វិទ្យុអាស៊ីសេរី/ RFA Khmer
14.2K subscribers
3.87K photos
2.02K videos
94 files
7.94K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
អាជ្ញាធររាជធានីភ្នំពេញ បន្ត ចាប់ ខ្លួន ក្រុម បុគ្គលិកណាហ្គាវើលដ៍ បន្ថែម ទៀត ដោយ ប្រើ ហិង្សា រុញ ច្រាន បញ្ចូល ក្នុង រថ យន្ត ក្រុង ដើម្បី ដឹក ទៅ មណ្ឌល ចត្តាឡីស័ក ក្នុង ខណ្ឌ ព្រែក ព្នៅ ខណៈ ពួក គេ ចេញ ធ្វើ កូដកម្ម ដើម្បី ទាមទាររក ដំណោះស្រាយ ការងារ ពី ក្រុមហ៊ុន កាស៊ីណូ ក្រោយ ពី អនុវត្ត វិធានសុខាភិបាល ចប់ សព្វ គ្រប់។ អ្នកឃ្លាំមើល ផ្នែក សិទ្ធិ មនុស្ស ថា វិវាទ ការងារ នៅ ក្រុមហ៊ុន ណាហ្គាវើលដ៍ ប្រែ ក្លាយ ទៅ ជា ភាព តានតឹង ដាក់ គ្នា រវាង អាជ្ញាធរ រដ្ឋ និង ក្រុម កម្មករ និយោជិត ទៅ វិញ ។

សូមលោកអ្នកនាងរង់ចាំស្តាប់និងទស្សនាសេចក្តីរាយការណ៍របស់អាស៊ីសេរីជុំវិញរឿងនេះនៅរាត្រីនេះ....!
#RFAKhmer #NagaWorld #Casino #Strikers #COVID19KH
https://www.youtube.com/watch?v=iZ5woSEnNjw
នេះគឺជាការផ្សាយរបស់អាស៊ីសេរីសម្រាប់យប់ថ្ងៃអង្គារ ៦រោច ខែមាឃ ឆ្នាំ «ឆ្លូវ» ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែកុម្ភៈ គ.ស.២០២២ ដែលមានមាតិកាព័ត៌មានដូចតទៅ៖

៚អាជ្ញាធរបន្តចាប់ខ្លួនក្រុមបុគ្គលិកណាហ្គាវើលដ៍ដែល​ចេញធ្វើកូដកម្ម ទៅដាក់មណ្ឌលច័ត្តាឡីស័កនៅព្រែកភ្នៅ
៚កញ្ញា សេង ធារី ប្រាប់ចៅក្រមថា ការគាំទ្រលោក សម រង្ស៊ី វិលចូលស្រុក គឺដើម្បីឲ្យលោកមកជួយស្ដារ​លទ្ធិប្រជាធិបតេយ្យ
៚លោក ហ៊ុន សែន ថាវិបត្តិនៅភូមាមិនអាចដោះស្រាយ​ដោយ​ការកម្ចាត់កម្លាំងយោធាចោលនោះឡើយ
៚ វេទិការអ្នកស្ដាប់អាស៊ីសេរីនៅរាត្រីនេះ យើងនឹងមាន​កិច្ចពិភាក្សាអំពី ថាតើមានថ្នាំអ្វីអាចព្យាបាលជំងឺពុករលួយរ៉ាំរ៉ៃ និងអយុត្តិធម៌ក្នុងសង្គមកម្ពុជា ....
រួមជាមួយព័ត៌មានសំខាន់ៗមួយចំនួនទៀត៖
...................................................................................
ផ្សាយដំណាលគ្នានឹងកម្មវិធីផ្សាយតាមរលកធាតុអាកាសខ្លី (SW) ពេលព្រឹក ចាប់ពីម៉ោង ៥កន្លះ ដល់ម៉ោង ៦កន្លះ តាមរយៈ រលក ធាតុ អាកាសខ្លី ៩ពាន់ ៩រយ ៤០គីឡូហឺត្ស ស្មើនឹងកំពស់ ៣0ម៉ែត្រ។ ពេលយប់ចាប់ពីម៉ោង ៧កន្លះ ដល់ម៉ោង ៨កន្លះ តាមរយៈរលកធាតុអាកាសខ្លី ៩ពាន់ ៩រយ ៦០គីឡូហឺត្ស ស្មើនឹងកំពស់៣០ម៉ែត្រ និង ១ម៉ឺន ១ពាន់ ២រយ ៤០គីឡូហឺត្ស ស្មើនឹង កំពស់២៥ម៉ែត្រ។
https://www.youtube.com/watch?v=q0l-GCOIqU8
នេះគឺជាការផ្សាយរបស់អាស៊ីសេរីសម្រាប់​ព្រឹក​ថ្ងៃ​ពុធ ៧រោច ខែ​មាឃ ឆ្នាំ «ឆ្លូវ» ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវ​នឹង​ថ្ងៃ​ទី​២៣ ខែ​កុម្ភៈ គ.ស.២០២២ ដែលមានមាតិកាព័ត៌មានដូចតទៅ៖

៚ សាលារាជធានីភ្នំពេញផាកពិន័យកម្មករណាហ្គាវើលដ៍ ជិត៤០នាក់ ពី១លាន ទៅ៥លានរៀល ពីបទល្មើសបម្រាម​សុខាភិបាល
៚សាច់ញាតិ និងជនរងគ្រោះរិះគន់ការសម្រេចរបស់​សាលា​ឧទ្ធរណ៍បាត់ដំបង ដែលព្យួរទោសមន្ត្រីអាវុធហត្ថ​រឿង​ធ្វើ​ទារុណកម្ម​ពលរដ្ឋម្នាក់ស្លាប់
៚សហភាព​អឺរ៉ុប និង​អង្គការ​អន្តរជាតិ​ចំនួន៣ កំពុង​ជួយ​រដ្ឋាភិបាល​ពង្រឹង​ប្រព័ន្ធ​គាំពារ​សង្គម​នៅ​កម្ពុជា
៚ តំណាងសង្គមស៊ីវិល និងគណបក្សនយោបាយ​ជំរុញឱ្យ​គជប សម្រួលឱ្យពលករខ្មែរនៅក្រៅប្រទេសមាន​សិទ្ធិបោះ​ឆ្នោតនៅឆ្នាំ២០២២...រួមនឹងព័ត៌មានមួយចំនួនទៀត៖
...................................................................................
ផ្សាយដំណាលគ្នានឹងកម្មវិធីផ្សាយតាមរលកធាតុអាកាសខ្លី (SW) ពេលព្រឹក ចាប់ពីម៉ោង ៥កន្លះ ដល់ម៉ោង ៦កន្លះ តាមរយៈ រលក ធាតុ អាកាសខ្លី ៩ពាន់ ៩រយ ៤០គីឡូហឺត្ស ស្មើនឹងកំពស់ ៣0ម៉ែត្រ។ ពេលយប់ចាប់ពីម៉ោង ៧កន្លះ ដល់ម៉ោង ៨កន្លះ តាមរយៈរលកធាតុអាកាសខ្លី ៩ពាន់ ៩រយ ៦០គីឡូហឺត្ស ស្មើនឹងកំពស់៣០ម៉ែត្រ និង ១ម៉ឺន ១ពាន់ ២រយ ៤០គីឡូហឺត្ស ស្មើនឹង កំពស់២៥ម៉ែត្រ។
អាជ្ញាធរមូលដ្ឋាន​នៅ​ស្រុក​ចម្ការ​លើ​ខេត្ត​​កំពង់ចាម រារាំង​​សកម្មជន​​គណបក្សភ្លើងទៀន​មិន​ឱ្យ​​លើក​ស្លាក​គណបក្ស​​នៅ​តាម​ចិញ្ចើម​ផ្លូវ​សាធារណៈ​នៅ​ព្រឹក​ថ្ងៃ​ទី​២១​កុម្ភៈ។ ​សកម្មជន​បក្ស​ភ្លើង​ទៀន ​ចាត់​ទុក​សកម្មភាព​របស់​អាជ្ញាធរ​បក្ស​កាន់​អំណាច​នេះ​ថា ​ជា​ការ​អនុវត្ត​ផ្ទុយ​ពី​ការ​ណែនាំ​របស់​ក្រសួង​មហាផ្ទៃ និង ​បទ​បញ្ជា​របស់​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន។

អានអត្ថបទពិស្តារសូមចុចនៅត្រង់នេះ៖

#RFAKhmer #Politics #ELECTION2022 #PoliticalParties
អ្នក​ជំនាញ​ផ្នែកច្បាប់ និងនយោបាយ​អន្តរជាតិ កញ្ញាសេងធារី បាន​ប្រើ​ប្រាស់​សវនាការ​ពេញ​មួយ​ព្រឹក ដើម្បី​​​​ពន្យល់​ក្រុម​ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ​ថា រដ្ឋាភិបាល​សព្វ​ថ្ងៃ គឺ​ជា​របប​ផ្ដាច់​ការ​ ខណៈ​កញ្ញា​​គាំទ្រ​គម្រោង​មាតុភូមិ​និវត្តន៍​របស់​ប្រធាន​ស្ដីទី​បក្ស​ប្រឆាំង ដើម្បី​មក​ស្ដារ​លទ្ធិប្រជាធិបតេយ្យ​ឡើងវិញ។

អានអត្ថបទពិស្តារ៖

#RFAKhmer #Politics #SengTheary
អាជ្ញាធរ​រាជធានី​ភ្នំពេញ​បន្ត​ចាប់​ខ្លួន​ក្រុម​បុគ្គលិក​ណាហ្កាវើលដ៍​បន្ថែម​ទៀត ដោយ​ប្រើ​ហិង្សា​រុញ​ច្រាន​ពួក​គេ​បញ្ចូល​ក្នុង​រថ​យន្ត​ក្រុង​ ដើម្បី​ដឹក​យក​ទៅ​ដាក់​នៅ​មណ្ឌល​ចត្តាឡីស័ក​ ក្នុង​ខណ្ឌ​ព្រែក​ព្នៅ ខណៈ​ពួក​គេ​ចេញ​ធ្វើ​កូដកម្ម​ដើម្បី​ទាមទារ​ដំណោះស្រាយ​ការងារ​ពី​ក្រុមហ៊ុន​កាស៊ីណូ​ណាហ្កាវើលដ៍ ក្រោយ​ពី​អនុវត្ត​វិធាន​សុខាភិបាល​ចប់​សព្វ​គ្រប់។ អ្នកឃ្លាំមើល​ផ្នែក​សិទ្ធិ​មនុស្ស​​ថា​ វិវាទ​ការងារ​នៅ​ក្រុមហ៊ុន​ណាហ្កាវើលដ៍ ប្រែ​ក្លាយ​ទៅ​ជា​ភាព​តានតឹង​ដាក់​គ្នា​រវាង​អាជ្ញាធរ​រដ្ឋ និង​ក្រុម​កម្មករ​និយោជិត​ទៅ​វិញ។

អានអត្ថបទពិស្តារ៖

#RFAKhmer #Economy #NagaWorld #COVID19KH
សាលារាជធានីភ្នំពេញ ប្រកាស​​ផាកពិន័យ​​កម្មករ​ណាហ្គាវើលដ៍​ជិត​៤០​នាក់​ ដោយ​ចោទ​ប្រកាន់​ពួកគេ​ថា បាន​ល្មើស​បំរាមសុខាភិបាល ដោយសារ​តែ​ពួកគ​បាន​ប្រមូល​ផ្តុំ​ធ្វើ​កូដកកម្ម​ស្វែង​រក​ដំណោះ​ស្រាយ​វិវាទ​ការងារ នៅក្បែរ​អគារ បន​ល្បែង ណាហ្គាវើលដ៍។ កាលពី​ថ្ងៃទី២២ ខែកុម្ភៈ ម្សិល​មិញ អាជ្ញាធរ​បាន​ចាប់​និង​ឃុំ​កម្មករ ណាហ្គាវើលដ៍ ៣៩​នាក់ មិន​ទាន់​ដោះលែង​នៅ​ឡើយ​ទេ។ កម្មករ​ថា កន្លែង​ដែល​អាជ្ញាធរ​ឃុំ​ខ្លួន​ពួកគេ​នោះ ជាតំបន់​ដាច់​ស្រយាល គ្មាន​អនាម័យ និង​ទឹក​ប្រើប្រាស់។

អានអត្ថបទពិស្តារ៖

#RFAKhmer #Economy #NagaWorld #Casino #COVID19KH
ប្រិយមិត្តជាទីមេត្រី! លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ បាន​ធ្វើ​ដំណើរ​ចេញ​ពី​គេហដ្ឋាន​របស់​លោក​ស្ថិត​នៅ​ខណ្ឌទួលគោក​ ដើម្បីទៅ​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ​ដើម្បី​ចូលរួម​សវនាការ​បន្ត នៅព្រឹកថ្ងៃទី២៣ កុម្ភៈនេះ​ ។ នៅ​ក្នុង​ព្រឹកនេះ​មាន​អ្នក​គាំទ្រ​អម​ដំណើរ​លោក កឹម សុខា ប្រមាណ​ជិត​៣០នាក់ ខណៈអាជ្ញាធរបានបន្តដាក់​កម្លាំងការពារ​និងឃ្លាំមើល​នៅមុខសាលាដំបូងរាជធានីភ្នំពេញដូចសព្វដង។

ជុំវិញ​រឿង​នេះ សូម​លោក​អ្នក​នាង​រង់ចាំ​ស្តាប់​និង​ទស្សនា​សេចក្តី​រាយការណ៍​ពិស្តារ​នៅ​រាត្រី​នេះ...!
#RFAKhmer #Politics #CNRP #KemSokha #Trial
វិទ្យុអាស៊ីសេរី/ RFA Khmer pinned «ប្រិយមិត្តជាទីមេត្រី! លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ បាន​ធ្វើ​ដំណើរ​ចេញ​ពី​គេហដ្ឋាន​របស់​លោក​ស្ថិត​នៅ​ខណ្ឌទួលគោក​ ដើម្បីទៅ​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ​ដើម្បី​ចូលរួម​សវនាការ​បន្ត នៅព្រឹកថ្ងៃទី២៣ កុម្ភៈនេះ​ ។ នៅ​ក្នុង​ព្រឹកនេះ​មាន​អ្នក​គាំទ្រ​អម​ដំណើរ​លោក…»
អនុប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) លោក នុត សុខុម ជំរុញ​ឱ្យ​ភាគី​ពាក់ព័ន្ធ​រៀបចំ​ការបោះឆ្នោត ជា​ពិសេស គណៈកម្មការ​រៀបចំ​ការ​បោះ​ឆ្នោត​រាជធានី-ខេត្ត (PEC) ទាំង​អស់​រៀបចំ​ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​ឆ្នាំ២០២២ នេះ ឱ្យ​បាន​ល្អ​តាម​នីតិវិធី និង​ក្របខ័ណ្ឌ​ច្បាប់ ដើម្បី​ជា​មុខមាត់ គ.ជ.ប និង​ជា​គំរូ​សម្រាប់​ការ​បោះ​ឆ្នោត​ជាតិ​នៅ​ឆ្នាំ២០២៣ ខាង​មុខ។

អានអត្ថបទពិស្តារ៖

#RFAKhmer #Politics #Election2022
ក្រសួង​សុខាភិបាល​ប្រកាស​​ថា មាន​អ្នក​ជំងឺ​កូវីដ១៩ ចំនួន ២នាក់​ថ្មី​ទៀត​បាន​ស្លាប់ ដែល​សុទ្ធតែ​ជា​អ្នក​បាន​ចាក់​វ៉ាក់សាំង​រួចរាល់ ប៉ុន្តែ​ក្រសួង​មិន​បាន​បញ្ជាក់​អំពី​អត្ត​សញ្ញាណ និង​ទីកន្លែង​អ្នក​ស្លាប់​នោះ​ទេ។

អានអត្ថបទបន្ថែម៖

#RFAKhmer #Health #COVID19KH #Omicron
ការ​ស្ទង់​មតិ​ថ្មីមួយ​រកឃើញ​ថា ពលរដ្ឋ​អាស៊ី​​អាគ្នេយ៍​​ភាគ​ច្រើន​​យល់​​ថា​ ចិន​​អាច​​ប្រើ​​អំណាច​​សេដ្ឋកិច្ច​និង​​នយោបាយ​​គំរាម​​ផលប្រយោជន៍​និង​​អធិបតេយ្យ​ភាពពួកគេ។ ការ​ស្ទង់មតិនេះបានរកឃើញដែរ​ថា ពលរដ្ឋ​អាស៊ីអាគ្នេយ៍​ភាគច្រើន​បារម្ភថា អាស៊ាន​ធ្វើការយឺត និង​គ្មាន​ប្រសិទ្ធភាព។ ពួកគេ​យល់ថា ​អាស៊ាន​ពុំអាច​ដោះ​ស្រាយ​បញ្ហា​នយោបាយ និង​អភិវឌ្ឍ​សេដ្ឋកិច្ច​ក្នុងតំបន់​បានទេ។

អានអត្ថបទពិស្តារសូមចុចនៅត្រង់នេះ៖

#RFAKhmer #Politics #ASEAN2022 #China #US
លោក​ ហ៊ុន​ សែន​ ថ្លែង​ថា​ ក្នុង​នាម​ជា​ប្រធាន​អាស៊ាន​ និង​ជា​មិត្តភ័ក្ដិ​របស់​​ភូមា ​(Myanmar) លោក​​មិន​​បោះបង់​​ការ​ស្វែង​រក​ដំណោះស្រាយ​​វិបត្តិនយោបាយ​​នៅ​ភូមា​​នោះ​ទេ​។​ ​ទោះ​យ៉ាងណា​ មន្ត្រី​បក្ស​ប្រឆាំង​រិះគន់​ថា​ លោក​ ហ៊ុន​ សែន​ គ្មាន​សមត្ថភាព​​ដោះស្រាយ​វិបត្តិ​នៅ​ភូមា​ បាន​នោះ​ឡើយ​ ខណៈ​ដែល​វិបត្តិ​នយោបាយ​នៅ​​ក្នុង​​ប្រទេស​របស់​ខ្លួន​ លោក​ ហ៊ុន​ សែន​ ដោះស្រាយ​មិន​បាន​ផង​នោះ។

អានអត្ថបទពិស្តារសូមចុចនៅត្រង់នេះ៖

#RFAKhmer #Politics #ASEAN2022 #Myanmar #Cambodia
លោកអ្នកនាងជាទីមេត្រី!
នៅ ក្នុង កម្មវិធី ផ្សាយ របស់ វិទ្យុ អាស៊ី សេរី នៅ រាត្រី ថ្ងៃ ទី២៣ កុម្ភៈនេះ យើង នឹង មាន កិច្ច សម្ភាសន៍ ជាមួយ លោក សម រង្ស៊ី ប្រធាន ស្ដីទី គណបក្ស សង្គ្រោះ ជាតិ។ លោក នឹង បកស្រាយ ចម្ងល់ មួយ ចំនួន ដែល លោក អ្នក នាង ទន្ទឹង រង់ចាំ ដឹង នោះ គឺ៖
- តើ មូលហេតុ អ្វី បាន ជា លោក សម រង្ស៊ី ប្រកាស គាំទ្រ គណបក្ស ភ្លើងទៀន ខណៈ លោក កំពុង តែ ធ្វើ សកម្មភាព នៅ ក្រៅ ប្រទេស យ៉ាង ស្វិតស្វាញ ដើម្បី ទាមទារ ឲ្យ រដ្ឋាភិបាល លោក ហ៊ុន សែន ប្រគល់ គណបក្ស សង្គ្រោះ ជាតិ ឲ្យ វិញ នោះ?
- មូលហេតុ ដែល លោក សម រង្ស៊ី ឈ្នះ ក្ដី នៅ តុលាការ បារាំង លើ ករណី បោក គ្រាប់ បែក កាល ពី ២៥ឆ្នាំ មុន...
- តើ លោក សម រង្ស៊ី ឆ្លើយ តប បែប ណា ចំពោះ ការ ប្រកាស របស់ លោក ហ៊ុន សែន ជា ថ្មី ម្ដង ទៀត ថា បិទ ផ្លូវ ចរចា នោះ?
សូម លោក អ្នក នាង រង់ចាំ ទស្សនា កិច្ច សម្ភាសន៍ ជាមួយ លោក សម រង្ស៊ី អំពី បញ្ហា នេះ នៅ រាត្រី នេះ ចាប់ ពី ម៉ោង ៨កន្លះ ដល់ ម៉ោង ៩យប់ កុំ បី ខាន... សូម អរគុណ!
https://www.youtube.com/watch?v=jMi9vxBuAgk
នេះគឺជាការផ្សាយរបស់អាស៊ីសេរីសម្រាប់យប់ថ្ងៃពុធ ៧រោច ខែ មាឃ ឆ្នាំ «ឆ្លូវ» ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវ នឹង ថ្ងៃ ទី ២៣ ខែ កុម្ភៈ គ.ស.២០២២ ដែលមានមាតិកាព័ត៌មានដូចតទៅ៖

៚ មេធាវីស្នើតុលាការបន្ថែមថ្ងៃជំនុំជម្រះក្ដីលោក កឹម សុខា យ៉ាងតិច៣ថ្ងៃក្នុងមួយសប្ដាហ៍
៚ សង្គមស៊ីវិលរិះគន់ ការចាប់កូដករណាហ្គាវើល៍​ធ្វើចត្តាឡីស័កថា ជាការអនុវត្តច្បាប់គ្មានតុល្យភាព
៚ នាយករដ្ឋមន្ត្រីម៉ាឡេស៊ីបំពេញទស្សនកិច្ចនៅកម្ពុជា​ដើម្បីពង្រឹងចំណងទ្វេភាគី
៚ពលរដ្ឋជាង៤រយនាក់ មកឃ្លាំមើលសវនាការតំណាង​ពួកគេ​នៅ​តុលាការខេត្តកំពង់ស្ពឺ
....រួមនឹងព័ត៌មានមួយចំនួនទៀត៖
...................................................................................
ផ្សាយដំណាលគ្នានឹងកម្មវិធីផ្សាយតាមរលកធាតុអាកាសខ្លី (SW) ពេលព្រឹក ចាប់ពីម៉ោង ៥កន្លះ ដល់ម៉ោង ៦កន្លះ តាមរយៈ រលក ធាតុ អាកាសខ្លី ៩ពាន់ ៩រយ ៤០គីឡូហឺត្ស ស្មើនឹងកំពស់ ៣0ម៉ែត្រ។ ពេលយប់ចាប់ពីម៉ោង ៧កន្លះ ដល់ម៉ោង ៨កន្លះ តាមរយៈរលកធាតុអាកាសខ្លី ៩ពាន់ ៩រយ ៦០គីឡូហឺត្ស ស្មើនឹងកំពស់៣០ម៉ែត្រ និង ១ម៉ឺន ១ពាន់ ២រយ ៤០គីឡូហឺត្ស ស្មើនឹង កំពស់២៥ម៉ែត្រ។
មេធាវី​ស្នើ​តុលាការ​បន្ថែម​​ថ្ងៃ​ជំនុំជម្រះក្ដី​លោក​ កឹម សុខា​ ឲ្យ​បាន​៥​ថ្ងៃ​ក្នុង​មួយ​សប្ដាហ៍​ ឬ​​ យ៉ាង​តិច​ណាស់៣​ថ្ងៃ​ក្នុង​មួយ​សប្ដាហ៍​ ដើម្បី​ពន្លឿន​​​ក្នុង​ការ​ផ្ដល់​យុត្តិធម៌​​ ដល់​ប្រធានគណបក្សសង្គ្រោះជាតិរូបនេះ​។​ មន្ត្រី​សង្គម​ស៊ីវិល​ដែល​​ឃ្លាំមើល​សវនាការ​នេះ សង្កេត​ឃើញ​ថា​ ព្រះរាជអាជ្ញា​ និង​មេធាវី​ការពារ​ក្ដី​លោក​ កឹម​ សុខា​ នៅតែ​តឹង​សរសៃ​ក​ដាក់​គ្នា​ទាក់ទង​រឿង​​ការ​ដាក់​ភស្តុតាង​​​ រហូត​ពេល​ខ្លះ​​ត្រូវ​ចៅក្រម​ធ្វើ​អន្តរាគមន៍​។

អានអត្ថបទពិស្តារសូមចុចនៅត្រង់នេះ៖

#RFAKhmer #Politics #KemSokha #CNRP
https://www.youtube.com/watch?v=NTQ_4KZgKOE
នេះគឺជាការផ្សាយរបស់អាស៊ីសេរីសម្រាប់ព្រឹកថ្ងៃព្រហស្បតិ៍ ៨រោច ខែ មាឃ ឆ្នាំ «ឆ្លូវ» ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវ នឹង ថ្ងៃ ទី ២៤ ខែ កុម្ភៈ គ.ស.២០២២ ដែលមានមាតិកាព័ត៌មាន​ដូចតទៅ៖


៚ ក្រុមកូដករណាហ្គាវើលដ៍ថា អាជ្ញាធរបន្តឃុំខ្លួន​ពួកគេក្រោយរកមិនឃើញមា​នជំងឺCovid-19
៚ លោក សម រង្ស៊ី នឹងគាំទ្រគណបក្សណាដែលមាន​ឧត្តមគតិដូចគណបក្សសង្រ្គោះជាតិ
៚ មេធាវីលោក កឹម​សុខា​ ស្នើ​តុលាការ​បន្ថែម​​ថ្ងៃ​ជំនុំជម្រះកូន​ក្ដី ​ឲ្យ​បាន​យ៉ាង​តិច​ណាស់៣​ថ្ងៃ​ក្នុង​មួយ​សប្ដាហ៍​
៚ ពលរដ្ឋខេត្តជាង ៤រយនាក់ លើកគ្នាមកឃ្លាំ​មើល​តំណាងពួកគេ នៅតុលាការ​ខេត្តកំពង់ស្ពឺ​....រួមនឹងព័ត៌មានមួយចំនួនទៀត៖
...................................................................................
ផ្សាយដំណាលគ្នានឹងកម្មវិធីផ្សាយតាមរលកធាតុអាកាសខ្លី (SW) ពេលព្រឹក ចាប់ពីម៉ោង ៥កន្លះ ដល់ម៉ោង ៦កន្លះ តាមរយៈ រលក ធាតុ អាកាសខ្លី ៩ពាន់ ៩រយ ៤០គីឡូហឺត្ស ស្មើនឹងកំពស់ ៣0ម៉ែត្រ។ ពេលយប់ចាប់ពីម៉ោង ៧កន្លះ ដល់ម៉ោង ៨កន្លះ តាមរយៈរលកធាតុអាកាសខ្លី ៩ពាន់ ៩រយ ៦០គីឡូហឺត្ស ស្មើនឹងកំពស់៣០ម៉ែត្រ និង ១ម៉ឺន ១ពាន់ ២រយ ៤០គីឡូហឺត្ស ស្មើនឹង កំពស់២៥ម៉ែត្រ។
សហភាពអឺរ៉ុប និង​អង្គការ​អន្តរជាតិ​ចំនួន៣ កំពុង​ជួយ​រដ្ឋាភិបាល​ពង្រឹង​​ប្រព័ន្ធគាំពារសង្គម​នៅ​កម្ពុជា។ អង្គការ​ទាំង​៣​នោះ​រួមមាន​អង្គការ​អន្តរជាតិ​ខាង​ការងារ ​(#ILO) អង្គការ​អុកស្វាម​ (#Oxfam) និង​​មូលនិធិ​សហប្រជាជាតិ​សម្រាប់​កុមារ ឬយូនីសេហ្វ (#UNICEF)។

អានអត្ថបទពិស្តារ៖

#RFAKhmer #Social #COVID19KH #Developments
មេធាវី​ស្នើ​តុលាការ​បន្ថែម​ថ្ងៃ​ជំនុំជម្រះក្ដី លោក​ កឹម សុខា​ ឲ្យ​បាន​៥​ថ្ងៃ​ក្នុង​មួយ​សប្ដាហ៍ ឬ​យ៉ាង​តិច​ណាស់៣​ថ្ងៃ​ក្នុង​មួយ​សប្ដាហ៍​ ដើម្បី​ពន្លឿន​​​ក្នុង​ការ​ផ្ដល់​យុត្តិធម៌ ដល់​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​រូប​នេះ។ មន្ត្រី​សង្គម​ស៊ីវិល ដែល​ឃ្លាំមើល​សវនាការ​នេះ​សង្កេត​ឃើញ​ថា ព្រះរាជអាជ្ញា​ និង​មេធាវី​ការពារ​ក្ដី​លោក កឹម សុខា នៅតែ​តឹង​សរសៃ​ក​ដាក់​គ្នា​ទាក់ទង​រឿង​ការ​ដាក់​ភស្តុតាង​រហូត​ពេល​ខ្លះ​ត្រូវ​ចៅក្រម​ធ្វើ​អន្តរាគមន៍។

អានអត្ថបទពិស្តារសូមចុចនៅត្រង់នេះ៖

#RFAKhmer #Politics #KemSokha #Court