វិទ្យុអាស៊ីសេរី/ RFA Khmer
13.9K subscribers
3.82K photos
1.84K videos
90 files
7.75K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
សកម្មជន​គណបក្ស​សង្គ្រោះជាតិ ដែល​ជន​មិន​ស្គាល់​មុខ​ព្រួត​គ្នា​វាយ​បណ្តាល​ឱ្យ​របួសធ្ងន់ គ្រោង​ដាក់​ពាក្យ​បណ្តឹង​ទៅ​តុលាការ ក្រោយ​ពី​សមត្ថកិច្ច​មូលដ្ឋាន នៅ​មិន​ទាន់​ចាប់ខ្លួន​ជនសង្ស័យ​មក​អនុវត្ត​ច្បាប់​នៅ​ឡើយ​ទេ​។ សមត្ថកិច្ច​ក្រុងភ្នំពេញ​ប្រាប់​ឱ្យ​ជនរងគ្រោះ​អត់ធ្មត់​បន្តិច ព្រោះ​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ និង​ស៊ើបអង្កេត​ករណីនេះ។ អានព័ត៌មានពេ​​ញ

Join RFA Khmer

#RFAKhmer #CNRP #Violent #Beaten
សាច់ញាតិ​បុរស​ដែល​ស្លាប់​ពេល​ប៉ូលិស​ឃុំខ្លួន​សួរចម្លើយ​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​សង្កែ ខេត្ត​បាត់ដំបង ឱ្យ​ដឹង​ថា មន្ត្រី​គណៈកម្មាធិការ​ជាតិ​ប្រឆាំង​ទារុណកម្ម​នៃ​ក្រសួង​មហាផ្ទៃ បាន​សន្យា​នឹង​បង្ហាញ​លទ្ធផល​ស៊ើបអង្កេត និង​ចេញ​សេចក្តី​សន្និដ្ឋាន​ចុងក្រោយ​ឆាប់ៗ​ខាងមុខនេះ​។ ប៉ុន្តែ​មន្ត្រី​សង្គម​ស៊ីវិល បញ្ជាក់​ថា របាយការណ៍​នៃ​លទ្ធផល​ស៊ើបអង្កេត​នោះ​ត្រូវ​ផ្អែកលើ​នីតិវិធី​ដោយ​បញ្ជាក់​មូលហេតុ​ឱ្យ​បាន​ត្រឹមត្រូវ ដើម្បី​ផ្តល់​យុត្តិធម៌​ដល់​ជនរងគ្រោះ។
អាន​ព័ត៌មាន​ពិស្ដារ...
#Mobkilling #Violent #Cambodia #RFAKhmer #វិទ្យុអាស៊ីសេរី
ពលរដ្ឋ​​​រិះគន់​​​អាជ្ញាធរ​​​នៅ​​​ខេត្ត​​កណ្ដាល​ថា មិន​​ចាត់​វិធានការ​​លើ​​ជនជាតិ​#វៀតណាម ដែល​​​បាន​​ព្រួត​គ្នា​​ចំនួន​ ៥​នាក់ ​វាយ​ពលរដ្ឋ​ខ្មែរ​​ម្នាក់​​ឲ្យ​​របួស​ធ្ងន់ កាល​ពី​​ព្រឹក​​ថ្ងៃទី​១៨​ មិថុនា​។ សាច់ញាតិ និង​ពលរដ្ឋ​អ្នក​ឃើញ​​ហេតុការណ៍​​ថា ជា​​អំពើ​​សាហាវ​​របស់​​ជនបរទេស ដែល​​មក​​រស់នៅ​​លើ​ទឹក​ដី​​ខ្មែរ​ហើយ ព្រួត​​វាយ​​ម្ចាស់​​ស្រុក​​ដោយ​​មិន​​ខ្លាច​ញញើត​​ច្បាប់​។
ព័ត៌មាន​ពិស្ដារ...
#violent #Cambodia #Vietnam #RFAKhmer
https://youtu.be/pOvcVrvR1lM
យុវជន​បក្ស​ភ្លើងទៀនពីររូប ដាក់​ពាក្យ​បណ្តឹង​នៅតាមប៉ុស្តិ៍​នគរបាល​មូលដ្ឋាន​រៀងៗ ខ្លួន បន្ទាប់ពី​ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​គំរាម​សម្លាប់ និង​ព្រួត​គ្នា​ដេញ​វាយ​នឹង​ដំបង​ដែក​បណ្តាល​ឱ្យ​រង​របួស​ធ្ងន់​ជា​បន្តបន្ទាប់​នៅ​រាជធានី​ភ្នំពេញ ​កាលពី​ថ្ងៃទី​ ៨ ខែ​មេសា ។ ជនរងគ្រោះ​ចាត់ទុក​ករណី​ហិង្សា​នេះ​ ថា ជា​ការ​គំរាមកំហែង​ផ្នែក​នយោបាយ​នៅមុន​ការបោះឆ្នោត​ថ្នាក់​ជាតិ​ខាងមុខនេះ​ ។
---
#RFAKhmer #Cambodia #News #Politics #CandleLightParty #Violent #ThornChantha #KeatSochan