វិទ្យុអាស៊ីសេរី/ RFA Khmer
13.3K subscribers
3.71K photos
1.39K videos
79 files
7.3K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
កិច្ចសហប្រតិបត្តិការ​សន្តិសុខ​លម្ហសមុទ្រ នឹងក្លាយជា​ប្រធានបទ​សំខាន់មួយ​នៅឯ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារជាតិអាស៊ាន​ជាមួយ​ដៃគូ​ពាក់ព័ន្ធ (ADMM Plus) ដែល​ប្រព្រឹត្តទៅនៅ​ខេត្តសៀមរាប ចាប់ពី​ថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែវិច្ឆិកា។ កិច្ចប្រជុំនេះ​មាន​ក្រុមរដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន និង​រដ្ឋមន្ត្រី​ការពារជាតិ​នៃ​ប្រទេសដៃគូ​ចំនួន​៨ចូលរួម ក្នុងនោះក៏រួមមាន សហរដ្ឋអាមេរិក (US) អូស្ត្រាលី (Australia) ចិន (China) ឥណ្ឌា (India) និង​ជប៉ុន (Japan) ផងដែរ។

👉 អានព័ត៌មានពិស្តារ...

#RFAKhmer #Cambodia #ASEAN2022 #ASEANCambodia #ASEANSummits #USA #JoeBiden #SouthKorea #India #Australia #Russia #Japan #China #UN
រដ្ឋមន្ត្រី​ការពារ​ជាតិអាមេរិក លោក ឡយដ៍ អូស្ទីន (Lloyd Austin) បានមកដល់ប្រទេសកម្ពុជាហើយ នៅរាត្រីថ្ងៃទី២១ ខែវិច្ឆិកា ដើម្បីចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក (ADMM Plus) ដែល​នឹង​ប្រព្រឹត្ត​ទៅនៅខេត្តសៀមរាប នៅថ្ងៃពុធ ទី២៣ ខែវិច្ឆិកា។
#RFAKhmer #Cambodia #ASEAN2022 #ADMMPlus #US #LloydAustin