វិទ្យុអាស៊ីសេរី/ RFA Khmer
13.9K subscribers
3.82K photos
1.82K videos
90 files
7.73K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
ពលរដ្ឋខ្មែរ​មួយចំនួន​រស់នៅ​ក្រុងភ្នំពេញ និង​ខេត្តទេសចរណ៍ បាន​សម្ដែង​មតិ​ផ្ទុយ​ជុំវិញ​ការវិល​ត្រឡប់​មកវិញ​របស់​ភ្ញៀវ​ទេសចរចិន។ អ្នកខ្លះ​រំពឹងថា នឹង​អាច​រក​ចំណូល​ពី​របរ​អាជីវកម្ម​ប្រចាំថ្ងៃ​បាន​ច្រើន ប៉ុន្តែ​អ្នកខ្លះ​ថា ចិន​ប្រើប្រាស់​សេវាកម្ម​របស់​ជនជាតិចិន​គ្នា​ឯង ហើយ​ខ្មែរ​មិន​ទទួល​បាន​ផលប្រយោជន៍​ពី​ភ្ញៀវចិន...
រូប៖ ហ្វេសប៊ុកក្រសួងទេសចរណ៍
👉 អានព័ត៌មានពិស្តារ...
#RFAKhmer #Cambodia #Politics #RFANews #Trafficking #HumanTrafficking #Chines
ថ្នាក់​ដឹកនាំ​ជាន់​ខ្ពស់​គណបក្ស​ភ្លើង​ទៀន ណែនាំ​ឱ្យ​ក្រុម​ការងារ​របស់​បក្ស​ចាប់​ផ្ដើម​ពង្រឹង​សមត្ថភាព​សមាជិក​គណបក្ស​នៅ​តាម​មូលដ្ឋាន ដើម្បី​ទទួល​បាន​ការ​គាំទ្រ​ពី​ប្រជាពលរដ្ឋ​នៅ​ក្នុង​ការ​បោះឆ្នោត​ថ្នាក់​ជាតិ​ដែល​នឹង​ប្រព្រឹត្តិ​ទៅ ក្នុង​ខែ​កក្កដា ឆ្នាំ២០២៣ខាង​មុខ​នេះ...
👉 អានព័ត៌មានពិស្តារ...
#RFAKhmer #Cambodia #Politics #RFANews #CNRP #ElectionKH2023 #CPP #CLP #HunSen #SamRainsy
បក្ស​កាន់អំណាច​ប្តេជ្ញា​កម្ចាត់ «នយោបាយ និង​សកម្មភាព​ជ្រុលនិយម» គ្រប់​រូបភាព​ឱ្យ​អស់​ពី​សង្គម​កម្ពុជា។ ការប្តេជ្ញាចិត្ត​នេះ គឺជា​ផ្នែកមួយ​នៃ​សេចក្តីសម្រេចចិត្ត​នៃ​មហាសន្និបាត​វិសាមញ្ញ​តំណាង​ទូទាំង​ប្រទេស​របស់​គណបក្ស​កាន់អំណាច រយៈពេល​ពីរ​ថ្ងៃ ដែល​ទើបនឹង​បិទបញ្ចប់​ទៅ​កាលពី​ថ្ងៃទី២៩ ខែមករា ម្សិលម៉ិញ...
👉 អានព័ត៌មានពិស្តារ...
#RFAKhmer #Cambodia #Politics #RFANews #CNRP #ElectionKH2023 #CPP #CLP #HunSen #SamRainsy
មេសហជីព​លើកឡើង​ថា ​សហជីព​មាន​សិទ្ធិ​ទទួល​ជំនួយ​មនុស្សធម៌​ពី​ប្រភព​ស្របច្បាប់។ ពួកគាត់​លើកឡើង​ថា​ ធនាគារ​ក្នុង​ស្រុក​ដែល​បដិសេធ​ពុំ​បើក​ប្រាក់​មូលនិធិ​មនុស្សធម៌​គឺ​ជា​រឿង​មិន​ត្រឹមត្រូវ។ ប្រតិកម្ម​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​ធនាគារ​អេប៊ីអេ (ABA) បាន​រារាំង​ការផ្ទេរ​ប្រាក់​ឧបត្ថម្ភ​ចំនួន ១ម៉ឺន៥ពាន់ ១៥០ ដុល្លារ ចូល​គណនី​ធនាគារ​របស់​សហជីព​បុគ្គលិក​ណាហ្គាវើលដ៍​...
👉 អានព័ត៌មានពិស្តារ...
#RFAKhmer #Cambodia #humanrights #worker #NagaWorld #Court #ChhimSithar
សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ដឹក​នាំ​ប្រតិភូ​ទៅ​ចូល​រួម​សន្និសិទ​សេរីភាព​សាសនា​អន្តរជាតិ​នៅ​រដ្ឋ​ធានី​វ៉ាស៊ីនតុន​ នៅ​ដើម​សប្តាហ៍​នេះ​ ដើម្បី​ធ្វើរបាយការណ៍​ស្តីពី​​ស្ថានភាព​នៃ​ការ​ធ្វើ​ទុក្ខ​បុកម្នេញ​ផ្នែក​សាសនា​ទៅ​លើ​ព្រះ​សង្ឃ​ខ្មែរ​កម្ពុជា​ក្រោម​ ដែល​កំពុង​គង់​នៅ​លើ​ទឹក​ដី​កំណើត។
👉​អានព័ត៌មានពិស្តារ...
#RFAKhmer #Cambodia #Politics #KhmerKrom #Vietnam #US
ព័ត៌មាន​​សំខាន់ៗ​ ចំនួន ៩ រឿង ដែល​​លោកអ្នក​នាង​​​គួរ​​អាន​​នៅ​ថ្ងៃចន្ទ ទី៣០ ខែមករា ឆ្នាំ២០២៣៖ ១. គណបក្ស​ភ្លើង​ទៀន​ចាប់​ផ្ដើម​យុទ្ធនាការ​ពង្រឹង​​សមាជិក​បក្ស​តាម​មូលដ្ឋាន ដើម្បី​ទទួល​បាន​​ការ​​គាំទ្រ​​ពី​​ប្រជាពលរដ្ឋ...
👉 អានសង្ខេបព័ត៌មានសំខាន់ៗប្រចាំថ្ងៃឡើងវិញ
#RFAKhmer #Cambodia #Politics #RFANews #CNRP #ElectionKH2023 #CPP #CLP #HunSen #SamRainsy
មាតិកា​ព័ត៌មាន​សំខាន់ៗ​ដែលត្រូវ​ផ្សាយនៅ​រាត្រីនេះ​រួមមាន៖
១. សមាគម​ធ្វើការជាមួយ​កសិករ និង​អ្នកប្រកប​របរក្រៅ​ប្រព័ន្ធ​ថា គោលនយោបាយ​បក្ស​កាន់​អំណាច គ្មានអ្វីថ្មី
២. សកម្មជន​គណបក្សភ្លើងទៀន​ម្នាក់​ក្នុង​ខេត្តត្បូងឃ្មុំ ស្នើសុំឱ្យ​អាជ្ញាធរ ផ្ដល់​ប្រាក់​ឧបត្ថម្ភ តាមរយៈ​ប័ណ្ណ​សមធម៌​ឡើង​វិញ
៣. រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ ប្រកាស​បង្កើតច្បាប់​ចរាចរណ៍​ថ្មី ដើម្បី​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍
៤. ជនជាតិដើម​ភាគតិច​ធ្វើចំណាកស្រុក​ច្រើន ក្រោយពី​បាត់បង់​ព្រៃឈើ និងដីធ្លី​សមូហភាព
រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត...
#RFAKhmer #Cambodia #Politics #RFANews #CNRP #ElectionKH2023 #CPP #CLP #HunSen #SamRainsy
ក្រសួង​ព័ត៌មាន​ហៅ​អ្នក​សារព័ត៌មាន​អនឡាញ (Online)​ ណែនាំ​ឱ្យ​ធ្វើ​ការ​ប្រកប​ដោយវិជ្ជាជីវៈ។ ចំណាត់​ការ​នេះ ​ធ្វើ​ឡើង​បន្ទាប់​ពី​មាន​បញ្ជា​ពីលោក ហ៊ុន សែន ឱ្យ​ហៅ​អ្នក​សារព័ត៌មាន​អនឡាញ (Online) ទាំង​អស់​​យក​ទៅ​អប់រំ។ អ្នក​ជំនាញ​ខាង​សារព័ត៌មាន​យល់​ឃើញ​ថា ការ​ណែនាំ​អ្នក​សារព័ត៌មាន​ពី​វិជ្ជាជីវៈ​ជា​រឿង​ល្អ ប្រសិន​បើ​ជា​ការ​ណែនាំ​មិន​បង្គាប់​បញ្ជា​ឱ្យ​អ្នក​សារព័ត៌មាន​ធ្វើ​នេះ​ធ្វើ​នោះ​ប៉ះពាល់​ដល់​ការ​អនុវត្ត​សិទ្ធិ​សេរីភាព​ការងារ​របស់​ពួកគេ។
👉​​ អានព័ត៌មានពិស្តារ...
#RFAKhmer #Cambodia #Press #MediaCrackdown #TVFB #TVOnline #HunSen
មន្ត្រី​គណបក្ស​ប្រឆាំង និង​អ្នក​ជំនាញ​កិច្ចការ​នយោបាយ​អន្តរជាតិ​រិះគន់​ថា រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន ពុំបាន​ប្រកាន់​ជំហរ​នយោបាយ​ការ​បរទេស​ដោយ​ឯករាជ្យ​ស្របតាម​ច្បាប់​នោះ​ទេ។ ប្រតិកម្ម​នេះ​ធ្វើ​ឡើង​បន្ទាប់​ពីគណបក្ស​ប្រជាជន​កម្ពុជា​សម្រេច​ក្នុង​មហាសន្និបាត​របស់​បក្ស​ខ្លួន​ថា កម្ពុជា​ប្រកាន់​ការ​អនុវត្ត​នយោបាយ​បរទេស​ដោយ​ឯករាជ្យ...
👉អានព័ត៌មានពិស្តារ...
#RFAKhmer #Cambodia #Politics #RFANews #China #ElectionKH2023 #CPP #CLP #HunSen
ក្រុមកូដករណាហ្គាវើលដ៍នៅតែបន្តតវ៉ាទាមទារឲ្យដោះលែងតំណាងសហជីពរបស់ខ្លួន ​និងដោះស្រាយវិវាទការងារ
👉 ទស្សនាវីដេអូ https://fb.watch/inntIC3IJm/
--------------
ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
#RFAKhmer #Cambodia #NagaWorld
មិត្ត​ដែកថែប​ចិន​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន មិនមែនជាទីផ្សារ​ធំបំផុត​អាចឱ្យ​កម្ពុជា​នាំចេញ​ទំនិញ​ពាណិជ្ជកម្ម​ទៅដាក់​លក់​ច្រើន​ជាង​គេ​ឡើយ។ ក៏​ប៉ុន្តែ មិត្តដែកថែប​នេះ គឺជាទីផ្សារ​ដែល​ពូកែ​ខាង​ឱ្យ​កម្ពុជា​ទិញ​ទំនិញ​នាំចូល​មក​វិញ។
👉 អានព័ត៌មានពិស្តារ...
#RFAKhmer #Cambodia #Politics #RFANews #China #ElectionKH2023 #CPP #CLP #HunSen
ព័ត៌មាន​​សំខាន់ៗ​ ចំនួន ៩ រឿង ដែល​​លោកអ្នក​នាង​​​គួរ​​អាន​​នៅ​ថ្ងៃអង្គារ ទី៣១ ខែមករា ឆ្នាំ២០២៣៖ ១.អ្នកឃ្លាំមើល​ថា គណបក្ស​ប្រជាជនកម្ពុជា​ពុំបាន​ប្រកាន់​ជំហរគោលនយោបាយ​បរទេស​ឯករាជ្យ...
👉 អានព័ត៌មានសំខាន់ៗប្រចាំថ្ងៃឡើងវិញ
#RFAKhmer #Cambodia #Politics #RFANews #China #ElectionKH2023 #CPP #CLP #HunSen
សង្គមស៊ីវិលថា កម្មវិធី​នយោបាយ​បក្ស​ប្រជាជន​ហាក់​ពុំ​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ជួយ​កសិករ និង​អ្នក​ប្រកប​របរ​ក្រៅ​ប្រព័ន្ធ
អាន ព៍ត៌មានពិស្ដារ...
--------------
ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
អតីត​មន្ត្រី​ជាន់ខ្ពស់​គ.ជ.ប​ម្នាក់​ប្រកាស​ចូលរួម​នយោបាយ​ជាមួយ​បក្ស​ភ្លើងទៀន
អាន ព៍ត៌មានពិស្ដារ...
--------------
ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH