វិទ្យុអាស៊ីសេរី/ RFA Khmer
13.9K subscribers
3.82K photos
1.82K videos
90 files
7.74K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
មន្ត្រី​សង្គម​ស៊ីវិល​ដែល​តាម​ឃ្លាំ​មើល​រំលោភ​សិទ្ធិមនុស្ស​ស្នើ​សុំ​ឱ្យ​ក្រសួង​ធម្មការ​​ជួយ​រក​​យុត្តិធម៌​ចំពោះ​សាមណេរ​ចំនួន​ ៩​អង្គ ​ដែល​រង​អំពើ​ហិង្សា​វាយ​នឹង​រំពាត់​ តាម​បទ​បញ្ជា​របស់​ព្រះ​ចៅ​អធិការ​វត្តរាជ​បូណ៌​ ខេត្ត​សៀមរាប។​ ព្រះ​គ្រូ​ចៅ​អធិការ​វត្ត​ មាន​ថេរដីកា​ថា ការ​សម្រេច​ព្រះ​ទ័យ​វាយ​នឹង​រំពាត់​នេះ​ដោយ​សារ​តែ​សាមណេរ​ទាំង​នោះ​បាន​ធ្វើ​ខុស​ធម៌​វិន័យ​ក្នុង​ព្រះ​ពុទ្ធសាសនា​។ អានអត្ថបទពេញ

Join RFA Khmer

#RFAKhmer #Education #Monk #justice
អាជ្ញាធរចាប់ផ្សឹកព្រះសង្ឃខ្មែរកម្ពុជាក្រោម ១ អង្គនៅខេត្ត កំពង់ចាម ក្រោមហេតុផលល្មើសវិធានការទប់ស្កាត់ការឆ្លង រាលដាល ជំងឺកូវីដ១៩។ អង្គការសមាគមខ្មែរក្រោម ច្រានចោលការចោទប្រកាន់នេះ ហើយចាត់ទុកករណីនេះ គឺ ជាការធ្វើទុក្ខបុកម្នេញ លើព្រះសង្ឃខ្មែរក្រោម។ មន្ត្រីសង្គម ស៊ីវិល សង្កេតឃើញថា ករណីនេះបង្កើតនូវមន្ទិលសង្ស័យ ជាច្រើន ដែលបណ្តាលឱ្យប៉ះពាល់សិទ្ធិរបស់ព្រះអង្គ។

#RFAKhmer #Monk #KhmerKampucheaKrom

អាន ព័ត៌មាន បន្ថែម

---------------------------------------------------
»» Join តេ ឡេ ក្រាម (Telegram): https://t.me/rfakhmer
»» គេហទំព័រ : www.rfa.org/khmer
»» យូ ធូប (YouTube): www.youtube.com/RFAKhmerVideo
»» ទ្វី ត ធ័ រ (Twitter): www.twitter.com/RadioFreeAsiaKH
»» ហ្វេ ស ប៊ុ ក (Facebook): www.facebook.com/rfacambodia
»» អ៊ីនស្តាក្រាម (Instagram): www.instagram.com/rfakhmer