វិទ្យុអាស៊ីសេរី/ RFA Khmer
14.2K subscribers
3.86K photos
2K videos
93 files
7.92K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
កសិករ​ចិញ្ចឹម​សត្វ​គោ​នៅ​ខេត្ត​ប៉ៃលិន និង​ខេត្ត​បាត់ដំបង​ បារម្ភ​ពី​​ចោរ​លួច​គោ​របស់​ពួកគាត់​ជា​បន្ត​បន្ទាប់​ ដោយ​ពុំ​មាន​អាជ្ញាធរ​អើពើ​ចាប់​ជនល្មើស​មក​ផ្ដន្ទាទោស​ឡើយ​។ មន្ត្រី​សង្គម​ស៊ីវិល​យល់ថា​ អាជ្ញាធរ​ខេត្ត​គួរ​តែ​ចាត់​វិធានការ​លើ​មន្ត្រី​សមត្ថកិច្ច​​មូលដ្ឋាន​ ដែល​មិន​អើពើ​ទប់ស្កាត់​ចោរ​លួច​គោ​​ពលរដ្ឋ​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន​គ្រប់គ្រង​។

👉 អានព័ត៌មានពិស្តារ...

#RFAKhmer #Cambodia #Economy #Cow #Stolen ##Battambong #Pailin
ពលករខ្មែរ​មួយចំនួន​ដែល​កំពុង​រស់​នៅ​ប្រទេស​ថៃ ដើរ​បេះបន្លែ​តាម​វាលស្រែ ព្រែក ព្រៃ យក​ទៅ​លក់ ដើម្បី​រក​ប្រាក់​ដោះស្រាយ​ជីវភាព​គ្រួសារ បន្ទាប់ពី​ពួកគេ​មិន​សូវ​មាន​ការងារ​ធ្វើ។ ពួកគាត់​តែងតែ​ដើរ​បេះបន្លែ​ជា​ប្រចាំ ព្រោះបន្លែ​ធម្មជាតិ​តាម​វាលស្រែ​ងាយ​ស្រួល​លក់​ ហើយ​មិន​បាច់​ចំណាយ​ដើម​ទុន គ្រាន់​តែ​ចំណាយ​កម្លាំង​ក៏​អាច​រក​ប្រាក់​ចំណូល​បាន​ខ្លះ។

👉 អានព័ត៌មានពិស្តារ...

#RFAKhmer #Cambodia #Politics #HunSen #OppositionParty #CNRP
គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត បាន​ឱ្យ​ដឹង​ថា​ ប្រជាពលរដ្ឋ​ដែល​បាន​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត គឺ​គ្រប់​ទៅ​តាម​ការ​ប៉ាន់​ស្មាន​ហើយ។ ដោយ​ឡែក មន្ត្រី​អង្គការ​សង្គម​ស៊ីវិលបន្តអំពាវនាវឱ្យរដ្ឋាភិបាល​រៀប​ចំ​​ការ​​ចុះ​​ឈ្មោះ​​បោះ​ឆ្នោត​​នៅ​​ក្រៅ​ប្រទេសផង។

👉 អានព័ត៌មានពិស្តារ...

#RFAKhmer #Cambodia #Politics #HunSen #OppositionParty #CNRP#Election2023 #Electionkh
កូនៗ​របស់​អ្នក​នយោបាយ គណបក្ស​សង្គ្រោះជាតិ ដែលរស់​នៅ​ភៀសខ្លួន​ក្នុង​ប្រទេសថៃ​បាត់​បង់​ឱកាស​រៀន​សូត្រ ព្រោះ​ឪពុកម្ដាយ​រវល់​តែ​លាក់ខ្លួន​ក្នុង​ទីសុវត្ថិភាព និង​ផ្លាស់ប្តូរ​ទី​កន្លែង​រស់​នៅ​ញឹកញាប់​ដើម្បី​គេច​ពី​ការ​ធ្វើទុក្ខបុកម្នេញ​របស់​រដ្ឋាភិបាល​ខ្មែរ។ ពួកគាត់​សង្ឃឹម​លើ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ជនភៀសខ្លួន​នៅ​ប្រទេស​ថៃ បញ្ជូន​គ្រួសារ​ពួកគាត់​ទៅ​ប្រទេស​ទី៣ ដើម្បី​ឲ្យ​កូនៗ​មាន​ឱកាស​ចូល​រៀន។

👉 អានព័ត៌មានពិស្តារ...

#RFAKhmer #Cambodia #Politics #HunSen #OppositionParty #CNRP #Education #Students
តុលាការ​ក្រុង​ភ្នំពេញ​នឹង​បើក​សវនាការ​ជំនុំជម្រះ​សាឡើងវិញ​ក្នុង​សំណុំរឿង​អតីត​មេឃុំ​ជាប់ឆ្នោត​គណបក្ស​សង្គ្រោះជាតិ​នៅ​ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ អ្នកស្រី កឹម តុលា នៅ​ដើម​ខែធ្នូ បន្ទាប់ពី​សមត្ថកិច្ច​ចាប់ខ្លួន​អ្នកស្រី​ដាក់​ពន្ធនាគារ​ជា​លើកទី២ កាល​ពី​ថ្ងៃទី៣០ ខែតុលា ពី​បទ​ញុះញង់​កាលពី​ឆ្នាំ២០១៩។ មេធាវី និង​មន្រ្តីសិទ្ធិ​មនុស្ស​ស្នើ​ដល់​តុលាការ​ទម្លាក់​ការ​ចោទ​ប្រកាន់ ហើយ​ដោះលែង​អ្នកស្រី​ឱ្យ​មាន​សេរីភាព​ឡើង​វិញ នៅ​ពេល​ខាង​មុខ​នេះ។

👉 អានអត្ថបទពិស្តារ...

#RFAKhmer #Cambodia #Politics #HunSen #OppositionParty #CNRP
ប្រធាន​គណបក្ស​ឆន្ទៈខ្មែរ​លាលែង​ពី​គណបក្ស​ជាផ្លូវការ​ហើយ ដើម្បី​នាំ​ក្រុម​មេដឹកនាំ​បក្ស​នេះ ទៅ​ចូលរួម​សកម្មភាព​ជាមួយ​គណបក្ស​ភ្លើង​ទៀន។

👉 អានព័ត៌មានពិស្តារ...

#RFAKhmer #Cambodia #Politics #HunSen #Election #Election2023 #CLP #CPP #KongMonica
កិច្ចសហប្រតិបត្តិការ​សន្តិសុខ​លម្ហសមុទ្រ នឹងក្លាយជា​ប្រធានបទ​សំខាន់មួយ​នៅឯ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារជាតិអាស៊ាន​ជាមួយ​ដៃគូ​ពាក់ព័ន្ធ (ADMM Plus) ដែល​ប្រព្រឹត្តទៅនៅ​ខេត្តសៀមរាប ចាប់ពី​ថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែវិច្ឆិកា។ កិច្ចប្រជុំនេះ​មាន​ក្រុមរដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន និង​រដ្ឋមន្ត្រី​ការពារជាតិ​នៃ​ប្រទេសដៃគូ​ចំនួន​៨ចូលរួម ក្នុងនោះក៏រួមមាន សហរដ្ឋអាមេរិក (US) អូស្ត្រាលី (Australia) ចិន (China) ឥណ្ឌា (India) និង​ជប៉ុន (Japan) ផងដែរ។

👉 អានព័ត៌មានពិស្តារ...

#RFAKhmer #Cambodia #ASEAN2022 #ASEANCambodia #ASEANSummits #USA #JoeBiden #SouthKorea #India #Australia #Russia #Japan #China #UN
ល្បងចំណេះដឹងព័ត៌មាន៖ សូមប្រិយមិត្ត​ចូលរួម​ឆ្លើយសំណួរ​អំពីព័ត៌មាននេះ៖
តើសម្រង់សម្តីខាងក្រោមនេះ ជារបស់អ្នកនយោបាយ​ ឬ បុគ្គលរូបណា?
---------------------
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុអាស៊ីសេរី សូម​ចូល​ទៅកាន់៖
»» គេហទំព័រ៖ https://www.rfa.org/khmer
»» ហ្វេសប៊ុក (Facebook)៖ https://www.facebook.com/rfacambodia
»» យូធូប (YouTube)៖ https://www.youtube.com/RFAKhmerVideo
»» ទ្វីតធ័រ (Twitter)៖ https://www.twitter.com/RadioFreeAsiaKH
»» តេឡេក្រាម (Telegram)៖ https://t.me/rfakhmer
»» អ៊ីនស្តាក្រាម (Instagram)៖ https://www.instagram.com/rfakhmer

#RFAKhmer #RFANewsTrivia #Cambodia #Politics #HunSen #SamRainsy #KemSokha
មាតិកាព័ត៌មាន​សំខាន់ៗ​ដែលត្រូវផ្សាយ​នៅរាត្រីនេះ​រួមមាន៖
១. អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស (Human Rights Watch) រក​ឃើញ​ថា រដ្ឋាភិបាល យក​ហេតុផល​ទប់ស្កាត់​ជំងឺកូវីដ១៩ ដើម្បី​បំបែក​សហជីព
២. រដ្ឋាភិបាល​កម្ពុជា និងចិន បង្កើនការ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​វិស័យ​កងទ័ព​ ស្របពេល​អាមេរិក​នៅ​តែ​បន្ត​សង្ស័យ​អំពីមូលដ្ឋាន​ទ័ពចិន​នៅ​កម្ពុជា
៣. ប្រតិកម្មរបស់​សកម្មជន​បរិស្ថានទៅ​នឹងរដ្ឋាភិបាល​ដែលទាមទារ​ឱ្យ​អាមេរិក​ដោះលែង​មន្ត្រី​ជាន់ខ្ពស់​ក្រសួង​កសិកម្ម​រឿង​ជួញដូរ​សត្វស្វា
៤. ប្រជាសហគមន៍​ខេត្តកំពង់ស្ពឺ​ថា ក្រសួងបរិស្ថាន​មិន​អើពើ​ការពារ​សត្វព្រៃ​ នៅតំបន់​ជួរភ្នំ​ក្រវាញ​កណ្តាល
រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត...
#RFAKhmer #Cambodia #Politics #HunSen #RFANews
រដ្ឋមន្ត្រី​ការពារ​ជាតិអាមេរិក លោក ឡយដ៍ អូស្ទីន (Lloyd Austin) បានមកដល់ប្រទេសកម្ពុជាហើយ នៅរាត្រីថ្ងៃទី២១ ខែវិច្ឆិកា ដើម្បីចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក (ADMM Plus) ដែល​នឹង​ប្រព្រឹត្ត​ទៅនៅខេត្តសៀមរាប នៅថ្ងៃពុធ ទី២៣ ខែវិច្ឆិកា។
#RFAKhmer #Cambodia #ASEAN2022 #ADMMPlus #US #LloydAustin
អង្គការសង្គមស៊ីវិល ​និង​យុវជន​ទទូច​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ​ឱ្យស្វែង​រក​យុត្តិធម៌​ជូន​អតីត​សកម្មជន​បក្ស​សង្រ្គោះជាតិ​ដែល​បាន​ស្លាប់​អស់​រយៈ​ពេល​១ឆ្នាំ​ ខណៈ​ដែល​ពេល​នេះ​នៅ​មិន​ទាន់​រក​ឃើញ​មុខ​ឃាត់​ករ​ពិត​ប្រាកដ​នៅ​ឡើយ។​ ពួក​គេ​ថា ​បើសិន​ជា​អាជ្ញាធរ​មិន​ស្រាវជ្រាវ​រក​ឃាតករ​ពិតមក​ផ្ដន្ទាទោស​តាម​ច្បាប់​ទេ​នោះ​ ​កាន់​តែ​បង្ហាញ​ថា​ ឃាត់​កម្ម​នេះ​ជា​រឿង​នយោបាយ​ជា​ជាង​គំ​នុំ​បុគ្គល។

👉 អានព័ត៌មានពិស្តារ...

#RFAKhmer #Cambodia #OppositionParty #CNRP #CLP #US #Shinkhon
Cambodia’s government used the COVID-19 pandemic as an excuse for busting unions by jailing union members, preventing new unions from being formed, and stopping strikes and protests, a new report by Human Rights Watch said.

👉​Read Full Article

#RFAKhmer #Cambodia #Economy #NagaWorld #HRW #NagaCorp #Strikers