វិទ្យុអាស៊ីសេរី/ RFA Khmer
14.2K subscribers
3.87K photos
2.02K videos
94 files
7.94K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
សាលាដំបូងខេត្តពោធិ៍សាត់ បាន ដោះលែង កូន ប្រុស សកម្មជនគណបក្សភ្លើងទៀន វិញ ហើយ ក្រោយ ពី ចាប់ ដាក់ ពន្ធនាគារ អស់ ជាង ៣សប្ដាហ៍ ពាក់ព័ន្ធ រឿង បូម ទឹក ចាប់ ត្រី ក្នុង ស្រះ របស់ ខ្លួន ។ ចំណែក ឪពុក ដែល ជា បេក្ខជន មេឃុំ ស្យា តុលាការ បន្ត ឃុំ ខ្លួននៅ ឡើយ។ មន្ត្រី សង្គម ស៊ីវិល ចាត់ ទុក រឿង នេះ ថា ជា ការ ធ្វើ ទុក្ខបុកម្នេញ ផ្នែក នយោបាយ នៅ មុន ការ បោះឆ្នោត មក ដល់ ។

អានអត្ថបទពិស្តារសូមចុចនៅត្រង់នេះ៖

#RFAKhmer #politics #Election2022 #politicalparties
គណបក្សក្រៅរដ្ឋាភិបាលចំនួន៤ រៀបចំធ្វើសន្និសីទសារព័ត៌មានរួមគ្នាមួយ នៅថ្ងៃ ចន្ទ ទី១១ ខែ កក្កដា នេះ ដើម្បីទាមទារឱ្យមានការ កែ លម្អប្រព័ន្ធបោះឆ្នោត និងសេរីភាពនយោបាយ កម្ពុជា ។ គណបក្សទាំង៤រួមមាន គណបក្ស ភ្លើង ទៀន គណបក្សឆន្ទៈខ្មែរ គណបក្សកែទម្រង់ កម្ពុជា និងគណបក្ស ប្រជាធិបតេយ្យ មូល ដ្ឋាន ។
#RFAKhmer #Cambodia #politics #PoliticalParties
មេធាវីស្ថាបនិកគណបក្សបេះដូងជាតិដាក់លិខិតស្នើទៅរដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោកសខេងអោយដកពាក្យបណ្តឹងចោទប្រកាន់លើកូនក្ដីពាក់ព័ន្ធនឹងរឿងក្លែងបន្លំឯកសារចុះបញ្ជីគណបក្សបេះដូងជាតិនៅតុលាការដើម្បីអោយតុលាការទម្លាក់បទចោទប្រកាន់លោកសៀមភ្លុក។

សង្គមស៊ីវិលយល់ឃើញថាក្រសួងមហាផ្ទៃនិងតុលាការកំពូលគួរពិចារណាឡើងវិញនិងដោះលែងអោយលោកសៀមភ្លុកមានសេរីភាពវិញហើយបង្ករបរិយាកាសនយោបាយអោយល្អប្រសើរ។


👉 អានអត្ថបទពិស្តារសូមចុចនៅត្រង់នេះ៖

#RFAKhmer #politics #PoliticalParties
ប្រិយមិត្តជាទីមេត្រី! នាទីវេទិកាអ្នកស្តាប់វិទ្យុអាស៊ីសេរីនៅរាត្រីនេះនឹងពិភាក្សាទៅលើប្រធានបទ៖
តើគណបក្សតូចៗ មានភាពចាំបាច់ត្រូវរួបរួម ឬចងសម្ពន្ធភាពនឹងគ្នាដែរ ឬទេ?

វេទិកាអ្នកស្តាប់វិទ្យុអាស៊ីសេរីនៅរាត្រីថ្ងៃអង្គារ ទី២៦ ខែកក្កដា ឆ្នាំ២០២២នេះ មានវាគ្មិនកិត្តិយសចូលរួមចំនួនពីររូប គឺលោកបណ្ឌិត យ៉ង សាំងកុមារ និងលោកបណ្ឌិត សេង សារី ក្រោមការសម្របសម្រួលរបស់លោក ជុន ច័ន្ទបុត្រ។

សូមលោកអ្នករង់ចាំទស្សនា និងដាក់សំណួរទៅកាន់វាគ្មិនកិត្តិយសរបស់យើងតាមរយៈការទម្លាក់លេខទូរសព្ទនៅក្នុងប្រអប់ខំាមិនត៍ហ្វេសប៊ុក និងយូធូបរបស់វិទ្យុអាស៊ីសេរី នោះក្រុមការងារយើងនឹងទាក់ទងទៅកាន់លោកអ្នកនាងវិញ។
#RFAKhmer #Politics #politicalparties