូវយុវតីជំនាន់ថ្មី និងជាអ្នកដឹកនាំស្ត្រីនាពេលអនាគតក្នុងវិស័យបច្ចេកវិទ្យា។

បន្ទាប់ពីឆ្លងកាត់ដំណើរការជ្រើសរើសយ៉ាងស្វិតស្វាញ និងហ្មត់ចត់រួចមក យើងមានមោទនភាពក្នុងការជម្រាបជូនថា សិស្សស្រីចំនួន ២៧៧ នាក់ ត្រូវបានជ្រើសរើសឱ្យចូលរួមក្នុងកម្មវិធី Sisters of Code Clubs សម្រាប់ឆ្នាំ ២០២៦ នេះ។

📧 ប្រសិនបើប្អូនៗត្រូវបានជ្រើសរើស៖ សូមពិនិត្យមើលសារអេឡិចត្រូនិក (Email) របស់ប្អូនៗសម្រាប់ព័ត៌មានសំខាន់ៗ រួមមាន៖ ព័ត៌មានលម្អិតអំពីកម្មវិធី ព័ត៌មានណែនាំសម្រាប់ការចាប់ផ្តើមដំបូង និងជំហានបន្តបន្ទាប់ទៀត។

#SistersofCode #SOCClubs2026#SistersofCodeClubs #WomenInTech #GirlsWhoCode
1👏1
🎉 ការប្រកាសលទ្ធផលជ្រើសរើសចុងក្រោយ– កម្មវិធី Sisters of Code Clubs ឆ្នាំ ២០២៦ សម្រាប់ថ្នាក់អនឡាញ

ពេលវេលាដែលគ្រប់គ្នាកំពុងទន្ទឹងរង់ចាំបានមកដល់ហើយ!យើងខ្ញុំមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែងក្នុងការប្រកាសលទ្ធផលជ្រើសរើសចុងក្រោយសម្រាប់កម្មវិធី Sisters of Code Clubs ឆ្នាំ២០២៦ សម្រាប់ថ្នាក់អនឡាញនិងសូមស្វាគមន៍ជាផ្លូវការនូវយុវតីជំនាន់ថ្មី និងជាអ្នកដឹកនាំស្ត្រីនាពេលអនាគតក្នុងវិស័យបច្ចេកវិទ្យា។បន្ទាប់ពីឆ្លងកាត់ដំណើរការជ្រើសរើសយ៉ាងស្វិតស្វាញ និងហ្មត់ចត់រួចមកយើងមានមោទនភាពក្នុងការជម្រាបជូនថា សិស្សស្រីចំនួន ២៧៧ នាក់ ត្រូវបានជ្រើសរើសឱ្យចូលរួមក្នុងកម្មវិធី Sisters of Code Clubs សម្រាប់ឆ្នាំ២០២៦ នេះ។

📧 ប្រសិនបើប្អូនៗត្រូវបានជ្រើសរើស៖
សូមពិនិត្យមើលសារអេឡិចត្រូនិក(Email) របស់ប្អូនៗសម្រាប់ព័ត៌មានសំខាន់ៗ រួមមាន៖ព័ត៌មានលម្អិតអំពីកម្មវិធី ព័ត៌មានណែនាំសម្រាប់ការចាប់ផ្តើមដំបូងនិងជំហានបន្តបន្ទាប់ទៀត។

#SistersofCode #SOCClubs2026#SistersofCodeClubs #WomenInTech #GirlsWhoCode
5👏1