វិទ្យុអាស៊ីសេរី/ RFA Khmer
14.2K subscribers
3.86K photos
1.99K videos
93 files
7.91K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
Media is too big
VIEW IN TELEGRAM
ក្រុម​យុវជន​នៅ​ខេត្ត​សៀមរាប​ស្លៀក​ពាក់​សំលៀកបំពាក់​បុរាណ ដង្ហែក្បួន​ទិវា​ទេសចរណ៍​ពិភព​លោក ដើម្បី​ទាក់​ទាញ​ភ្ញៀវ​ទេសចរ
---
ពលរដ្ឋ​និង​ក្រុម​យុវជន​នៅ​ខេត្ត​សៀមរាប​កាលពីល្ងាច​​ថ្ងៃ​ទី២៧ កញ្ញា បាន​ដើរ​ដង្ហែ​ក្បូន ស្រែក​ឃោសនា​រួមគ្នា​អបអរ​ទិវា​ទេសចរណ៍​ពិភពលោក​ឆ្នាំ២០២៤ ដោយ​លើក​បដា​ ពាក្យស្លោក​សរសេរ​ថា «យើង​រួមគ្នា​ដើម្បី​ទេសចរណ៍» និង «ទេសចរណ៍​ដើម្បី​ទាំង​អស់​គ្នា» ។ យុវជន​ខ្លះ​ស្លៀក​ពាក់សំលៀកបំពាក់​បុរាណ បង្ហាញ​ពី​អត្ត​សញ្ញាណ​បុព្វបុរស​ខ្មែរ​សម័យ​អង្គរ​ ក្នុង​បំណង​ផ្សព្វផ្សាយ​វប្បធម៌​ខ្មែរ​ទាក់ទាញ​ភ្ញៀវ​ទេសចរ។
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunManet #HunSen #HuotHak #Cambodia #MinistryofTourism #Tourism #SiemReap
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
រមណីយដ្ឋាន​ទេសចរណ៍​ផ្ទះ​តាម៉ុក មិន​សូវ​មាន​ភ្ញៀវ​ទេសចរ​ចូល​ទស្សនា​ដូច​មុន (

រមណីយដ្ឋាន​ទេសចរណ៍​ប្រវត្តិសាស្ត្រ ផ្ទះ​តាម៉ុក មិន​សូវ​មាន​ភ្ញៀវ​ទេសចរ​ចូល​ទស្សនា​ដូច​មុន​នោះ​ទេ។ ពលរដ្ឋ​នៅ​តំបន់​នោះ លើក​ឡើង​ថា ដោយសារ​កត្តា​សេដ្ឋកិច្ច​ ទើប​ធ្វើ​ឲ្យភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ លែង​ចាប់​អារម្មណ៍​ចូល​ទស្សនាតំបន់​ប្រវត្តិសាស្ត្រ​មួយ​នេះ​ទៀត។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #HunSen #HunManet #Oddarmeanchey #HuotHak #Tourism #MoT #TamokHouseTourismSite

---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
rfa.org/khmer
RFA Khmer
youtube.com/RFAKhmerVideo
x.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
ផ្ទះ​ចុងក្រោយ​របស់​មេដឹកនាំ ប៉ុល ពត លែង​មាន​ភ្ញៀវ​ទៅ​ទស្សនា
---
កន្លែង​ប្រវត្តិសាស្ត្រ និង​ជា​ទីតាំង​របស់​មេដឹងនាំ​ខ្មែរក្រហម​មាន​សភាព​ស្ងាត់ជ្រងំ​លែង​មាន​ភ្ញៀវជាតិ​ និង​អន្តរ​ជាតិ​ចូល​ទស្សនា​ដូចមុន បើទោះបី​​​តំបន់​នោះ ​នៅក្បែរ​មាន​រមណីយដ្ឋាន​ទឹកធ្លាក់​បែប​ធម្មជាតិ​យ៉ាងណាក្ដី។ ប្រធាន​មន្ទីរ​ទេសចរណ៍ខេត្ត​ឧត្ដរមានជ័យ ទទួល​ស្គាល់​ថា​ តំបន់​ផ្ទះ​ប៉ុលពត​ ពិត​ជា​គ្មាន​ភ្ញៀវ​ទេសចរ​ចាប់​អារម្មណ៍​មែន៕
👉 ស្ដាប់ និងទស្សនាសេចក្តី​រាយការណ៍​ពិស្តារអំពី​​​រឿងនេះ៖ https://youtu.be/ObKgVUnIsno
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunSen #HunManet #OddarMeanchey #PolPot #TaMok #KhmerRouge #Tourism #MinistryofTourism #MOT #PolPotHouse
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
អ្នក​ឃ្លាំមើល​៖ កម្ពុជា​មិន​អាច​ស្ដារ​វិស័យ​ទេសចរណ៍​បាន​ឡើយ បើមិន​ដោះស្រាយ​បញ្ហា​ឧក្រិដ្ឋកម្ម​ និងអំពើ​ពុករលួយនោះ​ទេ
---
អ្នក​ឃ្លាំមើល​លើក​ឡើង​ថា បើ​រដ្ឋាភិបាល​កម្ពុជា​មិន​ដោះស្រាយ​បញ្ហា​ អំពើ​ពុករលួយ​និង​ឧក្រិដ្ឋកម្ម​មួយ​ចំនួន​ទេ ទោះជា​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ថ្មីៗ​នេះ បាន​ប្រកាស​ថា មិន​យក​ពន្ធ​ពី​សហគ្រាស​លើ​វិស័យ​ទេសចរណ៍ ក៏​កម្ពុជា​មិន​ អាច​ស្ដារ​វិស័យ​នេះ ឱ្យ​ងើប​ឡើង​វិញ​បាន​នោះ​ឡើយ។
👉 ស្ដាប់ និងទស្សនាសេចក្តី​រាយការណ៍​ពិស្តារអំពី​​​រឿងនេះ៖ https://youtu.be/nUq0XWdR5vA
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #Thailand #HunManet #HunSen #HuotHak #Tourism #MinistryofTourism #VerticalVideo #Trending #Reels #Shorts
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
អាជីវកម្ម​កាយ​កម្ទេច​ភ្នំ​ប៉ះ​ពាល់​ដល់​តំបន់​ទេសចរណ៍​ប្រវត្តិសាស្ត្រ​បាភ្នំ​និង​សុខភាព
---
ពលរដ្ឋ​រស់​នៅ​តំបន់​ភ្នំ​ឈើ​កាច់​ ខេត្ត​ព្រៃវែង​​ត្អូញត្អែរ​ថា​ធ្លាក់​ខ្លួន​ឈឺ​ដោយ​សារ​ដី​ហុយ​បណ្ដាល​ឲ្យ​ប៉ះ​ពាល់​ដល់​សុខភាព​ និង​គ្រោះ​ថ្នាក់​ចរាចរណ៍​។ ពួក​គាត់​អះ​អាង​ថា ​ការ​ឈូស​ឆាយ​បំផ្លាញ​ភ្នំ​ដោយ​គ្រឿង​ចក្រ​ជា​ច្រើន​គ្រឿង​ និង​រថយន្ត​ធំៗ​ធ្វើ​ឱ្យ​ខូច​ខាត​ផ្លូវ​ស្ទើរ​តែ​គ្រប់​ច្រក​ល្ហក់​ ហើយ​សំឡេង​ម៉ាស៊ីន​កិន​ថ្ម​លាន់​សូរ្យ​រំពង​មេឃ​ រំខាន​ដល់​ជីវភាព​រស់​នៅ​របស់​ពលរដ្ឋ​ក្នុង​ស្រុក​បាភ្នំ៕
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunManet #HunSen #Tourism #Health #NaturalResources #Mountains #Environment #PreyVeng
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
អាជីវកម្ម​កាយ​ភ្នំ​ប៉ះ​ពាល់​វិស័យ​ទេសចរណ៍​នៅ​តំបន់​បា​ភ្នំ
---
អ្នក​ផ្ដល់​សេវាកម្ម​ភ្ញៀវ​ទេសចរ​នៅ​តំបន់​ភ្នំ​ឈើ​កាច់​ ខេត្ត​ព្រៃវែង​ ត្អូញ​ត្អែរ​ពី​ការ​ធ្លាក់​ចុះ​ប្រភព​ចំណូល​ ដោយ​សារ​ខ្សត់​ភ្ញៀវ​ទេសចរ​ទៅ​ទស្សនា ​តំបន់​រមណីយដ្ឋាន​បាភ្នំ​។ ពួក​គាត់​អះ​អាង​ថា​ អាជីវកម្ម​កាយ​កម្ទេច​ភ្នំ​ទ្រង់ទ្រាយ​ធំ​បណ្ដាល​ឲ្យ​ប៉ះ​ពាល់​ដល់​តំបន់​ទេសចរណ៍​ប្រវត្តិសាស្ត្រ​ដ៏​ល្បីល្បាញ​មួយ​នេះ៕
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ៖
#RFAKhmer #Cambodia #HunManet #HunSen #Tourism #Health #NaturalResources #Mountains #Environment #Economy #PreyVeng
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
កម្ពុជា​ចង់​ឱ្យ​ឥណ្ឌា​ជួយ​ផ្សព្វផ្សាយ​​រឿង​ល្អ​ប្រាប់​ពិភពលោក​ដើម្បី​ទាក់ទាញ​ទេសចរ
---
អ្នក​វិភាគ​លើកឡើង​ថា កម្ពុជា​គួរ​តែ​បោស​សម្អាត​ឧក្រិដ្ឋកម្ម​ចាប់​ជំរិត និង​ឆបោក​តាម​អនឡាញ​ជាមុន​សិន មុន​នឹង​ពឹង​​បរទេស និង​វិស័យ​ឯកជន​ឱ្យ​ជួយ​ផ្សព្វផ្សាយ​ពី​រឿង​ល្អ​របស់​កម្ពុជា ប្រាប់​ទៅ​ពិភពលោក​។ ក្រសួង​ទេសចរណ៍ បាន​ស្នើ​ដល់​ស្ថានទូត​ឥណ្ឌា​ប្រចាំ​នៅ​កម្ពុជា និង​វិស័យ​ឯកជន​នៃ​ប្រទេស​ទាំង​ពីរ ឱ្យ​ជួយ​ផ្សព្វផ្សាយ​ពី​សភាពការណ៍​ពិត​របស់​កម្ពុជា ពាក់ព័ន្ធ​នឹង​កត្តា​សន្តិសុខ វប្បធម៌ និង​សក្ដានុពល​ទេសចរណ៍ ដល់​ភ្ញៀវ​ជន​ជាតិ​ឥណ្ឌា និង​ភ្ញៀវ​អន្តរជាតិ​ដទៃ៕

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #Tourists #Tourism #Economy #MoT #HuotHak #India #Cybercrimes #Cyberscams #Kidnapping #TIP #HumanTrafficking
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
rfa.org/khmer
facebook.com/rfacambodia
youtube.com/RFAKhmerVideo
x.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer