វិទ្យុអាស៊ីសេរី/ RFA Khmer
14.1K subscribers
3.83K photos
1.92K videos
92 files
7.83K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
ពលរដ្ឋ​មួយ​ចំនួន ដែល​​​រង​គ្រោះ​​ទឹក​ជំនន់​នៅ​​ខណ្ឌ​ដង្កោ​ឲ្យ​ដឹង​​ថា ​អាជ្ញាធរ​​យឺត​យ៉ាវ​ក្នុង​ការ​ជួយ​សង្គ្រោះ​ពួកគាត់ ក្នុង​ពេល​ដែល​​ទឹក​ឡើង​កាន់​តែ​ខ្លាំង នៅ​ថ្ងៃ​ទី២៧ ខែតុលា។ ​ពលរដ្ឋ​​ជាច្រើន​ត្រូវ​​​រក​មធ្យោបាយ​ជម្លៀស​ខ្លួន​ឯង​ ​ដោយ​ប្រមូល​សម្ភារៈ​ប្រើ​ប្រាស់​ចាំបាច់​​ទៅ​រក​ទី​ទួល​សុវត្ថិភាព​។
អានអត្ថបទពិស្តារ៖
#RFAKhmer #Flood #Raining
អ្នក​ជំនាញនៅតែ​លើកឡើង ​​ថា​ការ​លុប​បឹងជា​មូលហេតុចំបង​ ​ធ្វើ​ឲ្យ​ភ្នំពេញ​លេច​លង់ដោយភ្លៀងធ្លាក់ និងជំនន់ពីទឹកស្ទឹងព្រែកត្នោតម្ដងៗ។​ ប្រតិកម្ម​បែបនេះ ធ្វើឡើង​ក្រោយ​ពេល​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន​ សែន​ នៅ​ថ្លែង​ដដែល​ថា​ ការ​លុប​បឹង​មិន​ប៉ះពាល់​ដល់​​​រឿង​ទឹក​លេច​ភ្នំពេញ​​ទេ​។

អានអត្ថបទពិស្តារ៖

#RFAKhmer #Environments #Flood
ប្រជាពលរដ្ឋ​រស់នៅ​រាជធានី​ត្អូញត្អែរ​ពី​បញ្ហា​ទឹក​លិច​រាល់ពេល​មាន​ភ្លៀង​ធ្លាក់​ម្តងៗ។ បញ្ហា​នេះ បាន​បង្ក​ផល​ប៉ះពាល់​ដល់​ការ​រស់នៅ​ប្រកប​របរ​ផ្សេងៗ ព្រមទាំង​ខូចខាត​សម្ភារៈ​ប្រើប្រាស់​ជាច្រើន។

សកម្មជន និង​អង្គការ​ដែល​ធ្វើការ​ទៅ​បរិស្ថាន​មើល​ឃើញ​ថា បញ្ហា​ទឹក​លិច​នៅ​ទីក្រុង​ភ្នំពេញ​ក្នុង​រយៈកាល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ បណ្ដាល​មកពី​​ការ​លុប​បឹង​ដែល​នៅ​ក្បែរ​ក្រុង និង​ការ​ទុកដាក់​សំរាម​មិន​បាន​ត្រឹមត្រូវ។
អាន​ព័ត៌មាន​ពិស្ដារ...
#Flood #Cambodia #RainyFlood #RFAKhmer
ជំនន់​ទឹកភ្លៀង​ ​នៅ​រាជធានី​ភ្នំពេញ​ ​បណ្តាល​ឱ្យ​លិច​ ​និង​ខូចខាត​ផ្ទះសម្បែង​ពលរដ្ឋ​ប្រមាណ​ ​២​០​០​ ​គ្រួសារ​ ​ស្ថិតនៅ​ភូមិ​សំបួរ​ ​សង្កាត់​ដង្កោ​ ​ខណ្ឌ​ដង្កោ​ ​រាជធានី​ភ្នំពេញ​។​ ​ប្រជាពលរដ្ឋ​ ​ដែល​រងគ្រោះ​ពី​ជំនន់​ទឹកភ្លៀង​ ​កំពុង​ប្រឈមមុខនឹង​បញ្ហា​ជីវភាព​លំបាក​ ​ដោយសារ​ពួកគាត់​ខាតបង់​ថវិកា​ ​និង​ប៉ះពាល់​ដល់​ការ​ប្រកបមុខរបរ​ប្រចាំថ្ងៃ​។​ ​ពលរដ្ឋ​ដែល​រងគ្រោះ​ពី​ទឹកជំនន់​ ​នៅកណ្តាល​ទី​ក្រុងភ្នំពេញ​លើកឡើង​ថា​ ​ដោយសារតែ​កា​រលុប​បឹង​ជាច្រើន​កន្លែង​ ​ដើម្បី​សង់​អគារ​ ​ផ្ទះល្វែង​ ​ទើប​បណ្ដាល​ឱ្យ​លិច​ ​ពេល​ភ្លៀង​ធ្លាក់​មក​ម្តងៗ​។​ ​ពួកគាត់​ស្នើ​ទៅដល់​ ​អាជ្ញាធរ​ពាក់ព័ន្ធ​ ​ជួយ​អន្តរាគមន៍​ដោះស្រាយបញ្ហា​ទឹកជន់​លិច​ទីក្រុង​ដោយ​ទឹកភ្លៀង​ ​ដោយ​យកចិត្តទុកដាក់​ ​និង​ឲ្យ​មាន​ប្រសិទ្ធ​ភាព​។
#RFAKhmer #Cambodia #Environment #Flood #RainingFlood #PhnomPenh #TamokLake
---
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
ទឹកភ្លៀងជន់លិចភ្នំពេញ ពលរដ្ឋរិះគន់ថា មកពីលុប​បឹង​ធម្មជាតិ
---
ទឹកភ្លៀង​ធ្លាក់​ខ្លាំង​រយៈពេល​ជាង​មួយម៉ោង​ ​កាលពី​ល្ងាច​ថ្ងៃ​ទី​៣​ ​ខែ​កក្កដា​ ​បណ្តាលឲ្យ​លិចលង់​តំបន់​មួយ​ចំនួន​ ​នៅកណ្តាល​ក្រុងភ្នំពេញ​ ​។​ ​កំណាត់ផ្លូវ​តូច​ធំ​ ​និង​ផ្ទះសម្បែង​ជាច្រើន​ក្នុង​រាជធានី​ភ្នំពេញ​ ​ត្រូវ​លិចលង់​ទាំងស្រុង​។​ ​ប្រជាពលរដ្ឋ​មួយ​ចំនួន​ ​នៅ​រាជធានី​ភ្នំពេញ​ត្អូញត្អែរ​ពី​បញ្ហា​ជំនន់​ទឹកភ្លៀង​ ​ដែល​កើតឡើង​ស្ទើរ​ជា​រៀងរាល់​ឆ្នាំ​ ​បង្ក​ជា​ក្តី​កង្វល់​ ​និង​បញ្ហា​នានា​ ​បើ​ទោះបីជា​អាជ្ញាធរ​លើកឡើង​ជា​ដដែល​ៗ​ ​ពី​ផែនការ​ទប់​ស្កាត់​យ៉ាងណាក្តី​។​

​ពលរដ្ឋ​ដែល​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង​លិច​ចូលក្នុង​ផ្ទះ​ ​និង​អ្នក​ធ្វើដំណើរ​តាម​ដង​ផ្លូវ​អះអាង​ថា​ ​បញ្ហា​នេះ​ ​បណ្ដាលមកពី​រដ្ឋាភិបាល​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន​ឯកជន​វិនិយោគ​លុប​បឹង​ធំ​ៗ​ ​សំខាន់​ជាច្រើន​ ​នៅ​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ ​ដែល​ធ្វើ​ឱ្យ​ភ្នំពេញ​បាត់បង់​អាង​ស្តុក​ទឹក​ស្ទើរ​ទាំងស្រុង​។​
---
#RFAKhmer #Cambodia #Environment #Flood #RainingFlood #PhnomPenh #TamokLake
Media is too big
VIEW IN TELEGRAM
ទឹកភ្លៀងធ្លាក់ខ្លាំងរយៈពេលជាងមួយម៉ោង កាលពីល្ងាចថ្ងៃទី៣ ខែកក្កដា បណ្តាលឲ្យលិចលង់តំបន់មួយចំនួន នៅកណ្តាលក្រុងភ្នំពេញ ។ កំណាត់ផ្លូវតូចធំ និងផ្ទះសម្បែងជាច្រើនក្នុងរាជធានីភ្នំពេញ ត្រូវលិចលង់ទាំងស្រុង។ ប្រជាពលរដ្ឋមួយចំនួន នៅរាជធានីភ្នំពេញត្អូញត្អែរពីបញ្ហាជំនន់ទឹកភ្លៀង ដែលកើតឡើងស្ទើរជារៀងរាល់ឆ្នាំ បង្កជាក្តីកង្វល់ និងបញ្ហានានា បើទោះបីជាអាជ្ញាធរលើកឡើងជាដដែលៗ ពីផែនការទប់ស្កាត់យ៉ាងណាក្តី។ ពលរដ្ឋដែលរងគ្រោះដោយជំនន់ទឹកភ្លៀងលិចចូលក្នុងផ្ទះ និងអ្នកធ្វើដំណើរតាមដងផ្លូវអះអាងថា បញ្ហានេះ បណ្ដាលមកពីរដ្ឋាភិបាលអនុញ្ញាតឱ្យក្រុមហ៊ុនឯកជនវិនិយោគលុបបឹងធំៗ សំខាន់ជាច្រើន នៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលធ្វើឱ្យភ្នំពេញបាត់បង់អាងស្តុកទឹកស្ទើរទាំងស្រុង។​
#RFAKhmer #Cambodia #Environment #Flood #RainingFlood #PhnomPenh #TamokLake
---
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH