Sisters of Code
1.03K subscribers
1.48K photos
3 videos
414 links
Sisters of Code is the first free female coding club in Cambodia that was launched by IT Academy STEP Cambodia in early 2019. Join this telegram channel to get latest news about us and other opportunities.
Download Telegram
កិច្ចសម្ភាសន៍ក្លឹបសរសេរកូដស្រ្តីនៅខេត្តតាកែវ!

🌟 នៅថ្ងៃសៅរ៍ ទី២១ ខែមិថុនា ឆ្នាំ២០២៥ Sisters of Code បានធ្វើការសម្ភាសន៍ជាមួយសិស្សជាង៦០នាក់ដែលចង់ចូលរួមជាមួយក្លឹបសរសេរកូដស្រ្តីឆ្នាំ២០២៥ (Sisters of Code Clubs 2025) នៅវិទ្យាល័យបីកន្លែងក្នុងខេត្តតាកែវ៖ វិទ្យាល័យ សុខអាន ត្រាំខ្នារ វិទ្យាល័យ ប៊ុនរ៉ានី ហ៊ុន សែន បាទី និងវិទ្យាល័យ ហ៊ុន សែន ១ មិថុនា។

យើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ សម្រាប់ការសម្របសម្រួលការសម្ភាសន៍នៅ មជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ និងចំពោះសាលារៀនទាំងបីដែលបានចូលរួម សម្រាប់ការផ្តល់កន្លែង និងការលើកទឹកចិត្តដល់ការចូលរួមរបស់សិស្ស។

យើងមានក្តីរំភើបចំពោះការស្វាគមន៍ក្មេងស្រីជំនាន់ថ្មីចូលរួមក្នុងក្លឹបសរសេរកូដស្រ្តីរបស់យើង។ សូមរង់ចាំលទ្ធផលទាំងអស់គ្នា! ☺️
6
📢 Applications are now open for the 2026 YSEALI Academic Fellows Program – a fully funded, 5-week academic and leadership exchange in the United States.

Join young leaders from Southeast Asia to explore themes like civic engagement, natural resources, entrepreneurship, and governance.

📅 Deadline: July 21, 2025, 11:59 PM Myanmar Time
🌍 Open to citizens of all 11 YSEALI member countries

🔗 Learn more: https://wp.me/p23f03-fj7

#YSEALI #AcademicFellows #LeadershipDevelopment #YouthExchange
6🥰1🎉1
🎉 សូមអបអរសាទរដល់សិស្សស្រីដែលត្រូវបានជ្រើសរើសសម្រាប់ក្លឹបសរសេរកូដស្រ្តី (Sisters of Code Clubs) នៅខេត្តតាកែវ!

Sisters of Code មានសេចក្តីរីករាយដែលបានជួបនឹងស្ត្រីវ័យក្មេងដែលមានចំណង់ចំណូលចិត្ត និងមានទេពកោសល្យជាច្រើនអំឡុងពេលសម្ភាសន៍។ យើងពិតជារំភើបក្នុងការចាប់ផ្តើមថ្នាក់រៀនដំបូងរបស់យើងជាមួយគ្នាក្នុងពេលឆាប់ៗនេះ!

សម្រាប់អ្នកដែលមិនត្រូវបានជ្រើសរើសនៅលើកនេះ យើងសូមអរគុណចំពោះការព្យាយាម និងភាពក្លាហានរបស់អ្នក។ យើងសង្ឃឹមថានឹងនៅបន្តទំនាក់ទំនង និងលើកទឹកចិត្តអ្នកឱ្យបន្តស្វែងយល់អំពីបច្ចេកវិទ្យា! 💻
14🎉2
🌟 សេចក្តីប្រកាសភាពជាដៃគូថ្មី!🌟

🎉 យើងមានសេចក្តីរំភើបរីករាយក្នុងការប្រកាសអំពីកិច្ចសហការថ្មីរបស់យើងជាមួយHappy Farm Mart! តាមរយៈភាពជាដៃគូនេះ Happy Farm
Mart បានផ្តល់ឱកាសកម្មសិក្សាសម្រាប់និស្សិតបញ្ចប់ការសិក្សាកម្មវិធីជំនាញការងាររបស់យើងដោយជួយពួកគេទទួលបានបទពិសោធន៍ជាក់ស្តែង និងរៀបចំសម្រាប់អាជីពនាពេលអនាគត។

អរគុណ Happy Farm ដែលគាំទ្រក្មេងៗមានទេពកោសល្យនិងផ្តល់លើកទឹកចិត្តដល់ក្មេងជំនាន់ក្រោយ! 💻🌾

👉 មានចំណាប់អារម្មណ៍ចង់ផ្តល់កន្លែងកម្មសិក្សាដល់និស្សិតរបស់យើងទេ?សូមទាក់ទងមក natalja@sistersofcode.org

#SistersOfCode #Partnership#InternshipOpportunities #EmpoweringGirls #HappyFarm #SkillForFuture
#WomenInTech
8
📢 កម្មវិធី Sistersof Code Club 2025 បានចាប់ផ្តើមជាផ្លូវការហើយ! 👩‍💻🚀

យើងមានសេចក្តីរំភើបសូមជម្រាបជូនថាថ្នាក់រៀនក្លឹប Sisters of Code ប្រចាំឆ្នាំ ២០២៥ បានចាប់ផ្តើមនៅថ្ងៃទី ២៨-២៩ មិថុនា! 🎉

ឆ្នាំនេះយើងបានបើក១៧ ក្លឹប នៅតាមបណ្តាខេត្តផ្សេងៗក្នុងប្រទេសកម្ពុជា
ក្នុងនោះមានសិស្សស្រីចំនួន ២៦៩ នាក់ ដែលត្រូវបានជ្រើសរើសចូលរួមក្នុងកម្មវិធីដ៏ពិសេសនេះ។ពួកគេបានចាប់ផ្តើមថ្នាក់ដំបូងដោយមានកម្លាំង និងការរីករាយជាមួយមិត្តរួមថ្នាក់ និងគ្រូបង្រៀន! 💫

សូមជំរុញទឹកចិត្តដល់ពួកគេក្នុងដំណើរទៅកាន់ការក្លាយជាអ្នកបង្កើតបច្ចេកវិទ្យានាពេលអនាគត!🌍💪

#SistersOfCode#GirlsInTech #STEMforGirls #TechForChange #SistersOfCode2025