វិទ្យុអាស៊ីសេរី/ RFA Khmer
13.8K subscribers
3.76K photos
1.65K videos
87 files
7.56K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
https://www.youtube.com/watch?v=tuIUwjGL6jM
នេះគឺជាការផ្សាយរបស់អាស៊ីសេរីសម្រាប់យប់ថ្ងៃព្រហស្បតិ៍ ១០រោច ខែបុស្ស ឆ្នាំ «ឆ្លូវ» ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃ ទី២៧ ខែមករា គ.ស.២០២២ ដែលមាន មាតិការ ព័ត៌មាន សំខាន់ៗដូចតទៅ៖

៚ អ្នកជំនាញជំរុញឲ្យរដ្ឋាភិបាលធ្វើល្អ ជាជាងជួលក្រុមហ៊ុន ឲ្យនិយាយល្អពីខ្លួនដើម្បីស្តារទំនាក់ទំនងនឹងអាមេរិក
៚ តុលាការត្បូងឃ្មុំដោះលែងអ្នកគាំទ្របក្សប្រឆាំងម្នាក់ទៀត ក្រោយជាប់ពន្ធនាគារមួយឆ្នាំ
៚អង្គទូតប្រទេសប្រជាធិបតេយ្យសាកសួរលោកកឹម សុខាពីសវនាការសំណុំរឿងរបស់លោក
៚ ក្រុមកម្មករណាហ្គាវើដល៍បន្តទាមទារឲ្យអាជ្ញាធរដោះ លែងតំណាងសហជីព៨នាក់...............
រួមនឹងព័ត៌មានមួយចំនួនទៀត៖
...................................................................................
ផ្សាយដំណាលគ្នានឹងកម្មវិធីផ្សាយតាមរលកធាតុអាកាសខ្លី (SW) ពេលព្រឹក ចាប់ពីម៉ោង ៥កន្លះ ដល់ម៉ោង ៦កន្លះ តាមរយៈ រលក ធាតុ អាកាសខ្លី ៩ពាន់ ៩រយ ៤០គីឡូហឺត្ស ស្មើនឹងកំពស់ ៣0ម៉ែត្រ។ ពេលយប់ចាប់ពីម៉ោង ៧កន្លះ ដល់ម៉ោង ៨កន្លះ តាមរយៈរលកធាតុអាកាសខ្លី ៩ពាន់ ៩រយ ៦០គីឡូហឺត្ស ស្មើនឹងកំពស់៣០ម៉ែត្រ និង ១ម៉ឺន ១ពាន់ ២រយ ៤០គីឡូហឺត្ស ស្មើនឹង កំពស់២៥ម៉ែត្រ។
រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា និង​ជា​ប្រសិត​ពិសេស​របស់​អាស៊ាន​ស្តីពី​បញ្ហា​មីយ៉ាន់ម៉ា​(Myanmar)​ឬភូមា​(Burma)​ លោក ប្រាក់ សុខុន នឹង​ចូលរួម​កិច្ចប្រជុំ​បិទទ្វារ​ជាមួយ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ នៅថ្ងៃសុក្រ​ទី២៨ ខែមករា ស្អែកនេះ ដើម្បី​ពិភាក្សា​អំពី​បញ្ហា​វិបត្តិភូមា។

អានអត្ថបទពិស្តារ៖

#RFAKhmer #Politics #Cambodia #ASEAN #Myanmar
ក្រុម​កម្មករ​ណាហ្គាវើលដ៍ បន្ត​ធ្វើ​កូដកម្ម​ នៅ​កំណាត់​ផ្លូវ​រដ្ឋសភា​ ក្បែរ​ស្ថានទូត​អូស្ត្រាលី អស់​រយៈពេល​ ៤១​ថ្ងៃ​ហើយ។ ពួកគាត់​ទាមទារ​ឲ្យ​អាជ្ញាធរ​ដោះលែង​តំណាង​សហជីព​ ៨នាក់​ និង​ពន្លឿន​ការ​ដោះស្រាយ​បញ្ចប់​វិវាទ​ការងារ​ជាមួយ​ក្រុមហ៊ុន។

អានអត្ថបទពិស្តារ៖

#RFAKhmer #Economic #NagaWorld #Union
អូស្ត្រាលី (Australia) ប្ដេជ្ញា​ជួយ​គាំទ្រ​អាទិភាព​របស់​កម្ពុជា​ក្នុង​ពេល​ធ្វើ​ជា​ប្រធាន​អាស៊ាន និង​បន្ត​ទំនាក់ទំនង​រឹងមាំ​ជាមួយ​កម្ពុជា។ កម្ពុជា និង​អូស្ត្រាលី កំពុងប្រារព្ធ​ខួប​ទី ៧០ឆ្នាំ​នៃ​ទំនាក់ទំនង​ទ្វេភាគី​នៅ​ក្នុង​ឆ្នាំ២០២២នេះ។

អានអត្ថបទពិស្តារ៖

#RFAKhmer #Politics #Cambodia #Australia #ASEAN2022
អ្នកជំនាញ​កិច្ចការបរទេស​​លើកឡើង​ថា​ ករណី​រដ្ឋាភិបាល​​កម្ពុជា​ ចាយ​លុយ​​ជិត ១​លានដុល្លារ ​​ជួល​ក្រុមហ៊ុន​អាមេរិកឲ្យ​បញ្ចុះបញ្ចូល​ ឬ​ឲ្យនិយាយ​ល្អ​ពី​ខ្លួន បានបង្កើត​ចម្ងល់ដល់​សហរដ្ឋអាមេរិកទៅវិញទេ។ ទោះ​យ៉ាងណា​ អ្នកនាំ​ពាក្យ​គណបក្ស​​កាន់​អំណាច​ឆ្លើយតប​ថា​ នេះ​ជា​ការ​បង្ហាញ​ថា​ រដ្ឋាភិបាលកម្ពុជា​​ព្យាយាម​បង្កើត​​ទំនាក់ទំនង​ល្អ​ជាមួយ​អាមេរិក មិនមែនយកអាមេរិក​ធ្វើ​សត្រូវ​​នោះទេ​​។

អានអត្ថបទពិស្តារ៖

#RFAKhmer #Politics #Cambodia #USA #HunSen
https://www.youtube.com/watch?v=dOZBAs_1AuA
នេះគឺជាការផ្សាយរបស់អាស៊ីសេរីសម្រាប់ព្រឹកថ្ងៃសុក្រ ១១រោច ខែបុស្ស ឆ្នាំ «ឆ្លូវ» ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃ ទី២៨ ខែមករា គ.ស.២០២២ ដែលមាន មាតិការ ព័ត៌មាន សំខាន់ៗដូចតទៅ៖

៚ អ្នកជំនាញថា កម្ពុជានឹងមិនអាចរៀបចំកិច្ចប្រជុំកំពូល អាស៊ាន បានទេប្រសិនបើមានវត្តមានមេដឹកនាំរដ្ឋប្រហារភូមា
៚ លោក សម រង្ស៊ី ព្រមានជួលមេធាវីជប៉ុនដើម្បីជំរុញឲ្យ ក្រុមហ៊ុន បញ្ចេញភ័ស្តុតាងរឿង លោក ហ៊ុន សែន និងនាង ធី សុវណ្ណថា
៚ សម្ព័ន្ធ អ្នកសារព័ត៌មាន កម្ពុជា ឲ្យតុលាការទម្លាក់ចោលការ ចោទ ប្រកាន់លើអ្នកកាសែតមួយរូប
៚ ក្រុមអ្នកឃ្លាំមើលបារម្ភថា រដ្ឋាភិបាលនឹងប្រើច្បាប់ថ្មីស្ដីពី ការជ្រៀតជ្រែករបស់បរទេស ជាលេសបំបិទសំឡេង ប្រឆាំង.............
រួមនឹងព័ត៌មានមួយចំនួនទៀត៖
...................................................................................
ផ្សាយដំណាលគ្នានឹងកម្មវិធីផ្សាយតាមរលកធាតុអាកាសខ្លី (SW) ពេលព្រឹក ចាប់ពីម៉ោង ៥កន្លះ ដល់ម៉ោង ៦កន្លះ តាមរយៈ រលក ធាតុ អាកាសខ្លី ៩ពាន់ ៩រយ ៤០គីឡូហឺត្ស ស្មើនឹងកំពស់ ៣0ម៉ែត្រ។ ពេលយប់ចាប់ពីម៉ោង ៧កន្លះ ដល់ម៉ោង ៨កន្លះ តាមរយៈរលកធាតុអាកាសខ្លី ៩ពាន់ ៩រយ ៦០គីឡូហឺត្ស ស្មើនឹងកំពស់៣០ម៉ែត្រ និង ១ម៉ឺន ១ពាន់ ២រយ ៤០គីឡូហឺត្ស ស្មើនឹង កំពស់២៥ម៉ែត្រ។
សាលាដំបូង​រាជធានី​ភ្នំពេញ​​​​បន្ត​បើក​សវនាការ​​​​រឿង​ក្ដី​សកម្មជន​គណបក្ស​ប្រឆាំង​បន្ត​ទៀត​នៅ​ព្រឹក​ថ្ងៃ​ទី២៧ មករា ដោយ​បន្ត​បង្ហាញ​ភស្តុតាង​​ជា​វីដេអូ​ឃ្លិប​ពាក់ព័ន្ធ​នឹង​ថ្នាក់​ដឹក​នាំ​គណបក្ស​ប្រឆាំង​ប្រជុំ​បង្កើត​ចលនា​សង្គ្រោះ​ជាតិ​នៅ​ក្រៅ​ប្រទេស​កាល​ពី​ឆ្នាំ២០១៨។ សាច់ញាតិ​ជន​ជាប់​ចោទ​ចាត់​ទុក​នីតិវិធី​របស់​តុលាការ​បែប​នេះ​ថា ​ជា​ការ​ធ្វើ​បាប​ប្រជាពលរដ្ឋ​ស្លូត​ត្រង់​​ដោយ​អយុត្តិធម៌​និង​មិន​អាច​ទទួល​យក​បាន​ឡើយ។

អានអត្ថបទពិស្តារ៖

#RFAKhmer #Politics #CNRP
តុលាការ​ខេត្ត​ត្បូងឃ្មុំ​សម្រេច​ដោះលែង​សមាជិក​ក្រុម​ស្ត្រី​ថ្ងៃសុក្រ និង​ជា​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ លោកស្រី ខន ទន់ ឱ្យ​មាន​សេរីភាព​វិញ​ហើយ នៅ​ថ្ងៃទី២៧ ខែមករា នេះ ក្រោយ​ពី​ឃុំឃាំង​គាត់​ក្នុង​ពន្ធនាគារ​គ្រប់​ចំនួន​កំណត់​រយៈពេល​មួយ​ឆ្នាំ។

អានអត្ថបទពិស្តារ៖

#RFAKhmer #Politics #CNRP
សូម​ចុច​តំណ​នេះ https://youtu.be/wg9Kc53VJyM / https://fb.watch/aPCTw_E1AT/
ដើម្បី​តាមដាន​ការ​ផ្សាយ​របស់​អាស៊ីសេរី​សម្រាប់​យប់​ថ្ងៃ​ទី​សុក្រ ទី២៨ ខែ​មករា ២០២២
….........
កម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី ផ្សាយដំណាលគ្នាតាមរលកធាតុអាកាសខ្លី (SW) ពេលព្រឹក ចាប់ពីម៉ោង ៥កន្លះ ដល់ម៉ោង ៦កន្លះ តាមរយៈរលក​ធាតុ​អាកាសខ្លី ៩ពាន់៣រយ៩០ គីឡូហឺត្ស ស្មើនឹងកំពស់៣២ម៉ែត្រ និង១ម៉ឺន ១ពាន់ ៨រយ ​គីឡូហឺត្ស ស្មើនឹងកំពស់២៥ម៉ែត្រ។ ពេលយប់ចាប់ពីម៉ោង ៧កន្លះ ដល់ម៉ោង ៨កន្លះ តាមរយៈរលកធាតុអាកាសខ្លី ៩ពាន់ ៣រយ ៩០គីឡូហឺត្ស ស្មើនឹងកំពស់ ៣២ម៉ែត្រ និង​​១ម៉ឺន ៥ពាន់ ១រយ ៥៥គីឡូហឺត្ស ស្មើនឹង កំពស់២០ម៉ែត្រ។
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុអាស៊ីសេរី សូម​ចូល​ទៅកាន់៖
»» គេហទំព័រ៖ https://www.rfa.org/khmer
»» ហ្វេសប៊ុក (Facebook)៖ https://www.facebook.com/rfacambodia
»» យូធូប (YouTube)៖ https://www.youtube.com/RFAKhmerVideo
»» ទ្វីតធ័រ (Twitter)៖ https://www.twitter.com/RadioFreeAsiaKH
»» តេឡេក្រាម (Telegram)៖ https://t.me/rfakhmer
»» អ៊ីនស្តាក្រាម (Instagram)៖ https://www.instagram.com/rfakhmer
មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​បារម្ភ​ថា គម្រោង​ធ្វើ​សេចក្ដីព្រាងច្បាប់​ស្ដីពី​ការ​ប្រឆាំង​ការ​ជ្រៀតជ្រែក​ពី​បរទេស​នឹង​ធ្វើ​ឲ្យ​សិទ្ធិ​សេរីភាព​របស់​អង្គការ​សង្គម​ស៊ីវិល​កាន់តែ​រួម​តូច​ថែមទៀត​។ ឆ្លើយតប​នឹង​កង្វល់​នេះ​មន្ត្រី​រដ្ឋាភិបាល​ថា សេចក្ដីព្រាងច្បាប់​នេះ​មិន​សំដៅលើ​ក្រុម​លើ​ណាមួយ​ទេ ប៉ុន្តែ​ធ្វើ​ឡើង​លើ​ទិដ្ឋភាព​ទូទៅ។ព័ត៌មានពេញ
សូម​ចុច​តំណ​នេះ https://youtu.be/HdWCjycfz_A / https://fb.watch/aQahS_Q71S/
ដើម្បី​តាមដាន​ការ​ផ្សាយ​របស់​អាស៊ីសេរី​សម្រាប់​ព្រឹក​ថ្ងៃ​ទី​សៅរ៍ ទី២៩ ខែ​មករា ២០២២
….........
កម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី ផ្សាយដំណាលគ្នាតាមរលកធាតុអាកាសខ្លី (SW) ពេលព្រឹក ចាប់ពីម៉ោង ៥កន្លះ ដល់ម៉ោង ៦កន្លះ តាមរយៈរលក​ធាតុ​អាកាសខ្លី ៩ពាន់៣រយ៩០ គីឡូហឺត្ស ស្មើនឹងកំពស់៣២ម៉ែត្រ និង១ម៉ឺន ១ពាន់ ៨រយ ​គីឡូហឺត្ស ស្មើនឹងកំពស់២៥ម៉ែត្រ។ ពេលយប់ចាប់ពីម៉ោង ៧កន្លះ ដល់ម៉ោង ៨កន្លះ តាមរយៈរលកធាតុអាកាសខ្លី ៩ពាន់ ៣រយ ៩០គីឡូហឺត្ស ស្មើនឹងកំពស់ ៣២ម៉ែត្រ និង​​១ម៉ឺន ៥ពាន់ ១រយ ៥៥គីឡូហឺត្ស ស្មើនឹង កំពស់២០ម៉ែត្រ។
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុអាស៊ីសេរី សូម​ចូល​ទៅកាន់៖
»» គេហទំព័រ៖ https://www.rfa.org/khmer
»» ហ្វេសប៊ុក (Facebook)៖ https://www.facebook.com/rfacambodia
»» យូធូប (YouTube)៖ https://www.youtube.com/RFAKhmerVideo
»» ទ្វីតធ័រ (Twitter)៖ https://www.twitter.com/RadioFreeAsiaKH
»» តេឡេក្រាម (Telegram)៖ https://t.me/rfakhmer
»» អ៊ីនស្តាក្រាម (Instagram)៖ https://www.instagram.com/rfakhmer
អ្នកនយោបាយ​ជើងចាស់ និង​ជា​អតីតមន្ត្រី​ប៉ូលិស​ជាន់ខ្ពស់​ទម្លាយ​ថា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន គឺជា​មេខ្លោង​ដែល​បង្កើត​ឲ្យ​មាន​ឧក្រិដ្ឋកម្ម​នយោបាយ ជាច្រើន​ដូចជា​ករណី​បាញ់សម្លាប់​អ្នក​នយោបាយ​ប្រឆាំង និង​អ្នក​រិះគន់។ អ្នកនយោបាយ​រូប​នេះ ក៏​ទម្លាយ​រឿង​មន្ត្រី​នគរបាល​ជាច្រើន​ទៀត ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​លួច​ប្លន់ ជួញដូរ​គ្រឿងញៀន និង​ពុករលួយ​ជាដើម​។ មន្ត្រី​របស់​លោក ហ៊ុន សែន ឆ្លើយ​តប​ថា ពួកគាត់​មិន​ចាប់អារម្មណ៍​ចំពោះ​ការ​ចោទប្រកាន់​នេះ​ទេ។ព័ត៌មានពេញ
រដ្ឋាភិបាល​ទីម័រខាងកើត (East Timor) ស្នើសុំ​ឲ្យ​កម្ពុជា​គាំទ្រ​សមាជិកភាព​របស់​ខ្លួន ក្នុង​សមាគម​អាស៊ាន និង​គាំទ្រ​ផ្នែក​បច្ចេកទេស ដើម្បី​ត្រៀមខ្លួន​ចូល​ជា​សមាជិក​នៃ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក (World Trade Organisation -WTO)។ព័ត៌មានពេញ
សូម​ចុច​តំណ​នេះ https://youtu.be/zHadtwAgm5E / https://fb.watch/aQXhJcJSZc/
ដើម្បី​តាមដាន​ការ​ផ្សាយ​របស់​អាស៊ីសេរី​សម្រាប់​យប់​ថ្ងៃ​ទី​សៅរ៍ ទី២៩ ខែ​មករា ២០២២
….........
កម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី ផ្សាយដំណាលគ្នាតាមរលកធាតុអាកាសខ្លី (SW) ពេលព្រឹក ចាប់ពីម៉ោង ៥កន្លះ ដល់ម៉ោង ៦កន្លះ តាមរយៈរលក​ធាតុ​អាកាសខ្លី ៩ពាន់៣រយ៩០ គីឡូហឺត្ស ស្មើនឹងកំពស់៣២ម៉ែត្រ និង១ម៉ឺន ១ពាន់ ៨រយ ​គីឡូហឺត្ស ស្មើនឹងកំពស់២៥ម៉ែត្រ។ ពេលយប់ចាប់ពីម៉ោង ៧កន្លះ ដល់ម៉ោង ៨កន្លះ តាមរយៈរលកធាតុអាកាសខ្លី ៩ពាន់ ៣រយ ៩០គីឡូហឺត្ស ស្មើនឹងកំពស់ ៣២ម៉ែត្រ និង​​១ម៉ឺន ៥ពាន់ ១រយ ៥៥គីឡូហឺត្ស ស្មើនឹង កំពស់២០ម៉ែត្រ។
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុអាស៊ីសេរី សូម​ចូល​ទៅកាន់៖
»» គេហទំព័រ៖ https://www.rfa.org/khmer
»» ហ្វេសប៊ុក (Facebook)៖ https://www.facebook.com/rfacambodia
»» យូធូប (YouTube)៖ https://www.youtube.com/RFAKhmerVideo
»» ទ្វីតធ័រ (Twitter)៖ https://www.twitter.com/RadioFreeAsiaKH
»» តេឡេក្រាម (Telegram)៖ https://t.me/rfakhmer
»» អ៊ីនស្តាក្រាម (Instagram)៖ https://www.instagram.com/rfakhmer
ប្រិយមិត្តជាទីមេត្រី! នេះគឺជាអត្ថបទដែល មានអ្នកចូលអាន និងចែករំលែកនៅលើបណ្តាញ សង្គមច្រើនជាងគេនៅក្នុងសប្តាហ៍នេះ។
«រដ្ឋាភិបាល លោក ហ៊ុន សែន ជះលុយជិ ត ១លានដុល្លារ ជួល ក្រុមហ៊ុន មេធាវី អាមេរិកាំង ឲ្យ ជួយ បញ្ចុះបញ្ចូល រដ្ឋាភិបាល អាមេរិក ស្តារ ទំនាក់ទំនង ទ្វេភាគី»
តើហេតុអ្វីបានជាអត្ថបទមួយនេះ ទាក់ទាញអ្នក ចូលអាន និងចែករំលែកច្រើនជាងគេនៅក្នុង សប្តាហ៍នេះ?

អានអត្ថបទនេះឡើងវិញ៖

#RFAKhmer #Politics #HunSen #Cambodia #USA
អង្គការ​សង្គម​ស៊ីវិល​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ​រក​ឃើញ​ថា ការ​បំពេញ​ការងារ​របស់​អ្នកសារព័ត៌មាន នៅតែ​រង​ការ​គំរាមកំហែង និង​ប្រឈម​ការ​ចោទប្រកាន់​តាមផ្លូវ​តុលាការ។ សម្ព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា​រក​ឃើញ​ថា រយៈពេល​៣​ខែ​ចុងឆ្នាំ​២០២១ អ្នកកាសែត​ជាង​១០​នាក់​រង​ការ​ចាប់ខ្លួន និង​ចោទ​ប្រកាន់ តាម​ផ្លូវ​តុលាការ។ព័ត៌មានពេញ
គិត ត្រឹម ថ្ងៃ អាទិត្យ ទី៣០ ខែ មករា ក្រសួង សុខាភិបាល រក ឃើញ អ្នក ឆ្លង ជំងឺ កូវីដ (Covid-19) ប្រភេទ ថ្មី ឬ អូមីក្រុង (Omicron) ចំនួន ៥៧នាក់ ថ្មី ទៀត។ ក្នុង នោះ ១៣នាក់ ជា ករណី នាំ ចូល ពី ក្រៅ ប្រទេស និង ៤៤នាក់ ជា ករណី ឆ្លង ក្នុង សហគមន៍ ដូច្នេះ អ្នក ឆ្លង សរុប កើន ដល់ ១២១.២៩៩នាក់។ ចំណែក អ្នក ជា សះស្បើយ វិញ មាន ចំនួន សរុប ១១៧.៤២៨នាក់។ នៅ ថ្ងៃ នេះ មិន មាន អ្នក ស្លាប់ ថ្មី ទេ ហើយ តួលេខ អ្នក ស្លាប់ សរុប នៅ ត្រឹម ៣.០១៥ នាក់ ដដែល៕

#RFAKhmer #Health #COVID19KH #Omicron
គណបក្ស​នយោបាយ​មួយចំនួន​ចាប់ផ្តើម​ដាក់​ចេញ​នូវ​គោលនយោបាយ​សំខាន់ៗ​សម្រាប់​ត្រៀម​ប្រកួតប្រជែង​ការ​#បោះឆ្នោត​ក្រុម​ប្រឹក្សាឃុំ​សង្កាត់​អាណត្តិ​ទី​៥ ឆ្នាំ​២០២២ ដើម្បី​ទទួល​បាន​សំឡេង​គាំទ្រ​ពី​ម្ចាស់​ឆ្នោត​។ ប៉ុន្តែ​បក្ស​មួយ​ចំនួន​មិន​ទាន់​សម្រេច​ចិត្ត​ចូលរួម​ការ​បោះឆ្នោត​ខាង​នេះ​នៅឡើយ ព្រោះ​ពួកគេ​កំពុង​វាយតម្លៃ​បរិយាកាស​នយោបាយ ដើម្បី​ធានា​អព្យាក្រឹត តម្លាភាព និង​ភាព​ទទួល​យក​បាន​ពី​គ្រប់​ភាគី​ទាំងអស់។ព័ត៌មានពេញ