វិទ្យុអាស៊ីសេរី/ RFA Khmer
13.4K subscribers
3.71K photos
1.4K videos
79 files
7.31K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
Media is too big
VIEW IN TELEGRAM
អ្នកគាំទ្រ​គណបក្ស​ភ្លើងទៀន​ម្នាក់ទៀត លោក ធន់ ច័ន្ទថា បាន​រង​បួស​ស្ទើរ​ពេញ​ខ្លួន និង​ត្រូវ​ដេរ​ជា​ច្រើន​ថ្នេរ ដោយសារ​មនុស្ស​មិន​ស្គាល់​មុខ​ចំនួន ៤ ​នាក់ បាន​ព្រួត​គ្នា​លប​វាយ​លោក​នឹង​ដំបង​ដែក និង​ឈើ នៅ​ពេល​លោក​ជិះ​ម៉ូតូ កាលពី​វេលា​ថ្ងៃត្រង់​ថ្ងៃទី​ ២៣ ខែ​មេសា។ ហេតុការណ៍​នេះ​ បាន​កើតឡើង​នៅ​ពេល​លោក​ជិះ​ម៉ូតូ​ចេញពី​តំបន់​បឹង​តាមោក ទៅដល់​ចំណុច ភូមិ​កំបោរ សង្កាត់​ស្វាយប៉ាក ទល់មុខ​បុរី​អង្គរ​ព្រីមៀរ ក្នុង​ខណ្ឌឫស្សីកែវ ក៏​មាន​មនុស្ស​ប្រុស​ ៤ ​នាក់​ជិះ​ម៉ូតូ​២​ គ្រឿង បាន​ប្រើ​ដំបង​ដែក​ជា​ប្រភេទ​ដែក​បំពង់​ទីប និង​ដំបង​ឈើ​វាយ​រូបលោក​ពីក្រោយ ត្រង់​ក្បាល និង​ខ្នង បណ្ដាល​ឱ្យ​ម៉ូតូ​របស់​លោក​ដួល​ផ្ទប់​នឹង​ចិញ្ចើម​ផ្លូវ។

#RFAKhmer #Cambodia #Politics #ElectionKH2023 #CandleLightParty #PoliticalViolence #PhysicalAssaults
---
👉 ទស្សនាវីដេអូ៖ https://fb.watch/k6pCNhS_k4/

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
Media is too big
VIEW IN TELEGRAM
សកម្មជន​បក្ស​ភ្លើង​ទៀន​នៅ​រាជធានី​ភ្នំពេញ​លេចធ្លោ​ម្នាក់​ ​គឺ​អ្នកស្រី​ ​ប៉ី​ប៉ី​ ​លី​ ​ដែល​មានឈ្មោះ​ពិត​ ​ធី​ ​សុខា​ ​នៅ​ថ្ងៃ​ទី​ ​២​៥​ ​មេសា​នេះ​ ​បាន​ដាក់ពាក្យ​ប្តឹង​ទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ដង្កោ​ ​ឲ្យ​បើក​ការស៊ើបអង្កេត​ ​ពាក់ព័ន្ធ​នឹង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ ​ដែល​អ្នកស្រី​អះអាង​ថា​ ​ជា​ករណី​ប៉ុនប៉ង​សម្លាប់​ ​និង​គំរាមកំហែង​ផ្នែក​នយោបាយ​លើ​មក​លើ​រូប​នាង​ ​កាលពី​ថ្ងៃ​ទី​ ​២​២​ ​ខែ​មេសា​ ​។​ ​ការ​ប្ដឹង​នេះ​ ​ធ្វើឡើង​ ​ក្រោយ​ពី​សមត្ថកិច្ច​មូលដ្ឋាន​ ​នៅ​មិនទាន់​ចាប់ខ្លួន​ជន​សង្ស័យ​មក​អនុវត្ត​ច្បាប់​នៅឡើយ​៕​

#RFAKhmer #Cambodia #Politics #ElectionKH2023 #CandleLightParty #PoliticalViolence #PhysicalAssaults #PeypeyLy
---
👉 ទស្សនាវីដេអូ៖ https://fb.watch/k7m_cmD6vJ/

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
Media is too big
VIEW IN TELEGRAM
ក្រោមម្លប់​ដំបូល ​«សន្តិភាព» ​របស់​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្រុម​អ្នករិះគន់ និង​សកម្មជន​បក្សប្រឆាំង​មិន​តិចទេ​ បាន​រងនូវ​ការលួច​វាយប្រហារ​ដោយ​ហិង្សា​ទាំងកណ្តាល​ថ្ងៃត្រង់។ កំណត់ត្រា​របស់​វិទ្យុអាស៊ីសេរី បង្ហាញ​ថា គិតចាប់តាំង​ពី​ដើម​ឆ្នាំ២០១៩ រហូតមក​ទល់​ចុង​ខែមេសា ឆ្នាំ២០២៣​ នេះ យ៉ាងហោច​ណាស់ មាន​សកម្មជន​បក្សប្រឆាំង និង​សកម្មជន​សង្គម ជិត ៥០នាក់ ត្រូវបាន​គេ​លួច​វាយប្រហារ​យ៉ាងហិង្សា៕
#RFAKhmer #Cambodia #HunSen #ThanksPeace #PoliticalViolence #PhysicalAssaults
---
👉 ទស្សនាវីដេអូ៖ https://www.youtube.com/shorts/HRvhObJCTm0

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
Media is too big
VIEW IN TELEGRAM
អំពើ​ហិង្សា​នយោបាយ​ក្នុង​រជ្ជកាល​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត
---
ប្រិយមិត្ត​ជ្រាប​ទេ​ថា យ៉ាង​ហោច​ណាស់​មាន​មនុស្ស​៦នាក់​ត្រូវបាន​អាជ្ញាធរ​ចាប់​ដាក់គុក និង​មនុស្ស​២នាក់​ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​លប​វាយប្រហារ​ឱ្យ​រង​របួស​ជាបន្តបន្ទាប់​ក្នុង​រយៈពេល​មិន​ដល់​១ខែ​នៃ​ការដឹកនាំ​ប្រទេស​របស់​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។ ករណី​ទាំងនេះ ​រង​នូវ​ការសង្ស័យ​ថា អាច​ជាប់ពាក់ព័ន្ធ​នឹង​រឿងរ៉ាវ​នយោបាយ៕
#RFAKhmer #Cambodia #HunSen #HunManet #ArbitraryArrests #PoliticalViolence #CandlelightParty #NyNak #PhornPhanna #VerticalVideo #Trending #Reels #Shorts

👉 អាន​អត្ថបទ​ពិស្តារ៖ https://www.rfa.org/khmer/news/politics/ex-political-prisoner-who-was-jailed-for-saying-i-would-buy-masks-for-my-chickens-to-prevent-covid-19-was-severely-beaten-by-unidentified-men-09122023133653.html

👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH