វិទ្យុអាស៊ីសេរី/ RFA Khmer
13.4K subscribers
3.72K photos
1.45K videos
81 files
7.36K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
ពលរដ្ឋសហគមន៍បឹងតាមោកស្នើសុំអាជ្ញាធរអភិវឌ្ឍនៅនឹងកន្លែង
👉 ទស្សនាវីដេអូ៖https://fb.watch/gSGrW65c2M/
--------------
ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
មាតិកាព័ត៌មាន​សំខាន់ៗ​ដែលត្រូវផ្សាយ​នៅរាត្រីថ្ងៃអាទិត្យ​នេះ​រួមមាន៖
១. អ្នក​ឃ្លាំមើល​ថា លោក ហ៊ុន សែន នៅតែ​ចង់​បង្ហាញ​ពីភក្ដីភាព​នឹង​វៀតណាម
២. តុលាការ​គ្រោង​ជំនុំជម្រះសំណុំរឿង​អតីត​មេឃុំជាប់ឆ្នោត​បក្សប្រឆាំង​អ្នកស្រី កឹម តុលា ឡើង​វិញ នៅថ្ងៃទី៦ ធ្នូ
៣. មន្ត្រីអង្គការ​សង្គមស៊ីវិល បន្តអំពាវនាវ​ឱ្យ​រដ្ឋាភិបាល រៀបចំការ​ចុះ​ឈ្មោះ​បោះឆ្នោត​នៅ​ក្រៅ​ប្រទេស
៤. កសិករ​ចិញ្ចឹមគោ​នៅ​ប៉ៃលិន និង​បាត់ដំបង បារម្ភពីចោរ​លួចគោ​គ្មាន​សមត្ថកិច្ច​ទប់ស្កាត់
រួមនឹង​ព័ត៌មាន​សំខាន់ៗ​មួយ​ចំនួនទៀត...
#RFAKhmer #Cambodia #Politics #HunSen #Vietnam #RFANews
ព័ត៌មានដែលគេអានច្រើនជាងគេនៅក្នុងសប្តាហ៍នេះ៖ «លោក ហ៊ុន សែន តេស្ត​វិជ្ជមាន​កូវីដ១៩ ពេល​ធ្វើ​ដំណើរ​ដល់​ប្រទេស​ឥណ្ឌូណេស៊ី»។

តើហេតុអ្វីរឿងនេះ មានគេចូលអានច្រើន​ជាងគេក្នុង​សប្តាហ៍នេះ?

👉 អានព័ត៌មានពេញនិយមច្រើនជាងគេក្នុងសប្តាហ៍នេះឡើងវិញ

#RFAKhmer #Cambodia #Politics #HunSen #COVID19KH #G20 #APECTHAILAND2022
សង្គមស៊ីវិល​រិះគន់​អាជ្ញាធរ ​និង​ក្រសួង​ពាក់ព័ន្ធ​ដែល​អសមត្ថភាព​ដោះស្រាយបញ្ហា​តម្លៃ​ស្រូវ ​ចុះថោក។ ​ក៏ប៉ុន្តែ​បែរជា​ហាមឃាត់​មិន​ឱ្យ​ប្រជាកសិករ​និយាយ​ពី​បញ្ហា​នេះ​ទៅវិញ។ ​ពួកគេ​ស្នើ​ឱ្យ​អាជ្ញាធរ​គួរតែ​ដោះស្រាយបញ្ហា​នេះ ​ដោយ​កំណត់​តម្លៃ​ស្រូវ​លើ​ទីផ្សារ​ឱ្យ​ច្បាស់លាស់។

👉 អានព័ត៌មានពិស្តារ...

#RFAKhmer #Cambodia #Economy #Farm #Farmer #Rice
ព័ត៌មាន​សំខាន់ៗ​ចំនួន ៣៧ ដែល​លោក​អ្នក​នាង​គួរ​អាននៅក្នុងសប្តាហ៍ ថ្ងៃអាទិត្យ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២២៖ ១. លោក ហ៊ុន សែន អះអាង​ថា កិច្ចប្រជុំ​កំពូល​អាស៊ាន​ទទួល​បាន​លទ្ធផល​ជា​ទីគាប់​ចិត្ត ទោះ​បញ្ហា​ជា​ច្រើន​នៅ​មិន​ទាន់​ដោះ​ស្រាយ​រួច។

👉 អានព័ត៌មានសង្ខេបប្រចាំសប្តាហ៍ឡើងវិញ

#RFAKhmer #Cambodia #Politics #HunSen #COVID19KH #G20 #APECTHAILAND2022 #ASEAN2022 #RFANews
អ្នក​តាម​ដាន​ស្ថាន​ការណ៍​នយោបាយ​កម្ពុជា​លើក​ឡើង​ថា លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន នៅ​តែ​ចង់​បង្ហាញ​ពី​ភក្ដី​ភាព​ជា​មួយ​វៀតណាម​ដែល​ជា​ចៅហ្វាយ​នាយ​លើក​បន្តុប​លោក​ឱ្យ​ដឹក​នាំ​កម្ពុជា​នៅ​ទសវត្ស​ទី៨០។ ការ​លើក​ឡើង​នេះ ធ្វើ​ឡើង​ស្រប​ពេល លោក ហ៊ុន សែន មាន​ជំនួប​ទ្វេ​ភាគី​ជា​មួយ​ប្រធាន​រដ្ឋសភា​វៀតណាម​លោក វឿង ឌីញហ្វេ (VUONG DINH HUE) ក្នុង​ឱកាស​ខួប ៥០ឆ្នាំ​នៃ​ទំនាក់​ទំនង​ការ​ទូត​នៃ​ប្រទេស​ទាំង​ពីរ។

👉 អានព័ត៌មានពិស្តារ...

#RFAKhmer #Cambodia #Politics #HunSen #VuongDinhHue #Vietnam #ASEAN2022 #China #AIPA
កសិករ​ចិញ្ចឹម​សត្វ​គោ​នៅ​ខេត្ត​ប៉ៃលិន និង​ខេត្ត​បាត់ដំបង​ បារម្ភ​ពី​​ចោរ​លួច​គោ​របស់​ពួកគាត់​ជា​បន្ត​បន្ទាប់​ ដោយ​ពុំ​មាន​អាជ្ញាធរ​អើពើ​ចាប់​ជនល្មើស​មក​ផ្ដន្ទាទោស​ឡើយ​។ មន្ត្រី​សង្គម​ស៊ីវិល​យល់ថា​ អាជ្ញាធរ​ខេត្ត​គួរ​តែ​ចាត់​វិធានការ​លើ​មន្ត្រី​សមត្ថកិច្ច​​មូលដ្ឋាន​ ដែល​មិន​អើពើ​ទប់ស្កាត់​ចោរ​លួច​គោ​​ពលរដ្ឋ​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន​គ្រប់គ្រង​។

👉 អានព័ត៌មានពិស្តារ...

#RFAKhmer #Cambodia #Economy #Cow #Stolen ##Battambong #Pailin
ពលករខ្មែរ​មួយចំនួន​ដែល​កំពុង​រស់​នៅ​ប្រទេស​ថៃ ដើរ​បេះបន្លែ​តាម​វាលស្រែ ព្រែក ព្រៃ យក​ទៅ​លក់ ដើម្បី​រក​ប្រាក់​ដោះស្រាយ​ជីវភាព​គ្រួសារ បន្ទាប់ពី​ពួកគេ​មិន​សូវ​មាន​ការងារ​ធ្វើ។ ពួកគាត់​តែងតែ​ដើរ​បេះបន្លែ​ជា​ប្រចាំ ព្រោះបន្លែ​ធម្មជាតិ​តាម​វាលស្រែ​ងាយ​ស្រួល​លក់​ ហើយ​មិន​បាច់​ចំណាយ​ដើម​ទុន គ្រាន់​តែ​ចំណាយ​កម្លាំង​ក៏​អាច​រក​ប្រាក់​ចំណូល​បាន​ខ្លះ។

👉 អានព័ត៌មានពិស្តារ...

#RFAKhmer #Cambodia #Politics #HunSen #OppositionParty #CNRP