វិទ្យុអាស៊ីសេរី/ RFA Khmer
14.2K subscribers
3.87K photos
2.03K videos
94 files
7.95K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
រដ្ឋសភា នឹង បើក កិច្ចប្រជុំ នៅ ថ្ងៃ ទី២៥ ខែវិច្ឆិកា ដើម្បី បោះឆ្នោត ជ្រើសរើស លោក ជាម យៀប ជា អនុប្រធាន ទី១រដ្ឋសភា ជំនួស លោក ងួន ញ៉ិល ដែល បាន ទទួល មរណភាព។ មន្ត្រី ជាន់ខ្ពស់ នៃ គណបក្ស ប្រជាជន មួយ ចំនួន បាន សាទរ។ ប៉ុន្តែកន្លង មក លោក ធ្លាប់ មាន កេរ្តិ៍ ឈ្មោះ មិន ល្អ ទាក់ទង នឹង ករណី បង្ក គ្រោះថ្នាក់ ចរាចរណ៍ ដែល អ្នក បើក រថយន្ត របស់ លោក បាន បើក បុក មនុស្ស ហើយ បើក រត់ គេចខ្លួន។

អានអត្ថបទពិស្តារ៖

#RFAKhmer #Politics #CPP #CheamYeap #NA
សមាជិក​​​​គណៈ​អចិន្ត្រៃយ៍​នៃ​គណបក្ស​ប្រជាជនកម្ពុជា​លោកជាម យៀប នឹង​​ត្រូវ​ឡើង​កាន់​តំណែង​ជា​អនុ​ប្រធាន​ទី​១រដ្ឋសភា​​​នៅ​ថ្ងៃ​ទី​២៥ ខែវិច្ឆិកា ជំនួស​សព​លោក ងួន ញ៉ិល​។​ តំណាង​រាស្ត្រ​បក្ស​ប្រឆាំង​យល់ថា​ លោក ជាម យៀប មិន​អាច​ជួយ​​រដ្ឋសភា​ឲ្យ​មាន​​ភាព​ល្អ​ប្រសើរ​​ជាង​បច្ចុប្បន្ន​ទេ ខណៈ​​ដែល​លោក​ធ្លាប់​មាន​​រឿង​អាស្រូវ​លេច​ធ្លោ​ខាង​កិបកេង​លុយ​រដ្ឋសភា និង​ការ​បញ្ជា​ឲ្យ​តៃកុង​​បើក​ឡាន​​រត់​ ក្រោយ​ពេល​បង្ក​គ្រោះ​ថ្នាក់​ចរាចរណ៍​នោះ។

អានអត្ថបទពិស្តារ៖

#RFAKhmer #Politics #CheamYeap #NationalAssembly