វិទ្យុអាស៊ីសេរី/ RFA Khmer
13.3K subscribers
3.71K photos
1.39K videos
79 files
7.3K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
H060524.00_01_26_01.Still001.jpg
687.4 KB
សកម្មជន​មាតា​ធម្មជាតិ​រិះគន់​តុលាការ​ថា​បាន​បំពាន​លើ​គោលការណ៍​ជំនុំជម្រះ​ជា​សាធារណៈ ដោយសារ​តែ​អាជ្ញាធរ​បាន​រារាំង​មិន​ឱ្យ​អ្នក​សារព័ត៌មាន ​និង​អ្នក​គាំទ្រ​ពួកគេ បាន​ចូលរួម​ស្ដាប់​សវនាការ​នៅ​ថ្ងៃ​ទី០៥​ ខែ​មិថុនា។​ ក្រុម​សកម្មជន​មាតា​ធម្មជាតិ​បញ្ជាក់​ថា​ពួកគេ​នឹង​ចូលរួម​សវនាការ​នៅ​ពេល​ខាងមុខ ប្រសិនបើ​តុលាការ​ព្រម​ធ្វើ​ជា​សាធារណៈ​ ដូច​ការ​កំណត់​ពី​មុន​មក។​

សូម​លោកអ្នក​នាង​ទស្សនា​បទ​សម្ភាស​រវាង​លោក យ៉ង ចាន់តារា និង​សកម្មជន​មាតា​ធម្មជាតិ​លោក​ លី ចាន់ដារ៉ាវុត​ អំពី​រឿង​នេះ​ដូចតទៅ៖​ https://www.facebook.com/rfacambodia/videos/1528221311383007
​​
#RFAKhmer#Cambodia #RFAInterview  ​#MotherNature#Environment#LyChandaravuth#ThonRatha#LongKunthea#YimLeanHy#PhuonKeoRaksmey#ForestActivist#EnvironmentKH#Deforestation
Media is too big
VIEW IN TELEGRAM
សកម្មជន​ការពារ​ព្រៃឡង់​ខេត្ត​ព្រះវិហារ លោក ខេម សុឃី ប្ដេជ្ញា​ការពារ​ព្រៃឡង់​ឲ្យ​បាន​គង់វង្ស ទោះ​ប្រឈម​មុខ​នឹង​អាជ្ញាធរ​ហាមឃាត់
---
សកម្មជន​ការពារ​ព្រៃឡង់​ខេត្តព្រះវិហារ​ម្នាក់ ដែល​រង​ការ​វាយដំ​ចាប់​ចង ពី​សំណាក់​អាជ្ញាធរ គឺ​លោក ខេម សុឃី ប្ដេជ្ញាចិត្ត​ការពារ​ព្រៃ​ឡង់​ឲ្យ​បាន​គង់វង្ស ទោះបី​ប្រឈមមុខ​នឹង​អាជ្ញាធរ​ហាមឃាត់​មិន​ឲ្យ​ចូលរួម​ការពារ​​ព្រៃ​ឡង់​យ៉ាងណាក្ដី​។ តើ​លោក ខេម សុឃី មាន​ប្រវត្តិ​តស៊ូ​ការពារ​ព្រៃ​យ៉ាង​ណា​ខ្លះ?
👉 អានសេចក្ដីរាយការណ៍ពិស្ដារ៖ https://bit.ly/3Kye6FA
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunManet #HunSen #KhemSokhy #Environment #ForestCrimes #Deforestation #PreyLang #PreyLangWildlifeSanctuary #PreyLangCommunityNetwork #PLCN #EnvironmentalActivists #FrontLineDefenders #PreahVihear
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
យុវជនចលនាមាតាធម្មជាតិ ស្នើឲ្យក្រសួងបរិស្ថានបំភ្លឺរឿងកាត់ដីតំបន់ការពារធម្មជាតិពាមក្រសោបជាកន្លែងចាក់សំរាម
---
ក្រុមយុវជនចលនាមាតាធម្មជាតិប្រមាណ ១០នាក់នៅថ្ងៃទី០៧ ខែមិថុនា នាំគ្នាដើរពីផ្សាររាត្រីទល់មុខមាត់ទន្លេ ឆ្ពោះទៅក្រសួងបរិស្ថាន ដើម្បីដាក់ញត្តិទៅរដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក អ៊ាង សុផល្លែត។ ការដាក់ញត្តិនេះ គឺក្នុងគោលបំណងស្នើឱ្យក្រសួងបរិស្ថានជំរុញទៅរដ្ឋបាលខេត្តកោះកុងឱ្យបង្ហាញពីផែនទី និងបកស្រាយអំពីការកាត់ដីនៅ តំបន់ដែនជម្រកសត្វព្រៃពាមក្រសោបចំនួន ៦០ហិកតារឱ្យទៅក្រុមហ៊ុនចិន និងមន្ទីរពេទ្យខេត្តកោះកុងធ្វើជាទីលានចាក់សំរាម។
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunManet #HunSen #EangSophalleth #MinistryofEnvironment #Environment #MotherNatureCambodia #DefenderKH #EnvironmentalActivists #Advocacy #YouthKH
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer