វិទ្យុអាស៊ីសេរី/ RFA Khmer
14.2K subscribers
3.87K photos
2.03K videos
94 files
7.95K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
មន្ត្រី​គណបក្ស​ភ្លើងទៀន​បង្ហាញ​ពី​ការ​ផ្សះផ្សា​នយោបាយ និង​គោល​ជំហរ​លទ្ធិប្រជាធិបតេយ្យ​​ដោយ​ការ​ចូលរួម​រំលែក​ទុក្ខ​ប្អូនថ្លៃ​លោក ហ៊ុន សែន នៅ​ថ្ងៃ​ទី៦ ខែកុម្ភៈ។ អ្នក​តាមដាន​ស្ថាន​ការណ៍​សង្គម យល់​ឃើញ​ថា​ ការ​បន្ទន់​ឥរិយាបថ​របស់​មន្ត្រី​គណបក្ស​ភ្លើងទៀន​ ជា​រឿង​ល្អ​ដើម្បី​បន្ធូរ​បន្ថយ​បរិយាកាស​នៅ​មុន​ពេល​បោះឆ្នោត...
👉 អានព័ត៌មានពិស្តារ...
#RFAKhmer #Cambodia #Politics #RFANews #ElectionKH2023 #CPP #CLP #HunSen
តុលាការ​ក្រុងភ្នំពេញ​គ្មាន​ភស្តុតាង​ចោទប្រកាន់​អតីមេឃុំ​ជាប់ឆ្នោត​បក្សប្រឆាំង​អ្នកស្រី កឹម តុលា ក្នុង​សំណុំរឿង​ញុះញង់ ប៉ុន្តែ​តុលាការ​នឹង​ប្រកាសសាលក្រម​នៅចុង​ខែកុម្ភ​ខាងមុខ ក្រោយ​បញ្ចប់​សវនាការ​ជំនុំជម្រះ​សាឡើង​វិញ​នៅព្រឹកថ្ងៃទី៦ ខែកុម្ភៈ។ មេធាវី និង​មន្រ្តីសិទ្ធិមនុស្ស​ស្នើដល់​តុលាការ​ទម្លាក់​ការ​ចោទ​ប្រកាន់ និង​ដោះលែង​អ្នកស្រី កឹម តុលា ឱ្យ​មាន​សេរីភាព​ជួបជុំគ្រួសារ​ឡើងវិញ...
👉 អានព័ត៌មានពិស្តារ...
#RFAKhmer #Cambodia #Politics #RFANews #ElectionKH2023 #CPP #CLP #HunSen #SamRainsy #KemTola
សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​បាន​យក​ឱកាស​នៃ​សន្និសីទ​សេរីភាព​សាសនា​ពិភព​លោក​នៅរដ្ឋ​ធានីវ៉ាស៊ីនតោន​ផ្សព្វផ្សាយ​ពី​ការ​រំលោភ​សិទ្ធិ​សេរីភាព​ផ្នែក​សាសនា​នៅ​លើ​ទឹក​ដី​កម្ពុជាក្រោម។ សហព័ន្ធ​ក៏​បាន​ជំ​រាប​ជូន​មេ​ដឹក​នាំ​សាសនា​មួយ​ចំនួន​អំពី​ប្រវត្តិ​ខ្មែរ​កម្ពុជា​ក្រោម​ដែល​កំពុង​រស់​នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​វៀតណាម​...
👉 អានព័ត៌មានពិស្តារ...
#RFAKhmer #Cambodia #Politics #KhmerKrom #Vietnam #US
មន្ត្រី​ជាន់​ខ្ពស់​គណ​បក្ស​យុវជន​កម្ពុជា​ជា​ច្រើន​រូប​បាន​លាលែង​ពី​តំណែង ដោយសារ​មិន​ពេញ​ចិត្ត​ប្រធាន​គណបក្ស​ដោយ​ចោទ​ថា លោក ពេជ្រ ស្រស់ ទទួល​ប្រាក់​ពី​លោក ហ៊ុន សែន សម្រាប់​ប្រយោជន៍​ផ្ទាល់​ខ្លួន។ ប៉ុន្តែ​លោក ពេជ្រ ស្រស់ បដិសេធ​ការ​ចោទ​ប្រកាន់​នេះ។
👉 អានព័ត៌មានពិស្តារ...
#RFAKhmer #Cambodia #Politics #RFANews #ElectionKH2023 #CPP #CLP #HunSen #SamRainsy #KemTola
អាជ្ញាធរ​នៅ​ក្នុង​ខេត្តពោធិ៍សាត់ រម្លឹក​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​ជា​ថ្មី​ម្ដង​ទៀត អំពី​សេចក្ដី​ប្រកាស​របស់​ក្រសួង​មហាផ្ទៃ ដែល​បាន​ដាក់​កំហិត​ឱ្យ​អ្នក​ចូលរួម​ធម្មយាត្រា​មាន​ចំនួន​ត្រឹម​តែ៥០នាក់​តែ​ប៉ុណ្ណោះ។ ទោះ​ជា​មាន​ការ​គាប​សង្កត់​យ៉ាងណា​ក្ដី អ្នក​ចូលរួម​ធម្មយាត្រា​នៅ​តែ​មាន​ស្មារតី​រឹងមាំ ដោយ​ថែម​ទាំង​បន្លឺ​សំឡេង​យ៉ាង​កង​រំពង​ទៀត​ផង...
👉 អានព័ត៌មានពិស្តារ...
#RFAKhmer #Cambodia #PhnomPenh #Pursat #RongChhun #OukChhayavy
ព័ត៌មាន​​សំខាន់ៗចំនួន ១០រឿង ដែល​​លោកអ្នក​នាង​​​គួរ​​អាន​​នៅ​ថ្ងៃអង្គារ ទី៧ ខែកុម្ភៈ ឆ្នាំ២០២៣៖ ១. គណបក្ស​យុវជន​កម្ពុជា​បែក​បាក់​ផ្ទៃក្នុង ព្រោះ​មិនពេញ​​​ចិត្ត​លោក ពេជ្រ ស្រស់ ទទួល​លុយ​ពី​លោក ហ៊ុន សែន...
👉 អានព័ត៌មានពិស្តារ...
#RFAKhmer #Cambodia #Politics #Court #Candlelight #SonChhay #LeeSothearayuth #TeavVannol #ThachSetha #KongKoam
មាតិកាព័ត៌មាន​សំខាន់ៗ​ដែលត្រូវផ្សាយ​នៅរាត្រី​នេះ​រួមមាន៖
១. លោក រ៉ុង ឈុន ថ្លែងសារ​បិទបញ្ចប់​ធម្មយាត្រា​លើកកម្ពស់​សីលធម៌​សង្គម ដោយអំពាវនាវ​ដល់​ពលរដ្ឋ​កុំ​ឱ្យ​ខ្លាច​ពាក្យ​ថា «នយោបាយ»
២. កម្មកររោងចក្រសិនតៃ ហ្គាមែន (Zhen Tai Garment) នៅរាជធានីភ្នំពេញ ផ្ទុះការតវ៉ា​ក្រោយ​ថៅកែ​ព្យួរ​ការងារ​ជាលើកទី២
៣. សង្គមស៊ីវិល​ស្នើអាជ្ញាធរ​កុំផ្សាយ​ពាណិជ្ជកម្ម​ស្រាបៀ​ក្នុង​កម្មវិធី​ប្រកួតស៊ីហ្គេម (SEA GAMES)
៤. វេទិកា​អ្នកស្ដាប់​វិទ្យុអាស៊ីសេរី​យប់​នេះ យើងនឹងជជែកគ្នា​អំពី​ការបិទ​បញ្ចប់​ធម្មយាត្រា​លើកកម្ពស់​សីលធម៌​សង្គម
រួមនឹង​ព័ត៌មាន​សំខាន់ៗ​មួយចំនួន​ទៀត...
#RFAKhmer #Cambodia #Pilgrimage #CITA #RongChhun #OukChhayavy
ប្រិយមិត្តជាទីមេត្រី! នាទី​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ី​សេរី​នៅ​ថ្ងៃអង្គារ ទី៧ ខែកុម្ភៈ​នេះ យើង​នឹង​ពិភាក្សា​ជាមួយ​លោក រ៉ុង ឈុន អំពី​លទ្ធផល​នៃ​ធម្មយាត្រា​លើក​កម្ពស់​សីលធម៌​សង្គម​រយៈ​ពេល ៧ថ្ងៃ ពី​ភ្នំពេញ ទៅ​ខេត្ត​ពោធិ៍សាត់។
#RFAKhmer #Cambodia #Pilgrimage #CITA #RongChhun #OukChhayavy