វិទ្យុអាស៊ីសេរី/ RFA Khmer
15K subscribers
3.94K photos
2.28K videos
96 files
8.19K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
ពលករ​ខ្មែរ​មួយ​គ្រួសារ ដែល​ឆ្លង​ជំងឺ​កូវីដ១៩ នៅ​ប្រទេស​ថៃ កំពុង​រស់​នៅ​បែក​បាក់​ពី​ប្រពន្ធ​កូន​យ៉ាង​លំបាក អំឡុង​ពេល​រដ្ឋាភិបាល​ថៃ​បិទ​ខ្ទប់​ទី​ក្រុង​បាងកក។ ពលរដ្ឋ​ខ្មែរ​មួយ​គ្រួសារ​នេះ មាន​ជីវភាព​ខ្វះខាត​ក្រោយ​ពី​ពួកគេ​បាន​ឆ្លង​ជំងឺ​កូវីដ១៩ អស់​​រយៈ​ពេល​ជិត ២ខែ​មក​នេះ។ អានអត្ថបទពេញ
ចូលរួមក្នុងក្រុម 👉 RFA Khmer #Health #COVID19KH #Khmer #Worker
https://www.youtube.com/watch?v=3BzineOkfvw
នេះគឺជាការផ្សាយរបស់អាស៊ីសេរី សម្រាប់ព្រឹកថ្ងៃសុក្រ ៧កើត ខែទុតិយាសាឍ ឆ្នាំ«ឆ្លូវ» ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៦ ខែកក្កដា គ.ស.២០២១៖
៚តុលាការខែត្របាត់ដំបងចោទប្រកាន់អ្នកកាសែត ពីបទញុះញង់ និងបង្កអសន្តិសុខសង្គម
៚ក្រុមគ្រួសារសកម្មជនបក្សប្រឆាំង២រូប ស្នើសុំឲ្យតុលាការ ដោះលែងពួកគេឲ្យមានសេរីភាពឡើងវិញ
៚មេធាវីនិងជាអតីតមន្រ្តីបក្សប្រឆាំងសុំធ្វើនយោបាយ ឡើងវិញ
៚ជនរងគ្រោះដែលយោធាបាញ់ដួលដេកលើវាលស្រែ នៅក្នុងករណីជម្លោះដីធ្លីនៅខេត្តកណ្តាល បន្តដង្ហោយរក យុត្តិធម៌...
រួមនឹងព័ត៌មានមួយចំនួនទៀត៖

»» Join Telegram: https://t.me/rfakhmer
»» គេហទំព័រ www.rfa.org/khmer
»» យូធូប (YouTube) www.youtube.com/RFAKhmerVideo
»» ទ្វីតធ័រ (Twitter) www.twitter.com/RadioFreeAsiaKH
»» ហ្វេសប៊ុក (Facebook) www.facebook.com/rfacambodia
ក្រសួង សុខាភិបាល រក ឃើញ អ្នក ឆ្លង ជំងឺ កូវីដ (Covid-19) ថ្មី ចំនួន ៨៨៩នាក់ ទៀត គិត ត្រឹម ថ្ងៃ សុក្រ ទី១៦ ខែ កក្កដា នេះ។ តួលេខ អ្នក ឆ្លង សរុប ពេល នេះ ៦៥.៥០០នាក់។ ចំណែក អ្នក ជា សះស្បើយ វិញ មាន ចំនួន សរុប ៥៧.០២៧នាក់ ស្លាប់ កើន ដល់ ១០៥២ នាក់ និង ៥.៧២១នាក់ ជា ករណី នាំ ចូល ពី ក្រៅ ប្រទេស។
https://youtu.be/_WozIwIIpZE / https://fb.watch/6NdR6feCT5/
ព័ត៌មានវិទ្យុអាស៊ីសេរី​សម្រាប់យប់ថ្ងៃសុក្រ ទី១៦​ ខែកក្កដា​ ឆ្នាំ២០២១៖ ៚ អ្នក​ជំងឺ​កូវីដ ២៧នាក់​បាន​ស្លាប់ និង​ឆ្លង​ថ្មី​ជិត ១ពាន់​នាក់​ទៀត ៚ លោក ហ៊ុន សែន គ្រោង​ចាក់​វ៉ាក់សាំង​កូវីដ១៩​ជូន​កុមារ​អាយុ​ពី​១២ឆ្នាំ ដល់ ១៧ឆ្នាំ នៅភ្នំពេញ និង​ខែត្រ​ចំនួន​មួយ​ចំនួន​ទៀត ៚ នាទីវេទិកាអ្នកស្ដាប់អាស៊ីសេរី ជជែកអំពី៖ តើ​របប​ឯកបក្ស​កំពុង​តែ​ការពារ​អ្នក​លួច​​ និង​បំផ្លាញ​ភោគ​ទ្រព្យ​របស់​ជាតិ​ដូចម្ដេច​ខ្លះ? ...រួមនឹងព័ត៌មានមួយចំនួនទៀត ផ្សាយដំណាលគ្នានឹងកម្មវិធីផ្សាយតាមរលកធាតុអាកាសខ្លី (SW) ពេលព្រឹក ចាប់ពីម៉ោង ៥កន្លះ ដល់ម៉ោង ៦កន្លះ តាមរយៈរលកធាតុអាកាសខ្លី ៩ពាន់ ៩រយ ៤០ គីឡូហឺត្ស ស្មើនឹង កម្ពស់ ៣០ម៉ែត្រ និង ១ម៉ឺន ២ពាន់ ១រយ ៤០គីឡូហឺត្ស ស្មើនឹង កម្ពស់ ២៥ម៉ែត្រ។ ពេលយប់ចាប់ពីម៉ោង ៧កន្លះ ដល់ម៉ោង ៨កន្លះ តាមរយៈរលកធាតុអាកាសខ្លី ៩ពាន់ ៧រយ គីឡូហឺត្ស ស្មើនឹងកម្ពស់៣១ម៉ែត្រ និង ១ម៉ឺន ២ពាន់ ១រយ ៤០គីឡូហឺត្ស ស្មើនឹងកម្ពស់​២៥ម៉ែត្រ៕ »» តេឡេក្រាម (Telegram): https://t.me/rfakhmer »» គេហទំព័រ: www.rfa.org/khmer »» យូធូប (YouTube): www.youtube.com/RFAKhmerVideo »» ទ្វីតធ័រ (Twitter): www.twitter.com/RadioFreeAsiaKH »» ហ្វេសប៊ុក (Facebook): www.facebook.com/rfacambodia #RFAKhmer #Cambodia #វិទ្យុអាស៊ីសេរី #កម្ពុជា
រដ្ឋាភិបាល​នឹង​ផ្ដល់​អាទិភាព​ដល់​កុមារ និង​យុវវ័យ​អាយុ​ចាប់​ពី ១២​ឆ្នាំ ដល់ ១៧​ឆ្នាំ ដែល​រស់នៅ​រាជធានី​ភ្នំពេញ ខេត្ត​កណ្ដាល និង​ខេត្ត​ព្រះសីហនុ ឱ្យ​ចាក់​វ៉ាក់សាំង​កូ​វីដ​១៩​មុនគេ នា​ពេល​ខាងមុខ​ដ៏​ខ្លី។ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ឱ្យ​ដឹង​ថា គម្រោង​សម្រុក​ចាក់​វ៉ាក់សាំង​ឱ្យ​កុមារ​និង​យុវជន ព្រោះ​រដ្ឋាភិបាល​ចង់​បើក​សាលារៀន​ថ្នាក់​អនុវិទ្យាល័យ​ឡើងវិញ។ ទោះ​យ៉ាងណា មេ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី ចោទ​រដ្ឋាភិបាល​ថា កំពុង​ប្រព្រឹត្ត​អំពើពុករលួយ​ជាមួយ​ចិន​ក្នុង​ការទិញ​លក់​វ៉ាក់សាំង និង​ថា​រដ្ឋាភិបាល​បរាជ័យ​ក្នុង​ទប់ស្កាត់​ជំងឺ​កូវីដ​១៩ ដែល​ធ្វើ​ឱ្យ​ពលរដ្ឋ​ជាង​១​ពាន់​នាក់​ស្លាប់​ដោយ​ជំងឺ​នេះ។ អានព័ត៌មានពេញ
ក្រុមប្រឹក្សា​ពាណិជ្ជ​កម្ពុជា (Cambodia Business Council (CBC) និង​សមាគម​ថៃ​សាប់ហ្គ៊ន (Thai Subcon) បាន​ចុះ​អនុស្សរណៈ​យោគយល់​គ្នា (MoU) ដើម្បី​បង្កើន​ពាណិជ្ជកម្ម​និង​វិនិយោគទុន នៃ​ប្រទេស​ទាំងពីរ សំរាប់​ឆ្នាំ​២០២១ ដល់​២០២៣។អានព័ត៌មានពេញ
រដ្ឋាភិបាល​នឹង​ផ្ដល់​អាទិភាព​ដល់​កុមារ និង​យុវវ័យ​អាយុ​ចាប់​ពី ១២​ឆ្នាំ ដល់ ១៧​ឆ្នាំ ដែល​រស់នៅ​រាជធានី​ភ្នំពេញ ខេត្ត​កណ្ដាល និង​ខេត្ត​ព្រះសីហនុ ឱ្យ​ចាក់​វ៉ាក់សាំង​កូ​វីដ​១៩​មុនគេ នា​ពេល​ខាងមុខ​ដ៏​ខ្លី។ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ឱ្យ​ដឹង​ថា គម្រោង​សម្រុក​ចាក់​វ៉ាក់សាំង​ឱ្យ​កុមារ​និង​យុវជន ព្រោះ​រដ្ឋាភិបាល​ចង់​បើក​សាលារៀន​ថ្នាក់​អនុវិទ្យាល័យ​ឡើងវិញ។អានព័ត៌មានពេញ
អង្គការ​ការពារ​សិទ្ធិ​ជនជាតិភាគតិច​ឱ្យដឹង​ថា ជនជាតិ​វៀតណាម​បាន​បណ្តែត​ផ្ទះទឹក​ខ្នាត​ធំ​ដែល​មាន​បែ​ចិញ្ចឹម​ត្រី​ផ្អឹប​ជាប់​ខាងក្រោម​ប្រមាណ ១​រយ​ខ្នង ចេញពី​តំបន់​ទន្លេសាប ក្នុង​ខេត្ត​កំពង់ឆ្នាំង ឆ្ពោះ​ទៅ​កាន់​ប្រទេស​វៀតណាម​ជា​បន្តបន្ទាប់​រយៈពេល ៤​សប្តាហ៍​មក​ហើយ ប៉ុន្តែ​អាជ្ញាធរ​វៀតណាម មិន​អនុញ្ញាត​ឱ្យ​ចូល​ប្រទេស​វៀតណាម​វិញ​ទេ ។ ពលរដ្ឋ​វៀតណាម​ឱ្យដឹង​ថា អាជ្ញាធរ​វៀតណាម​បាន​ប្រាប់​ពួកគាត់​ថា រដ្ឋាភិបាល​វៀតណាម​ជំរុញ​ឱ្យ​អ្នក​រស់នៅ​លើ​ជម្រក​បណ្តែត​ទឹក​ទាំងអស់ ត្រូវ​វិលត្រឡប់​ទៅ​រស់​នៅ​លើ​ផ្ទៃ​ទន្លេសាប​វិញ។ អានព័ត៌មានពេញ
ការផ្សាយផ្ទាល់កម្មវិធីអាស៊ីសេរី សម្រាប់ព្រឹកថ្ងៃសៅរ៍ ទី១៧ ខែកក្កដា ឆ្នាំ២០២១
https://youtu.be/NWgssviuRjw / https://fb.watch/6NNppYYcLM/
ផ្សាយដំណាលគ្នានឹងកម្មវិធីផ្សាយតាមរលកធាតុអាកាសខ្លី (SW) ពេលព្រឹក ចាប់ពីម៉ោង ៥កន្លះ ដល់ម៉ោង ៦កន្លះ តាមរយៈរលក​ធាតុ​អាកាសខ្លី ៩ពាន់ ៩រយ ៤០គីឡូហឺត្ស ស្មើនឹងកំពស់ ៣0ម៉ែត្រ។ ពេលយប់ចាប់ពីម៉ោង ៧កន្លះ ដល់ម៉ោង ៨កន្លះ តាមរយៈរលកធាតុអាកាសខ្លី ៩ពាន់ ៦រយ ៩៥គីឡូហឺត្ស ស្មើនឹងកំពស់៣១ម៉ែត្រ និង​​១ម៉ឺន ១ពាន់ ២រយ ៤០គីឡូហឺត្ស ស្មើនឹង កំពស់២៥ម៉ែត្រ។ »» Join Telegram: https://t.me/rfakhmer »» គេហទំព័រ www.rfa.org/khmer »» យូធូប (YouTube) www.youtube.com/RFAKhmerVideo »» ទ្វីតធ័រ (Twitter) www.twitter.com/RadioFreeAsiaKH »» ហ្វេសប៊ុក (Facebook) www.facebook.com/rfacambodia #RFAKhmer #Cambodia #អាស៊ីសេរី #កម្ពុជា
ក្រសួងយុត្តិធម៌ ប្រកាស​ស្ដីពី​បែបបទ​នៃ​ការ​ឃ្លាំមើល​តាមដាន ការ​ត្រួតពិនិត្យ និង​ការ​បញ្ចូល​ទៅ​ក្នុង​សង្គម​វិញ នៃ​ទណ្ឌិត​ដែល​ត្រូវ​បាន​ដោះលែង​ដោយ​មាន​លក្ខខណ្ឌ។អានព័ត៌មានពេញ
ក្រសួង សុខាភិបាល រក ឃើញ អ្នក ឆ្លង ជំងឺ កូវីដ (Covid-19) ថ្មី ចំនួន ៨៣៦ នាក់ ទៀត គិត ត្រឹម ថ្ងៃ សៅរ៍ ទី១៧ ខែ កក្កដា នេះ។ តួលេខ អ្នក ឆ្លង សរុប ពេល នេះ ៦៦.៣៣៦នាក់។ ចំណែក អ្នក ជា សះស្បើយ វិញ មាន ចំនួន សរុប ៥៧.៩៥៥នាក់ ស្លាប់ កើន ដល់ ១០៧៦ នាក់ និង ៦.០០០នាក់ ជា ករណី នាំ ចូល ពី ក្រៅ ប្រទេស។
មន្ត្រី​សង្គម​ស៊ីវិល​លើកឡើង​ថា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន មិន​គួរ​ដក​ដំណែង​រដ្ឋលេខាធិការ​ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋសភា​-​ព្រឹទ្ធសភា លោក ឌុច សុវណ្ណារី នោះ​ទេ​។ ប៉ុន្តែ​គួរតែ​ឲ្យ​សូម​ទោស​ជា​សាធារណៈ​វិញ ចំពោះ​ការប្រើ​ពាក្យ​មិន​សមរម្យ​ទៅ​លើ​សព​ថ្នាក់ដឹកនាំ​របស់​ខ្លួន។អាន​ព័ត៌មានពេញ
អតីត​ប្រធាន​អង្គការ​សិទ្ធិមនុស្ស​មួយ​រូប បាន​ចំណាយពេល​៣០​ឆ្នាំ ប្រឹងប្រែង​លើកស្ទួយ​វិស័យ​សិទ្ធិមនុស្ស​នៅ​កម្ពុជា​។ លោក​ឲ្យ​ដឹង​ថា លោក​បាន​ឆ្លងកាត់​នូវ​បទពិសោធន៍ និង​បញ្ហា​ប្រឈម និង​ការ​ធ្វើទុក្ខបុកម្នេញ​នានា​ជាច្រើន ក្នុង​ការងារ​នេះ​ដោយ​មិន​ចុះចាញ់​ទេ​។ លោក​ជំរុញ​ឲ្យ​ពលរដ្ឋ​គ្រប់រូប​បន្ត​ដំណើរ​រួមគ្នា​លើ​ផ្លូវ​លើកស្ទួយ​សិទ្ធិមនុស្ស​នេះ ដើម្បី​ជំរុញ​ឲ្យ​កម្ពុជា​ឆ្ពោះ​ទៅ​រក​លទ្ធិប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិមនុស្ស។

សូម​ទស្សនា​បទសម្ភាសន៍​របស់ អ្នកស្រី ខែ សុណង ជាមួយ លោក ធន សារាយ អតីត​ប្រធាន​អង្គការ​ការពារ​សិទ្ធិ​អាដហុក (Adhoc) ជុំវិញ​រឿង​នេះ​ដូច​តទៅ៖
ចុច​លីង​ស្ដាប់ https://youtu.be/x_EqXThE_PQ / https://fb.watch/6OyyZmZGCd/
ព័ត៌មានវិទ្យុអាស៊ីសេរី​សម្រាប់យប់ថ្ងៃសៅរ៍ ទី១៧ ខែកក្កដា​ ឆ្នាំ២០២១៖
៚ សង្គម​ស៊ីវិល ​និង​អ្នក​ច្បាប់ ​ជំរុញ​ឲ្យ​ការ​ដោះលែង​ទណ្ឌិត​ដោយ​ភ្ជាប់​លក្ខខណ្ឌ ត្រូវ​ធ្វើ​ឡើង​ដោយ​​តម្លាភាព ៚ អ្នក​ជំងឺ​កូវីដ ២៤​នាក់​បាន​ស្លាប់ និង​ឆ្លង​ថ្មីជិត ១ពាន់​នាក់​ទៀត ៚ សាច់ញាតិ​អ្នក​ជាប់​ឃុំ​នៅ​ពន្ធនាគារ​ខេត្តសៀមរាប បារម្ភ​ពី​ការ​ឆ្លង​រីករាលដាល​ជំងឺ​កូវីដ១៩ ៚ អ្នកជំនាញ​ផ្នែក​សុខាភិបាល​បារម្ភ​ពី​ប្រសិទ្ធភាព​នៃ​ថ្នាំ​បុរាណចិន​ដែល​រដ្ឋ​ឲ្យ​ប្រើប្រាស់​ព្យាបាល​អ្នក​ជំងឺកូវីដ១៩ ...រួមនឹងព័ត៌មានមួយចំនួនទៀត ផ្សាយដំណាលគ្នានឹងកម្មវិធីផ្សាយតាមរលកធាតុអាកាសខ្លី (SW) ពេលព្រឹក ចាប់ពីម៉ោង ៥កន្លះ ដល់ម៉ោង ៦កន្លះ តាមរយៈរលកធាតុអាកាសខ្លី ៩ពាន់ ៩រយ ៤០ គីឡូហឺត្ស ស្មើនឹង កម្ពស់ ៣០ម៉ែត្រ និង ១ម៉ឺន ២ពាន់ ១រយ ៤០គីឡូហឺត្ស ស្មើនឹង កម្ពស់ ២៥ម៉ែត្រ។ ពេលយប់ចាប់ពីម៉ោង ៧កន្លះ ដល់ម៉ោង ៨កន្លះ តាមរយៈរលកធាតុអាកាសខ្លី ៩ពាន់ ៧រយ គីឡូហឺត្ស ស្មើនឹងកម្ពស់៣១ម៉ែត្រ និង ១ម៉ឺន ២ពាន់ ១រយ ៤០គីឡូហឺត្ស ស្មើនឹងកម្ពស់​២៥ម៉ែត្រ៕ »» តេឡេក្រាម (Telegram): https://t.me/rfakhmer »» គេហទំព័រ: www.rfa.org/khmer »» យូធូប (YouTube): www.youtube.com/RFAKhmerVideo »» ទ្វីតធ័រ (Twitter): www.twitter.com/RadioFreeAsiaKH »» ហ្វេសប៊ុក (Facebook): www.facebook.com/rfacambodia #RFAKhmer #Cambodia #វិទ្យុអាស៊ីសេរី #កម្ពុជា
សង្គម​ស៊ីវិល និង​អ្នកច្បាប់ ស្វាគមន៍​ចំពោះ​គម្រោង​ដោះលែង​ទណ្ឌិត​ដោយមាន​ភ្ជាប់​លក្ខខណ្ឌ​។ ប៉ុន្តែ​ពួកគាត់​ជំរុញ​ឲ្យ​ការ​ដោះលែង​នោះ អនុវត្ត​ស្មើភាព​គ្នា និង​គ្មាន​អំពើពុករលួយ ដើម្បី​ជៀសវាង​ការ​បង្ក​ហានិភ័យ​នៅក្នុង​សង្គម។

អង្គការសិទ្ធិមនុស្ស និង​អ្នកឃ្លាំមើល​ការអនុវត្ត​ច្បាប់ គាំទ្រ​គម្រោង​ដោះលែង​ទណ្ឌិត​ដែល​បាន​កែប្រែ​ឥរិយាបថ ដើម្បី​ផ្ដល់​ឱកាស​ឲ្យ​ពួកគាត់​បាន​មក​ជួបជុំ​គ្រួសារ និង​ប្រកបមុខរបរ​ឡើងវិញ។ អាន​ព័ត៌មាន​ពេញ
ក្រសួងសុខាភិបាល រក ឃើញ អ្នក ឆ្លង ជំងឺកូវីដ១៩ (Covid-19) ថ្មី ចំនួន ៨៤៥នាក់ ស្លាប់៣០នាក់ និងករណីជាសះស្បើយចំនួន ៩៧៥នាក់ គិត ត្រឹម ថ្ងៃអាទិត្យ ទី១៨ ខែ កក្កដា នេះ។ តួលេខ អ្នក ឆ្លង សរុប ពេល នេះ ៦៧.១៨១ នាក់។ ចំណែក អ្នក ជា សះស្បើយ វិញមាន ចំនួន សរុប ៥៨.៩៣០នាក់ ស្លាប់ កើន ដល់ ១.១០៦ នាក់ និង ៦.៣១៥នាក់ ជា ករណី នាំ ចូល ពី ក្រៅ ប្រទេស។
#RFAKhmer #Health #COVID19KH #Newcases
ខ្មែរ​នៅ​អូស្ត្រាលី​ចោទប្រកាន់​ថា​ គណបក្សប្រជាជនកម្ពុជា​បានចាត់​តាំង​មន្ត្រី​ជាន់ខ្ពស់​ក្នុង​ជួរ​រដ្ឋាភិបាល ក្រុម​ឈ្មួញ​មាន​ទ្រព្យ​រហូត​ដល់​ក្រុម​ឧត្តមសេនីយ៍​ទៅ​បំបែក​បំបាក់​ខ្មែរ​នៅ​​ប្រទេសអូស្ត្រាលី (Australia) និង​ប្រទេស​នូវ៉ែលហ្សេឡង់ (New Zealand) ឱ្យ​មានការ​បែងចែក​ក្រុម​បក្ស​ពួក ​និង​ការរើសអើង​នយោបាយ។ មន្ត្រីជាន់ខ្ពស់​បក្សកាន់អំណាច​ទទួល​ស្គាល់​ថា ពិតជា​មាន​ក្រុម​អ្នក​ទៅ​ពង្រឹង​បក្ស​នៅក្រៅ​ប្រទេស​ ប៉ុន្តែ​មិនមែន​ទៅ​បំបែកបំបាក់​ខ្មែរ​នោះ​ទេ។ អានអត្ថបទពេញ
ចូលរួមក្នុងក្រុម 👉 RFA Khmer #Politics #Australia #KhmerAustralia #NewZealand
យុវជន លី ចាន់​ដារ៉ាវុធ គឺជា​សកម្មជនបរិស្ថានវ័យក្មេង​មួយ​រូប​ក្នុង​ចំណោម​សកម្មជន​បរិស្ថាន​ជាច្រើន​ទៀត​ដែល​ត្រូវ​បាន​អាជ្ញាធរ​របប​លោក ហ៊ុន សែន ចាប់​ឃុំខ្លួន​ក្នុង​ពន្ធនាគារ​ព្រៃស ដោយ​ចោទ​ពី​បទ​រួមគំនិត​ក្បត់​។ ផ្ទុយ​ពី​ការចោទប្រកាន់​របស់​តុលាការ យុវជន​រូប​នេះ បាន​ចូលរួម​ចំណែក​ជាច្រើន​ក្នុង​កិច្ច​ការងារ​បម្រើ​សង្គម និង​ការពារ​ភោគទ្រព្យ​របស់​ជាតិ​។​ជា​បន្ត​សូម​ស្តាប់​ជីវប្រវត្តិ​សង្ខេប​របស់​យុវជន​រូប​នេះ​ដូច​តទៅ។ អានអត្ថបទពេញ
ចូលរួមក្នុងក្រុម 👉 RFA Khmer #Environment #Youth
បញ្ហា​ចង្អៀត​ណែន​នៅក្នុង​ពន្ធនាគារ​កំពុង​គំរាមកំហែង​ដល់​សុខភាព​អ្នក​ជាប់ឃុំ​អំឡុង​ពេល​ឆ្លង​រាតត្បាត​ជំងឺ​កូវីដ-១៩ នៅក្នុង​ពន្ធនាគារ​ខេត្តសៀមរាប​។ គ្រួសារ​អ្នក​ជាប់ឃុំ​ទទូច​ឱ្យ​មន្ត្រី​ពន្ធនាគារ​អនុញ្ញាត​អ្នក​ជាប់ឃុំ​អាច​ហៅ​ទូរស័ព្ទ មក​គ្រួ​សារ​បាន ព្រោះ​ពេល​នេះ​ពួកគាត់​កំពុង​ខ្វាយ​ខ្វល់​ពី​សុខទុក្ខ​គ្នា​ជា​ខ្លាំង។ អានអត្ថបទពេញ
ចូលរួមក្នុងក្រុម 👉 RFA Khmer #Prisoner #COVID19KH
មន្ត្រី​ឧទ្យានុរក្ស​បាន​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​ បាន​ចំនួន​ជាង​ ៤ពាន់​ករណី​ (៤,២៣៨) បន្ទាប់​ពី​មន្ត្រី​ឧទ្យានុរក្ស​បាន​ចុះ​ល្បាត​ក្នុង​តំបន់​ការពារ​ធម្មជាតិ​រយៈ​ពេល​ ៦ខែ គិត​ចាប់​ពី​ខែ​មករា រហូត​ដល់ ខែ​មិថុនា ឆ្នាំ២០២១នេះ។ អានអត្ថបទពេញ
ចូលរួមក្នុងក្រុម 👉 RFA Khmer #Environment #ParkRanger#PreyLang