វិទ្យុអាស៊ីសេរី/ RFA Khmer
13.8K subscribers
3.77K photos
1.68K videos
88 files
7.59K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
Media is too big
VIEW IN TELEGRAM
ពលរដ្ឋ​មួយ​ចំនួន​បន្ត​ស៊ូទ្រាំ​ប្រកប​របរ​លើ​គំនរ​សំរាម ទោះ​រក​បាន​មួយ​គ្រប់​ៗ​ក្ដី
---
ពលរដ្ឋ​ក្រីក្រ​មួយ​ចំនួន បន្ត​ស៊ូទ្រាំ​ប្រកប​របរ​រើស​អេតចាយ​លើ​គំនរ​ចាក់​សំរាម ស្ថិត​ក្នុង​ភូមិ​បាគូ ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ ទោះ​មុខ​របរ​នេះ អាច​រក​ប្រាក់​ចំណូល​គ្រាប់​តែ​សម្រាប់​បង់​ថ្លៃ​ផ្ទះ​ជួល ទិញ​អាហារ​ហូប​ចុក​ប្រចាំ​ថ្ងៃ និង​ថ្នាំ​សង្កូវ​នៅ​ពេល​ឈឺ​ថ្កាត់​។ ពួកគាត់​ត្អួញត្អែរ​ពី​បញ្ហា​សុខភាព ដោយសារ​របរ​នេះ ត្រូវ​ប្រឈម​នឹង​ក្លិន​ស្អុយ និង​រង​កម្ដៅ​ថ្ងៃ​ក្ដៅ ខណៈ​កូន​ៗ​របស់​ពួកគាត់​ខ្លះ គ្មាន​លទ្ធភាព​ទៅ​សាលារៀន និង​ត្រូវ​បង្ខំ​ចិត្ត​មក​ជួយ​រើស​អេតចាយ​ជាមួយ​ឪពុកម្ដាយ​លើ​គំនរ​សំរាម​។

ទស្សនាវីដេអូ សូមចុចត្រង់នេះ
---
#RFAKhmer #Cambodia #PhnomPenh #Trash
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
rfa.org/khmer
RFA Khmer
youtube.com/RFAKhmerVideo
x.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
យុវជន​មួយ​ចំនួន​មិន​បាន​ចូល​សាលា​ដោយសារ​ត្រូវ​ជួយ​រក​ប្រាក់​ឪពុកម្ដាយ​លើ​គំនរ​សំរាម​តាំង​ពី​ក្មេង
---
ពលរដ្ឋ​ក្រីក្រ​មួយ​ចំនួន បន្ត​ស៊ូទ្រាំ​ប្រកប​របរ​រើស​អេតចាយ​លើ​គំនរ​ចាក់​សំរាម ស្ថិត​ក្នុង​ភូមិ​បាគូ ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ។ ពលរដ្ឋ​ទាំង​នោះ មាន​ទាំង​មនុស្ស​ចាស់​និង​ក្មេង តែង​ចេញ​ធ្វើ​ការ​លើ​គំនរ​សំរាម​ជារៀងរាល់​ថ្ងៃ​តាំង​ពី​ព្រឹក​ដល់​ល្ងាច ឬ​ពី​ល្ងាច​រហូត​ដល់​ព្រឹក ហើយ​ត្រូវ​ប្រឈម​កម្ដៅ​ខ្លាំង ទាំង​ពន្លឺ​ព្រះអាទិត្យ​និង​ចេញ​ពី​សំរាម រួម​ទាំង​ក្លិន​ស្អុយ​។ ក្នុង​នោះ ក៏​មាន​កញ្ញា លីម សៀង អាយុ១៧ឆ្នាំ ​ដែល​តែងតែ​ចេញ​រើស​អេតចាយ​តាំង​ពី​ក្មេង​ដើម្បី​ជួយ​រក​ប្រាក់​ម្ដាយ​ផ្គត់ផ្គង់​គ្រួសារ រហូត​កញ្ញា​មិន​បាន​ចូល​សាលា​ និង​ចេះ​អក្សរ​ដូច​ក្មេង​ដទៃ​។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #PhnomPenh #Trash #VerticalVideo #Trending #Reels #Shorts
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
rfa.org/khmer
RFA Khmer
youtube.com/RFAKhmerVideo
x.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer