វិទ្យុអាស៊ីសេរី/ RFA Khmer
14.7K subscribers
4.18K photos
2.67K videos
107 files
8.67K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
Media is too big
VIEW IN TELEGRAM
លោក ស៊ី ជីនពីង ជួបព្រះមហាក្សត្រ លោក ហ៊ុន សែន និងលោក ម៉ាណែត
---
ថ្ងៃទី១នៃការបំពេញទស្សនកិច្ចនៅកម្ពុជា របស់ប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) បានជួបព្រះមហាក្សត្រ ព្រះបាទសម្ដេច នរោត្តម សីហមុនី នៅព្រះបរមរាជវាំង បានជួបប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន និងលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅទីស្ដីការគណៈរដ្ឋមន្ត្រី។
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #China #HunSen #HunManet #XiJinping #Ironclad #Shorts
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 bsky.app/profile/rfakhmer.bsky.social
Media is too big
VIEW IN TELEGRAM
លោក ស៊ី ជីនពីង គាំទ្រគម្រោងព្រែកជីកហ្វូណន និងចុះហត្ថលេខាលើឯកសារចំនួន៣៧ជាមួយកម្ពុជា
---
ព្រះមហាក្សត្រសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី អមដោយប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន និងមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល ជាច្រើនរូប បានយាងទៅទទួលស្វាគមន៍ដោយផ្ទាល់លោកប្រធានាធិបតីចិន ស៊ី ជីនពីង (Xi Jinping) នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ កាលពីថ្ងៃព្រហស្បតិ៍ទី១៧មេសា។ រដ្ឋាភិបាលក៏បានរៀបចំឱ្យពលរដ្ឋ និងមន្ត្រីរាជការ ឈរគ្រវីទង់ជាតិកម្ពុជា-ចិន និងកាន់រូបថតមេដឹកនាំចិន ជាការស្វាគមន៍ លោក ស៊ី ជីនពីង ទាំងនៅក្នុងព្រលានយន្តហោះ និងនៅតាមដងផ្លូវ ដែលក្បួនរថយន្តលោក ស៊ី ជីនពីង ធ្វើដំណើរ។
👉 អានសេចក្ដីរាយការណ៍ពិស្ដារ៖ https://www.rfa.org/khmer/politics/2025/04/17/chinese-president-visits-cambodia
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #China #HunSen #HunManet #XiJinping #FunanCanal
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 bsky.app/profile/rfakhmer.bsky.social
មនុស្សរាប់សែននាក់ត្រូវបង្ខំឱ្យរៀបការនៅសម័យខ្មែរក្រហម
---
ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ ជាខួប៥០ឆ្នាំនៃការឡើងកាន់អំណាចរបស់ក្រុមខ្មែរក្រហម ដែលដណ្ដើមបានទីក្រុងភ្នំពេញពីរបបសាធារណរដ្ឋខ្មែរដឹកនាំដោយសេនាប្រមុខ លន់ នល់ នៅឆ្នាំ១៩៧៥។ ក្រោមរដ្ឋាភិបាលកម្ពុជាប្រជាធិបតេយ្យ ឬរបបខ្មែរក្រហម ចន្លោះឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩ មនុស្សរាប់សែននាក់ ត្រូវបានបង្ខំឱ្យរៀបការ ដើម្បីបង្កើតកូន បង្កើនចំនួនប្រជាជន។

រូបភាព៖ DC-CAM
ទស្សនាវីដេអូ សូមចុចត្រង់នេះ៖
---
#RFAKhmer #Cambodia #KhmerRouge #forcedmarriage
លោក ហ៊ុន ម៉ាណែត សង្ឃឹម​ចិន​ជួយ​សាងសង់​ព្រែក​ជីក​ហ្វូណន​បានជោគជ័យ​តាម​ការ​គ្រោង​ទុក
---
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត សង្ឃឹម​ថា ការ​សាងសង់​ព្រែកជីកហ្វូណន​តេជោ​នឹង​បញ្ចប់​តាម​ការ​គ្រោង​ទុក​ត្រឹម​ឆ្នាំ​២០២៨។ ក្ដី​សង្ឃឹម​នេះ​ធ្វើឡើង បន្ទាប់​ពី​លោក ហ៊ុន ម៉ាណែត បាន​ជួប​ពិភាក្សា​ជាមួយ​ប្រធាន​ក្រុមហ៊ុន​រដ្ឋ​ចិន​ដែល​ទទួល​បន្ទុក​ជួយ​ជីក​ព្រែក​ហ្វូណនតេជោ។

រូបភាព៖ ហ្វេសប៊ុកលោក ហ៊ុន ម៉ាណែត និងលោក ស៊ុន ចាន់ថុល
អានព័ត៌មានលើគេហទំព័រ៖ https://www.rfa.org/khmer/society/2025/04/18/cambodia-china-funantechocanal/

---
#RFAKhmer #Cambodia #China #HunSen #HunManet #XiJinping #FunalCanal
Media is too big
VIEW IN TELEGRAM
#ខ្លីៗពីអាស៊ីសេរី [២៦៥]៖ លោក ហ៊ុន ម៉ាណែត រំពឹង​ថា ព្រែក​ជីក​ហ្វូណន​នឹង​សាងសង់​រួចរាល់​តាម​ការ​គ្រោង​ទុក​ក្រោយ​ចិន​គាំទ្រ​
---
រឿង​រ៉ាវ​សំខាន់ៗ​ក្នុង​ថ្ងៃ​ទី១៨ ខែ​មេសា ឆ្នាំ២០២៥៖
១. លោក ហ៊ុន ម៉ាណែត រំពឹង​ថា ព្រែក​ជីក​ហ្វូណន​នឹង​សាងសង់​រួចរាល់​តាម​ការ​គ្រោង​ទុក​ក្រោយ​ចិន​គាំទ្រ​
២. គណបក្ស​កម្លាំង​ជាតិ​ស្នើ​ឱ្យ រដ្ឋាភិបាល​ចរចា​ជាមួយ​អាមេរិក​ដោយ​ភាព​ស្មោះត្រង់​ និង​ដោយ​ការ​គោរព​សិទ្ធិមនុស្ស
៣. ​​សមត្ថកិច្ច​បាន​បញ្ជូន​​​ពលករ​ខ្មែរ​ គឺ​លោក នួន បុន ​ទៅ​ឃុំ​ខ្លួន​ពន្ធនាគារ​ព្រៃស​ដោយ​ចោទ​ប្រកាន់​ពី​បទ​ញុះញង់
៤ អាជ្ញាធរ​ថៃ​បាន​រក​ឃើញ​សព​ពលករ​ខ្មែរ​ម្នាក់​ទៀត​បាន​ស្លាប់​នៅ​ក្នុង​គំនរ​អាគារ​បាក់​រលំ​នៅ​ទីក្រុង​បាងកក
---
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #RFAKhmerInBrief #Cambodia #China #Thailand #HunManet #NPP
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 bsky.app/profile/rfakhmer.bsky.social
Media is too big
VIEW IN TELEGRAM
គណបក្សកម្លាំងជាតិស្នើឱ្យរដ្ឋាភិបាលចរចាជាមួយអាមេរិកដោយភាពស្មោះត្រង់ និងគោរពសិទ្ធិមនុស្ស
---
គណបក្សកម្លាំងជាតិបានស្នើទៅរដ្ឋាភិបាលត្រូវបង្ហាញភាពស្មោះត្រង់ ព្រមទាំងបង្ហាញជំហរគោរពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យផងដែរ ក្នុងដំណើរការចរចាជាមួយអាមេរិកសុំបញ្ចុះពន្ធ។ ការលើកឡើងនេះ ខណៈរបាយការណ៍របស់ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបង្ហាញថា ទំនិញកម្ពុជានាំទៅលក់នៅអាមេរិកបានការកើនឡើង២២ភាគរយ គិតត្រឹមឆមាសទី១ ឆ្នាំ២០២៥ ដែលមានទំហំទឹកប្រាក់ ២.៤ពាន់លានដុល្លារ។
---
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #USA #HunSen #HunManet #Investments #Economy #NationPowerParty #NPP
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 bsky.app/profile/rfakhmer.bsky.social
Cambodia’s controversial canal project gets boost on Xi visit
---
A pet project of Cambodia’s ruling Hun clan to build a canal linking the capital with the Gulf of Thailand got a boost as Chinese President Xi Jinping’s rounded off a three-nation tour of Southeast Asia on Friday.
👉 https://www.rfa.org/english/cambodia/2025/04/18/cambodia-china-xi-canal
---
#RFAKhmer #Cambodia #China #HunSen #HunManet #XiJinping #Ironclad #FunanCanal
លោក កឹម សុខា បាត់បង់​សិទ្ធិ​គ្រប់​យ៉ាង​សូម្បី​សិទ្ធិ​ជូន​ពរ​ពលរដ្ឋ​ឆ្នាំ​ថ្មី
---
ប្រធាន​គណបក្ស​សង្គ្រោះជាតិ​លោក កឹម សុខា ដែល​កំពុង​ជាប់​ឃុំ​នៅ​ក្នុង​ផ្ទះ បាន​បាត់បង់​សិទ្ធិ​គ្រប់​យ៉ាង រួម​ទាំង​សិទ្ធិ​ជូន​ពរ​ឆ្នាំ​ថ្មី​ដល់​ពលរដ្ឋ។ មន្ត្រី​បក្ស​កាន់​អំណាច​លោក សុខ ឥសាន លើកឡើង​ថា លោក កឹម សុខា មិន​អាច​ធ្វើ​អ្វី​ៗ​បាន​នៅ​ពេល​នេះ គឺ​លោក​ត្រូវ​អនុវត្ត​តាម​អំណាច​សាលក្រម​របស់​តុលាការ។

អានព័ត៌មានលើគេហទំព័រ៖ https://www.rfa.org/khmer/politics/2025/04/19/lawyer-ask-to-release-khemsokha/
រូបភាព៖ Reuters
---
#RFAKhmer #Cambodia #PoliticsKH #KemSokha #KhmerNewYear
នាវាចម្បាំងជប៉ុនបានមកដល់កំពង់ផែរាម
---
នាវាចម្បាំងជប៉ុនពីរគ្រឿង​ បានដល់កម្ពុជា និងចូលចតនៅកំពង់ផែទ័ពជើងទឹករាម​ នៅថ្ងៃសៅរ៍​ ទី១៩​ ខែមេសានេះ។​ នាវាចម្បាំងទាំងពីរគ្រឿងនោះ​ គឺនាវា​បុណហ្គូ​ (Bungo)​ និង​នាវា​ អ៊ីតាជីម៉ា​ (Etajima)​ មកពី​កងកម្លាំង​ស្វ័យការពារ​ដែន​សមុទ្រ​ជប៉ុន (JMSDF)។ ទីភ្នាក់ងារសារព័ត៌មានបារាំង​ AFP រាការណ៍ថា​ អ្នកសារព័ត៌មានត្រូវបានរឹតត្បិតមិនឲ្យចូលទៅកំពង់ផែរាមឡើយ នៅពេលនាវាជប៉ុនទាំងពីរគ្រឿងនេះ មកដល់។​ នាវាជប៉ុនទាំងពីរគ្រឿង​ នឹងចតនៅពង់ផែរាមរយ:ពេល០៤ថ្ងៃ។

សូមរង់ចាំអានព័ត៌មានពិស្ដារ ដែលផ្សាយជូនឆាប់ៗនេះ
👉 អានសេចក្ដីរាយការណ៍ពិស្ដារ៖ https://www.rfa.org/khmer/politics/2025/04/19/japanese-warships-ream-naval-base

រូបភាព៖ ស្ថានទូត​ជប៉ុន
---
#RFAKhmer #Cambodia #China #ChinaReach #Japan #ReamNavalBase
Media is too big
VIEW IN TELEGRAM
លោក ហ៊ុន ម៉ាណែត សង្ឃឹមចិនជួយសាងសង់ព្រែកជីកហ្វូណនជោគជ័យតាមការគ្រោងទុក
---
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត សង្ឃឹមថា ការសាងសង់ព្រែកជីកហ្វូណនតេជោនឹងបញ្ចប់តាមការគ្រោងទុកត្រឹមឆ្នាំ២០២៨។ ក្ដីសង្ឃឹមនេះ ធ្វើឡើងបន្ទាប់ពីលោក ហ៊ុន ម៉ាណែត បានជួបពិភាក្សាជាមួយប្រធានក្រុមហ៊ុនរដ្ឋចិន ដែលទទួលបន្ទុកជួយជីកព្រែកហ្វូណនតេជោ។
👉 អានសេចក្ដីរាយការណ៍ពិស្ដារ៖ https://www.rfa.org/khmer/society/2025/04/18/cambodia-china-funantechocanal
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #China #HunSen #HunManet #XiJinping #Ironclad #FunanCanal
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 bsky.app/profile/rfakhmer.bsky.social
Media is too big
VIEW IN TELEGRAM
#ផ្សាយឡើងវិញ៖ អ្នក​រួច​ជីវិត​ពី​គុក​ទួលស្លែង​រ៉ាយរ៉ាប់​ការ​ឈឺចាប់
---
ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ មន្ទីរស-២១ ឬគុកទួលស្លែង គឺជាគុកសម្ងាត់របស់គណៈអចិន្ត្រៃយនៃបក្សកុម្មុយនិស្តកម្ពុជា។ អ្នកទោសដែលបានត្រូវចាប់ខ្លួនយកទៅដាក់នៅទីនោះ រួមមានយោធា កម្មាភិបាលខ្មែរក្រហម កម្មករ និងជនបរទេស ។ ពួកអ្នកទោសទាំងអស់ត្រូវបានគេធ្វើទារុណកម្ម បង្ខំឲ្យសារភាពទទួលទោសកំហុស មុននឹងដឹកយកទៅប្រហារជីវិតនៅជើងឯក។
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer#Cambodia#KhmerRouge #KhmerRepublic #FallOfPhnomPenh
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 bsky.app/profile/rfakhmer.bsky.social
បក្ស​កម្លាំង​ជាតិ​ស្នើ​ឱ្យ​រដ្ឋាភិបាល​បង្ហាញឆន្ទៈស្ដារសិទ្ធិមនុស្សនិងប្រជាធិបតេយ្យ ពេលចរចារឿងពន្ធ​ជាមួយ​អាមេរិក​
---
គណបក្ស​កម្លាំង​ជាតិ​បាន​ស្នើ​ទៅ​រដ្ឋាភិបាល​ត្រូវ​បង្ហាញ​ភាព​ស្មោះត្រង់ ព្រម​ទាំង​បង្ហាញ​ជំហរ​គោរព​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ ក្នុង​ដំណើការ​ចរចា​ជាមួយ​អាមេរិក​សុំ​បញ្ចុះ​ពន្ធ។

រូបភាពហ្វេសប៊ុកបក្សកម្លាំងជាតិ និងលោក ស៊ុន ចាន់ថុល
អានព័ត៌មានលើគេហទំព័រ៖ https://www.rfa.org/khmer/business/2025/04/20/npp-cambodia-us-tariff/
---
#RFAKhmer #Cambodia #USA #HunSen #HunManet #NPP