វិទ្យុអាស៊ីសេរី/ RFA Khmer
14.2K subscribers
3.87K photos
2.03K videos
94 files
7.95K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
តើ​អ្វី​ខ្លះ​នៅ​ពី​ក្រោយ​ការ​តែង​តាំង​លោក​ ​ហ៊ុន ម៉ាណែត​ ​ជា​នាយក​រដ្ឋ​មន្ត្រី​ខ្មែរ​បន្តវេន​ពី​ឪពុក​គឺ​លោក​ ហ៊ុន សែន?​ តើ​តំណែង​ថ្មី​របស់​លោក​ ​ហ៊ុន សែន​ ​ជា​ប្រធាន​ព្រឹទ្ធ​សភា​កម្ពុជា​មាន​ន័យ​យ៉ាង​ណា​ចំពោះ​ការ​ក្តោប​អំណាច​របស់​ត្រកូល​ហ៊ុន?​​
​​
​លោក​ ​ជុន ច័ន្ទបុត្រ​​ ​មាន​បទសម្ភាន៍​ពិសេសមួយ​ជាមួយ​អ្នកវិភាគ​លោក​​ គឹម សុខ​ ​និង​ព្រះ​តេជ​ព្រះគុណ​ ​ប៊ុត ប៊ុនតិញ​ ​ដើម្បី​វិភាគ​​លើបញ្ហា​នានាជុំវិញ​ការ​បន្ត​អំណាច​ទៅឱ្យ​លោក​ ​ហ៊ុន ម៉ាណែត៖​ https://fb.watch/m16ouhoaXO/
​​
#RFAKhmer #Cambodia #USA #China #XiJinping #LiQiang #HunSen #HunManet #ElectionKH2023 #ShamElection #SpoiledBallot #InvalidBallot
ការបោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​អាណត្តិ​ទី៧​បាន​បញ្ចប់​ទៅ​ដិត​ដាម​ដោយ​កា​រថ្កោល​ទោស​ស្ទើរ​ជុំទិស​ពី​សហគមន៍​អន្តរជាតិ​​ ​ជាពិសេស​ក្រុម​ប្រទេស​និយម​ប្រជា​ធិបតេយ្យ។​ ​កាន់​តែ​ធ្ងន់ធ្ងរ​ជាង​នេះ​ ប្រទេស​មួយ​ចំនួន​បាន​ចាប់ផ្តើម​បញ្ចេញ​កញ្ចប់​ទណ្ឌកម្ម​ដាក់​ម​កលើ​រដ្ឋាភិបាល​ថ្មី​ដែល​នឹង​កើត​ចេញ​ពី​ការ​បោះឆ្នោត​បែប​បង្គ្រប់កិច្ច​មួយនេះ​ទៀត​ផង។​ ​មាន​តែ​ប្រទេស​កុម្មុយនិស្ត​ផ្ដាច់​ការ​មួយ​ចំនួន​ទេ ​ដែល​ប្រកាស​គាំទ្រ​ការ​បោះឆ្នោត​នេះ។​
​​
​តើ​ប្រទេស​ណាខ្លះ​ដាក់ទណ្ឌកម្ម​ និង​ថ្កោលទោស​ ​ហើយ​ប្រទេសណា​ខ្លះគាំទ្រ​លទ្ធផល​​នៃ​ការបោះ​ឆ្នោត​ដ៏​ចម្រូង​ចម្រាស​នេះ?​
​​
​សូម​លោក​អ្នកនាង​ស្ដាប់​ការ​រាយការណ៍​ផ្ទាល់​របស់​លោក​​ យ៉ង ចាន់តារា​ ​និង​សម្រប​សម្រួល​ដោយ​លោក​ ​ជុន ច័ន្ទបុត្រ​ ​ដូច​តទៅ៖​ https://fb.watch/m17wLkRhg9/

#Cambodia #USA #China #XiJinping #LiQiang #HunSen #HunManet #ElectionKH2023 #ShamElection #SpoiledBallot #InvalidBallot#RFAKhmer
Media is too big
VIEW IN TELEGRAM
គ.ជ.ប សម្រេចតម្កល់សំណុំរឿងគូសខ្វែងសន្លឹកឆ្នោតរបស់មន្ត្រីបក្សភ្លើងទៀន ៥នាក់ទុកជាបានការ
---
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅព្រឹកថ្ងៃទី២៧ កក្កដា សម្រេចតម្កល់សំណុំរឿងគូសខ្វែងសន្លឹកឆ្នោតរបស់មន្ត្រីគណបក្សប្រឆាំង ៣នាក់ និងអ្នកគាំទ្រ ២នាក់ទុកជាបានការ តាមការសម្រេចរបស់មន្ត្រីថ្នាក់ក្រោម។ មន្ត្រីគណបក្សប្រឆាំងចាត់ទុកការសម្រេចនេះ ថា ជារឿងអយុត្តិធម៌មិនអាចទទួលយកបានឡើយ។
#RFAKhmer #Cambodia #NEC #PrachChan #ElectionKH2023 #ShamElection #SpoiledBallot #InvalidBallot #CandlelightParty
---
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
Media is too big
VIEW IN TELEGRAM
មន្ត្រីបក្សប្រឆាំងខកចិត្តនឹងក្រុមប្រឹក្សាធម្មនុញ្ញដែលតម្កល់សំណុំរឿងគូសខ្វែងសន្លឹកឆ្នោតទុកជាបានការ
---
ក្រុមប្រឹក្សាធម្មនុញ្ញ នៅព្រឹកថ្ងៃទី៣១ កក្កដា បើកសវនាការជំនុំជម្រះក្ដីសំណុំរឿងគូសខ្វែងសន្លឹកឆ្នោតរបស់មន្ត្រីបក្សភ្លើងទៀនម្នាក់ និងអ្នកគាំទ្រម្នាក់ ទុកជាបានការតាមការសម្រេចរបស់គ.ជ.ប។ មន្ត្រីគណបក្សភ្លើងទៀនខកចិត្ត ចំពោះការសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញ ដោយអះអាងថា ពួកគេមិនបានប្រព្រឹត្តខុសច្បាប់ ដូចការចោទប្រកាន់របស់ក្រុមប្រឹក្សាធម្មនុញ្ញ និងគ.ជ.បឡើយ។
#RFAKhmer #Cambodia #NEC #ConstitutionalCouncil #ElectionKH2023 #ShamElection #SpoiledBallot #InvalidBallot #CandlelightParty #SamSokong
---
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH