វិទ្យុអាស៊ីសេរី/ RFA Khmer
13.4K subscribers
3.72K photos
1.43K videos
81 files
7.34K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
កញ្ញា កង ផល្លឹក ដែលពិការជើងទាំងសងខាងពីកំណើត ប្រឹងប្រែងតស៊ូព្យាយាមរៀនសូត្រ រហូតបានការងារក្នុងរោងចក្រនៅក្នុងខេត្តសៀមរាប ដើម្បីចិញ្ចឹមម្ដាយចាស់ជរា។

ទស្សនា៖ https://fb.watch/lKxoAoFVZQ

(ប្រសិនបើលោកអ្នកនាងមានស្រ្តីគំរូនៅក្នុងចិត្ត សូមណែនាំមកវិទ្យុអាស៊ីសេរី។)

--------------
ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 www.instagram.com/rfakhmer
👉 www.rfa.org/khmer
👉 www.facebook.com/rfacambodia
👉 www.youtube.com/RFAKhmerVideo
👉 www.twitter.com/RadioFreeAsiaKH

#RFAKhmer #News #Cambodia #QuietHERO
ព្រឹទ្ធ​សភា​និង​រដ្ឋ​សភា​ថៃ​នឹង​បោះឆ្នោត​ជ្រើស​រើស​នាយករដ្ឋ​មន្ត្រី​ថៃ​ថ្មី​នៅ​ថ្ងៃ​ព្រហស្បតិ៍​

​ព្រឹទ្ធ​សភា​និង​រដ្ឋ​សភា​ថៃ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី១៣​កក្កដា​នេះ​នឹង​ជួប​ប្រជុំ​រួមគ្នា​ដើម្បី​បោះឆ្នោត​ជ្រើសរើស​នាយករដ្ឋ​មន្ត្រី​ថ្មី​មួយ​រូប ​ដែល​បេក្ខ​ជន​ គឺ​លោក​ ​ភិថា​ លិមចារើនរ៉ាត់​ ​(Pita Limjaroenrat)​ ​ប្រធាន​គណបក្ស​ឆ្ពោះ​ទៅ​មុខ​ ​(Moving Forward Party)​ដែល​ជា​គណ​បក្ស​ឈ្នះ​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​កាលពី​ថ្ងៃទី​១៤​ឧសភា។​

​តើ​លោក​ភិថា​ ​អាច​នឹង​ទទួល​បាន​សំឡេងបោះឆ្នោត​គាំទ្រភាគ​ច្រើន​ដាច់​ខាត​ពី​សមាជិក​សភាថៃ​ទាំង​ពីរថ្នាក់​ដើម្បី​ធ្វើ​ជានាយក​រដ្ឋមន្ត្រី​ឬ​ទេ? បើ​សិន​ជា​លោក​ជាប់​ជា​នាយក​រដ្ឋមន្ត្រី​តើអាច​មាន​អំណោយ​ផលល្អ​យ៉ាង​ណា​ខ្លះ​ដល់​ពល​រដ្ឋកម្ពុជា?​

​សូម​អញ្ជើញ​ទស្សនា​សេចក្ដី​រាយការណ៍​របស់​លោក​ ​ជី វិតា​ ​តាមការ​សាក​សួរ​របស់​លោក​ ​ថា ថៃ​ ​ដូច​តទៅ៖​ ​https://fb.watch/lKEI3LmN0s/

#RFAKhmer #Cambodia #Thailand #HunSen #ElectionKH2023 #ElectionCampaign #ShamElection #PrayutChanOCha #PitaLimjaroenrat
ខ្មែរ​អាមេរិក​កាំង​​ថា​ឯក​​អគ្គរាជ​ទូត​ខ្មែរ​រៀបចំ​ពិធី​ជួបជុំ​មួយ​ដើម្បីបំបែក​បំបាក់​សហ​គមន៍​ខ្មែរ​នៅ​អាមេរិក​

​កាល​ពី​ថ្ងៃច័ន្ទ​ ​ទី១០​ ខ្មែរ​រស់​នៅ​រដ្ឋណស្ស​ខែរ៉ូឡាញ​ណា​(North Carolina)​បាន​ធ្វើ​បាតុ​កម្ម​ប្រឆាំង​ឯក​អគ្គរាជទូត​ខ្មែរ​ប្រចាំ​អាមេរិក​លោក​​ កែវ ឈា​ ​ដែល​ថ្មីៗ​នេះ​បាន​រៀបចំ​ពិធី​ជួប​ជុំ​មួយ​ ​ដែល​ពល​រដ្ឋ​ចាត់ទុក​ថា​ជា​ការ​បំបែក​បំបាក់​សហ​គមន៍​ខ្មែរ​នៅ​អាមេរិក។​

​តើ​លទ្ធផល​តវ៉ា​យ៉ាង​ណា?​ តើ​ហេតុអ្វី​បាន​ជា​ខ្មែរ​អាមេរិក​កាំង​ចាត់​ទុក​ថា​នេះ​ជា​ការ​បំបែក​បំបាក់​សហ​គមន៍ពួកគាត់?​

​អ្នក​រាយការណ៍​ព័ត៌មាន​អាស៊ី​សេរី​លោក​ ​ថា ថៃ​ ​មាន​កិច្ច​សម្ភាសន៍​ជាមួយ​អ្នកស្រី​ ​ធិត គឹមហ៊ុន​ ​ប្រធាន​កិច្ចការ​​ស្ត្រី​គណ​បក្ស​សង្គ្រោះជាតិ​ប្រចាំ​សហ​រដ្ឋ​អាមេរិក៖ https://fb.watch/lKFgPWlnET/

#RFAKhmer #News #Cambodia #Politics #Electionkh #HunSen
គ្រួសារ​សកម្មជន​ដីធ្លី​នៅ​ខេត្តកោះកុង អះអាង​ថា ពួកគេ​នឹង​មិន​ត្រឡប់​ទៅ​ផ្ទះ​វិញ​នោះ​ទេ ប្រសិនបើ​តុលាការ មិន​ដោះលែង​សាច់ញាតិ​ពួក​គេ​ឲ្យ​មាន​សេរីភាព​ឡើង​វិញ។ ចំណែក​ឯ​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ថា ការ​ឃុំ​ខ្លួន និង​ការ​ចោទ​ប្រកាន់​សកម្មជន​ដីធ្លី​នេះ គឺ​ប៉ះពាល់​ដល់​សិទ្ធិ​របស់​ពួក​គេ ហើយ​អំពាវនាវ​ដល់​តុលាការ​ឱ្យ​ទម្លាក់​បទចោទ​លើ​សកម្មជន​ទាំង​នោះ ។
អានព័ត៌មានពិស្ដារ...
#RFAKhmer #Cambodia #KohKong #landdisputekh
ការ​ស៊ើបអង្កេត​របស់​សារព័ត៌មាន​អាមេរិក និង​ក្រុម​អ្នក​ស្រាវជ្រាវ​នៅ​ចក្រភព​អង់គ្លេស​រក​ឃើញ​ថា រោងចក្រ​មួយ​ចំនួន​នៅ​កម្ពុជា ជាប់​ពាក់ព័ន្ធ​នឹង​ការ​កាប់​បំផ្លាញ​ព្រៃឈើ ក្នុង​តំបន់​ការពារ តាម​រយៈ​ការ​ទទួល​ទិញ​ឈើ​ខុស​ច្បាប់ ពី​ក្រុម​អ្នក​កាប់​ឈើ​។ សកម្មជន​ព្រៃឈើ ទាមទារ​ឱ្យ​អាជ្ញាធរ គួរ​មាន​វិធានការ​បង្ក្រាប​លើ​សកម្មភាព​កាប់​ឈើ​ធ្វើ​អុស ឱ្យ​ដូច​គ្នា​នឹង​ការ​កាប់​ឈើ​ប្រណីត ទើប​អាច​ការពារ​ព្រៃឈើ​កុំ​ឱ្យ​បាត់បង់។

អាន​ព័ត៌មានពិស្ដារ...
#RFAKhmer #Cambodia #logging #loggingkh #factory #deforestation
ប្រជាពលរដ្ឋ​នៅ​ស្រុក​បាណន់ ខេត្ត​បាត់ដំបង បារម្ភ​ពី​ការ​រំលាយ​ភ្នំ​យក​ថ្ម​ធ្វើអាជីវកម្ម​របស់​ក្រុមហ៊ុន​ឯកជន​ចំនួន៥ ដែល​ធ្វើ​ឱ្យ​បាត់បង់​អត្តសញ្ញាណ​ប្រចាំ​តំបន់ និង​បង្ក​ផល​ប៉ះពាល់ ដល់​ការរស់នៅ​របស់​ប្រជាពលរដ្ឋ។ សង្គម​ស៊ីវិល​ស្នើ​ឱ្យ​អាជ្ញាធរ និង​ក្រសួង​ពាក់ព័ន្ធ​ពិចារណា​សំណើ របស់​ប្រជាពលរដ្ឋ​ក្នុង​ការ​រក្សាទុក​ភ្នំ​ប្រវត្តិសាស្ត្រ ដែល​ជា​កេរដំណែល​តំណាង​ឱ្យ​ស្រុកកំណើត​របស់​ពួកគេ។

អាន​ព័ត៌មានពិស្ដារ...
#RFAKhmer #Cambodia #mountains #battambang
ព័ត៌មាន​វិទ្យុអាស៊ីសេរី​សម្រាប់​យប់​ថ្ងៃ​ព្រហស្បតិ៍ ទី១៣ ខែកក្កដា ឆ្នាំ២០២៣
១. ក្រសួង​ការបរទេស​អាមេរិក បន្ត​តាមដាន​ការឃុំខ្លួន​កញ្ញា សេង ធារី ដោយ​ខុសច្បាប់
២. អ្នកវិភាគ និង​មន្ត្រី​បក្ស​ប្រឆាំង​ថា លោក ហ៊ុន ម៉ានី មាន​ចរិត​ហិង្សា​ដូច​ឪពុក
៣. ពលរដ្ឋ​មួយ​ចំនួន​នៅ​សៀមរាប ត្អូញត្អែរ​​ពី​ការធ្លាក់​ចុះ​ចំណូល​ដោយសារ​មិនសូវ​មាន​ភ្ញៀវ​ទេសចរ
៤. សេចក្ដីរាយការណ៍​ផ្ទាល់​ជុំវិញ​លទ្ធផល​សភា​ថៃ​បោះឆ្នោត​រើស​នាយករដ្ឋមន្ត្រី​ថ្មី ... រួមនឹង​ព័ត៌មាន​សំខាន់ៗ​មួយ​ចំនួន​ទៀត។
---

#RFAKhmer #Cambodia #thailand #HunSen #HunMany #ElectionKH2023 #ElectionCampaign #ShamElection #thearyseng #siemreap #tourism
Media is too big
VIEW IN TELEGRAM
អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក ម៉ាត់ហ្ស៊ូ មីលឺ (Matthew Miller) ថាសហរដ្ឋអាមេរិកនៅតែបន្តតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះការឃុំខ្លួនកញ្ញា សេង ធារី ដោយខុសច្បាប់។ លោកគូសបញ្ជាក់ជាថ្មីអំពីការថ្កោលទោសរបស់អាមេរិកជុំវិញការណ៍ដែលអាជ្ញាធរកម្ពុជាកាត់ទោសកញ្ញា សេង ធារី ឱ្យជាប់គុករយៈពេល ៦ឆ្នាំ និងបន្តអំពាវនាវឱ្យដោះលែងកញ្ញាជាបន្ទាន់៕
👉 t.me/rfakhmer

#RFAKhmer #Cambodia #USA #UN #HunSen #ThearySeng #ArbitraryDetention #WrongFulDetention
សមាជិកព្រឹទ្ធសភា និងរដ្ឋសភាថៃ បានបើកកិច្ចប្រជុំរួមគ្នាមួយ បោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីមួយរូប មកពីគណបក្សឈ្នះឆ្នោត គឺគណបក្សឆ្ពោះទៅមុខ។

លទ្ធផលក្រោយបោះឆ្នោតបង្ហាញថា មេដឹកនាំគណបក្សឆ្ពោះទៅមុខ លោក ភិថា លិមចារើនរ៉ាត់ (Pita Limjaroenrat) មិនទាន់បានទទួលសំឡេងគាំទ្រគ្រប់គ្រាន់ ពីសមាជិកសភាទាំងពីរថ្នាក់ ដើម្បីឡើងធ្វើជានាយករដ្ឋមន្ត្រីនោះទេ។

លោក ជី វីតា ពីវិទ្យុអាស៊ីសេរី ពន្យល់ពីដំណើរការ និងនីតិវិធីបោះឆ្នោត ជ្រើសរើសនាយករដ្ឋមន្ត្រីថៃ ជូនលោកអ្នកនាង៖

ទស្សនា៖ https://youtu.be/n4bIKbdzXDs

--------------
ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 www.instagram.com/rfakhmer
👉 www.rfa.org/khmer
👉 www.facebook.com/rfacambodia
👉 www.youtube.com/RFAKhmerVideo
👉 www.twitter.com/RadioFreeAsiaKH

#RFAKhmer #News #Cambodia #ElectionTH #Thailand #PitaLimjaroenrat
Media is too big
VIEW IN TELEGRAM
នរណាជាជនក្បត់ជាតិ?
សូមរង់ចាំស្ដាប់ផតខាសធ៍«កម្ពុជាសប្ដាហ៍នេះ»។
មន្ត្រី​សហជីព​ថា ការ​បញ្ឈប់​ការងារ​ស្ត្រី​មាន​ផ្ទៃពោះ​នៅ​រោងចក្រ សាន ហ្វេង (SAN FENG CAMBODIA) ស្ថិត​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុង​បាវិត ខេត្ត​ស្វាយរៀង ជា​ការ​រំលោភសិទ្ធិ​ការងារ​។ មន្ត្រី​សហជីព​រូប​នោះ អំពាវនាវ​ដល់​ក្រសួង​ការងារ​ឱ្យ​ត្រួតពិនិត្យ​បទបញ្ជាផ្ទៃក្នុង​តាម​រោងចក្រ​នីមួយៗ ដើម្បី​ការពារ​សិទ្ធិ​កម្មករ។ ប្រតិកម្ម​នេះ គឺ​បន្ទាប់​ពី​ថៅកែ​រោងចក្រ​សាន ហ្វេង បាន​បញ្ឈប់​កម្មការិនី​៣​នាក់ ដែល​កំពុង​មាន​ផ្ទៃពោះ​ក្រោម​ហេតុផល​មិន​ច្បាស់​លាស់។

អាន​ព័ត៌មានពិស្ដារ...
#RFAKhmer #Cambodia #cambodiaworkers #FACTORYWORKER
អ្នកវិភាគ​នយោបាយ និង​មន្ត្រី​បក្ស​ប្រឆាំង​រិះគន់​ថា កូនប្រុស​ពៅ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន គឺ​លោក ហ៊ុន ម៉ានី មាន​ចរិត​ហិង្សា​​ដូច​ឪពុក​របស់​ខ្លួន។ ប្រតិកម្ម​បែប​នេះ ក្រោយ​ពេល​សមាជិក​វ័យ​ក្មេង​គណបក្ស​កាន់អំណាច​រូប​នេះ​ព្រមាន​​ចាត់វិធានការ​តាម​ផ្លូវ​ច្បាប់ លើ​អ្នក​តវ៉ា និង​ប្រកាស ការពារ​សន្តិភាព​បើ​ទោះ​ជា​ត្រូវ​លះបង់​ក្នុង​​តម្លៃ​ណា​ក៏​ដោយ។

អានព័ត៌មានពិស្ដារ...
#RFAKhmer #Cambodia #HunMany #HunSen #PoliticsKH #ElectionKH2023 #violent
អតីត​បុគ្គលិក​ក្រុមហ៊ុន​បន​ល្បែង​ណាហ្គាវើលដ៍ (NagaWorld) នៅតែ​បន្ត​នាំគ្នា​ធ្វើ​កូដកម្ម​ទាមទារ​ដំណោះស្រាយ​ពី​ក្រុមហ៊ុន ទោះបី​ពួកគាត់​ត្រូវ​ប្រឈម​នឹង​បញ្ហា​ជីវភាព និង​រង​ការចោទប្រកាន់​ពី​ប្រមុខ​រដ្ឋាភិបាល​យ៉ាងណាក្ដី​។ មន្ត្រី​សង្គម​ស៊ីវិល យល់ឃើញ​ថា ការ​បន្ត​ធ្វើ​កូដកម្ម​នេះ​បង្ហាញ​ពី​ការ​យល់ដឹង​នូវ​គុណ​តម្លៃ​នៃ​សហជីព​ក្នុង​ការ​ការពារ​កម្មករ​និយោជិត និង​ឱ្យ​ក្រុមហ៊ុន​គោរព​សិទ្ធិ​ការងារ។
អាន​ព័ត៌មានពិស្ដារ...
#RFAKhmer #Cambodia #Nagaworld #freechhimsithar #ChhimSithar
Media is too big
VIEW IN TELEGRAM
សិល្បករពិការភាពមួយក្រុម ខ្វះថវិកា ដើម្បីអភិរក្សភ្លេងបុរាណខ្មែរ
---
យុវជន​មួយក្រុម ភាគច្រើន​ជា​ជន​មាន​ពិការភាព ដែល​កំពុង​បន្ត​ការសិក្សា​តាម​សកល​វិទ្យាល័យ​នានា ជួបជុំគ្នា​រៀងរាល់ខែ នៅ​ផ្ទះជួល​មួយកន្លែង ស្ថិតក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ដើម្បី​ប្រគំ​ភ្លេងបុរាណ​ខ្មែរ និង​ចូលរួម​អភិរក្ស​វប្បធម៌​អរូបី ដែល​ប្រឈម​នឹង​ការបាត់បង់​។ ពួកគេ​ដាក់ឈ្មោះ​វង់​ប្រគំ​ភ្លេងបុរាណ​ខ្មែរ​របស់​ពួកគេ​ថា ក្រុម «​កេរ​»​។ ក្រៅតែពី​ចូលរួម​អភិរក្ស​ភ្លេងបុរាណ​ខ្មែរ ក្រុម «​កេរ​» ក៏បាន​និពន្ធ​ចម្រៀង ដើម្បី​ជំរុញឱ្យមាន​ការគោរព​សិទ្ធិមនុស្ស សិទ្ធិ​ជន​មាន​ពិការភាព ឬ​បង្កើត​ចំណេះដឹង​ផ្សេងៗ ជាដើម​។ ទោះជា​យ៉ាងណា​ក្រុម «​កេរ​» នៅតែ​ខ្វះ​ថវិកា ដែល​ត្រូវ​ការឱ្យ​សប្បុរសជន​ចូលរួម​ជួយ​គាំទ្រ​ដល់​សកម្មភាព​របស់​ពួកគាត់​បន្ត​។​
#RFAKhmer #Cambodia #KhmerMusicInstruments #Yike #KhmerHeritage #Disabled
---
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
សកម្មជន​ការពារ​ដីធ្លី លោកស្រី ផាវ ញ៉ឺង កំពុង​ជាប់ឃុំ​បណ្ដោះអាសន្ន​នៅក្នុង​ពន្ធនាគារ​ខេត្ត​កោះកុង ក្រោយ​តុលាការ​ចោទប្រកាន់​ពី​បទ​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ ដោយសារតែ​ព្យាយាម​ទៅ​ដាក់​ញត្តិ​សុំ​អន្តរាគមន៍​ពី​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌។

លោកស្រី ផាវ ញ៉ឺង ជាប់​ក្នុង​មន្ទីរឃុំឃាំង​ជាមួយ​កូនស្រី​តូច​អាយុ​ជាង​មួយ​ខួប​ម្នាក់ ស្រប​ពេល​សុខភាព​លោកស្រី​ក៏​មិនល្អ ព្រោះ​ទើប​ចេញ​មន្ទីរពេទ្យ​ក្រោយ​វះកាត់​ព្យាបាល​ជំងឺ។

តើ​ការ​ឃុំខ្លួន​លោកស្រី ផាវ ញ៉ឺង នេះ​បង្ហាញ​អ្វីខ្លះ​ពី​ទង្វើ​ខុសឆ្គង​របស់​តុលាការ​នៅ​ខេត្ត​កោះកុង?

អាន​ព័ត៌មានពិស្ដារ...
#RFAKhmer #Cambodia #landdisputekh #KohKong
ប្រជាពលរដ្ឋ និង​អ្នកវិភាគ​រិះគន់​រដ្ឋាភិបាល​ដែល​អនុញ្ញាត​ឱ្យ​ជនជាតិ ឬ​ទេសចរ​ចិន​ចូល​កម្ពុជា​អាច​ចាយវាយ​ប្រាក់​យ័ន​ចិន​បាន​។ ការរិះគន់​នេះ ធ្វើឡើង​បន្ទាប់ពី​ធនាគារជាតិ​កម្ពុជា​អនុញ្ញាត​ឱ្យ​ជនជាតិ​ចិន​មកលេង​កម្ពុជា​ចាយប្រាក់​យ័ន​ចិន​តាម​ប្រព័ន្ធ​ឌីជីថល (Digital) ដោយ​ពុំ​ចាំបាច់​ប្ដូរ​ប្រាក់​រៀល ឬ​ប្រាក់​ដុល្លារ​ឡើយ។

អាន​ព័ត៌មានពិស្ដារ...
#RFAKhmer #Cambodia #economickh #digital4 #China #chinareach
មាតិកា​ព័ត៌មាន​សម្រាប់​ការ​ផ្សាយ​នា​រាត្រី​ថ្ងៃទី១៤ កក្កដា ២០២៣៖
១. កងទ័ព​ដែល​ទៅ​ប្រចាំការ​នៅ​ព្រំដែន​កម្ពុជា​វៀតណាម​ចល័ត​ចូល​បន្ទាយ​វិញ​ហើយ
២. លោក ហ៊ុន សែន លុប​សារ​ដែល​ចំអក​រឿង​ជ្រើសរើស​នាយករដ្ឋមន្ត្រី​ថៃ ខណៈ​ពលរដ្ឋ​ថៃ ប្រតិកម្ម​ខ្លាំងៗ
៣. មន្ត្រី​បក្ស​ប្រឆាំង និង​អ្នក​វិភាគ​ថា លោក ហ៊ុន សែន ស្រលាញ់​សន្តិភាព​ក្លែងក្លាយ
៤. អាជ្ញាធរ​ខេត្ត​ព្រះវិហារ​ហាម​ឃាត់​ក្រុម​យុវជន​មិន​ឱ្យ​ចូល​ល្បាត​ព្រៃព្រះរការ​ជា​ថ្មី​ទៀត
---
កម្មវិធីផ្សាយ​របស់​វិទ្យុអាស៊ីសេរី​ផ្សាយ​ដំណាល​គ្នា​តាម​រលក​ធាតុអាកាស​ខ្លី (SW) ដូចតទៅ​នេះ៖ ពេលព្រឹក ចាប់ពីម៉ោង ៥កន្លះ ដល់​ម៉ោង ៦កន្លះ តាមរយៈ​ប៉ុស្ដិ៍ SW 12.14 មេហ្គាហឺត្ស ស្មើនឹងកម្ពស់ 25 ម៉ែត្រ និងប៉ុស្ដិ៍ SW 13.71 មេហ្គាហឺត្ស ស្មើនឹងកម្ពស់ 22 ម៉ែត្រ។ ពេល​យប់​ចាប់ពី​ម៉ោង ៧កន្លះ ដល់ម៉ោង ៨កន្លះ តាមរយៈ ប៉ុស្ដិ៍ SW 9.33 មេហ្គាហឺត្ស ស្មើនឹងកម្ពស់ 32 ម៉ែត្រ ប៉ុស្ដិ៍ SW 11.88 មេហ្គាហឺត្ស ស្មើនឹងកម្ពស់ 25 ម៉ែត្រ និងប៉ុស្ដិ៍ SW 12.14 មេហ្គាហឺត្ស ស្មើនឹងកម្ពស់ 25 ម៉ែត្រ៕
---
#RFAKhmer #Cambodia #thailand #drone #vietnam #pita #HunSen #preahrokarforest
Media is too big
VIEW IN TELEGRAM
“​លោក ហ៊ុន សែន កំពុងប្រកួតប្រជែងជាមួយ​ឧក្រិដ្ឋកម្ម​នយោបាយ​របស់គាត់”

#សម្រង់សម្តីសំខាន់ៗ៖ អ្នកវិភាគនយោបាយ លោក គឹម សុខ ថា​លោកនាយករដ្ឋមន្ដ្រី​ ហ៊ុន សែន កំពុងប្រកួតជាមួយនឹង​ឧក្រិដ្ឋកម្ម​នយោបាយ​របស់​លោក​។​
បទសម្ភាសន៍ទាំងស្រុង៖https://youtu.be/HR7doaBPCvA
--
ប្រិយមិត្តអាចទទួលព័ត៌មានរបស់វិទ្យុអាស៊ីសេរី តាមរយៈ៖
»» rfa.org/khmer
»» instagram.com/rfakhmer
»» t.me/rfakhmer
»» facebook.com/rfacambodia
»» youtube.com/RFAKhmerVideo
»» twitter.com/RadioFreeAsiaKH
#កម្ពុជា #គណបក្សប្រជាជនកម្ពុជា #ហ៊ុនសែន #គឹមសុខ
#Cambodia #Khmer #RFAKhmer #HunSen #KimSok #CPP
លោក ហ៊ុន សែន លុប​សារ​នៅ​លើ​បណ្ដាញ​សង្គម​ទ្វីតធ័រ (Twitter) រឿង​យក​លទ្ធផល​បោះឆ្នោត​ជ្រើសតាំង​នាយក​រដ្ឋមន្ត្រី​ថ្មី​របស់​ថៃ ដើម្បី​រិះគន់​លើ​ក្រុម​ប្រឆាំង​នៅ​កម្ពុជា ខណៈ​ពលរដ្ឋ​ថៃ​ប្រតិកម្ម​ខ្លាំង។ អ្នកវិភាគ​នយោបាយ​ថា​លោក ហ៊ុន សែន ជា​មនុស្ស​បង្ក​រឿង​ដែល​តែងតែ​យក​បណ្ដាញ​សង្គម​តាម​រក​រឿង និង​ចោទប្រកាន់​អ្នក​ប្រជាធិបតេយ្យ​ជា​និច្ច។

អាន​ព័ត៌មានពិស្ដារ...
#RFAKhmer #Cambodia #HunSen #thailand #pita #ElectionKH2023 #PoliticsKH
ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​អាណត្តិ​ទី ៧ នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​អាទិត្យ ទី២៣ ខែកក្កដា ខាង​មុខ។ ការ​បោះឆ្នោត​ដែល​ក្រុម​អ្នកសង្កេតការណ៍​ចាត់​ទុក​ថា ជា​ព្រឹត្តិការណ៍​បង្គ្រប់​កិច្ច​ឱ្យ​លោក ហ៊ុន សែន ជា​លើក​ទី២ នេះ មាន​គណបក្ស​ចូលរួម​ចំនួន១៨។ គណបក្ស​ទាំងនោះ​កំពុង​ចុះ​ឃោសនា​រក​សំឡេង​ឆ្នោត​ពី​ពលរដ្ឋ​ចាប់​ពី​ថ្ងៃ​ទី១ ដល់​ថ្ងៃ​ទី២១ ខែ​កក្កដា។ តើ​ពួកគេ​ទាំងនោះ​មាន​ប្រភព​មក​ពី​ណា​ខ្លះ?

ខាង​ក្រោម​នេះ ជា​ប្រវត្តិ​សង្ខេប​របស់​គណបក្ស​ទាំង​នោះ៖