វិទ្យុអាស៊ីសេរី/ RFA Khmer
13.8K subscribers
3.79K photos
1.74K videos
88 files
7.64K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
នៅ ថ្ងៃ អាទិត្យ ទី២៧ ខែ មីនា ក្រសួង សុខាភិបាល រក ឃើញ អ្នក ឆ្លង ជំងឺ កូវីដ (Covid-19) អូមីក្រុង (Omicron) ចំនួន ៥៩ នាក់ ថ្មី ទៀត ដែលសុទ្ធតែជា ករណី ឆ្លង ក្នុង សហគមន៍ ។ ដូច្នេះ អ្នក ឆ្លង សរុប កើន ដល់ ១៣៥.៤៦១នាក់។ ចំណែក អ្នក ជា សះស្បើយ វិញ មាន ចំនួន សរុប ១៣១.៤១៣នាក់។ ចំណែក ករណី អ្នក ស្លាប់ នៅ ថ្ងៃ នេះ មិន មានទេ ដែល ធ្វើ ឱ្យ តួ លេខ អ្នក ស្លាប់ សរុប មាន ៣.០៥៤នាក់៕

#RFAKhmer #Health #COVID19KH #Omicron
មន្ត្រីសង្គម​ស៊ីវិល​ធ្វើការងារ​ផ្នែក​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ និង​វិស័យ​អប់រំ​ ទទូច​ឲ្យ​រដ្ឋាភិបាលជាពិសេស​ក្រសួង​ពាក់ព័ន្ធ គិតគូរ​បន្ថែម​ទៀត​ ដើម្បី​ជួយ​ដោះ​ស្រាយ​បញ្ហា​ខ្វះខាត​របស់​ពលរដ្ឋ ក្នុង​ជីវភាព​ប្រចាំថ្ងៃ និង​ផ្តល់​អាទិភាព​ដល់​កុមារ​ក្រីក្រ​ ដើម្បី​ទទួល​បាន​ការ​រៀន​សូត្រ។

អានអត្ថបទពិស្តារ៖

#RFAKhmer #COVID19KH #Educations #Economy
អត្ថបទ​ស្រាវជ្រាវ​ដោយ​អ្នកជំនាញ​របស់​អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ (​#IMF) រកឃើញថា កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​គ្រួសារ​​ក្រីក្រ និង​ងាយរងគ្រោះ​ក្នុង​អំឡុងពេល​ប្រឈម​នឹង​វិបត្តិ​ជំងឺកូវីដ១៩ ដាក់ចេញ​ដោយ​រដ្ឋាភិបាល​​កម្ពុជា​កាលពី​ពេល​កន្លងមក មិនបាន​ទៅដល់​ដៃ​គ្រប់​គ្រួសារក្រីក្រ​ទាំងអស់​ដែល​រងគ្រោះ​ដោយសារ​វិបត្តិ​ជំងឺរាតត្បាត​សាកល​កូវីដ១៩ នេះឡើយ។

អានអត្ថបទពិស្តារសូមចុចនៅត្រង់នេះ៖

#RFAKhmer #Economy #IMF #COVID19KH #Cambodia