វិទ្យុអាស៊ីសេរី/ RFA Khmer
14.2K subscribers
3.87K photos
2.02K videos
94 files
7.94K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
ជន​រង​គ្រោះ​ដែល​យោធា​បាញ់​ដួល​ដេក​លើ​វាល​ស្រែ​នៅ​ក្នុង​ករណី​ជម្លោះ​ដីធ្លី​មួយ​កន្លែង​នៅ​ស្រុក​អង្គ​ស្នួល​ខេត្ត​កណ្ដាល បន្ត​ដង្ហោយ​រក​យុត្តិ​ធម៌ ខណៈ​ពេល​​អាជ្ញាធរ​មិន​ទាន់​បង្ហាញ​លទ្ធភាព​នៃ​ការ​ស្រាវ​ជ្រាវ​ ឬ​ស៊ើប​អង្កេត​នៅ​ឡើយ។ មន្ត្រី​សង្គម​ស៊ីវិល ជំរុញ​ឱ្យ​ស្ថាប័ន​ពាក់ព័ន្ធ​ត្រូវ​ពន្លឿន​ការ​ស៊ើប​អង្កេត​ស្វែង​រក​ជន​ប្រព្រឹត្ត​យក​មក​ផ្ដន្ទាទោស​តា​ម​ច្បាប់ ដើម្បី​ផ្តល់​យុត្តិធម៌​ដល់​ជន​រង​គ្រោះ និង​បង្កើន​ទំនុក​ចិត្ត​ដល់​ពលរដ្ឋ​លើ​ស្ថាប័ន​មាន​សមត្ថ​កិច្ច​។ អានអត្ថបទពេញ
ចូលក្នុងក្រុម 👉 RFA Khmer #Landdispute #Kandal #PoorPeople
https://www.youtube.com/watch?v=AHbb7F18wVQ
នេះគឺជាការផ្សាយរបស់អាស៊ីសេរី សម្រាប់យប់ថ្ងៃអង្គារ ទី១៣ ខែកក្កដា ឆ្នាំ២០២១៖
១.អ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ សរុបកើនឡើង​ដល់ជិត​១ពាន់នាក់ រីឯអ្នកឆ្លងថ្មីនៅតែជិតមួយពាន់នាក់ក្នុងមួយថ្ងៃ
២.វៀតណាមបន្តរារាំងបែត្រី និងផ្ទះបណ្ដែតទឹក មិនឲ្យឆ្លងដែន​ចូលប្រទេស ខណៈអ្នកឡើងគោកបន្តជួលដី និងផ្ទះស្នាក់នៅ
៣.វេទិការអ្នកស្ដាប់វិទ្យុអាស៊ីសេរីនឹងជជែកថាតើការលុបទន្លេមេគង្គជាការអភិវឌ្ឍពិតប្រាកដ ឬជាការបំផ្លាញទន្លេ និងធនធានរបស់ទន្លេដ៏សំខាន់មួយនេះ?...
រួមនឹងព័ត៌មានមួយចំនួនទៀត៖
»» Join Telegram: https://t.me/rfakhmer
»» គេហទំព័រ www.rfa.org/khmer
»» យូធូប (YouTube) www.youtube.com/RFAKhmerVideo
»» ទ្វីតធ័រ (Twitter) www.twitter.com/RadioFreeAsiaKH
»» ហ្វេសប៊ុក (Facebook) www.facebook.com/rfacambodia
ស្ថាបនិក​អង្គការមាតាធម្មជាតិ​លោក អាឡិចហាន់ដ្រូ ហ្គន់សាឡេស ដេវីដសុន (Alejandro Gonzalez-​Davidson) ថា កម្ពុជា​រំលោភច្បាប់​ជាតិ និង​អន្តរជាតិ រឿង​ដែល​តុលាការ​គ្រោង​កាត់​ក្ដី​លោក​ដោយ​គ្មាន​វត្តមាន​របស់​លោក​ក្នុង​សវនាការ។ អានអត្ថបទពេញ
ចូលរួមក្នុងក្រុម 👉 RFA Khmer #Law #Environment #Court
ប្រពល រដ្ឋ រិះ គន់ រដ្ឋា ភិបាល ជុំវិញ តម្លៃ សេ វា ធ្វើ តេស្ត រហ័ស រក មេ រោគ ជំងឺ កូវីដ១៩ (Covid-19 Rapid Antigen Test) នៅ តាម មន្ទីរ ពេទ្យ រដ្ឋ និង ឯកជន ដែល កំពុង គំរាម កំហែង ដល់ ជីវ ភាព ពល រដ្ឋក្នុង ពេល វិបត្តិ ជំងឺ កូវីដ១៩បន្ត អូស បន្លាយ។ អានអត្ថបទពេញ
ចូលរួមក្នុងក្រុម 👉 RFA Khmer #Health #COVID19KH
https://www.youtube.com/watch?v=462gofZbRdk
នេះគឺជាការផ្សាយរបស់អាស៊ីសេរី សម្រាប់ព្រឹកថ្ងៃពុធ ៥កើត ខែទុតិយាសាឍ ឆ្នាំ «ឆ្លូវ» ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែកក្កដា គ.ស.២០២១៖
1.អាជ្ញាធរវៀតណាមបន្តរារាំងបែត្រី និងផ្ទះបណ្ដែតទឹក របស់ពលរដ្ឋខ្លួន មិនឲ្យឆ្លងដែនចូលប្រទេស ខណៈអ្នក ឡើងគោកបន្តជួលដី និងផ្ទះស្នាក់នៅ
2.ស្ថាបនិកអង្គការមាតាធម្មជាតិលោក អាឡិច ថាកម្ពុជា រំលោភច្បាប់ជាតិ និងអន្តរជាតិ រឿងគ្រោងកាត់ក្តីលោក ដោយកំបាំងមុខ
3.អ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ សរុបកើនឡើង ដល់ជិត១ពាន់នាក់ រីឯអ្នកឆ្លងថ្មីនៅតែជិតមួយពាន់ នាក់ក្នុងមួយថ្ងៃ
4.ពលរដ្ឋជិត ១ពាន់នាក់នៅ ខេត្តបន្ទាយមានជ័យប្តឹង មេឃុំភ្នំលៀប រឿងលក់ដីព្រៃលិចទឹកជាង ១០០ហិកតារ
……រួមនឹងព័ត៌មានផ្សេងៗមួយចំនួនទៀត៖

»» Join Telegram: https://t.me/rfakhmer
»» គេហទំព័រ www.rfa.org/khmer
»» យូធូប (YouTube) www.youtube.com/RFAKhmerVideo
»» ទ្វីតធ័រ (Twitter) www.twitter.com/RadioFreeAsiaKH
»» ហ្វេសប៊ុក (Facebook) www.facebook.com/rfacambodia
ក្រសួងសុខាភិបាល រក ឃើញ អ្នក ឆ្លងជំងឺកូវីដ១៩ (Covid-19) ថ្មី ចំនួន ៩១៥នាក់ ស្លាប់៣៣នាក់ និង ករណីជាសះស្បើយ ៨៧៦នាក់ គិត ត្រឹម ថ្ងៃពុធ ទី១៤ ខែ កក្កដា នេះ។ តួលេខ អ្នក ឆ្លង សរុប ពេល នេះ ៦៣.៦១៥នាក់។ ចំណែក អ្នក ជា សះស្បើយ វិញ មាន ចំនួនសរុប ៥៥.៣៦៥នាក់ ស្លាប់ កើន ដល់ ៩៨៦នាក់ និង ៥.៣៤៧នាក់ ជា ករណី នាំ ចូល ពី ក្រៅ ប្រទេស។
#RFAKhmer #Health #COVID19KH #NewCases915
ប្រជាពលរដ្ឋ​ជិត​ ១ពាន់​គ្រួសារ ​(៨០៨)​ រស់​នៅ​ភូមិ​ចំនួន ​៦ ​ក្នុង​ឃុំ​ភ្នំលៀប​ ស្រុក​ព្រះនេត្រព្រះ​បារម្ភ​ពី​ការ​បាត់បង់​ព្រៃ​លិច​ទឹក​ដ៏សំខាន់​ ប៉ះពាល់​ប្រភព​ចំណូល​របស់​​ពលរដ្ឋ​រាប់ពាន់​គ្រួសារ ​រស់​នៅ​តំបន់នោះ​។ អានអត្ថបទពេញ
ចូលរួមក្នុងក្រុម 👉 RFA Khmer #Landdispute #Banteaymeanchey
ខេត្តក្រចេះប្រកាស​បិទខ្ទប់​ទីតាំងទី​ប្រជុំជន​​ផ្សារកាបី​ (K3) ជា​បណ្ដោះ​អាសន្ន ​ក្រោយ​ពី​មាន​ករណី​វិជ្ជមាន​កូវីដ១៩ ជាច្រើន​នាក់ ចាប់ពីថ្ងៃទី១៣ ខែកក្កដា រហូតដល់​មាន​សេចក្ដីសម្រេច​ជាថ្មី។ អានអត្ថបទពេញ
ចូលរួមក្នុងក្រុម 👉 RFA Khmer #Health #COVID19KH #kratie #Lockdown #K3
មន្ត្រីជាន់ខ្ពស់​ក្រសួង​មហាផ្ទៃ​សង្ឃឹម​​ថា សកម្មភាព​ជួញដូរ​ផ្លូវភេទ​លើ​កុមារ​​តាម​​ប្រព័ន្ធអនឡាញ ​នឹង​អាច​កាត់​បន្ថយ​​បាន​​ច្រើន ក្រោយ​ការ​​ប្រកាស​​ឲ្យ​​ប្រើប្រាស់​​ជា​​ផ្លូវការ​​នូវ​​ផែនការ​សកម្មភាព​ដើម្បី​បង្ការ ទប់ស្កាត់ និង​ឆ្លើយតប​ការកេងប្រវ័ញ្ច​ផ្លូវភេទ​លើ​កុមារ នៅ​ថ្ងៃទី​១៤ ខែកក្កដានេះ ខណៈ​អ្នក​ជំនាញ​បារម្ភ​អំពីការកើនឡើង​ខ្លាំង​ក្នុង​អំឡុង​ផ្ទុះ​ជំងឺ​កូវីដ​-១៩​។ អានអត្ថបទពេញ
ចូលរួមក្នុងក្រុម 👉 RFA Khmer #Law #Trafficking #Child #reduced
រដ្ឋមន្ត្រី​ក្រសួង​កសិកម្មលោក​ វេង សាខុន​ ប្រាប់​ទៅ​តំណាង​ក្រុម​ហ៊ុន​សម្បទាន​ដី​សេដ្ឋកិច្ច​របស់​វៀតណាម​ ឱ្យ​ផ្អាក​នាំ​កម្មករ​វៀតណាម​ចូល​ មក​ប្រទេស​កម្ពុជា​ជាបណ្តោះ​អាសន្ន ដើម្បី​ទប់​ស្កាត់​​ការ​​ឆ្លង​រីក​រាល​ដាល​​ជំងឺ​កូវីដ​-១៩​។​ អានអត្ថបទពេញ
ចូលរួមក្នុងក្រុម 👉 RFA Khmer #COVID19KH #vietnamese #Enter #Cambodia
សូមលោកអ្នកនាងចូលរួមស្គែន QR កូដនេះ Channel Telegram របស់អាស៊ីសេរី ដើម្បីទទួល បាន ព័ត៌មានថ្មីៗពីអាស៊ីសេរី នៅក្នុង ទូរស័ព្ទដៃរបស់លោកអ្នកនាង។ សូមអរគុណ!!!
https://www.youtube.com/watch?v=xf7FBScriTw
នេះគឺជាការផ្សាយរបស់អាស៊ីសេរី សម្រាប់យប់ថ្ងៃពុធ ៥កើត ខែទុតិយាសាឍ ឆ្នាំ «ឆ្លូវ» ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែកក្កដា គ.ស.២០២១៖
១. អ្នកធ្វើការងារបោះឆ្នោត ថាការផ្អឹបសំណុំរឿងលោក កឹម សុខា ធ្វើឱ្យខូចប្រយោជន៍នយោបាយយ៉ាងធំធេង
២.រដ្ឋាភិបាល ជំរុញឲ្យស្ថាប័នពាក់ព័ន្ធចូលរួមទប់ស្កាត់​ការកេង​ប្រវ័ញ្ច​ផ្លូវភេទកុមារតាមប្រព័ន្ធអ៊ីនធឺណិត ស្របពេលដែលអ្នក​ប្រើប្រាស់អ៊ីនធឺណិតនៅកម្ពុជាមានចំនួនកាន់តែច្រើន
៣.​​​ ក្រុមអ្នកជំនាញសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ស្នើឱ្យកម្ពុជាលុបចោលកាតព្វកិច្ចចាក់វ៉ាក់សាំងលើមន្ត្រីរាជការ
៤.​ សហគមន៍ព្រៃឡង់ខេត្តព្រះវិហារ រកឃើញបទល្មើស​ព្រៃឈើជាង ៣៦០ករណី ឋិតក្នុងព្រៃឡង់ជាប់ពាក់ព័ន្ធ​ក្រុមហ៊ុន​វៀតណាម ភីអ៊ិនធី (PNT)...
រួមនឹងព័ត៌មានមួយចំនួនទៀត៖

»» Join Telegram: https://t.me/rfakhmer
»» គេហទំព័រ www.rfa.org/khmer
»» យូធូប (YouTube) www.youtube.com/RFAKhmerVideo
»» ទ្វីតធ័រ (Twitter) www.twitter.com/RadioFreeAsiaKH
»» ហ្វេសប៊ុក (Facebook) www.facebook.com/rfacambodia
អ្នក​ស្លាប់​​ដោយសារ​ជំងឺ​កូវីដ-១៩ បាន​កើន​ឡើង ៩៨៦នាក់​ហើយ គិត​មក​ដល់​ថ្ងៃ​ទី១៣ ខែកក្កដា បន្ទាប់​ពី​អ្នក​ជំងឺ ៣៣នាក់​បន្ថែម​ទៀត​បាន​ស្លាប់។ រហូតមកដល់​ពេលនេះ មិត្ត​ដែកថែបចិន​របស់​លោក ហ៊ុន សែន ​បានបូម​យកលុយ​ពី​កម្ពុជា​អស់​ប្រមាណ ១៧០​លាន​​ដុល្លារ​ តាមរយៈ​ការលក់​វ៉ាក់សាំង​​ទាំងនេះ។ អានអត្ថបទពេញ
ចូលរួមក្នុងក្រុម 👉 RFA Khmer #Health #COVID19KH #Vaccine
ប្រជា​សហគមន៍​ខេត្តព្រះវិហារ ​ឆ្មក់ចុះ​ល្បាត​ព្រៃ​ឡង់​រយៈ​ពេល​ ៥​ថ្ងៃ​ ប្រទះ​ឃើញ​ដើម​ឈើ​ធំ​ៗ​ មុខ​កាត់​ចាប់​ពី​ ៤តឹក​ ដល់​ ១ម៉ែត្រ​ ២​តឹក​ និង​ប្រវែង​ ចាប់​ពី​ ៤​ម៉ែត្រ​ដល់​ ៦​ម៉ែត្រ​ ត្រូវ​គេ​អារ​រំលំ​នៅ​សល់​តែ​គល់​ និងសំណល់​ចម្រៀក​ឈើ​ជាប់​នឹង​គល់​​ ឋិត​នៅ​ចំណុច​ បុស្ស​រាំង​ ជាប់​ក្បាល​ដំរី​ អូរ​អាចម៍​ដែក​ និង​ប្រាសាទ​គោល​ ក្នុង​តំបន់​ស្នូល​ព្រៃ​ឡង់​។ អានអត្ថបទពេញ
ចូលរួមក្នុងក្រុម 👉 RFA Khmer #Environment #PreyLang #PreahVihear
អ្នកធ្វើការងារបោះឆ្នោត​ព្រួយ​បារម្ភ​ថា ​លោក កឹម សុខា មេ​បក្ស​ប្រឆាំង អាច​នឹង​មិន​បាន​ចូលរួម​ក្នុង​ការបោះឆ្នោត​ថ្នាក់​ក្រោម​ជាតិ​ឆ្នាំ២០២២ ខាង​មុខ​​បាន​ទេ បើ​តុលាការ​បន្ត​ផ្អឹប​សំណុំ​រឿង​អត់​ចាត់​ការ​ដូច​សព្វ​ថ្ងៃ​នេះ។ អានអត្ថបទពេញ
ចូលរួមក្នុងក្រុម 👉 RFA Khmer #Politics #KemSokha #Elections #Justice
https://www.youtube.com/watch?v=KQ8e5V7F1KU
នេះគឺជាការផ្សាយរបស់អាស៊ីសេរី សម្រាប់ព្រឹកថ្ងៃព្រហស្បតិ៍ ៦កើត ខែទុតិយាសាឍ ឆ្នាំ«ឆ្លូវ» ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែកក្កដា គ.ស.២០២១៖
៚រដ្ឋាភិបាល ជំរុញឲ្យស្ថាប័នពាក់ព័ន្ធចូលរួមទប់ស្កាត់ការ កេងប្រវ័ញ្ច ផ្លូវភេទកុមារ តាមប្រព័ន្ធអ៊ីនធឺណិត
៚ក្រុមអង្គការសង្គមស៊ីវិលជាង៦០ស្ថាប័ន រួមគ្នាទាមទារ ឱ្យរដ្ឋាភិបាល ធានាឱ្យបាននូវ លក្ខខណ្ឌអប្បបរមា ដើម្បីឱ្យ ការបោះឆ្នោតខាងមុខប្រព្រឹត្តទៅដោយសេរី និងយុត្តិធម៌
៚ក្រុមអ្នកជំនាញសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ថា កាតព្វកិច្ចចាក់វ៉ាក់សាំងដាក់ចេញដោយរដ្ឋាភិបាលលើកងកម្លាំងប្រដាប់អាវុធ និងមន្ត្រីរាជការ ផ្ទុយនឹង ច្បាប់អន្តរជាតិ
៚កម្ពុជាផ្អាកការចេញ-ចូល ឆ្លងកាត់ព្រំដែនកម្ពុជា-វៀតណាម រយៈពេលមួយខែ ចាប់ពីថ្ងៃទី១៨ ខែកក្កដា ខាងមុខ
...រួមនឹងព័ត៌មានមួយចំនួនទៀត៖

»» Join Telegram: https://t.me/rfakhmer
»» គេហទំព័រ www.rfa.org/khmer
»» យូធូប (YouTube) www.youtube.com/RFAKhmerVideo
»» ទ្វីតធ័រ (Twitter) www.twitter.com/RadioFreeAsiaKH
»» ហ្វេសប៊ុក (Facebook) www.facebook.com/rfacambodia
ក្រសួង សុខាភិបាល រក ឃើញ អ្នក ឆ្លង ជំងឺ កូវីដ (Covid-19) ថ្មី ចំនួន ៩៩៦នាក់ ទៀត គិត ត្រឹម ថ្ងៃព្រហស្បតិ៍ ទី១៥ ខែ កក្កដា នេះ។ តួលេខ អ្នក ឆ្លង សរុប ពេល នេះ ៦៤.៦១១នាក់។ ចំណែក អ្នក ជា សះស្បើយ វិញ មាន ចំនួន សរុប ៥៦.១៧៨នាក់ ស្លាប់ កើន ដល់ ១០២៥ នាក់ និង ៥.៥១៤នាក់ ជា ករណី នាំ ចូល ពី ក្រៅ ប្រទេស។
កម្ពុជា​សម្រេច​ផ្អាក​ការ​ធ្វើ​ដំណើរ​ចេញ-ចូល ឆ្លង​កាត់​ព្រំដែន​កម្ពុជា-វៀតណាម ជា​បណ្ដោះអាសន្ន រយៈ​ពេល ១ខែ គិត​ចាប់​ពី​ថ្ងៃ​ទី១៨ ខែកក្កដា​ត​ទៅ ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​រីក​រាល​ដាល​ជំងឺកូវីដ១៩។ ការ​ផ្អាក​ការ​ធ្វើ​ដំណើរ​ចេញ-ចូល​នេះ ផ្ដោត​ជា​ពិសេស​លើ​ការ​នាំ​ចូល​ក្រុម​កម្មករ​ជំនាញ អ្នក​បច្ចេកទេស បុគ្គលិក​ក្រុមហ៊ុន​នានា របស់​វៀតណាម ដែល​ចូល​មក​ធ្វើ​ការងារ​នៅ​កម្ពុជា។ អានអត្ថបទពេញ
ចូលរួមក្នុងក្រុម 👉 RFA Khmer #COVID19KH #Cambodia #Vietnam #Close #Bolder
អាស៊ាន​អបអរសាទរ សហរដ្ឋអាមេរិក​ពង្រឹង​ទំនាក់ទំនង​ជាមួយ​អាស៊ាន​ឡើងវិញ។ លោក អេនថូនី ប្ល៊ីនខេន បានសរសេរ​សារ​នៅលើ​ទំព័រ​ទ្វីតធ័រ​របស់​លោក​ក្រោយ​កិច្ចប្រជុំ​នេះថា លោកបាន​ពិភាក្សាអំពីភាពជាដៃគូជា​យុទ្ធសាស្ត្រ​រវាង​សហរដ្ឋ អាមេរិក និង​អាស៊ាន ហើយ​លោក​ក៏បាន​ជំរុញ​ឱ្យ​មាន​វិធានការខ្លាំងក្លាលើក្រុមមេដឹកនាំ​រដ្ឋប្រហារ​យោធា​​នៅ​​ប្រទេស​​មីយ៉ាន់ម៉ា​​ (Myanmar)​ ឬភូមា​ផងដែរ។ អានអត្ថបទពេញ
ចូលរួមក្នុងក្រុម 👉 RFA Khmer #Politics #ASEAN #US #Cambodia