វិទ្យុអាស៊ីសេរី/ RFA Khmer
14.2K subscribers
3.87K photos
2.02K videos
94 files
7.94K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
Media is too big
VIEW IN TELEGRAM
ក្រុម​ពលរដ្ឋ​មិន​នឹកស្មាន​ថា​ ​ផ្ទះ​ពួកគាត់​ជាច្រើន​ខ្នង​ ​ដែល​ខ្លះ​រស់នៅ​២​០​ទៅ​៣​០​ឆ្នាំទៅ​ហើយ​នោះ​ ​បែរជា​បាក់​ស្រុត​តាម​ច្រាំងទន្លេ​ចូល​ទៅ​ក្នុង​ទឹក​ ​ទាំង​នៅ​ក្នុង​រដូវប្រាំង​គ្មាន​ទឹកហូរ​បុក​ខ្លាំង​ដូច​នៅ​ក្នុង​ខែវស្សា​។​ ​ក្រុម​ពលរដ្ឋ​ទាំងនោះ​ ​ក៏​បង្ហាញ​ការ​សោកស្ដាយ​ទ្រព្យសម្បត្តិ​ខិតខំ​រក​បាន​អស់​រាប់​ឆ្នាំ​ ​បែរ​ត្រូវ​បាត់បង់​ត្រឹម​មួយ​ពព្រិចភ្នែក​។​ ​ពួកគាត់​បាន​លើកឡើង​ថា​ ​ការ​បាក់​ច្រាំងទន្លេ​ ​ដោយសារ​មានការ​លួច​បូម​ខ្សាច់​។​

ជុំវិញបញ្ហានេះ ហ្វេសប៊ុករដ្ឋបាលខេត្តកណ្ដាលឱ្យដឹងថា ការបាក់ច្រាំងទន្លេបាសាក់នេះ កើតឡើងកាលពីថ្ងៃទី២៤មេសា នៅតាមបណ្ដោយផ្លូវជាតិលេខ២១អា (A) ស្ថិតនៅទល់ផ្សារស្អាងខាងជើង ក្នុងភូមិត្រពាំងឈូក ឃុំព្រែកគយ ស្រុកស្អាង បានធ្វើឱ្យប៉ះពាល់ផ្ទះ៤០ខ្នង ស្មើនឹង២១គ្រួសារ។
#RFAKhmer #Cambodia #Environment #SandDredging #HousesCollapse #Kandal #PhnomPenh
---
👉 ទស្សនាវីដេអូ៖ https://fb.watch/k8BQE0lTJv/

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
ពលរដ្ឋ​ដែល​រងគ្រោះ​ពី​ការ​បាក់​ស្រុត​ផ្ទះ​ចូល​ទន្លេ​នៅ​ក្នុង​ស្រុក​ស្អាង​ខឹង​សម្បារ​ទៅ​អាជ្ញាធរ ខណៈ​ពួក​គាត់​បាន​លើក​ឡើង​ថា ការ​បាក់​ច្រាំង​ទន្លេ ដោយសារ​មាន​ការ​លួច​បូម​ខ្សាច់។ ប៉ុន្តែ​អាជ្ញាធរ​បដិសេធ​ថា ពុំ​មាន​ការ​អនុញ្ញាត​ឱ្យ​បូម​ខ្សាច់​នៅ​ទីតាំង​នោះ​ឡើយ ហើយ​ការ​បាក់​ច្រាំង​នោះ បណ្ដាល​មក​ពី​គ្រោះ​ធម្ម​ជាតិ...
👉 ចុចអានព័ត៌មានពិស្តារ...
👉 ទស្សនាវីដេអូ...
#RFAKhmer #Cambodia #Environment #SandDredging #HousesCollapse #Kandal #PhnomPenh