វិទ្យុអាស៊ីសេរី/ RFA Khmer
13.9K subscribers
3.82K photos
1.83K videos
90 files
7.75K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
គណបក្សនយោបាយ​មួយ​​ចំនួន​​ នឹង​មិន​មាន​លទ្ធភាព​​រក​​បេក្ខជន​​​ដើម្បី​ធ្វើ​ជា​​តំ​ណាង​​​​​ក្នុង​ការ​ឈរ​ឈ្មោះ​បោះឆ្នោត​ក្រុម​ប្រឹក្សា​​​​ឃុំ​សង្កាត់​​​ឆ្នាំ​២០២២ ​ខាង​មុខ​នេះ​ទេ​។ អ្នក​ឃ្លាំ​មើល​ថា គណបក្ស​ខ្លះ​គ្មាន​សកម្មភាព​ច្បាស់លាស់​ដែល​អាច​​ទាក់​ទាញ​ពលរដ្ឋ​ឲ្យ​ឈរ​ជា​តំណាង​បាន​ ឯ​ពលរដ្ឋ​ខ្លះ​ខ្លាច​ការ​គំរាម​កំហែង​របស់​អាជ្ញាធរ​​ទើប​​មិន​​ហ៊ាន​ឈរ​ឈ្មោះ​។

អានអត្ថបទពិស្តារ៖

#RFAKhmer #Politics #PoliticalParties #Parties #Elections

»» Join Telegram: https://t.me/rfakhmer
»» គេហទំព័រ www.rfa.org/khmer
»» យូធូប (YouTube) www.youtube.com/RFAKhmerVideo
»» ទ្វីតធ័រ (Twitter) www.twitter.com/RadioFreeAsiaKH
»» ហ្វេសប៊ុក (Facebook) www.facebook.com/rfacambodia
»» អ៊ីនស្តាក្រាម (Instagram): www.instagram.com/rfakhmer
មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​​ លើក​ឡើង​ថា បរិយាកាស​​នៅ​មុន​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំសង្កាត់​ដែល​ប្រព្រឹត្តទៅ​នៅ​​ដើម​ខែ​មិថុនា ​ឆ្នាំ​២០២២ ​ខាង​មុខ​​នេះ ​​​​​មាន​ការ​រឹតត្បិត​​សេរីភាព​​សម្ដែង​មតិ​ និង​​ការ​គំរាមកំហែង​ដល់​សកម្មភាព​​របស់​គណបក្ស​នយោបាយ​​​ជា​ដៃ​គូរ​ប្រកួតប្រជែង​​​។ ​ពួកគេ​យល់​​ថា​ ​បរិយាកាស​​​បែប​​នេះ ​នឹង​​​​មាន​ឥទ្ធិពល​ដល់​លទ្ធផល​ការ​បោះឆ្នោត​នៅ​ពេល​ខាង​មុខ។

អានអត្ថបទពិស្តារ៖

#RFAKhmer #Politics #PoliticalParties #Elections
អ្នក​​ជំនាញ​​ផ្នែក​ច្បាប់ និង​​នយោបាយ​អន្តរជាតិកញ្ញា សេង ធារី អំពាវនាវ​​ឲ្យ​គ្រប់​គណបក្ស​ប្រឆាំង​​ធ្វើ​ពហិការ​ការ​បោះឆ្នោត​​នៅ​ពេល​​ខាង​មុខ ដើម្បី​កុំ​ឲ្យ​ផ្ដល់​ភាព​​ស្រប​ច្បាប់​​ដល់​រដ្ឋាភិបាល​លោក​នាយក​រដ្ឋមន្ត្រី ដែល​កញ្ញា​ថា កំពុង​​ដឹកនាំ​​ប្រទេស​បែប​ផ្ដាច់ការ។ កញ្ញា​សង្កេត​ឃើញ​ថា បរិយាកាស​នយោបាយ​ពេល​នេះ មិន​អាច​ឲ្យ​គណបក្ស​ប្រឆាំង​ឈ្នះ​ឆ្នោត​បាន​ទេ។

អានអត្ថបទពិស្តារនៅទីនេះ៖

#RFAKhmer #Politics #ELECTION2022 #SengTheary #PoliticalParties
លោក អ្នកនាង ជាទី មេត្រី!
លោក នាយករដ្ឋ មន្រ្តី ហ៊ុន សែន បាន ណែនាំ អាជ្ញាធរ ឱ្យ ឈប់ ធ្វើ ទុក្ខបុកម្នេញ គណបក្សនយោបាយ ដែល បាន ចុះបញ្ជី ចូលរួម ប្រកួតប្រជែង ការ បោះឆ្នោត នៅពេល ខាងមុខ។ លោក ហ៊ុន សែន អះអាង ថា គណបក្ស នយោបាយ ទាំងអស់ «មានសិទ្ធិសេរីភាព ធ្វើ សកម្មភាព នយោបាយ ដោយ ស្មើភាពគ្នា»។

តើ លោក ហ៊ុន សែន ពិតជា មាន បំណង ងាកមក ដើរ តាម គន្លង ប្រជាធិបតេយ្យ វិញ ឬ ក៏ជាល្បែង នយោបាយ ឆ្ពិនភ្នែក របស់ លោក?

សូម លោកអ្នកនាងរង់ចាំ ស្ដាប់/ ទស្សនា នាទីវេទិកាអាស៊ីសេរី ដែលនឹង ជជែកអំពី បញ្ហានេះ នៅ យប់ថ្ងៃសុក្រ ទី១៨ ខែកុម្ភៈ នេះកុំបីខាន។

លោកអ្នកនាង អាច សួរវាគ្មិន របស់ យើង ឬ បញ្ចេញ មតិយោបល់ សូម ដាក់ លេខទូរស័ព្ទ របស់ លោក អ្នកនាង នៅក្នុង ខ្ទង់ ខំមិន(Comment) ហ្វេសប៊ុក (Facebook) ឬ យូធូប (YouTube) អាស៊ីសេរីដែល កំពុង ផ្សាយ ផ្ទាល់ នៅ ពេល នោះ ក្រុមការងារ អាស៊ីសរី នឹង ហៅ ទៅ លោក អ្នកនាងវិញ។ សូមអរគុណ!
#RFAKhmer #Politics #ELECTION2022 #PoliticalParties