វិទ្យុអាស៊ីសេរី/ RFA Khmer
14.2K subscribers
3.87K photos
2.03K videos
94 files
7.95K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃពុធ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣៖

១. លោក ហ៊ុន ម៉ាណែត អះអាងថាក្រោមការដឹកនាំរបស់លោករយៈពេល៣ខែ រដ្ឋាភិបាលបង្កើតបានស្នាដៃជាច្រើន
២. តុលាការខេត្តបន្ទាយមានជ័យ កាត់ទោសពលរដ្ឋម្នាក់ដែលរិះគន់បក្សប្រជាជនកម្ពុជាឱ្យជាប់ពន្ធនាគារ៣ឆ្នាំ
៣. សាច់ញាតិជនរងគ្រោះដែលស្លាប់នៅស្ពានកោះពេជ្រ ចង់ឃើញការយកចិត្តទុកដាក់ពីរដ្ឋាភិបាល និងអ្នកទទួលខុសត្រូវ
៤. យុវជន និងសង្គមស៊ីវិលថា ប្រទីបដែលត្រៀមបណ្តែតក្នុងពិធីបុណ្យអុំទូកមិនគួរភ្ជាប់ជាមួយការឃោសនាស្រាបៀឡើយ
… រួមនឹងព័ត៌មានសំខាន់ៗ មួយចំនួនទៀត៕
#RFAKhmer #Cambodia #HunManet #HunManetFirst100Days #KeoRottanak #MME #CCHR #FreedomOfExpression #PreyLang #AndoungKraloeng #Ecotourism #WaterFestival #KohPich #KohPichStampede
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/inTZGxPHRco
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃចន្ទ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣៖

១-អ្នកឃ្លាំមើលបារម្ភពីផលប៉ះពាល់លើពលរដ្ឋ និងបរិស្ថាន ក្រោយរដ្ឋាភិបាលកាត់ដីឧទ្យានជាតិខេត្តពោធិ៍សាត់ ជាង៤រយហិកតារឲ្យក្រុមហ៊ុនឯកជន
២-គ្រួសារខកចិត្តដែលរដ្ឋាភិបាលមិនលើកលែងទោសអ្នកទោសនយោបាយក្នុងឱកាសបុណ្យអុំទូក
៣-ពលករខ្មែរនៅប្រទេសថៃជួបជុំគ្នា ទាមទារឱ្យរដ្ឋាភិបាលកម្ពុជាពន្យារពេលសងបំណុលធនាគារ
៤-អ្នកធ្វើអំបុកនៅខេត្តកំពង់ធំ ស្នើឲ្យក្រសួងពាណិជ្ជកម្ម ពន្លឿនការចុះបញ្ជីឈ្មោះអំបុកកំពង់ធំ ដើម្បីជំរុញការលក់
… រួមនឹងព័ត៌មានសំខាន់ៗ មួយចំនួនទៀត៕
#RFAKhmer #Cambodia #Vietnam #Thailand #HunManet #HunManetFirst100Days #KorngSarorn #ArbitraryArrests #MoEYS #HighSchoolDiplomaExam #BaccalaureateExam #SouthernCardamomNationalPark #WaterFestival #HanumanBeverages #PoliticalPrisoners #Debt #Economic #Ambok #KampongThom #MinistryofCommerce
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/Fx3Cc-w9z4o
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃចន្ទ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣៖

១. សង្គមស៊ីវិលថា ការបន្ថយពន្ធលើអាជ្ញាប័ណ្ណសារព័ត៌មានអនឡាញ មិនអាចធ្វើឱ្យលំហសេរីភាពសារព័ត៌មានប្រសើរឡើងឡើយ
២. សង្គមស៊ីវិល និងសាច់ញាតិស្នើឱ្យតុលាការដោះលែងអ្នកការពារសិទ្ធិមនុស្ស កញ្ញា សេង ធារី និង ឈឹម ស៊ីថរ ក្នុងឱកាសបុណ្យអុំទូក
៣. ម្ដាយលោក កង សារ៉ន វ័យជាង១រយឆ្នាំ សោកសង្រេងក្រោយអាជ្ញាធរចាប់កូនប្រុសដាក់គុករឿងបញ្ចេញមតិរិះគន់បក្សកាន់អំណាច
៤. កសិករស្នើឱ្យរដ្ឋាភិបាលជួយអន្តរាគមន៍ទៅធនាគារឱ្យបន្ថយការប្រាក់សម្រាប់កម្ចីធ្វើកសិកម្ម
… រួមនឹងព័ត៌មានសំខាន់ៗ មួយចំនួនទៀត៕
#RFAKhmer #Cambodia #HunManet #HunManetFirst100Days #KorngSarorn #ThearySeng #ChhimSithar #ArbitraryArrests #WaterFestival #PressFreedom #Podcast #CambodiaThisWeek #SekBandith #YangChandara #VornChanlout
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/w0WJo7PnoQQ