វិទ្យុអាស៊ីសេរី/ RFA Khmer
14.2K subscribers
3.86K photos
2K videos
93 files
7.92K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
Media is too big
VIEW IN TELEGRAM
ពលរដ្ឋ​រង​គ្រោះ​ដោយ​ទឹក​ជំនន់​បារម្ភ​​អំពី​បញ្ហា​​សុខភាព និង​ជីវភាពរស់នៅប្រចាំថ្ងៃ
---
ពលរដ្ឋជាច្រើនគ្រួសាររស់នៅក្បែរស្ទឹងព្រែកត្នោត ស្ថិតនៅភូមិព្រែកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ កំពុងរងគ្រោះដោយទឹកជំនន់ ៣ថ្ងៃជាប់ៗ គ្នា ចាប់តាំងពីថ្ងៃទី១៩តុលា មកទល់ពេលនេះ។ ពួកគាត់កំពុងប្រឈមបញ្ហាជីវភាព បញ្ហាសុខភាព និងត្រូវបង្ខំចិត្តជម្លៀសចេញពីលំនៅឋាន ទៅរកទីទួលសុវត្ថិភាព ដោយសារតែស្ថានភាពទឹកមិនទាន់ស្រកនៅឡើយ គិតត្រឹមថ្ងៃទី២១ ខែតុលា។ ពលរដ្ឋនៅតំបន់ស្ទឹងព្រែកត្នោត លើកឡើងដូចៗគ្នាថា មូលហេតុចម្បង គឺដោយសារតែឈ្មួញ និងក្រុមអ្នកមានអំណាច ចាក់ដីលុបបឹង សាងសង់សំណង់អគារ និងផ្ទះល្វែង ទើបគ្មានកន្លែងរំដោះទឹកទាន់ពេល បណ្ដាលឱ្យទឹកច្រាលឡើងលិចផ្ទះសម្បែងពលរដ្ឋ។
#RFAKhmer #Cambodia #PhnomPenh #Kandal #Environment #Flood #RainingFlood #PrekThnort

👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃអាទិត្យ ទី២២ ខែតុលា ឆ្នាំ២០២៣៖

១. ក្រុមអង្គការសង្គមស៊ីវិលជិត២០ស្ថាប័ន ទាមទារឱ្យរដ្ឋាភិបាលអនុវត្តតាមខ្លឹមសារនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស
២. សង្គមស៊ីវិល និងអ្នកច្បាប់ រិះគន់រដ្ឋាភិបាលប្រើច្បាប់គាបសង្កត់លើសំឡេងប្រឆាំង
៣. ក្រុមប្រឹក្សាឃុំបក្សក្រៅរដ្ឋាភិបាលនៅខេត្តព្រះវិហារ ថា មេឃុំបក្សកាន់អំណាចលាក់បាំងចំណូល និងចំណាយក្នុងឃុំ
៤. ច្បាប់កំពូលរបស់ជាតិ រងការជាន់ឈ្លីឥតឈប់ រហូតដល់បាត់បង់អានុភាព … រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
#RFAKhmer #Cambodia #PreahVihear #Australia #Japan #Thailand #HunManet #ParisPeaceAgreements #PPA #32ndPPA #CandlelightParty #Floods #PrekTnaotRiver #StungPrekTnaot
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/ny7B76twm78
Media is too big
VIEW IN TELEGRAM
អង្គការសង្គមស៊ីវិលជិត២០ស្ថាប័នទាមទារឱ្យរដ្ឋាភិបាលអនុវត្តកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស
---
ក្រុមអង្គការសមាគម ដែលធ្វើការលើសិទ្ធិមនុស្ស សិទ្ធិការងារ និងការបោះឆ្នោត ជិត២០ស្ថាប័ន នៅថ្ងៃទី២២ ខែតុលា បានប្រារព្ធខួបលើកទី៣២នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ឆ្នាំ១៩៩១ ដោយលើកឡើងពីបញ្ហាការរំលោភសិទ្ធិមនុស្ស ការរឹតត្បិតសិទ្ធិសេរីភាពពលរដ្ឋ និងអ្នកនយោបាយបក្សប្រឆាំង ។ ពួកគាត់ជំរុញឱ្យរដ្ឋាភិបាលកម្ពុជាអនុវត្តតាមខ្លឹមសារនៃកិច្ចព្រមព្រៀងនេះ។
👉 ស្ដាប់ និងទស្សនាសេចក្តី​រាយការណ៍​ពិស្តារអំពី​​​រឿងនេះ៖ https://youtu.be/ny7B76twm78
#RFAKhmer #Cambodia #HunManet #HunSen #ParisPeaceAgreements #PPA #32ndPPA

👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
#រូបត្លុកនយោបាយ​៖ ហ៊ុន ម៉ាណែត ប្តេជ្ញា​ពង្រឹង​បន្ថែម​កិច្ច​សហប្រតិបត្តិការ BRI ជាមួយ​ចិន
---
តោះ... ប្រកួតប្រជែង​គ្នា​ដាក់​ចំណងជើង​ឱ្យ​រូបត្លុក​នយោបាយ​មួយ​នេះ!

👉 អានសេចក្តីអធិប្បាយពិស្តារជុំវិញ​រូបត្លុក សូមចុចនៅត្រង់នេះ

#RFAKhmer #Cambodia #China #HunManet #XiJinping #IroncladFriends #ThirdBeltandRoadForum #BRF #3rdBRF #BRI #BeltandRoadInitiatives
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុអាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 គេហទំព័រ៖ rfa.org/khmer
👉 ហ្វេសប៊ុក៖ facebook.com/rfacambodia
👉 យូធូប៖ youtube.com/RFAKhmerVideo
👉 ទ្វីតធ័រ៖ twitter.com/RadioFreeAsiaKH
👉 តេឡេក្រាម៖ t.me/rfakhmer
👉 អ៊ីនស្តាក្រាម៖ instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
អ្នក​ឃ្លាំមើល​ប្រតិកម្ម​ចំពោះ​រដ្ឋាភិបាល​ ដែល​បន្ថែម​សមាសភាព​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន ចេញពី​រដ្ឋមន្ត្រី​តាម​ក្រសួង
---
មន្ត្រី​គណបក្សប្រឆាំង និង​អ្នក​ឃ្លាំ​លើកឡើង​ថា ការ​ញាត់​បន្ថែម​សមាសភាព​មន្ត្រី​ចេញពី​ក្រសួង​ស្ថាប័ន ចូល​ទៅ​ក្នុង​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន មិន​អាច​បង្កើន​ប្រសិទ្ធ​ភាព​ទប់​ស្កាត់​ការ​ជួញដូរ​គ្រឿងញៀន​បាន​ឡើយ ប្រសិនបើ​មិន​ពង្រឹង​ច្បាប់ និង​លុបបំបាត់​អំពើ​ពុករលួយ និង​បក្ខពួក​និយម​នៅ​ក្នុង​ស្ថាប័នរដ្ឋ​ទេ​នោះ។
👉 ស្ដាប់ និងទស្សនាសេចក្តី​រាយការណ៍​ពិស្តារអំពី​​​រឿងនេះ៖ https://fb.watch/nRQB15p0qg/
#RFAKhmer #Cambodia #MinistryofInterior #HunManet #HunSen #SarSokha #DithTina #EangSophalleth #CheaSerey #NGOs #Social #Drugs #DrugTrafficking

👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
Media is too big
VIEW IN TELEGRAM
អតីតគរុសិស្សស្នើ​រដ្ឋមន្ត្រីក្រសួងអប់រំឱ្យ​ចុះ​ចេញ​ពី​តំណែង​​ដោយសារ​គ្មាន​សមត្ថភាពដោះស្រាយបញ្ហារបស់លោក
---
អតីតគរុសិស្សមួយរូបនៅតែបន្តទាមទាររកយុត្តិធម៌ពីក្រសួងអប់រំយុវជន និងកីឡា នៅថ្ងៃទី២៣ តុលា ទោះបីមានបញ្ហាសុខភាព និងក្រោមភ្លៀងធ្លាក់ បន្ទាប់ពីការតវ៉ាអស់រយៈពេលជិត៣ខែមកនេះ នៅតែគ្មានដំណោះស្រាយសមស្របណាមួយសម្រាប់រូបគាត់។ អតីតគរុសិស្សនៃវិទ្យាស្ថានជាតិអប់រំកាយ លោក កែវ សុវណ្ណឫទ្ធិ ថា លោកនឹងមិនចុះចាញ់នោះឡើយ ដរាបណាលោកនៅមិនទាន់បានដំណោះស្រាយសមស្របពីក្រសួងអប់រំ។ លោកសង្ឃឹមថា ថ្នាក់ដឹកនាំក្រសួងអប់រំ នឹងបានឃើញអត្ថន័យសារនៅលើស្លាកក្រដាស ហើយងាកមកដោះស្រាយរឿងអយុត្តិធម៌ ដែលកើតមាននៅក្នុងស្ថាប័នអប់រំឡើងវិញ។
#RFAKhmer #Cambodia #HunSen #HunManet #HunMany #HangchuonNaron #KeoSovannrith #NationalInstituteofPhysicalEducationandSport #NIPES #MOEYS

👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
[ភាគ ២២]៖​ ​តើ​ហេតុអ្វី​បាន​ជា​យុវជន​មាតា​ធម្មជាតិ​បន្ត​សកម្មភាព​ការពារ​បរិស្ថាន​ ​និង​សិទ្ធិ​មនុស្ស​ទោះ​រង​ការ​យាយី​ឥត​ល្ហែ​ពី​អាជ្ញាធរ?​

​​លោក​ ​សេក បណ្ឌិត​ ​និង​លោក​ ​យ៉ង ចាន់តារា​ ​ជជែក​ពិភាក្សា​ជាមួយ​លោក​ ​ថុន រដ្ឋា​ ​អំពី​មូលហេតុ​ដែល​ក្រុម​យុវជន​ចលនា​មាតា​ធម្មជាតិ​នៅ​តែ​បន្ត​ភាព​សកម្ម​និយម​បែប​សន្តិវិធី​ ​ក្នុង​កិច្ច​ការពារ​បរិស្ថាន​ ​ធនធាន​ធម្មជាតិ​ ​និង​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​​ ​ទោះ​ជា​ត្រូវ​ប្រឈម​មុខ​ ​នឹង​ការ​យាយី​ឥត​ស្រាកស្រាន្ត​ពីសំណាក់​អាជ្ញាធរ​យ៉ាង​ណា​ក៏​ដោយ៖​ https://www.facebook.com/rfacambodia/videos/1616692155807470
​​
---
​ស្វែង​រក​ផតខាសធ៍​របស់​វិទ្យុ​អាស៊ីសេរី​នៅ​លើ៖​
 Apple: https://kh.rfa.org/applepodcasts
 Google: https://kh.rfa.org/googlepodcasts
 Spotify: https://kh.rfa.org/spotifypodcasts
 RFA: https://kh.rfa.org/podcasts
Media is too big
VIEW IN TELEGRAM
ច្បាប់​កំពូល​របស់​ជាតិ​រង​ការ​ជាន់​ឈ្លី​ឥត​ឈប់ រហូត​បាត់បង់​អានុភាព
---
រដ្ឋធម្មនុញ្ញ​កម្ពុជា បាន​ប្រសូត​ជាផ្លូវការ​នៅ​ថ្ងៃ​ទី ២៤ កញ្ញា ឆ្នាំ ១៩៩៣​។ ច្បាប់​កំពូល​មួយ​នេះ ជា​សមិទ្ធផល​ដ៏​ចម្បង​នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ២៣ តុលា ឆ្នាំ ១៩៩១ ដែល​បិទ​បញ្ចប់​សង្គ្រាម​ស៊ីវិល​រ៉ាំរ៉ៃ​នៅ​កម្ពុជា​អស់​រយៈពេល​ជាង ២ ទសវត្សរ៍​។ តើ​រដ្ឋធម្មនុញ្ញ​កម្ពុជា​នៅ​រក្សា​គុណ​តម្លៃ និង​អានុភាព​របស់​ខ្លួន​ក្នុង​នាម​ជា​ច្បាប់​កំពូល​របស់​ជាតិ​ដែរ​ឬ​ទេ​?
#RFAKhmer #Cambodia #HunSen #HunManet #SamRainsy #ParisPeaceAgreements #PPA #32ndPPA #Constitution #LaoMongHay

👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
16x9-RFA Video Watermark.00_26_58_15.Still001.jpg
505.9 KB
ប្រធានបទ៖​ ​តើ​គណបក្ស​ក្រៅ​រដ្ឋាភិបាល​​អាច​ចង​សម្ពន្ធភាព​នឹង​គ្នា​យូរ​អង្វែង​ដែរ​ឬ​ទេ?​
​​
​​​​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ី​សេរី​នា​រាត្រី​ថ្ងៃ​អង្គារ​ទី២៤​ខែ​តុលា​ ​បាន​ពិភាក្សា​លើ​ការ​ចង​សម្ពន្ធភាព​របស់​គណ​បក្ស​ក្រៅ​រដ្ឋាភិបាល​ ​នឹង​ថា​តើ​ពួក​គាត់​អាច​រួម​ជា​កម្លាំង​នយោបាយ​តែ​មួយ​បាន​យូរ​អង្វែង​ដែរ​ឬ​ទេ?​

​យើង​មាន​វាគ្មិន​ពីរ​រូប​គឺ​​លោក​ ​រ៉ុង ឈុន​ ​អនុ​ប្រធាន​គណបក្ស​ភ្លើងទៀន​ ​និង​អ្នក​វិភាគ​នយោបាយ​លោក​ ​សេង សារី​ ​​​បក​ស្រាយ​លើ​បញ្ហា​នេះ​​ ​ដោយ​មាន​លោក​ ​ជុន ច័ន្ទបុត្រ​ ជា​អ្នក​​សម្រប​ស្រួល៖​ https://www.facebook.com/rfacambodia/videos/1009768603657160

#RFAKhmer #Cambodia #PoliticalPartyAlliance #CandlelightParty #GrassrootsDemocraticParty #RFACallShow #PoliticsKh
Media is too big
VIEW IN TELEGRAM
#សម្រង់សម្តីសំខាន់ៗ៖​ ​លោក​ ​សេង សារី​ ​អ្នក​វិភាគ​នយោបាយ​លើក​ឡើង​ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ី​សេរី​យប់​ថ្ងៃ​អង្គារ​ទី២៤​ ​ខែ​តុលា​ថា​ ដើម្បី​ឱ្យ​សម្ពន្ធភាព​គណបក្ស​ក្រៅ​រដ្ឋាភិបាល​បាន​រឹងមាំ​យូរអង្វែង​ ​បក្ស​នយោបាយ​គួរ​បង្កើត​រូបមន្ត​សម្ពន្ធភាព​ថ្មី​មួយ​ដោយ​ប្រមូល​បក្ស​សម្ពន្ធ​ទាំង​អស់​មក​ជ្រក​ក្រោម​គណបក្ស​ថ្មី​​​នឹង​រៀបចំ​រចនា​សម្ពន្ធ​ដឹកនាំ​ឱ្យ​មាន​តុល្យភាព៕​
​​
#RFAKhmer #Cambodia #PoliticalPartyAlliance #CandlelightParty #GrassrootsDemocraticParty #RFACallShow #PoliticsKh#RFACallShow ​ ​#CallinShow#KeyQuote
Media is too big
VIEW IN TELEGRAM
ពលរដ្ឋ​រស់​នៅ​ភូមិ​សំបួរ​សង្កាត់​ដង្កោ​ ខណ្ឌ​ដង្កោ​ទទូច​ឱ្យ​អាជ្ញាធរ​ជួយ​ដោះ​ស្រាយ​បញ្ហា​ទឹក​ជំនន់​ ​ដែល​តែង​ធ្វើ​ឱ្យ​លិចលង់​ផ្ទះ​សម្បែង​ពួកគាត់​ក្នុង​រដូវ​វស្សា អស់​ជាច្រើន​ឆ្នាំ​កន្លង​មក​នេះ។​ ពួក​គាត់​ត្អួញត្អែរ​ពី​ការ​លំបាក​ ​ដោយសារ​ត្រូវ​រស់​នៅ​ប្រចាំ​ថ្ងៃ​នៅ​ក្នុង​ទឹក​ និង​ត្រូវ​ព្រួយ​បារម្ភ​ពី​សុវត្ថិភាព​កូន​តូច​ៗ រួម​ទាំង​ផល​ប៉ះពាល់​សុខភាព។ 
---

#RFAKhmer #Cambodia #PhnomPenh #Environment #Flood #RainingFlood
Media is too big
VIEW IN TELEGRAM
ប្រធាន​អន្តរ​សាសនា​នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ព្រះភិក្ខុ​ ​ធីធីធម្មោ​ ​និមន្ត​មក​ ​រដ្ឋ​ធានី​វាស៊ីនតុន​ដើម្បី​ចូល​រួម​ពិធី​ផ្ដល់​ពានរង្វាន់​​ផ្នែក​​ការពារ​សិទ្ធិមនុស្ស​ ​(Lantos Prize)​ ​ដល់​អតីត​រដ្ឋ​មន្ត្រី​ក្រសួង​យុត្តិធម៌​កាណាដា​និង​ជា​មេធាវី​ការពារ​សិទ្ធិ​មនុស្ស​អន្តរជាតិ​ លោក​ ​អាយវ៉ីន ខូដលើ​ ​(Irwin Cotler)​ ​ប្រព្រឹត្ត​ទៅ​កាល​ពីថ្ងៃ​ទី២៤​តុលា​ម្សិលមិញ។​ ​ក្នុង​ពិធី​នោះ​ ព្រះអង្គ​បាន​ឆ្លៀត​ឱកាស​ស្វែង​រក​កិច្ច​អន្តរាគមន៍​ពី​សមាជិក​ គណៈ​កម្មការ​សេរីភាព​អន្តរ​សាសនា​របស់​សហរដ្ឋ​អាមេរិក​(United​ States​ Commission​ on​ International​Religious​ Freedom)​ ​និង​លោក​ ​អាយវ៉ីន ខូដលើ​ ​(Irwin Cotler)​ដើម្បី​ឲ្យ​រដ្ឋាភិបាល​វៀតណាម​ដោះ​លែង​សកម្មជន​សិទ្ធិមនុស្ស​ខ្មែរ​ក្រោម​ចំនួន​បួន​នាក់​ដែល​កំពុង​ជាប់​ឃុំ​ដោយ​សារ​តែ​ការ​ប្រើប្រាស់​សំដែង​មតិ។​
​​
អ្នកស្រី​ សុ ជីវី​ ​មាន​កិច្ច​សម្ភាស​ផ្ទាល់​ជាមួយ​ព្រះ​ភិក្ខុ​ ​ធីធីធម្មោ​ ​ប្រធាន​អន្តរ​សាសនា​នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​​៕

#RFAKhmer #Cambodia #KhmerKrom #KampucheaKrom #Vietnam #HunManet #NewGovernment#humanrights
#រូបត្លុកនយោបាយ​៖ ហ៊ុន ម៉ាណែត និង​មហិច្ឆតា​ចង់​ឱ្យ​កម្ពុជា​ក្លាយ​ជា​ប្រទេស​អ្នកមាន​ត្រឹម​ឆ្នាំ២០៥០
---
តោះ... ប្រកួតប្រជែង​គ្នា​ដាក់​ចំណងជើង​ឱ្យ​រូបត្លុក​នយោបាយ​មួយ​នេះ!

👉 អានសេចក្តីអធិប្បាយពិស្តារជុំវិញ​រូបត្លុក សូមចុចនៅត្រង់នេះ

#RFAKhmer #Cambodia #HunManet #UpperHigherIncomeCountry #2050Vision #PovertyRate #MigrantWorkers #Overindebtedness
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុអាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 គេហទំព័រ៖ rfa.org/khmer
👉 ហ្វេសប៊ុក៖ facebook.com/rfacambodia
👉 យូធូប៖ youtube.com/RFAKhmerVideo
👉 ទ្វីតធ័រ៖ twitter.com/RadioFreeAsiaKH
👉 តេឡេក្រាម៖ t.me/rfakhmer
👉 អ៊ីនស្តាក្រាម៖ instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
ពលរដ្ឋមួយចំនួនរៀនខ្លឹមសារសន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីស ទាមទារឱ្យរដ្ឋាភិបាលគោរពស្មារតីនៃកិច្ចព្រមព្រៀងនេះ
---
ពលរដ្ឋតាមបណ្ដាខេត្ត និងនៅក្រៅប្រទេស ដែលសិក្សាខ្លឹមសារកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសលើកឡើងថា រដ្ឋាភិបាលមិនបានអនុវត្តឱ្យបានពេញលេញនូវកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនោះទេ។ ពួកគេយល់ថា​ ក្នុងរយៈពេលជាង៣២ឆ្នាំ រដ្ឋាភិបាលបានដើរចេញពីគន្លងប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស ហើយបានធ្វើឱ្យពលរដ្ឋរាប់លាននាក់រងផលប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោល។
#RFAKhmer #Cambodia #HunManet #HunSen #ParisPeaceAgreements #PPA #32ndPPA

👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
Media is too big
VIEW IN TELEGRAM
លោកស្រី កុលាប រស់​ទាំង​វេទនា​អស់​៩​ឆ្នាំ​ដោយ​សារ​ប្រឈម​ជំនន់​ទឹក​ភ្លៀង
---
លោកស្រី សេន កុលាប រស់​នៅ​ភូមិ​សំបួរ សង្កាត់​ដង្កោ ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ កំពុង​ជួប​ការ​លំបាក​ខ្លាំង​ដោយសារ​ប្រឈម​ការ​លិចលង់​ជំនន់​ទឹក​ភ្លៀង​រដូវ​វស្សា ដែល​ធ្វើ​ឱ្យ​ខូចខាត​ទ្រព្យ​សម្បត្តិ​ក្នុង​ផ្ទះ និង​មិន​អាច​ចេញ​ប្រកប​របរ​រក​ស៊ី​បាន​។ លោក​ស្រី​ស្នើ​ឱ្យ​អាជ្ញាធរ​យក​ចិត្ត​ទុក​ដាក់​ដោះស្រាយ​បញ្ហា​ទឹក​ជំនន់ ខណៈ​លោកស្រី​បាន​រង​ទុក្ខ​វេទនា​ពី​ទឹក​ជំនន់​រដូវ​វស្សា​លិច​ចូល​ផ្ទះ​ជា​រៀង​រាល់​ឆ្នាំ អស់​រយៈពេល​ជិត​១០​ឆ្នាំ​មក​ហើយ​។
---
#អាស៊ីសេរី #កម្ពុជា #ភ្នំពេញ #ដង្កោ #បរិស្ថាន #ទឹកជំនន់ #ជំនន់ទឹកភ្លៀង #លុបបឹង
#RFAKhmer #Cambodia #PhnomPenh #Environment #Flood #RainingFlood

👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃព្រហស្បតិ៍ ទី២៦ ខែតុលា ឆ្នាំ២០២៣៖

១.គណបក្សកម្លាំងជាតិមិនទាន់សម្រេចចិត្តចូលរួមសម្ពន្ធភាពជាមួយគណបក្សភ្លើងទៀននៅឡើយទេ
២.សង្គមស៊ីវិលថាករណីជនបរទេសផលិតវីដេអូអាសអាភាសនឹងធ្វើឱ្យអាប់ឱនកិត្តិយសជាតិធ្ងន់ធ្ងរ
៣.អ្នកផ្ទុកមេរោគអេដស៍នៅឃុំរកាកំពុងខ្វះខាតជីវិតសម្រាប់ចិញ្ចឹមជីវិត
៤.អ្នកចូលចិត្តជិះកង់ផ្សងព្រេងម្នាក់ជិះកង់ឆ្លង៦ប្រទេសរៃប្រាក់ជួយមន្ទីរពេទ្យកុមារអង្គរ រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៖
#RFAKhmer #Cambodia #HunManet #OppositionAlliance #CandlelightParty #KhmerWillParty #GDP #CambodiaReformParty #InformalEconomicSector #NationPowerParty #RokarVillagers #HIV #Battambang
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/T3qQb1LgUd4
Media is too big
VIEW IN TELEGRAM
ចង់​ដឹង​ទេ​ថា​ផតខាសធ៍ (Podcast) ​«កម្ពុជា​សប្តាហ៍​នេះ»​ភាគថ្មី​របស់​វិទ្យុអាស៊ីសេរី និយាយ​ពី​រឿង​អ្វីដែរ? យើង​នឹង​ផ្សាយ​ផតខាសធ៍​ភាគថ្មី​នេះ​នៅ​ព្រឹក​ថ្ងៃ​សៅរ៍​។ ប្រិយមិត្ត​អាច​ស្វែងរក​ផតខាសធ៍​របស់​យើង​នៅ​លើ​កម្មវិធី​ផតខាសធ៍​របស់ Apple, Google និង Spotify ដោយ​គ្រាន់​តែ​សរសេរ​ពាក្យ​ថា «កម្ពុជា​សប្តាហ៍​នេះ» ឬ «Cambodia This Week» នៅក្នុង​ប្រអប់​ស្វែងរក រួច​ចុច​លើ​ពាក្យ «Follow» ឬ «Subscribe»។ វិទ្យុ​អាស៊ី​សេរី​ក៏​នឹង​ចាក់​ផ្សាយ​ផតខាសធ៍​នេះ​ឡើងវិញ​នៅ​ក្នុង​កម្មវិធី​ផ្សាយ​ផ្ទាល់​របស់​យើង​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) យូធូប (YouTube) និង​តេឡេក្រាម (Telegram) នៅ​រៀងរាល់​យប់​ថ្ងៃចន្ទ ចាប់ពីម៉ោង ០៧៖៣០ ដល់​ម៉ោង ០៨៖៣០ យប់។​
---
Media is too big
VIEW IN TELEGRAM
សកម្មជនគណបក្សប្រឆាំង ដែលកំពុងភៀសខ្លួននៅប្រទេសថៃ និងពលករមួយចំនួន នាំគ្នាដាក់ញត្តិទៅស្ថានទូតប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដើម្បីឲ្យប្រទេសទាំងនោះ បំពេញកាតព្វកិច្ចជួយអន្តរាគមន៍ទៅរដ្ឋាភិបាលកម្ពុជា ឲ្យគោរព និងអនុត្តឲ្យបានពេញលេញតាមស្មារតីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។ សម្ភាសមន្ត្រីគណបក្សភ្លើងទៀន លោក លី ម៉េងឃាង អំពីរឿងនេះ។
Media is too big
VIEW IN TELEGRAM
អ្នកចូលចិត្តជិះកង់ផ្សងព្រេងមួយរូបបានប្រឹងប្រែងពុះពារឧបសគ្គជាច្រើនរាប់មិនអស់ ជិះកង់រយៈពេល៣ខែ ឆ្លងកាត់ប្រទេសចំនួន៦ ក្នុងតំបន់អាស៊ី ដើម្បីរៃអង្គាសប្រាក់ជួយដល់មន្ទីរពេទ្យកុមារកុមារអង្គរ។ បេសកកម្មមនុស្សធម៌ ដែលមនុស្សធម្មតាពិបាកនឹងធ្វើបាននេះអាចរៃអង្គាសប្រាក់បានជាង៥ម៉ឺន ដុល្លារ (៥៦ ២៥៧)។
អ្នកចូលចិត្តជិះកង់ និងជាវិស្វករបច្ចេកទេសឡាន លោក ទីវ តារារិទ្ធិ រំពឹងថានឹងមានសប្បុរសជនកាន់តែច្រើនចូលរួមបរិច្ចាគប្រាក់ជួយដល់មន្ទីរពេទ្យកុមារមួយនេះ។