វិទ្យុអាស៊ីសេរី/ RFA Khmer
13.4K subscribers
3.72K photos
1.45K videos
82 files
7.36K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
Media is too big
VIEW IN TELEGRAM
កូនរបស់លោកស្រី ដេន ហួរ គឺលោកស្រី ប៉ាង នីន លើកឡើងថាអស់រយៈពេល៤០ថ្ងៃមកហើយដែលម្ដាយលោកស្រី និងសកម្មជនតវ៉ាដីធ្លី៨នាក់ទៀត ត្រូវបានឃុំខ្លួន នៅពន្ធនាគារខេត្តកោះកុង ក្រោយតុលាការចោទប្រកាន់ពួកគាត់ពីបទ«ញុះញង់ឱ្យប្រព្រឹត្តិបទឧក្រិដ្ឋជាអាទិ៍» បើទោះជាម្ដាយលោកស្រី និងសកម្មជនផ្សេងទៀតគ្រាន់តែឡើងដាក់ញត្តិស្នើសុំដំណោះស្រាយពីក្រសួងប៉ុណ្ណោះ។

លោកស្រី ប៉ាង នីន បន្ថែមថាប្រជាពលរដ្ឋដែលស្ថិតនៅក្នុងឃុំជីខលើ និងជីខក្រោម ស្រុកស្រែអំបិល ខេត្តកោះកុង មានជម្លោះ ដីធ្លីជិត ២០ឆ្នាំមកហើយជាមួយ ក្រុមហ៊ុន ហេង ហ៊ុយ អភិវឌ្ឍន៍ (Heng Huy Development Co., Ltd) ដែលយកដីធ្លីពួកគាត់ តែរាល់ពេលដែលពលរដ្ឋឡើងទៅស្វែងរកដំណោះស្រាយពីក្រសួង ស្ថាប័ន រដ្ឋ បែរជាត្រូវបានអាជ្ញាធរគំរាមកំហែង និងធ្វើទុក្ខបុកម្នេញទៅវិញ។

លោកស្រី ប៉ាង នីន យល់ថានៅពេលដែលពលរដ្ឋបាត់បង់ដីធ្លី ទទួលការការគំរាមកំហែងពីអាជ្ញាធរ ហើយតុលាការផ្ដន្ទាទោសទៀតគឺជាអំពើអយុត្តិធម៌ផ្ទួនៗ មកលើពលរដ្ឋស្លូតត្រង់។
---
#RFAKhmer #Cambodia #LandActivists #LandDispute #KohKong #CourtKH #DetHour

👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
Media is too big
VIEW IN TELEGRAM
ប្ដីលោកស្រី យឿន ខ្មៅ លោក សួស ថែត លើកឡើងថា ចាប់តាំងពីប្រពន្ធរបស់លោកជាប់ពន្ធនាគារមក ជីវភាពគ្រួសារកាន់តែលំបាកខ្លាំង ព្រោះតែលោកមិនអាចទៅធ្វើការចោលកូនតូច ២នាក់ និងកូនបីនាក់ទៀត កំពុងតែរៀន។ លោក សួស ថែត បន្ថែមថា បើតុលាការបន្តឃុំខ្លួនប្រពន្ធលោកទាំងអយុត្តិធម៌ទៀត នឹងធ្វើឱ្យប៉ះពាល់កាន់តែខ្លាំងលើអនាគតកូនៗ របស់លោក។

លោកស្រី យឿន ខ្មៅ គឺជាសកម្មជនម្នាក់ ក្នុងចំណោមសកម្មជនដីធ្លី ៩នាក់ផ្សេងទៀត ដែលត្រូវបានអាជ្ញាធរក្នុងខេត្តកោះកុងបានចាប់ខ្លួន នៅពេលពលរដ្ឋសហគមន៍ធ្វើដំណើរទៅដាក់ញត្តិនៅភ្នំពេញ កាលពីថ្ងៃទី២៩ ខែមិថុនា។ បន្ទាប់មកតុលាការខេត្តកោះកុងសម្រេចឃុំខ្លួនសកម្មជនដីធ្លី ៩នាក់ រួមទាំងទារកអាយុ ១ឆ្នាំ ៣ខែម្នាក់ផង នៅពន្ធនាគារ ក្រោមបទចោទប្រកាន់ «ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍»។
#RFAKhmer #Cambodia #LandActivists #LandDispute #KohKong #CourtKH #YoeunKhmao #VerticalVideo #Trending #Reels #ShortStory

👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH