ក្រុមកូដករណាហ្គាវើលដ៍(Naga World) នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២ នេះ បានប្រារព្ធខួបមួយឆ្នាំនៃការតស៊ូធ្វើកូដកម្មស្វែងរកដំណោះស្រាយការងារ និងទាមទារឱ្យដោះលែងកញ្ញា ឈឹម ស៊ីថរ។ កូដករណាហ្គាវើលដ៍នៅថ្ងៃនេះ បានស្លៀកពាក់ខោអាវពណ៌ស្លាទុំដូចជាអ្នកទោស បានជួបជុំគ្នានៅមុខអគារកាស៊ីណូណាហ្គាវើលដ៍ និងបានបង្ហោះប៉េងប៉ោងស-ខ្មៅ ដោយមានភ្ជាប់រូបថតរបស់កញ្ញា ឈឹម ស៊ីថរ ផងដែរ។ គិតត្រឹមថ្ងៃទី១៨ ខែធ្នូនេះ គឺមានរយៈពេល១ឆ្នាំគត់ ដែលក្រុមកូដករភាគច្រើនជាស្ត្រីបានធ្វើកូដកម្មដើម្បីទាមទារដំណោះស្រាយវិវាទការងារនៅក្នុងក្រុមហ៊ុនការស៊ីណូណាហ្គាវើលដ៍។ ប៉ុន្តែការតស៊ូរបស់ពួកគេនៅមិនទាន់មានដំណោះស្រាយនៅឡើយ៕
#RFAKhmer #Cambodia #NagaWorld #OneYear #Strikers
#RFAKhmer #Cambodia #NagaWorld #OneYear #Strikers
នេះគឺជាកម្មវិធីផ្សាយព័ត៌មានរបស់វិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃអាទិត្យ ទី១៨ ខែធ្នូ ឆ្នាំ២០២២៖
https://www.youtube.com/watch?v=NYJnT0Ff_TY
https://www.youtube.com/watch?v=NYJnT0Ff_TY
YouTube
អ្នកច្បាប់ រិះគន់ការកាត់ទោសមន្ត្រី និងសកម្មជនបក្សប្រឆាំងពីបទ រួមគំនិតក្បត់ ចំនួន២លើក
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃអាទិត្យ ទី១៨ ខែធ្នូ ឆ្នាំ២០២២៖
១. ក្រុមគ្រួសារ និងអ្នកច្បាប់ថា តុលាការកាត់ទោសមន្ត្រី និងសកម្មជនបក្សប្រឆាំង ៣៩រូប ពីបទ''រួមគំនិតក្បត់'' ចំនួន២លើកនោះជារឿងមិនត្រឹមត្រូវ
២. អង្គការសង់ត្រាល់ ប្រារព្ធទ…
១. ក្រុមគ្រួសារ និងអ្នកច្បាប់ថា តុលាការកាត់ទោសមន្ត្រី និងសកម្មជនបក្សប្រឆាំង ៣៩រូប ពីបទ''រួមគំនិតក្បត់'' ចំនួន២លើកនោះជារឿងមិនត្រឹមត្រូវ
២. អង្គការសង់ត្រាល់ ប្រារព្ធទ…
ក្រុមគ្រួសារ និងអ្នកជំនាញច្បាប់លើកឡើងថា តុលាការក្រុងភ្នំពេញ កាត់ទោសថ្នាក់ដឹកនាំ និងសកម្មជនគណបក្សសង្គ្រោះជាតិចំនួន៣៩នាក់ពីបទ''រួមគំនិតក្បត់'' ចំនួន២លើកពាក់ព័ន្ធនឹងអង្គហេតុតែមួយ គឺជារឿងមិនត្រឹមត្រូវតាមផ្លូវច្បាប់ និងកាន់តែបង្ហាញថា សំណុំរឿងនេះ មានចរិតនយោបាយ។
👉 អានព័ត៌មានពិស្តារ...
👉 JOIN WITH US
#RFAKhmer #Cambodia #Politics #RFANews #CNRP
👉 អានព័ត៌មានពិស្តារ...
👉 JOIN WITH US
#RFAKhmer #Cambodia #Politics #RFANews #CNRP
ក្រុមកូដករណាហ្គាវើលដ៍ (Naga World) រំឭកខួប ១ឆ្នាំនៃការតស៊ូរកដំណោះស្រាយការងារ។
https://youtu.be/fPrQ4CREX1M
https://youtu.be/fPrQ4CREX1M
នេះគឺជាកម្មវិធីផ្សាយព័ត៌មានរបស់វិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃចន្ទ ទី១៩ ខែធ្នូ ឆ្នាំ២០២២៖
https://www.youtube.com/watch?v=JXYWMQegC-Y
https://www.youtube.com/watch?v=JXYWMQegC-Y
YouTube
ក្រុមយុវជនគ្រោងធ្វើបាតុកម្ម ២ថ្ងៃ នៅទីលានប្រជាធិបតេយ្យ
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃចន្ទ ទី១៩ ខែធ្នូ ឆ្នាំ២០២២៖
៚ ក្រុមយុវជនគ្រោងធ្វើបាតុកម្ម ២ថ្ងៃ នៅទីលានប្រជាធិបតេយ្យ
៚ ក្រុមកូដករណាហ្គាវើលដ៍ រំឭកខួប១ឆ្នាំនៃការធ្វើកូដកម្មទាមទាររកដំណោះស្រាយវិវាទការងារ
៚ សហគមន៍ព្រៃឡង់ អះអាងថា នៅតែមានសកម្មភាពចាប់សត្វស្វា…
៚ ក្រុមយុវជនគ្រោងធ្វើបាតុកម្ម ២ថ្ងៃ នៅទីលានប្រជាធិបតេយ្យ
៚ ក្រុមកូដករណាហ្គាវើលដ៍ រំឭកខួប១ឆ្នាំនៃការធ្វើកូដកម្មទាមទាររកដំណោះស្រាយវិវាទការងារ
៚ សហគមន៍ព្រៃឡង់ អះអាងថា នៅតែមានសកម្មភាពចាប់សត្វស្វា…
ក្រុមកូដករណាហ្គាវើលដ៍បាននាំគ្នារំឭកខួបមួយឆ្នាំនៃការតស៊ូធ្វើកូដកម្មស្វែងរកដំណោះស្រាយវិវាទការងារនៅមុខអគារក្រុមហ៊ុននៅថ្ងៃទី១៨ ខែធ្នូ។ ពួកគាត់អំពាវនាវដល់អាជ្ញាធរដោះលែងមេសហជីពកញ្ញា ឈឹម ស៊ីថរ និងបញ្ឈប់ការធ្វើទុក្ខបុកម្នេញដាក់សម្ពាធលើកូដករ ព្រមទាំងស្នើដល់ម្ចាស់ក្រុមហ៊ុនបនល្បែងណាហ្គាវើលដ៍ចេញមកបញ្ចាប់វិវាទការងារមួយនេះឱ្យបានឆាប់រហ័ស។
👉 អានព័ត៌មានពិស្តារ...
👉 JOIN WITH US
#RFAKhmer #Cambodia #NagaWorld #OneYearOfStrikers #FreeSithar
👉 អានព័ត៌មានពិស្តារ...
👉 JOIN WITH US
#RFAKhmer #Cambodia #NagaWorld #OneYearOfStrikers #FreeSithar