វិទ្យុអាស៊ីសេរី/ RFA Khmer
14.2K subscribers
3.85K photos
1.97K videos
93 files
7.89K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
គណៈកម្មាធិការ​ជាតិ​រៀបចំការ​បោះឆ្នោត​​សម្រេច​​លុបចោល​គម្រោង​​បោះឆ្នោត​សាកល្បង​​របស់ខ្លួន​ភ្លាមៗ​នៅក្រោយ​ពេល​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន បញ្ជា​ផ្ទាល់​មាត់​​ទៅ​ស្ថានប័ន​ដែល​របប​ឯកបក្ស​របស់​លោក​តែង​អះអាង​ថា ឯករាជ្យនេះ​កាលពី​យប់ថ្ងៃទី៩ ខែ​មិថុនា។ អានអត្ថបទពេញ
ចូលក្នុងក្រុម 👉 RFA Khmer #Election #NEC #HunSen
អ្នក​ឃ្លាំមើល​កិច្ច​ការបោះឆ្នោត​នៅ​មូលដ្ឋាន​មិន​រំពឹង​ថា ដំណើរ​ការ​បោះឆ្នោត​នៅ​កម្ពុជា មាន​ភាព​ល្អ​ប្រសើរ ដោយសារ​ប្រធាន​ថ្មី​របស់ គ.ជ.ប គ្មាន​បទ​ពិសោធន៍​ក្នុង​ការងារ​បោះ​ឆ្នោត​ទាល់​តែ​សោះ។ អានអត្ថបទពេញ
ចូលក្នុងក្រុម 👉 RFA Khmer #Politics #Election #NEC
ក្រុម​អង្គការ​សង្គមស៊ីវិល​ចំនួន ​៦៤ ​ស្ថាប័នរួមគ្នា ទាមទារឱ្យ​រដ្ឋាភិបាល​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធានា​ឱ្យបាន​នូវលក្ខខណ្ឌ​អប្បបរមា​ ៦​ ចំណុច​ ដើម្បី​ឱ្យការ​បោះឆ្នោត​ប្រព្រឹត្តទៅ​ដោយ​សេរី និង​យុត្តិធម៌។ ក្នុងនោះ​រួមមាន​ការបង្កើត​បរិយាកាស​នយោបាយ​សេរី ការធានា​សិទ្ធិនយោបាយ សិទ្ធិអ្នក​បោះឆ្នោត​ សមាភាព​គណៈកម្មាធិការជាតិ​រៀបចំការ​បោះឆ្នោត​ ឯករាជ្យភាព​តុលាការ និង​កងកម្លាំង​ប្រដាប់​អាវុធ ព្រមទាំង​ធានា​តួនាទី សង្គមស៊ីវិល​ និង​ប្រព័ន្ធផ្សព្វផ្សាយ​ជាដើម។ អានអត្ថបទពេញ
ចូលរួមក្នុងក្រុម 👉 RFA Khmer #Politics #Election #NGOs64 #FreeElection
ក្រុមប្រឹក្សាឃុំសង្កាត់ជាប់ឆ្នោត​​មួយ​​ចំនួន​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ ​សោកស្តាយ​​ដែល​​ពួក​គាត់​​បាត់​​បង់​​ឱកាស​​ចូល​​រួម​ក​សាង និង​​អភិវឌ្ឍ​សង្គម ដោយ​សារ​​តែ​តុលាការ​​​របប​លោក ហ៊ុន សែន។ របប​លោក ហ៊ុន សែន បាន​​ រំលាយគណបក្ស​សង្គ្រោះជាតិ​ដែល​​មាន​​អ្នក​​គាំទ្រ​ជិត​​ពាក់​កណ្តាល​​ប្រទេស កាល​​ពី​​ចុង​ឆ្នាំ​២០១៧ រួច​​រៀប​​ចំ​ការ​បោះ​ឆ្នោត​ដោយ​​ប្រមូល​យក​​​អាសនៈ​សភា​ទាំង​ស្រុង​​មក​​កាន់​​កាប់​​តែម្នាក់​​ឯង។ អានអត្ថបទពេញ
ចូលរួមក្នុងក្រុម 👉 RFA Khmer #Politics #CNRP #Election
ពលរដ្ឋ​ចំនួន​ជាង​២សែននាក់ បាន​ទៅចុះឈ្មោះបោះឆ្នោត​ក្នុង​រយៈពេល១៨​ថ្ងៃ ដែល គណៈកម្មាធិការ​ជាតិ​រៀបចំការបោះឆ្នោត (គ.ជ.ប) បើក​ដំណើរ​ការពិនិត្យ​បញ្ជី​ឈ្មោះ និងចុះឈ្មោះ​បោះ​ឆ្នោត សម្រាប់​ឆ្នាំ២០២១។ ទីប្រឹក្សា និងជាអគ្គលេខធិការរង គ.ជ.ប លោក សោម សូរីដា បញ្ជាក់​ថា​ ចំនួន​អ្នក​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត​ថ្មី​នៅមាន​​តិច​នៅ​ឡើយ មូលហេតុ គឺ​មកពី​កម្ពុជា​​កំពុង​ទប់ស្កាត់​ការឆ្លងរាលដាល​ជំងឺ​កូវីដ-១៩។
អានអត្ថបទពិស្តារ៖
#RFAKhmer #Election #NEC #COVID19KH
អ្នក​ធ្វើ​ការងារ​ទាក់ទង​ការបោះឆ្នោត ​រំលឹក​ពលរដ្ឋ​ថា ពលរដ្ឋ​ឆ្លាតវៃ​ត្រូវ​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ឲ្យ​បាន​គ្រប់ៗ គ្នា។ ពួក​គេ​លើក​ឡើង​ទៀត​ថា ទោះ​ដល់​ថ្ងៃ​បោះ​ឆ្នោត ប៉ុន្តែ​បើ​គ្មាន​គណបក្សនយោបាយ​ដែល​ពលរដ្ឋ​គាំទ្រ​ចូលរួម​ប្រកួត​ប្រជែង ហើយ​ពលរដ្ឋ​មិន​ទៅ​បោះ​ឆ្នោត ​ក៏​មិន​ខុសច្បាប់​នោះ​ដែរ។

អានអត្ថបទពិស្តារ៖

#RFAKhmer #Politics #Election