វិទ្យុអាស៊ីសេរី/ RFA Khmer
14.2K subscribers
3.85K photos
1.97K videos
93 files
7.89K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
Media is too big
VIEW IN TELEGRAM
អ្នកស្រី ចក់ សុភាព ៖ស្ត្រី ក្នុង តំណែង ដែល មាន សិទ្ធិ ធ្វើ សេ ចក្ដី សម្រេច នៅ តែ មាន តិច តួច
Join RFA Khmer
តំណាង​សហគមន៍​ដីធ្លី ក្នុង​ខេត្តកោះកុង សម្រេច​លុបចោល​គម្រោង​ប្រារព្ធ​សិទ្ធិ​នារី​អន្តរជាតិ ៨​មីនា ដោយសារ​ការ​រីក​រាលដាល​នៃ​ជំងឺ​កូវីដ​១៩។ អានអត្ថបទពេញ
Join RFA Khmer

Join RFA Khmer
| YouTube | Facebook | Twitter | Android | iOS

#RFAKhmer #Cambodia #land #Covid19
មន្ត្រី​សង្គម​ស៊ីវិល​ជំរុញ​ឱ្យ​លោក ហ៊ុន សែន ចេញ​បញ្ជា​ឱ្យ​មន្ត្រី​មូលដ្ឋាន រៀបចំ និង​គ្រប់គ្រង​មណ្ឌល​ចត្តាឡីស័ក​ទាំងអស់​ឱ្យ​បាន​ល្អ ដើម្បី​ទប់ស្កាត់​ជំងឺ​កូវីដ១៩។ អានអត្ថបទពេញ
Join RFA Khmer
#RFAKhmer #Cambodia #Covid19
សកម្មជន​គណបក្ស​សង្គ្រោះជាតិ​មួយ​គ្រួសារ​បាន​ភៀសខ្លួន​យ៉ាង​លំបាក​នៅ​ក្រៅ​ប្រទេស ដើម្បី​ធ្វើ​នយោបាយ​ចូលរួម​ស្ដារ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ឡើង​វិញ។ អានអត្ថបទពេញ
Join RFA Khmer
រដ្ឋាភិបាល និង​អង្គការ​សង្គម​ស៊ីវិល​លើក​ឡើង​ផ្សេង​គ្នា​ពី​ការ​គោរព​សិទ្ធិ​ស្ត្រី។ លោក ហ៊ុន សែន នៅ​តែ​អះអាង​ថា រដ្ឋាភិបាល​របស់​លោក​លើក​កម្ពស់​សិទ្ធិ​នារី​រាប់​ឆ្នាំ​មក​នេះ​បាន​យ៉ាង​ល្អ ប៉ុន្តែ​អង្គការ​សង្គម​ស៊ីវិល​នៅ​តែ​មើល​ឃើញ​ភាព​ប្រឈម និង​ការ​រំលោភ​បំពាន​លើ​ស្ត្រី។ អានអត្ថបទពេញ
Join RFA Khmer

#RFAKhmer #Cambodia #land #Covid19
មន្ត្រី​សិទ្ធិមនុស្ស ព្រួយបារម្ភ​អំពី​ចំនួន​ជន​ជាប់ឃុំ​កើន​ឡើង​បណ្ដាល​ឱ្យ​ពន្ធនាគារ កាន់តែ​ចង្អៀត​ណែន ដោយសារ​អាជ្ញាធរ​ចាប់ខ្លួន​ជនសង្ស័យ​កាន់​ច្រើន និង​ផ្អាក​សវនាការ​ក្នុង​អំឡុង​ពេល​ឆ្លង​រាតត្បាត​ជំងឺ​កូវីដ-១៩។ អានអត្ថបទពេញ
Join RFA Khmer

#RFAKhmer #Cambodia #NGO #Covid19
គ្រូពេទ្យ​ជនជាតិ​អាមេរិក​ដើម​កំណើត​ខ្មែរ ព្រួយបារម្ភ​អំពី​គ្រោះថ្នាក់​នៃ​ការ​ប្រើ​ថ្នាំ​គ្រុន​ចាញ់ ឬ​អ៊ី​ដ្រុកស៊ីក្លរ៉ូគីន (Hydroxychloroquine) យក​ទៅ​ព្យាបាល​អ្នកជំងឺ​កូវីដ​-១៩ នៅ​កម្ពុជា ព្រោះ​លោក​ថា​ថ្នាំ​នេះ ជា​អាវុធ​មុខ​ពីរ និង​ប៉ះពាល់​ដល់​សុខភាព​យូរអង្វែង។ អានអត្ថបទពេញ
Join RFA Khmer

#RFAKhmer #Cambodia #Covid19 #Hydroxychloroquine
ការ​អូស​បន្លាយ​នៃ​វិបត្តិ​ជំងឺ​កូវីដ​១៩ (Covid-19) ក្នុង​សហគមន៍​នៃ​ព្រឹត្តិការណ៍​២០​កុម្ភៈ បណ្ដាល​ឱ្យ​ពលរដ្ឋ​ខ្លះ ជួប​បញ្ហា​ជីវភាព​កាន់តែ​លំបាក​ទៅ​ពី​មួយ​ថ្ងៃ ទៅ​មួយ​ថ្ងៃ​។ អានអត្ថបទពេញ
Join RFA Khmer

#RFAKhmer #Cambodia #Worker #Covid19
អ្នកសិទ្ធិមនុស្ស​នៅ​មើលឃើញ​ថា ការបង្កើតច្បាប់ថ្មី​មួយ​ចំនួន​កំពុង​ទាញ​ឱ្យការប្រឹងប្រែង​លើក​កម្ពស់​សិទ្ធិស្រ្តី​ឱ្យដើរ​ថយ​ក្រោយ និង​ជាដើមចម​ធ្វើ​ឱ្យការរើសអើង​លើស្រ្តី​នៅ​តែ​បន្ដ។ ចំណែកក្រុមស្រ្តី​ធ្វើ​ការងារ​ក្រៅប្រព័ន្ធទាមទារ​ឱ្យ​រដ្ឋាភិបាល​ធានា​ផ្ដល់​ការគាំពារ​សង្គម​ដល់ពួកគេ ឱ្យដូចអ្នក​ធ្វើការងារ​ក្នុង​ប្រព័ន្ធដែរ ប្រសិន​បើ​រដ្ឋាភិបាល​ពិត​ជា​យកចិត្ត​ទុកដាក់​ការពារសិទ្ធិស្រ្តីពិតប្រាកដ។ អានអត្ថបទពេញ
Join RFA Khmer

#RFAKhmer #Cambodia #NGO #Woman
លោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ កាល​ពី​ថ្ងៃ​ទី៨ ខែមីនា បាន​ចេញ​បទ​បញ្ជា​តាម​រយៈ​សារ​សំឡេង​ចែក​ចាយ​តៗ​គ្នា​នៅ​ក្នុង​បណ្ដាញ​សង្គម​ថា​ ឱ្យ​កាត់​បន្ថយ​​ចំនួនមនុស្ស​ធ្វើការនៅតាម​ស្ថាប័ន រដ្ឋាភិបាល ព្រឹទ្ធសភា និង​រដ្ឋសភា ៩០% និង​ត្រូវ​មាន​មនុស្ស​នៅ​ប្រចាំការ​ ចំណែក​ឯ​មនុស្ស​ភាគ​ច្រើន​ទៀត​ត្រូវ​ធ្វើ​ការ​នៅ​តាម​ផ្ទះ​ក្នុង​រយៈ​ពេល​សិន។ អានអត្ថបទពេញ
Join RFA Khmer

#RFAKhmer #Cambodia #Government #Covid19
គិតត្រឹមរសៀលថ្ងៃទី៩ ខែមីនា ក្រសួងសុខាភិបាលបាន​ប្រកាស​រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ចំនួន ៤៩នាក់ថ្មីទៀត ក្នុងនោះ ៤៨នាក់ ជាប់ពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ និងម្នាក់ទៀតជាករណីនាំចូល។ ចំនួននេះបានធ្វើឱ្យអ្នកឆ្លងជំងឺកូវីដ១៩នៅកម្ពុជាកើនឡើងដល់ ១០៦០នាក់ ខណៈអ្នកជាសះស្បើយសរុប ៥៣៨នាក់ និង ៥២១នាក់ កំពុងសម្រាកព្យាបាល។ ដោយ​សារ​បញ្ហា​កូវីដ១៩ កំពុង​រាល​ដាល​ខ្លាំង​នៅ​ក្នុង​សហគមន៍ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន​ បានបញ្ជាឱ្យផ្អាកស្ថាប័នរដ្ឋនិងឯកជនដោយ​កាត់បន្ថយ​​បុគ្គលិកធ្វើការនៅត្រឹម ១០ភាគរយ ចំណែក ៩០ភាគរយទៀត ​ធ្វើការមកពីផ្ទះក្នុងរយៈពេល១សប្តាហ៍។​
Join RFA Khmer

#RFAKhmer #Cambodia #Government #Covid19
នៅថ្ងៃទី១០ ខែមីនា ក្រសួងសុខាភិបាលបានប្រកាសរកឃើញ​អ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ៦៤នាក់ថ្មីទៀត ដែលជាប់ពាក់ព័ន្ធ​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ។ ក្នុងនោះ ភ្នំពេញ ២៧នាក់ កណ្តាល ២៩នាក់ ព្រៃវែង ៥នាក់ ខេត្តព្រះសីហនុ ២នាក់ និង​ខេត្តសៀមរាប ១នាក់។ ចំនួននេះធ្វើឱ្យអ្នកឆ្លងជំងឺកូវីដ១៩ នៅកម្ពុជាកើនឡើងដល់ ១១២៤នាក់ ខណៈអ្នកជាសះស្បើយ​សរុប ៥៤៩នាក់ និង ៥៧៤នាក់ កំពុងសម្រាកព្យាបាល។ ដោយ​សារ​បញ្ហា​កូវីដ១៩ កំពុង​រាល​ដាល​ខ្លាំង​នៅ​ក្នុង​សហគមន៍ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន​ បញ្ជា​ឱ្យ​ផ្អាក​ស្ថាប័នរដ្ឋ និងឯកជន ដោយកាត់បន្ថយបុគ្គលិកធ្វើការនៅត្រឹម ១០ភាគរយ ចំណែក ៩០ភាគរយទៀតធ្វើការមកពីផ្ទះក្នុង​រយៈពេល ១សប្តាហ៍។​
Join RFA Khmer

#RFAKhmer #Cambodia #Government #Covid19
រដ្ឋាភិបាល​បាន​ដាក់​ចេញ​វិធានការ​ទប់​ស្កាត់​ជំងឺ​កូវីដ១៩ បន្ថែម​ទៀត​ ក្រោយ​ពេល​អ្នក​ឆ្លង​ជំងឺ​នេះ កាន់​តែ​ច្រើន​ឡើង​។ វិធានការ​ទាំង​នោះ រួម​មាន​ទាំង​ការ​ស្នើសុំ​ស្ថាប័ន​នីតិប្បញ្ញត្តិ ឱ្យ​ពន្លឿន​អនុម័តិ​សេចក្ដី​ព្រាង​ច្បាប់​​​ទប់​ស្កាត់​ជំងឺ​កូវីដ១៩ (Covid-19) ជាដើម។ ​ប៉ុន្តែ​មន្ត្រី​បក្ស​ប្រឆាំង​ថា វិធានការ​នេះ យឺត​ពេល ​និង​​ មាន​ចេតនា ដាក់​បន្ទុក​លើ​ពលរដ្ឋ​។ អានអត្ថបទពេញ
Join RFA Khmer

#RFAKhmer #Cambodia #Government #Covid19
សមត្ថកិច្ច​ខេត្ត​តាកែវ​បាន​ឃាត់​ខ្លួន​ជនជាតិ​ចិន​ចំនួន​ ៩​នាក់​ក្រោយ​ពី​បាន​បំពាន​បម្រាម​ធ្វើ​ដំណើរ​ មិន​ឱ្យ​ឆ្លង​កាត់​ពី​តំបន់​មួយ​ទៅ​តំបន់​មួយ​ទៀត​ក្នុង​ពេល​ដែល​កម្ពុជា​កំពុង​ផ្ទុះ​រាល​ដាល​ជំងឺ​ ១៩​ ចូល​ក្នុង​សហគមន៍។​ អានអត្ថបទពេញ
Join RFA Khmer

#RFAKhmer #Cambodia #China #Covid19
អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ ស្នើសុំ​ឲ្យ​រដ្ឋាភិបាល​កែ​លម្អ​ជា​​បន្ទាន់​​នូវ​បញ្ហា​ប្រឈម​របស់​ស្ត្រី ​និង​ក្មេង​ស្រី ដែល​កំពុង​ជាប់​​ឃុំ​​ក្នុង​ពន្ធនាគារ ដែល​មាន​ស្ថានភាព​លំបាក ​និង​ចង្អៀត​ណែន​ខ្លាំង។ មន្ត្រី​ពន្ធនាគារ​ទទួល​ស្គាល់​អំពី​ការ​ខ្វះខាត​ធនធាន នៅ​ក្នុង​ពន្ធនាគារ​ និង​ស្វាគមន៍​កិច្ចសហការ​ពី​អង្គការ​ដៃគូ ដើម្បី​ដោះ​ស្រាយ​បញ្ហា​ប្រឈម​ទាំង​នោះ។ អានអត្ថបទពេញ
Join RFA Khmer

#RFAKhmer #Cambodia #Licadho #Woman
យុវជន​ខ្មែរ​កម្ពុជា​ក្រោម​បាន​ប្រារព្ធ​ទិវា​សិទ្ធិ​នារីអន្តរជាតិ ៨ មីនា​ នៅ​លើ​ទឹក​កំណើត​ទោះ​បី​អាជ្ញាធរ​វៀតណាម​នៅ​ខេត្ត​ព្រះត្រពាំង ​គំរាមកំហែង​ និង​រឹបអូស​សម្ភារៈ​ដែល​យុវជន​ត្រៀម​ប្រើប្រាស់​ក្នុង​ទិវា​នោះ​ក៏​ដោយ។ នេះជាលើកទី១ ហើយ ដែល​យុវជន​ខ្មែរ​កម្ពុជា​ក្រោម ជម្នះ​ឧបសគ្គ ការ​សំឡុត​បំភ័យ និង​ការ​គំរាម​កំហែង​ពី​សំណាក់​អាជ្ញាធរ​វៀតណាម ដើម្បី​អាច​ប្រារព្ធ​ទិវា​សិទ្ធិ​នារីអន្តរជាតិ ៨ មីនា។ អានអត្ថបទពេញ
Join RFA Khmer

#RFAKhmer #Cambodia #Woman
សាលា​ឧទ្ធរណ៍​ខេត្ត​ត្បូង​ឃ្មុំ​សម្រេច​លើក​ពេល​សវនាការ​អង្គ​សេចក្ដី​ លើ​សំណុំ​រឿង​លោក​ គង់ សំអាន​ សកម្មជន​គណបក្ស​ប្រឆាំង​ពី​បទ​រួម​គំនិត​ក្បត់​ ដែលតុលាការចោទថា ​បាន​ប្រព្រឹត្ត​នៅ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ កាល​ពី​អំឡុង​ចុង​ឆ្នាំ​២០១៨​ រហូត​ដល់​ខែ​តុលា​ ឆ្នាំ​២០១៩​។ អានអត្ថបទពេញ
Join RFA Khmer

#RFAKhmer #Cambodia #Politice #CNRP
មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​លើក​ឡើង​ថា ​បញ្ហា​នយោបាយ​នៅ​ប្រទេស​ភូមា ឬ​ មីយ៉ាន់ម៉ា ​​(Myanmar) បាន​គំរាមកំហែង​ដល់​​ប្រទេស​នៅ​ក្នុង​តំបន់ ​ជា​ពិសេស​កម្ពុជា​ នឹង​ឈាន​ទៅ​រក​ការ​ដឹក​នាំ​បែប​ផ្ដាច់​ការ​កាន់​តែ​ខ្លាំង។ អានអត្ថបទពេញ
Join RFA Khmer

#RFAKhmer #Cambodia #Politice #Myanmar