វិទ្យុអាស៊ីសេរី/ RFA Khmer
13.9K subscribers
3.82K photos
1.87K videos
91 files
7.78K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
អតីត​សកម្ម​ជន​​ចលនា​មាតា​ធម្ម​ជាតិ​ដែល​ទើប​ចេញ​ពី​ពន្ធនា​គារលោក ថុន រដ្ឋា បាន​​បង្ហោះ​វីដេអូ​លើក​ទី១ នៅ​លើ​​ហ្វេកបុក​របស់​ខ្លួន ដោយ​​បង្ហាញ​​ពី​​ទី​តាំង​លូ​​បង្ហូរ​ទឹក​​កខ្វក់​​​​មាន​​ផ្ទុក​​ដោយ​កាក​សំណល់​ស្អុយ​រលួយ​ហូរ​ចូល​ក្នុង​ស្ទឹងសៀម​រាប។

អានអត្ថបទពិស្តារ៖

#RFAKhmer #Environments #SiemReap #AngkorWat
រដ្ឋមន្ត្រី ក្រសួង បរិស្ថានលោក សាយ សំអាល់ កាល ពី ថ្ងៃ ទី១៣ ខែ កុម្ភៈ ម្សិលមិញ បាន ណែនាំ ដល់មន្រ្តី មន្ទីរ បរិស្ថាន មន្រ្តី ឧទ្យា នុរក្ស សហគមន៍ និង អាជ្ញាធរ ពាក់ព័ន្ធ បន្ត រួម សហការ គ្នា ការពារ ដែន ជម្រក សត្វព្រៃ សង្ឃ រុក្ខវ័ន និង គូលេន-ព្រហ្មទេព ខេត្ត ឧត្តរមានជ័យ។

អានអត្ថបទពិស្តារ៖

#RFAKhmer #Environments #Forest #PreyLang
ប្រជាពលរដ្ឋ និង​សកម្មជន​បរិស្ថាន ជំរុញ​ដល់​អាជ្ញាធរ និង​ក្រសួង​ពាក់ព័ន្ធ យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​អភិរក្ស​ធនធាន​ធម្មជាតិ​ប្រវត្តិសាស្ត្រ​ភ្នំ​ទទឹង​ដែល​បន្សល់​ទុក​ចុង​ក្រោយ​ដែល​ជា​អត្តសញ្ញាណ​ភូមិ​កំណើត​អ្នក​ស្រុកបាណន់ ខេត្តបាត់ដំបង។ ​ភ្នំ​ធម្មជាតិ​ជា​ច្រើន​ក្នុង​ខេត្ត​បាត់ដំបង​កំពុង​រង​ការ​បំផ្លិចបំផ្លាញ​ជា​បន្ត​បន្ទាប់​ក្នុង​ការធ្វើ​​អាជីវកម្ម​កាយ​ថ្ម​របស់​ក្រុមហ៊ុន​ចិន​វៀតណាម ហើយ​តំបន់​ភ្នំ​ទទឹង ក៏​កំពុង​រង​ការ​គំរាម​កំហែង​ក្នុង​ធ្វើ​អាជីវកម្ម​ផង​ដែរ។

អានអត្ថបទពិស្តារសូមចុចនៅត្រង់នេះ៖

#RFAKhmer #Environments #Economy #China #Vietnam
អ្នក​ឃ្លាំមើលបរិស្ថាន និង​បណ្ដាញ​សហគមន៍​ការពារព្រៃឡង់ អះអាង​ថា ដែន​ជម្រក​សត្វ​ព្រៃឡង់ ​ដែល​គ្រប់គ្រង​ដោយ​ក្រសួងបរិស្ថាន​កំពុង​ឋិត​ក្នុង​ភាព​ប្រកាស​អាសន្ន​ហើយ ព្រោះ​សកម្មភាព​កាប់​ និង​ដឹក​ជញ្ជូន​ឈើខុសច្បាប់​ចេញ​ពី​ព្រៃ​អភិរក្ស​មួយ​នេះ បន្លំ​ចូល​ការដ្ឋាន​ក្រុមហ៊ុន​ឯកជន នៅតែ​កើត​មាន​ច្រើន។

អានអត្ថបទពិស្តារ៖

#RFAKhmer #Environments #PreyLang
សហគមន៍​ប្រជានេសាទ​នៅ​តាម​តំបន់បឹងទន្លេសាប បារម្ភ​អំពីស្ថានភាព​ប្រែប្រួល​រំហូរ​ទឹកទន្លេ​ខុសប្រក្រតី ធ្វើឱ្យ​ទិន្នផលត្រី​ថយចុះ។ ក្រុមអ្នកជំនាញ​លើកឡើងថា ការប្រែប្រួល​បរិមាណ​ទឹកខុសប្រក្រតី​ជាពិសេស​ក្នុងរដូវ​វស្សា បណ្តាល​មកពី​ចិន​ស្តុកទឹកទុក​នៅ​តាម​វារីអគ្គិសនី​នៅខ្សែទឹកខាងលើ។ ពួកគេ​បង្ហើប​ថា ទៅថ្ងៃអនាគត​ប្រទេស​តាម​ខ្សែទឹកខាង​ក្រោម​អាចនឹង​ចាំបាច់​ត្រូវ​បង់លុយ​ឱ្យ​ចិន​បើកទឹក​ដើម្បី​បញ្ចៀសពី​ហានិភ័យ​នៃគ្រោះរីងស្ងួត។

អានអត្ថបទពិស្តារសូមចុចនៅត្រង់នេះ៖

#RFAKhmer #Politics #Environments #Mekong #River #China
សកម្មជន​បរិស្ថានលោក សាន់ ម៉ាឡា ​ទើប​តែ​បាន​ចេញ​ផ្សាយ​សៀវភៅថ្មី​មួយ​មាន​ចំណង​ជើងថា «នៅពីក្រោយ​វាំងនន​ខ្មៅ»។ សៀវភៅនេះ​និយាយ​ពី​ជីវិត​របស់​លោក​ដែល​ធ្លាប់ជាប់​ពន្ធនាគារ​ដោយ​សារ​សកម្មភាព​តសូមតិ​ប្រឆាំង​នឹង​ការ​បូមខ្សាច់​បែប​អនាធិបតេយ្យ​នៅ​ខេត្តកោះកុង។

អានអត្ថបទពិស្តារសូមចុចនៅត្រង់នេះ៖

#RFAKhmer #Environments #Book
ក្រុមយុវជន និង សកម្មជន ការពារ ព្រៃឈើ អះអាង ថា អាជ្ញាធរ ខេត្តកំពង់ធំ បាន បណ្តែត បណ្តោយ ឱ្យ កើត មាន សកម្មភាព កាប់ រាន ព្រៃ សហគមន៍ ទ្រង់ ទ្រាយ ធំ ដែល ធ្វើ ឱ្យ វិបត្តិ ព្រៃឈើ កាន់ តែ រីក ធំ ឡើង ពិបាក ដោះស្រាយ ។ ការ លើក ឡើង នេះ ក្រោយពី ពួកគេ បាន ចុះ សិក្សា ស្រាវជ្រាវ ពី ស្ថានភាព ព្រៃ សហគមន៍ ក្បាលខ្លា ក្នុង ខេត្ត កំពង់ធំ កាល ពី សប្ដាហ៍ មុន ។

អានអត្ថបទពិស្តារ៖

#RFAKhmer #Environments #Forest
សមាគម អង្គការ សង្គម ស៊ីវិល និង សហគមន៍ ជនជាតិ ដើម ភាគតិច ចាប់ ផ្ដើម ប្រារព្ធ ទិវា ព្រៃឈើ ពិភព លោក ឆ្នាំ២០២២ រយៈពេល១៥ថ្ងៃ ចាប់ពីថ្ងៃទី១៥ ដល់ ទី៣០ ខែមីនា ដោយ ផ្ដោត ទៅលើ ទស្សនៈ «យើង មាន សិទ្ធិ ចូលរួម ការពារ ព្រៃឈើ ដើម្បី ជីវិត នៅ លើ ភព ផែនដី»។ ក្រុម អ្នក រៀបចំ កម្មវិធី នេះ រំពឹង ថា ពលរដ្ឋ និង អាជ្ញាធរ នឹង យល់ដឹង បន្ថែម ទៀត ពី សិទ្ធិ ពលរដ្ឋ និង ករណី កិច្ច ចូលរួម ការពារ ព្រៃឈើ ព្រមទាំង ការទប់ស្កាត់ មិន ឱ្យ មាន អាជីវកម្ម ឈើ ដែល នាំ ឱ្យ មាន ការ កាប់ បំផ្លាញ ព្រៃឈើ។

អានអត្ថបទពិស្តារ៖

#RFAKhmer #Environments #Forest #WFDkh2022
គណៈកម្មការ​ទន្លេមេគង្គ (MRC) អំពាវនាវ​ឱ្យ​ប្រទេសពាក់ព័ន្ធ​ផ្តោតលើ «បញ្ហាសន្តិសុខទឹក» ក្នុង​កិច្ចការ​ទំនាក់ទំនង​ការទូត​របស់ខ្លួន​ជាបន្ទាន់​ដើម្បី​ការពារ​ធនធាន​ទន្លេ​ដ៏ធំ​ជាងគេបង្អស់​នៅ​តំបន់​អាស៊ីអាគ្នេយ៍។ ការអំពាវនាវ​នេះ កើតមានឡើង​ស្របពេល​ដែល​ប្រទេស​ក្នុង​តំបន់មេគង្គ​កំពុង​ប្រឈមនឹង​បញ្ហា​ភាពមិនប្រក្រតី​នៃ​រំហូរទឹកទន្លេ​​ដោយសារ​តែ​មាន​ការសាងសង់​ទំនប់វារីអគ្គិសនី​ដ៏សម្បើម​នៅតាម​ប្រទេស​ខ្សែទឹក​ខាងលើ ជាពិសេស​ប្រទេសចិន។

អានអត្ថបទពិស្តារ៖

#RFAKhmer #Environments #MRC #Mekong #Dam
អាជ្ញាធរ នៃ ក្រសួង កសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ប្រកាស ឲ្យ ពលរដ្ឋ ឲ្យ ជួយ រាយការណ៍ អំពី បទល្មើស នេសាទ ខុសច្បាប់ នៅ បឹង ទន្លេសាប ក្រោយ បទល្មើស ទាំង នេះ នៅ តែ បន្ត កើត មាន ឥត ឈប់ ឈរ រហូតធ្វើ ឲ្យ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ស្រែក ស្តីបន្ទោស មន្ត្រី ពាក់ព័ន្ធ រួមទាំង រដ្ឋ មន្រ្តី ក្រសួង នេះ គឺ លោក វេង សាខុន ផង ចំពោះ ការ បណ្តែត បណ្តោយ និង បរាជ័យ ក្នុង ការ ទប់ ស្កាត់ វា។

អានអត្ថបទពិស្តារសូមចុចនៅត្រង់នេះ៖

#RFAKhmer #Environments #Fishing #TonleSap