វិទ្យុអាស៊ីសេរី/ RFA Khmer
13.6K subscribers
3.74K photos
1.5K videos
86 files
7.41K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
ជំងឺ​កូវីដ១៩ បាន​ឆ្លង​ចូល​ដល់​ក្នុងពន្ធនាគារ​ខេត្ត​កណ្តាល​​មួយទៀតហើយ បន្ទាប់​ពី​ពន្ធនាគារ​ព្រៃស ផ្នែក​បុរស និង​ពន្ធនាគារ​ខេត្ត ព្រះសីហនុ។ អាជ្ញាធរ​ពន្ធនាគារ​​សម្រេច​​បន្ថែម​វិធានការ​ចត្តាឡីស័ក​ឲ្យ​ដល់ ​​២០​ថ្ងៃ​ ​និង​តម្រូវ​ឲ្យ​យក​សំណាក​ចំនួន​ ៣ដង មុន​នឹង​បញ្ចូល​អ្នកជាប់ឃុំ​​​​ថ្មី ចូល​ក្នុង​ពន្ធនាគារ​វិញ។ អានអត្ថបទពេញ

Join RFA Khmer

#RFAKhmer #Health #COVID19KH #Lockdown #Prison #Kandal #PreahSihanouk #Cambodia
ឪពុក​របស់​ម្ចាស់​ចម្រៀង​រ៉ែប​រិះគន់​បញ្ហា​សង្គមយុវជន គា សុគន្ធ ដែល​កំពុង​ជាប់​ឃុំ គឺ​លោក ផល គា ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​យប់​ថ្ងៃ​ទី១៤ ខែកក្កដា ថា លោក​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​នៅ​ពេល​បាន​ដឹង​ព័ត៌មាន​ថា អ្នកទោស​ផ្នែក​ស្ត្រី​ឆ្លង​ជំងឺ​នេះ​ក្នុង​ពន្ធនាគារ​​ខេត្តសៀមរាប។ លោក​ស្នើ ឲ្យ​ថ្នាក់ដឹកនាំ​នាយកដ្ឋាន​​ពន្ធនាគារ និង​រដ្ឋាភិបាល​បន្ធូរបន្ថយ​ដោះលែង​អ្នកទោស​​ដែល​បាន​អនុវត្ត​ទោស​ជិត​ចប់ និង​អ្នក​ទោស​ស្រាល ដើម្បី​​កាត់​បន្ថយ​ភាព​ចង្អៀតណែន​និង​ទប់ស្កាត់​ការ​ឆ្លង​រាលដាល។ អានអត្ថបទពេញ
ចូលរួមក្នុងក្រុម 👉 RFA Khmer #Politics #Prison #COVID19KH
សកម្មជន​​បក្ស​ប្រឆាំង​​បាន​​ឆ្លង​ជំងឺកូវីដ-១៩ នៅ​​ពន្ធនាគារ​ខេត្តត្បូងឃ្មុំ ឬ​ពន្ធនាគារមាត់ឃ្មង់។ គ្រួសារ​របស់​គាត់ព្រួយ​បារម្ភជាខ្លាំង​ចំពោះ​ករណីនេះ និង​ទទូ​ច​​ដល់​​មន្ត្រីពន្ធនាគារ និង​គ្រូពេទ្យ​ផ្តល់​ការ​ព្យាបាល និង​ថែទាំ​ឱ្យ​បាន​ដិតដល់។ អានអត្ថបទពេញ

ចូលរួមក្នុងក្រុម 👉 RFA Khmer #Politics #CNRP #Prison #COVID19KH
គ្រួសារ​​​សកម្ម​ជន​​​បក្ស​ប្រឆាំង​​ដែល​​​ជាប់​​​ពន្ធនា​គារ កំពុង​​​ជួប​​ទុក្ខ​លំបាក​ផ្អែក​ជីវ​ភាព​​ជា​​ខ្លាំង ក្រោយ​​ពេល​​របប​លោក ហ៊ុន សែន ចាប់​​ប្តី​របស់​​ពួក​គាត់​ ដាក់​​ពន្ធនាគារ​​ទាំង​​គ្មាន​​កំហុស​ជាង​មួយ​​ឆ្នាំ​មក​ហើយ ដែល​ធ្វើ​ឲ្យ​ពួក​គាត់​មិន​​មាន​​លទ្ធភាព​​ដោះ​ស្រាយ​បញ្ហា​នានា​ ដូច​ជា ​បំណុល​នៅ​​ក្នុង​​គ្រួសារ ជាពិសេស​​ក្នុង​​ពេល​កូវីដ​​នេះ។ ពួក​គាត់​​ស្នើ​​ឱ្យ​​រដ្ឋា​ភិបាល​​ដោះ​លែង​​ប្តី​​ និង​កូន​ឱ្យ​មាន​​សេរី​ភាព​​ឡើង​វិញ។ ចំណែក​មន្រ្តី​សង្គម​ស៊ីវិល​ថា​ការ​បង្ក្រាប ឬ​ចាប់​ខ្លួន​សកម្ម​ជនបក្ស​​ប្រឆាំង​​កន្លង​​មក​​ គឺ​ជា​​ការ​​ធ្វើ​ទុក្ខ​បុក​ម្នេញ​​ផ្នែក​​នយោ​បាយ។
អានអត្ថបទពេញ

#RFAKhmer #Politics #CNRPActivists #Jail #Prison
.............................................................................................
»» Join តេ ឡេ ក្រាម (Telegram): https://t.me/rfakhmer
»» គេហទំព័រ : www.rfa.org/khmer
»» យូ ធូប (YouTube): www.youtube.com/RFAKhmerVideo
»» ទ្វី ត ធ័ រ (Twitter): www.twitter.com/RadioFreeAsiaKH
»» ហ្វេ ស ប៊ុ ក (Facebook): www.facebook.com/rfacambodia