វិទ្យុអាស៊ីសេរី/ RFA Khmer
13.8K subscribers
3.77K photos
1.67K videos
88 files
7.58K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
ក្រុម​គ្រួសារ និង​អ្នក​ជំនាញ​ច្បាប់​លើកឡើង​ថា តុលាការ​ក្រុង​ភ្នំពេញ កាត់ទោស​ថ្នាក់​ដឹកនាំ និង​សកម្មជន​គណបក្ស​សង្គ្រោះជាតិ​ចំនួន​៣៩​នាក់​ពី​បទ​''រួមគំនិតក្បត់'' ចំនួន​២​លើក​ពាក់ព័ន្ធ​នឹង​អង្គហេតុ​តែ​មួយ គឺ​ជា​រឿង​មិន​ត្រឹមត្រូវ​តាម​ផ្លូវ​ច្បាប់ និង​កាន់​តែ​បង្ហាញ​ថា សំណុំរឿង​នេះ មាន​ចរិត​នយោបាយ។

👉 អានព័ត៌មានពិស្តារ...
👉 JOIN WITH US

#RFAKhmer #Cambodia #Politics #RFANews #CNRP
ក្រុម​កូដករ​ណាហ្គាវើលដ៍​ (Naga World) ​រំឭក​ខួប ១​ឆ្នាំ​នៃ​ការ​តស៊ូ​រក​ដំណោះស្រាយ​ការងារ។

https://youtu.be/fPrQ4CREX1M
ក្រុម​កូដករណាហ្គាវើលដ៍​បាននាំគ្នា​រំឭកខួប​មួយ​ឆ្នាំ​នៃ​ការ​តស៊ូ​ធ្វើកូដកម្ម​ស្វែងរក​ដំណោះ​ស្រាយ​វិវាទ​ការងារ​នៅមុខ​អគារ​ក្រុមហ៊ុន​នៅថ្ងៃទី១៨ ខែធ្នូ។ ​ពួកគាត់​អំពាវនាវ​ដល់​អាជ្ញាធរ​ដោះលែង​មេ​សហជីព​កញ្ញា ឈឹម ស៊ីថរ និង​បញ្ឈប់​ការ​ធ្វើទុក្ខ​បុកម្នេញ​ដាក់​សម្ពាធ​លើ​កូដករ ព្រម​ទាំង​ស្នើដល់​ម្ចាស់ក្រុមហ៊ុន​បនល្បែង​ណាហ្គាវើលដ៍​ចេញមក​បញ្ចាប់​វិវាទ​ការងារ​មួយនេះ​ឱ្យ​បាន​ឆាប់​រហ័ស។

👉 អានព័ត៌មានពិស្តារ...
👉 JOIN WITH US

#RFAKhmer #Cambodia #NagaWorld #OneYearOfStrikers #FreeSithar
ព័ត៌មាន​សំខាន់ៗ​ចំនួន ៨ រឿង ដែល​លោកអ្នកនាង​​គួរ​អាន​នៅថ្ងៃចន្ទ ទី១៩ ខែធ្នូ ឆ្នាំ២០២២៖ ១.ក្រុម​កូដករ​ណាហ្គាវើលដ៍​រំឭក​ខួប​មួយ​ឆ្នាំ​នៃ​ការ​តស៊ូ​ធ្វើកូដកម្ម​ស្វែង​រក​ដំណោះ​ស្រាយ​ការងារ។

👉 អានសង្ខេបព័ត៌មានសំខាន់ៗប្រចាំថ្ងៃឡើងវិញ
👉 JOIN WITH US

#RFAKhmer #Cambodia #Politics #RFANews #CNRP #NagaWorld
អាជ្ញាធរជាតិ​ប្រឆាំង​គ្រឿងញៀន​ឱ្យដឹងថា សមត្ថកិច្ច​មិនទាន់ចាប់​បាន​មេខ្លោង​ដែល​រក្សាទុក​គ្រឿង​ញៀន​ជិត ១តោន​ក្នុងឃ្លាំងជួល​នៅខេត្តព្រះសីហនុ​នៅឡើយ​ទេ ប៉ុន្តែ​សមត្ថកិច្ច​កំពុង​បន្តនីតិវិធី​សួរដេញដោល​ជនសង្ស័យ​មួយចំនួន ដើម្បី​មាន​តម្រុយតាមចាប់​ក្រុម​មេខ្លោង​ឧក្រិដ្ឋ​គ្រឿង​ញៀន​ទាំង​នោះ។ មន្ត្រី​សង្គមស៊ីវិល ជំរុញ​ដល់អាជ្ញាធរ​ឱ្យពន្លឿន​នីតិវិធីស៊ើបអង្កេត​ករណី​នេះ​ប្រកបដោយ​តម្លាភាព និង​ឯករាជ្យ ដើម្បី​មហាជន​មាន​ទំនុកចិត្ត។

👉 អានព័ត៌មានពិស្តារ...
👉 JOIN WITH US

#RFAKhmer #Cambodia #Politics #RFANews #Drug #PrahSihanoukvill
មាតិកា​ព័ត៌មាន​សំខាន់ៗ​ដែលត្រូវ​ផ្សាយ​នៅរាត្រីនេះ​រួមមាន៖
១.សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​ដាក់​លិខិតទៅ​អាជ្ញាធរ គ្រោង​ជួបជុំ​នៅ​ទីលានប្រជាធិបតេយ្យ ទាមទារ​ឲ្យ​ដោះលែង​អ្នកជាប់ឃុំ​រឿង​នយោបាយ និង​រឿង​សិទ្ធិមនុស្ស
២. ពលរដ្ឋមួយចំនួន​នៅខេត្តព្រះសីហនុ​សាទរ និង​អ្នកខ្លះទៀត​ព្រួយ​បារម្ភ ក្រោយពី​ជនជាតិ​ចិន​ចាប់​ផ្ដើម​ចូលមករកស៊ី​ក្នុង​ខេត្តនេះ​ឡើង​វិញ
៣. ដីសហគមន៍​មេត្តាធម្មជាតិ ជិត៤០០ហិកតារ​ដែល​ត្រូវ​បាន​ឈូសឆាយ កំពុងត្រូវ​ដុតបំផ្លាញ​ដើម្បី​ដាំដើម​ដូង
៤. សហព័ន្ធខ្មែរកម្ពុជា​ក្រោម សោកស្តាយ​ដែល​រដ្ឋាភិបាលវៀតណាម បន្តបដិសេធ​របាយការណ៍​នៃការំលោភ​សិទ្ធិសាសនា
រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត...
#RFAKhmer #Cambodia #Politics #RFANews #CNRP
លោក​អ្នកនាង​ជាទី​មេត្រី!
ក្នុង​កម្មវិធី​ផ្សាយ​របស់​វិទ្យុ​អាស៊ី​សេរី នៅ​រាត្រីថ្ងៃចន្ទ ទី១៩ ខែធ្នូ​នេះ យើង​ខ្ញុំ​នឹង​មាន​កិច្ច​សម្ភាសន៍​ជាមួយ​ព្រះតេជព្រះគុណ លួន សាវ៉ាត គង់​នៅ​ប្រទេស​ស្វីស អំពី​លោក ហ៊ុន សែន ដែល​ប្រើ​ក្រុម​បាត់​ទី​បី ទៅ​គំរាម​កំហែង​ពលរដ្ឋ​ខ្មែរ​ដល់​អឺរ៉ុប។
#RFAKhmer #Cambodia #Politics #RFANews #CNRP
សកម្មជន​នយោបាយ ដែល​កំពុង​រស់នៅ​ភៀសខ្លួន​ក្នុង​ប្រទេស​ថៃ កំពុង​ជួប​ទុក្ខ​លំបាក ដោយសារ​ពេល​ឈឺ​ម្ដងៗ​គ្មាន​ថវិកា​សម្រាប់​បង់ថ្លៃ​ព្យាបាល។ ពួកគាត់​លើកឡើង​ថា ប្រាក់​ជំនួយ​ដែល​អង្គការសហប្រជាជាតិ​ទទួល​បន្ទុក​ជនភៀសខ្លួន​ផ្ដល់​ឲ្យ​មាន​តិចតួច​មិន​គ្រប់​សម្រាប់​ដោះស្រាយ​ជីវភាព​គ្រួសារ។ អ្នកវិភាគ​ថា បើ​កម្ពុជា​នៅតែ​មាន​ជនភៀសខ្លួន​ដោយសារ​នយោបាយ និង​ការ​បញ្ចេញមតិ នោះ​កម្ពុជា​មិនទាន់​មាន​សន្តិភាព​ពេញលេញ​ទេ។

👉 អានព័ត៌មានពិស្តារ...
👉 JOIN WITH US

#RFAKhmer #Cambodia #Politics #RFANews #CNRP #Workers